Saturday, March 09, 2013

លោក ហ៊ុន សែន ព្រមាន​ឈប់​ធ្វើ​បុណ្យ​បើ​សិន​ចាញ់​ឆ្នោត


Op-Ed: Venerable Luon Sovath

លោក ហ៊ុន សែន ព្រមាន​ឈប់​ធ្វើ​បុណ្យ​បើ​សិន​ចាញ់​ឆ្នោត
ដោយ តាំង សារ៉ាដា 2013-03-06

ពាក្យ​គំរាម​ឈប់​ធ្វើ​បុណ្យ​ទាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​លោក​ចុះ​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ ៦ ពី​ខេត្ត​កំពង់ចាម ដល់​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៣។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ចាញ់​ឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ខាង​មុខ លោក​នឹង​ឈប់​ធ្វើ​បុណ្យទាន​តាម​ព្រះពុទ្ធ​សាសនា​ទៀត​ហើយ។ លោក​បន្ត​ថា រាល់​គម្រោង​បុណ្យ​ទាំង​អស់​នឹង​ត្រូវ​ដក​ចោល ហើយ​សូម្បី​ម៉ាស៊ីន​បូម​ទឹក​ក៏​ដក​ចេញ​ទុក​ឲ្យ​ស្រូវ​ប្រាំង​ក្រៀម​ស្វិត​ទាំង​អស់ ប្រសិន​គណបក្ស​កាន់​អំណាច​របស់​លោក​ចាញ់​ឆ្នោត៖ «ចាញ់​ឆ្នោត​ហើយ​ចាំ​តែ​ធ្វើ​បុណ្យ​កថិន​ឲ្យ​តេជគុណ​តើ! និយាយ​ឲ្យ​វា​ត្រង់ៗ​ជាមួយ​គ្នា។ គ្មាន​អ្នក​ណា​មាន​ទឹក​ចិត្ត​ធ្វើ​កថិន​អី​ទៀត បើ​ចាញ់​ឆ្នោត​ហើយ ធ្វើ​បុណ្យ​ចង់​ងាប់ អា​ពួក​វា​អត់​ធ្វើ​សោះ​បែរ​ជា​ឈ្នះ​ឆ្នោត! អើ! ទៅ​ពឹង​អ្នក​ហ្នឹង​ទៅ​ឲ្យ​ហែ​កថិន​ទៅ​វ៉ី! ឃើញ​ពួក​ហ្នឹង​ហែ​កថិន​ពីអង្កាល់? បាន​សេចក្ដី​ថា គណបក្ស​ប្រជាជន​នឹង​ឈប់​ធ្វើ​បុណ្យ​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ហ្នឹង​តែម្ដង ធ្វើ​បុណ្យ​ធ្វើ​អី​ទៀត។ គម្រោង​ទាំង​ឡាយ​នឹង​ដក​ថយ​នៅ​ពេល​ហ្នឹង​ទាំង​អស់ ក្នុង ១​ម៉ឺន​អាច​ថា មាន​មួយ ចុះ​បន្ត ប៉ុន្តែ​ដូច​អា​មួយ​ហ្នឹង ក៏​មិន​នៅ​ដែរ ធ្លាប់​តែ​កំពុង​បូម​ទឹក​ហើយ​ឲ្យ​សាំង​ទៅ​បូម​ទៀត ព្រោះ​អា​ពេល​ហ្នឹង​អាច​មាន​កូន​រដូវ​ប្រាំង​ក្នុង​រដូវ​វស្សា។ ប្រុងប្រៀប​ថា ឲ្យ​តែ​បោះ​ឆ្នោត​រួច ប្រុង​ទៅ​បូម​ទឹក គឺ​ឈប់​បូម​ទឹក​បណ្ដោយ អ៊ីចឹង​ស្រូវ​ស្កក​បណ្ដោយ»។ 

