Saturday, March 09, 2013
លោក ហ៊ុន សែន ព្រមានឈប់ធ្វើបុណ្យបើសិនចាញ់ឆ្នោត
Op-Ed: Venerable Luon Sovath
លោក ហ៊ុន សែន ព្រមានឈប់ធ្វើបុណ្យបើសិនចាញ់ឆ្នោត
ដោយ តាំង សារ៉ាដា 2013-03-06
ពាក្យគំរាមឈប់ធ្វើបុណ្យទានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅក្នុងពេលដែលលោកចុះបើកការដ្ឋានសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ពីខេត្តកំពង់ចាម ដល់ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសនោះថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។ លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ ប្រសិនគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត៖ «ចាញ់ឆ្នោតហើយចាំតែធ្វើបុណ្យកថិនឲ្យតេជគុណតើ! និយាយឲ្យវាត្រង់ៗជាមួយគ្នា។ គ្មានអ្នកណាមានទឹកចិត្តធ្វើកថិនអីទៀត បើចាញ់ឆ្នោតហើយ ធ្វើបុណ្យចង់ងាប់ អាពួកវាអត់ធ្វើសោះបែរជាឈ្នះឆ្នោត! អើ! ទៅពឹងអ្នកហ្នឹងទៅឲ្យហែកថិនទៅវ៉ី! ឃើញពួកហ្នឹងហែកថិនពីអង្កាល់? បានសេចក្ដីថា គណបក្សប្រជាជននឹងឈប់ធ្វើបុណ្យចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ហ្នឹងតែម្ដង ធ្វើបុណ្យធ្វើអីទៀត។ គម្រោងទាំងឡាយនឹងដកថយនៅពេលហ្នឹងទាំងអស់ ក្នុង ១ម៉ឺនអាចថា មានមួយ ចុះបន្ត ប៉ុន្តែដូចអាមួយហ្នឹង ក៏មិននៅដែរ ធ្លាប់តែកំពុងបូមទឹកហើយឲ្យសាំងទៅបូមទៀត ព្រោះអាពេលហ្នឹងអាចមានកូនរដូវប្រាំងក្នុងរដូវវស្សា។ ប្រុងប្រៀបថា ឲ្យតែបោះឆ្នោតរួច ប្រុងទៅបូមទឹក គឺឈប់បូមទឹកបណ្ដោយ អ៊ីចឹងស្រូវស្កកបណ្ដោយ»។
ព្រះតេជគុណ លួន សុវ៉ាត ដែលជាព្រះសង្ឃដែលគេស្គាល់ពីសកម្មភាពតវ៉ាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មានថេរដីកាពីរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិកថា ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញឲ្យឃើញយ៉ាងជាក់ស្ដែងថា ការធ្វើបុណ្យទាន ឬការកសាងសមិទ្ធផលផ្នែកព្រះពុទ្ធសាសនាកន្លងមក គឺធ្វើឡើងដោយមិនស្មោះត្រង់ និងចិត្តជ្រះថ្លាក្នុងនាមមេដឹកនាំនោះឡើយ។ ព្រះតេជគុណ លួន សុវ៉ាត៖ «អ្វីដែលគាត់ធ្វើបុណ្យនៅក្នុងការកសាងសមិទ្ធផលផ្សេងៗហ្នឹង ហាក់មិនស្មោះត្រង់ចំពោះបុណ្យដែលគេហៅថា បុណ្យជំនួញ ទានជំនួញដើម្បីបានចំណេញ គឺជាទានដែលមិនបរិសុទ្ធ មិនស្អាត អាចហៅថា ជាកញ្ជះទាន ឬទាសទាន គឺយកទានជាធ្នាក់យកបុណ្យជាធ្នាក់ ហើយយកអំពើល្អរបស់ខ្លួនហ្នឹងដែលប្រកបដោយភាពមិនបរិសុទ្ធ ភាពមិនស្អាតល្អបង្កប់ទៅដោយអំពើពុករលួយ បោកប្រាស់ផ្សេងៗហ្នឹង ថាខ្លួនជាអ្នកធ្វើបុណ្យ ថាខ្លួនជាអ្នកធ្វើល្អ ប៉ុន្តែអំពើល្អហ្នឹងប្រៀបបានដូចជាថ្នាំពិស ថ្នាំពុល»។
