Sunday, April 28, 2013

លោក ហ៊ុន សែន ប្រកាស​មិន​យក​ពន្ធ​ដី​កសិកម្ម​បើ​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត តែត្រូវដុត ឈូសផ្ទះ ប្លន់ដី ចាប់ម្ចាស់ដាក់គុកបន្តរទៀត

លោក ហ៊ុន សែន ប្រកាស​មិន​យក​ពន្ធ​ដី​កសិកម្ម​បើ​បក្ស​ប្រជាជន​ឈ្នះ​ឆ្នោត

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា បើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ខាង​មុខ​នេះ នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដីធ្លី​នោះ​ទេ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង យល់​ស្រប​ចំពោះ​ការ​មិន​យក​ពន្ធ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ដី​តិចតួច​ធ្វើ ​កសិកម្ម ប៉ុន្តែ​ដី​ដែល​ទុក​ចោល​រាប់​សិប​ពាន់​ហិកតារ​នោះ​មិន​គួរ​លើក​លែង​ទេ។
ដោយ សេក បណ្ឌិត2013-04-26 RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា​មិន​ត្រូវ​លេង​ល្បែង​នយោបាយ​យក​ពន្ធ​លើ​ដីធ្លី​កសិកម្ម​នោះ​ទេ។ លោក​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មេសា ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្នាំ​២០១២-២០១៣ ដោយ​ប្រកាស​ផ្ដាំ​ផ្ញើ​ថា បើ​ទោះ​ជា​គ្មាន​វត្តមាន​លោក​ជា​នាយក​រដ្ឋមន្ត្រី​ក៏ដោយ ក៏​មេ​ដឹកនាំ​គណបក្ស​ប្រជាជន ដែល​ត្រូវ​បន្ត​វេន​ពី​លោក គឺ​មិន​ត្រូវ​យក​ពន្ធ​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​ទេ៖ «មិន​ត្រូវ​យក​ពន្ធ ​ពី​គាត់​ទេ បញ្ហា​សំខាន់​បំផុត​នោះ គឺ​ត្រូវ​ធ្វើ​ឲ្យ​គាត់​មាន​លុយ​នៅ​ក្នុង​ដៃ។ ការ​មិន​យក​ពន្ធ​លើ​ដី​កសិកម្ម​នេះ គឺ​សម្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ»
បញ្ហា​នេះ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆៃ មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​គួរ​បែង​ចែក​ឲ្យ​ដាច់​រវាង​ដី​ប្រជាពលរដ្ឋ​ដែល​មាន​ ចំនួន​១០ ឬ ២០​ហិកតារ​ចុះ​ក្រោម និង​ដី​ដែល​មាន​ទំហំ​រាប់​សែន​ហិកតារ​ដែល​គ្រប់គ្រង​ដោយ​បុគ្គល​ម្នាក់។