ព្រះតេជគុណ លួន សុវ៉ាត ដែល​ជា​ព្រះសង្ឃ​ដែល​គេ​ស្គាល់​ពី​សកម្មភាព​តវ៉ា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ថេរដីកា​ពី​រដ្ឋ​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក​ថា ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ស្ដែង​ថា ការ​ធ្វើ​បុណ្យ​ទាន ឬ​ការ​កសាង​សមិទ្ធផល​ផ្នែក​ព្រះពុទ្ធ​សាសនា​កន្លង​មក គឺ​ធ្វើ​ឡើង​ដោយ​មិន​ស្មោះត្រង់ និង​ចិត្ត​ជ្រះថ្លា​ក្នុង​នាម​មេដឹកនាំ​នោះ​ឡើយ។ ព្រះតេជគុណ លួន សុវ៉ាត៖ «អ្វី​ដែល​គាត់​ធ្វើ​បុណ្យ​នៅ​ក្នុង​ការ​កសាង​សមិទ្ធផល​ផ្សេងៗ​ហ្នឹង ហាក់​មិន​ស្មោះ​ត្រង់​ចំពោះ​បុណ្យ​ដែល​គេ​ហៅ​ថា បុណ្យ​ជំនួញ ទាន​ជំនួញ​ដើម្បី​បាន​ចំណេញ គឺ​ជា​ទាន​ដែល​មិន​បរិសុទ្ធ មិន​ស្អាត អាច​ហៅ​ថា ជា​កញ្ជះ​ទាន ឬ​ទាសទាន គឺ​យក​ទាន​ជា​ធ្នាក់​យក​បុណ្យ​ជា​ធ្នាក់ ហើយ​យក​អំពើ​ល្អ​របស់​ខ្លួន​ហ្នឹង​ដែល​ប្រកប​ដោយ​ភាព​មិន​បរិសុទ្ធ ភាព​មិន​ស្អាត​ល្អ​បង្កប់​ទៅ​ដោយ​អំពើ​ពុករលួយ បោក​ប្រាស់​ផ្សេងៗ​ហ្នឹង ថា​ខ្លួន​ជា​អ្នក​ធ្វើ​បុណ្យ ថា​ខ្លួន​ជា​អ្នក​ធ្វើ​ល្អ ប៉ុន្តែ​អំពើ​ល្អ​ហ្នឹង​ប្រៀប​បាន​ដូច​ជា​ថ្នាំ​ពិស ថ្នាំ​ពុល»

ព្រះតេជគុណ លួន សុវ៉ាត មាន​ថេរដីកា​បន្ត​ថា មេដឹកនាំ​គ្រប់​រូប​ត្រូវ​ប្រកាន់​នូវ​ទសពិធរាជធម៌ ដែល​ជា​គុណធម៌ និង​សីលធម៌​ទាំង ១០ រួម​មាន ភាព​ស្មោះត្រង់ មិន​លោភលន់ ចេះ​ចែក​រំលែក មិន​ប្រើ​អំពើ​ហិង្សា មិន​បំពាន​ច្បាប់ មិន​បៀតបៀន​អ្នក​ដទៃ ចេះ​អត់ធ្មត់ ត្រូវ​មាន​សីលធម៌​ក្នុង​ខ្លួន ត្រូវ​ចេះ​សម្មា​ទាន​សីល​រក​ផ្លូវ​ល្អ និង​ត្រូវ​ប្រកាន់​នូវ​ចរិត​សុភាព​រាបសា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

13 comments:

Anonymous said...

ពាគ្យសំដីរបស់លោកនាយករដ្ធមន្រ្តីហ៊ុនសែនថា
ឈប់ធ្វើបុណ្យនៅពេលដែលលោកចាញ់ឆ្នោតខាង
មុខបញ្ជាក់ឱ្យឃើញច្បាស់ថាលោកគ្រាន់តែយកពុទ្ន
សាសនាធ្វើជាឡប់ឡែតែប៉ុណ្ណោះ(គឺគាត់ជាទមិឡ
ឥតសាសនា)តើបងប្អូនជឿគាត់ទៀតឫទេ​?។
សូមបងប្អូនពិចារណាឱ្យបានច្បាស់នៅពេលបោះ
ឆ្នោតខាងមុខនេះ។

Anonymous said...