ព្រះតេជគុណ លួន សុវ៉ាត មានថេរដីកាបន្តថា មេដឹកនាំគ្រប់រូបត្រូវប្រកាន់នូវទសពិធរាជធម៌ ដែលជាគុណធម៌ និងសីលធម៌ទាំង ១០ រួមមាន ភាពស្មោះត្រង់ មិនលោភលន់ ចេះចែករំលែក មិនប្រើអំពើហិង្សា មិនបំពានច្បាប់ មិនបៀតបៀនអ្នកដទៃ ចេះអត់ធ្មត់ ត្រូវមានសីលធម៌ក្នុងខ្លួន ត្រូវចេះសម្មាទានសីលរកផ្លូវល្អ និងត្រូវប្រកាន់នូវចរិតសុភាពរាបសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Subscribe to:
Post Comments (Atom)
13 comments:
ពាគ្យសំដីរបស់លោកនាយករដ្ធមន្រ្តីហ៊ុនសែនថា
ឈប់ធ្វើបុណ្យនៅពេលដែលលោកចាញ់ឆ្នោតខាង
មុខបញ្ជាក់ឱ្យឃើញច្បាស់ថាលោកគ្រាន់តែយកពុទ្ន
សាសនាធ្វើជាឡប់ឡែតែប៉ុណ្ណោះ(គឺគាត់ជាទមិឡ
ឥតសាសនា)តើបងប្អូនជឿគាត់ទៀតឫទេ?។
សូមបងប្អូនពិចារណាឱ្យបានច្បាស់នៅពេលបោះ
ឆ្នោតខាងមុខនេះ។
នេះជាសម្តីរបស់កូនអ្នកស្រែសុទ្ធសាធ (បើបោះឆ្នោតចាញ់ទាំងជាតិនឹងសាសនាឈប់ធ្វើនឹឈប់ជួយដែរ) បានន័យថាឈប់ធ្វើបុណ្យ ឈប់បូមទឹកដាក់ស្រែ ស្លាប់អាណាស្លាប់ទៅ វ៉ើយ! កុំឲ្យតែស្លាប់គ្រួសារអញ។ អាកូនអ្នកស្រែមួយនេះ វាមិនគឹតថា បើមិនបានធ្វើនាយករដ្ឋមន្ត្រីក៏ជាតំណាងរាស្ត្រ ឬមួយទាល់តែបានធ្វើនាយករដ្ឋមន្ត្រីទើបធ្វើការកើត ចំជាយ៉ាប់មែន។បើទោះជាវាធ្វើបុណ្យក៏លុយមិនបរិសុទ្ធដែរ ជួនកាលជាលុយនាយទុនទុច្ចរិត ហើយយកឈ្មោះខ្លួនឯងជាអ្នកធ្វើ បើធ្វើក៏ធ្វើតែឈ្មោះតែប្រាក់របស់គេ ។ដូរចេញទៅបើស្រុកខ្មែរអត់អាមួយហ្នឹងស្លាប់ វាមិនទាន់ងាប់ឯណាហៅវាមកវិញ មក តែយើងមិនជឿថាអ្នកថ្មីធ្វើការមិនកើតនោះទេ កុំចាញ់បោកវា៕
ចុះយើងមានទៅខ្វល់ជាមួយបុរស់ណា ដែលថា ខ្លួនធ្វើបុណ្យ ឬក៏មិនធ្វើអី។ តើសព្វថ្ងៃណឹងមាន ដឹងថាខ្លួនសាងបាបប៉ម៉ានរយជាន់ទេ???? អ៊ឺបាច់ធើ បុណ្យអីទេ វាគ្មានទៅបានបុណ្យអីទេ មើ មឹស រាស្ដ្រ កើតទុក្ខរហេមរហាមគ្រប់ទីភូមិ ថាន ទឹកភ្នែកព្រាត់ប្រាស់កូនចៅ នៅក្នុងគុក ទាំងអយុត្តិធ៍ ណឹងហើយឬ ដែលនាយ សែន ថាខ្លួនជាអ្នកធើបុណ្យសព្វថ្ងៃនោះ ។យកពាក្យ ឈប់ធើបុណ្យ ឈប់កសាងអ្វីៗទាំងអស់ មក សំឡុតរាស្ដ្រ ដើម្បីឲ្យរាស្ដ្របោះច្នោតឲ្យទៀត មិនចេះខ្មាស់គេ វាគ្មាននរណាគេនឹងបោះឲ្យខ្លួន ទៀតទេ ៊
if ONLY stops ឈប់ធ្វើបុណ្យ ឈប់បូមទឹកដាក់ស្រែ when he losses the election!
Baay Kdaing
How much is Ah Kwack's salary?
Where did he get the money to donate to people?
Ah Chor Kbot Cheat Hun Sen,
It is time for you to stop demagoguing Khmer people. Stop emulating Ah Sihanouk because it is bad for Khmer people and Cambodia.
អ្នកគ្រប់គ្រងជាតិដែលល្អ គេតែងតែគិតពីគុណភាព និងគុណតម្លៃនៃជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋ។ គេមិនគិតពីវិធីបោកបញ្ឆោតពលរដ្ឋតាមការប្រើប្រជាភិថុតិ សំឡុត គម្រាមកំហែង ឬភេរវកម្មយ៉ាងនោះទេ។ គេតែងទទួលបានសេចក្ដីស្រឡាញ់ សរសើរ កោតក្រែងពីពលរដ្ឋ។ សូមខ្មែរគ្រប់មជ្ឈដ្ឋានមេត្តាពិចារណា និងធ្វើវិភាគឱ្យបានល្អ និងច្បាស់លាស់។
ពី កូនខ្មែរដែលស្នេហាជតិមាតុភូមិ
ខ្មែរអើយម្ដេចក៏កម្មអិក្រាស់ម្ល៉េះ?ជួបតែ
ទឹកភ្នែករហូតតំាងពិរបបខ្មែរក្រហមទីមួយ
មកដល់របបខ្មែរក្រហមទី២ទៀត!
សូមជំរាបថាប្រសិនជាខ្មែរមានឯករាជ្យជាតិ
មានសន្តិភាព ប្រទេសខ្មែរពិតជានឹងជឿនលឿន
ជាងថៃឆ្ងាយណាស់ មិនចំាបាច់់ត្រូវការអាបុណ្យ
អត់សទ្ធារបស់់ហ៊ុន សែននោះទេ។
ហ៊ុន សែន គ្រាន់តែជាទីមោងយួនយកមក
ដាក់បង្ហាញថាខ្មែរដឹកនំាដោយមេដឹកនំាខ្មែរ
ប៉ុន្តែតាមពិតប្រទេសខ្មែរដឹកនំាដោយយួន
ហាណូយតំាងពីឆ្នំា១៩៧៥ម្ល៉េះ។
change change and change and it must be now or never. NATO is comming to town very soon. Say goodbye to the Hun Dynasty. This dynasty has blood in their hands.
នេះគេេហោថាសំដីសជាតិមាយាតសពូជ
ពូជវាពាលវាេនាាែតពាល
how could this mother fucker say that? All the money that his government develop the country, came from hun sen's pocked? That's why VA KIM hoang, HOR NAM HOANG and more youn spies like him! Koh Trol and trim more territories bluffing by VA KIM HAONG.
Hun Sen said those words from the bottom of his heart : he will confiscate all
the (CPP ) water pumps from farmers , he stopped short of saying that he'll
destroy all the temples , pagoda built from CPP money & defrock or kill all the Buddhist monks , if CPP lose the upcoming election . Hun Sen will definitely use armed force to protect his power because he has been the Khmers killer and he won't wait to be killed by others .
327am
it sounds like he is no different from a kingta and a pol pot and all the traitor who came before him. This is sounds like history tends to repeat itself manily because of a dumb leader like Hun Sen, who has learned nothing from the past or from their successful neighbouring countries...so dumb! I never though he could have a black heart like this. Unlike in Japan and Thailand etc. they would do anything for the best of their national interests, whereas Hun Sen, intending to destroy it? it does not make sense, where is his morality? after 30 years in power because of the people voted for and now, if he loses he will kill them???? psycho!!! I never heard anyone would say this to their people, sic!
Oh mine! May the day of a true Khmer leader who will selflessly sacrifice for his/her country come soon! We have seen all but a true son of Kambuja.
"To him in whom love dwells, the whole world is but one family."
by Buddha
"Practical patriotism means not a mere sentiment or even emotion of love of the motherland but a passion to serve our fellow-countrymen."
by Vivekananda
"To be good and to do good--that is the whole of religion."
by Vivekananda (who inspired Mahatma Gandhi)
Post a Comment