នេះជាសម្តីរបស់កូនអ្នកស្រែសុទ្ធសាធ (បើបោះឆ្នោតចាញ់​ទាំងជាតិនឹងសាសនាឈប់​ធ្វើនឹឈប់ជួយដែរ) បានន័យថាឈប់ធ្វើបុណ្យ ឈប់បូមទឹកដាក់ស្រែ ស្លាប់អាណាស្លាប់ទៅ វ៉ើយ​! កុំឲ្យតែស្លាប់គ្រួសារអញ។ អាកូនអ្នកស្រែ​មួយ​នេះ វាមិនគឹតថា បើមិនបានធ្វើនាយករដ្ឋ​មន្ត្រី​ក៏​ជា​តំណាង​រាស្ត្រ ឬមួយទាល់តែបានធ្វើ​នាយករដ្ឋ​មន្ត្រីទើបធ្វើការកើត ចំជាយ៉ាប់មែន។​បើទោះជាវាធ្វើបុណ្យក៏លុយមិនបរិសុទ្ធដែរ ជួន​កាលជាលុយនាយទុនទុច្ចរិត ហើយយក​ឈ្មោះ​ខ្លួន​ឯងជាអ្នកធ្វើ បើធ្វើក៏ធ្វើតែឈ្មោះតែប្រាក់​របស់​គេ ។ដូរចេញទៅបើស្រុកខ្មែរអត់អាមួយ​ហ្នឹងស្លាប់ វាមិនទាន់ងាប់ឯណាហៅវាមកវិញ មក តែយើងមិនជឿថាអ្នកថ្មីធ្វើការមិន​កើតនោះ​ទេ កុំចាញ់បោកវា៕

Anonymous said...

ចុះយើងមានទៅខ្វល់ជាមួយបុរស់ណា ដែលថា ខ្លួនធ្វើបុណ្យ ឬក៏មិនធ្វើអី។ តើសព្វថ្ងៃណឹងមាន ដឹងថាខ្លួនសាងបាបប៉ម៉ានរយជាន់ទេ???? អ៊ឺបាច់ធើ បុណ្យអីទេ វាគ្មានទៅបានបុណ្យអីទេ មើ មឹស រាស្ដ្រ កើតទុក្ខរហេមរហាមគ្រប់ទីភូមិ ថាន ទឹកភ្នែកព្រាត់ប្រាស់កូនចៅ នៅក្នុងគុក ទាំងអយុត្តិធ៍ ណឹងហើយឬ ដែលនាយ សែន ថាខ្លួនជាអ្នកធើបុណ្យសព្វថ្ងៃនោះ ។យកពាក្យ ឈប់ធើបុណ្យ ឈប់កសាងអ្វីៗទាំងអស់ មក សំឡុតរាស្ដ្រ ដើម្បីឲ្យរាស្ដ្របោះច្នោតឲ្យទៀត មិនចេះខ្មាស់គេ វាគ្មាននរណាគេនឹងបោះឲ្យខ្លួន ទៀតទេ ៊​

Anonymous said...

if ONLY stops ឈប់ធ្វើបុណ្យ ឈប់បូមទឹកដាក់ស្រែ when he losses the election!



Baay Kdaing

Anonymous said...

How much is Ah Kwack's salary?

Where did he get the money to donate to people?

Ah Chor Kbot Cheat Hun Sen,

It is time for you to stop demagoguing Khmer people. Stop emulating Ah Sihanouk because it is bad for Khmer people and Cambodia.

Anonymous said...

អ្នកគ្រប់គ្រងជាតិដែលល្អ គេតែងតែគិតពីគុណភាព និងគុណតម្លៃនៃជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋ។ គេមិនគិតពីវិធីបោកបញ្ឆោតពលរដ្ឋតាមការប្រើប្រជាភិថុតិ សំឡុត គម្រាមកំហែង ឬភេរវកម្មយ៉ាងនោះទេ។ គេតែងទទួលបានសេចក្ដីស្រឡាញ់ សរសើរ កោតក្រែងពីពលរដ្ឋ។ សូមខ្មែរគ្រប់មជ្ឈដ្ឋានមេត្តាពិចារណា និងធ្វើវិភាគឱ្យបានល្អ និងច្បាស់លាស់។

ពី កូនខ្មែរដែលស្នេហាជតិមាតុភូមិ

Anonymous said...

ខ្មែរអើយម្ដេចក៏កម្មអិក្រាស់ម្ល៉េះ?ជួបតែ
ទឹកភ្នែករហូតតំាងពិរបបខ្មែរក្រហមទីមួយ
មកដល់របបខ្មែរក្រហមទី២ទៀត!
សូមជំរាបថាប្រសិនជាខ្មែរមានឯករាជ្យជាតិ
មានសន្តិភាព ប្រទេសខ្មែរពិតជានឹងជឿនលឿន
ជាងថៃឆ្ងាយណាស់ មិនចំាបាច់់ត្រូវការអាបុណ្យ
អត់សទ្ធារបស់់ហ៊ុន សែននោះទេ។
ហ៊ុន សែន គ្រាន់តែជាទីមោងយួនយកមក
ដាក់បង្ហាញថាខ្មែរដឹកនំាដោយមេដឹកនំាខ្មែរ
ប៉ុន្តែតាមពិតប្រទេសខ្មែរដឹកនំាដោយយួន
ហាណូយតំាងពីឆ្នំា១៩៧៥ម្ល៉េះ។

Anonymous said...

change change and change and it must be now or never. NATO is comming to town very soon. Say goodbye to the Hun Dynasty. This dynasty has blood in their hands.

Anonymous said...

នេះគេេហោថា​សំដីសជាតិ​មាយាតសពូជ

ពូជវាពាល​វាេនាា​ែតពាល

Anonymous said...

how could this mother fucker say that? All the money that his government develop the country, came from hun sen's pocked? That's why VA KIM hoang, HOR NAM HOANG and more youn spies like him! Koh Trol and trim more territories bluffing by VA KIM HAONG.

Anonymous said...

Hun Sen said those words from the bottom of his heart : he will confiscate all
the (CPP ) water pumps from farmers , he stopped short of saying that he'll
destroy all the temples , pagoda built from CPP money & defrock or kill all the Buddhist monks , if CPP lose the upcoming election . Hun Sen will definitely use armed force to protect his power because he has been the Khmers killer and he won't wait to be killed by others .

Anonymous said...

327am
it sounds like he is no different from a kingta and a pol pot and all the traitor who came before him. This is sounds like history tends to repeat itself manily because of a dumb leader like Hun Sen, who has learned nothing from the past or from their successful neighbouring countries...so dumb! I never though he could have a black heart like this. Unlike in Japan and Thailand etc. they would do anything for the best of their national interests, whereas Hun Sen, intending to destroy it? it does not make sense, where is his morality? after 30 years in power because of the people voted for and now, if he loses he will kill them???? psycho!!! I never heard anyone would say this to their people, sic!

Anonymous said...

Oh mine! May the day of a true Khmer leader who will selflessly sacrifice for his/her country come soon! We have seen all but a true son of Kambuja.

"To him in whom love dwells, the whole world is but one family."
by Buddha

"Practical patriotism means not a mere sentiment or even emotion of love of the motherland but a passion to serve our fellow-countrymen."
by Vivekananda

"To be good and to do good--that is the whole of religion."
by Vivekananda (who inspired Mahatma Gandhi)