លោក​គាំទ្រ​ចំពោះ​ការ​មិន​យក​ពន្ធ​លើ​ដីធ្លី​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ មាន​ដី​តិចតួច ប៉ុន្តែ​មិន​ត្រូវ​លើក​លែង​ចំពោះ​ដី​របស់​អ្នក​មាន​លុយ​កាក់ អ្នក​មាន​អំណាច​នោះ​ទេ៖ «ចំពោះ​ដី​របស់​មន្ត្រី​ខិលខូច អ្នក​មាន​អំណាច ឈ្មួញ​ដែល​ទទួល​បាន​ដី​សម្បទាន​ពិសេស​នោះ រាប់​ម៉ឺន រាប់​សែន​ហិកតារ​ម្នាក់ ហើយ​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​អស់ ទៅ​ជា​ផល​ប្រយោជន៍​របស់​ខ្លួន ក្រោយ​មក​បាន​លក់​ដី​នោះ​បន្ត​គ្នា​រាប់​រយ​លាន​ដុល្លារ ដោយ​គ្មាន​បាន​ប្រយោជន៍​មក​ដល់​ប្រទេស​ជាតិ​នេះ ត្រូវ​តែ​បង់​ពន្ធ​ច្បាស់​លាស់ បើ​រដ្ឋាភិបាល​ថា​ជួល​ត្រូវ​តែ​ជួល​ឲ្យ​សម​តាម​តម្លៃ​ទីផ្សារ»
លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​គិតគូរ​ពី​បញ្ហា​នេះ​យ៉ាង​ម៉ត់ចត់ ហើយ​គណបក្ស​នេះ​ក៏​មាន​គោល​នយោបាយ​មិន​យក​ពន្ធ​លើ​ដី​ស្រែ​ចម្ការ​របស់​ ប្រជាពលរដ្ឋ​ដែរ ហើយ​ថែម​ទាំង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​ គ្នា ប្រសិន​ជា​គណបក្ស​នោះ​ឈ្នះ​ឆ្នោត។
ចំណែក​លោក កែម ឡី អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម​វិញ មាន​ប្រសាសន៍​ថា ការ​មិន​ប្រមូល​ពន្ធ​ដី​ជា​នយោបាយ​មួយ ភាគ​ច្រើន​គាំទ្រ​សម្រាប់​ឈ្មួញ មន្ត្រី​ធំៗ​ដែល​មាន​ដី​ច្រើន​ជាង​ប្រជាពលរដ្ឋ​ក្រីក្រ ឯ​រដ្ឋាភិបាល​ជា​អ្នក​ខាត​បង់​ចំណូល ហើយ​ធ្វើ​ឲ្យ​ជាប់​គាំង​ចលនា​សេដ្ឋកិច្ច ពីព្រោះ​ដី​ធំៗ​ទាំង​នោះ​ត្រូវ​គេ​ទិញ​ទុក​ចោល​ពុំ​មាន​អភិវឌ្ឍ​អ្វី​ឡើយ។
លោក​បន្ត​ថា ជា​ការ​ប្រសើរ គួរ​តែ​មាន​នយោបាយ​យក​ពន្ធ​ដី ប៉ុន្តែ​ត្រូវ​ចែក​ជា​ផ្នែកៗ​ឲ្យ​បាន​ច្បាស់​លាស់៖ «យ៉ាង ​ហោច​ណាស់ ក៏​ចែក​ជា​បី​ផ្នែក​ដែរ បើ​សិន​អ្នក​ហ្នឹង​ក្រោម ៥​ហិកតារ មិន​យក​តែ​ម្តង ហើយ​ពី ៥ ទៅ ១០​ហិកតារ ត្រូវ​យក​ប៉ុន្មាន​ភាគរយ ពី ១០ ទៅ ២០ ឬ​លើស​ហ្នឹង ត្រូវ​យក​ប៉ុន្មាន បើ​មាន​ចែង​អ៊ីចឹង​ចំណេញ​ជាង»
របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ក៏​ធ្លាប់​បាន​អះអាង​ថា នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​អ្នក​ដែល​មាន​ដី​ច្រើន​ដល់ ៥០០​ហិកតារ គឺ ៣១% ជា​អ្នក​ប្រកប​អាជីវកម្ម ២៣% ជា​មន្ត្រី​មាន​ឋានៈ​ខ្ពស់​ដែល​មាន​ងារ​ជា​ឯកឧត្ដម ២៣% ជា​ឧកញ៉ា ១៥% ជា​មន្ត្រី​យោធា​ដែល​គេ​ហៅ​ថា​ឧត្ដមសេនីយ៍ និង ៨% ជា​សមាជិក​រដ្ឋសភា។ ក្នុង​នោះ​ដែរ គ្រួសារ​ជនបទ​មួយ​ចំនួន​ធំ​ប្រមាណ ៤៦% មាន​ដី​តិច​ជាង​កន្លះ​ហិកតារ។
ក្រុម​អ្នក​អង្កេត​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ក្បាល​ដី​ចំនួន​ជាង ២​លាន ៨​សែន​ហិកតារ ជា​ដី​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​តាម​តួលេខ​បញ្ជាក់​ថា កសិករ​មាន​ដី​កសិកម្ម​ជា​មធ្យម​ប្រមាណ ១​ហិកតារ​ក្នុង​មួយ​គ្រួសារ។ ផ្ទុយ​ទៅ​វិញ ការ​ស្រាវជ្រាវ​ថ្មី​នានា​បាន​បង្ហាញ​ថា គ្រួសារ​មាន​ដីធ្លី​មាន​ប្រមាណ​កន្លះ​ហិកតារ ដែល​បាន​បង្ហាញ​អំពី​អសមត្ថភាព​នៃ​ការ​កាន់​កាប់​ដី​នៅ​ប្រទេស​កម្ពុជា។
របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គ្រួសារ​ចន្លោះ​ពី ១២% ទៅ ១៥% នៃ​ចំនួន​គ្រួសារ​នៅ​ជនបទ គឺ​គ្មាន​ដី​កសិកម្ម​ទេ ហើយ​អ្នក​ដែល​គ្មាន​ដីធ្លី នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ប្រមាណ ២%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

16 comments:

Anonymous said...

Who can believe him?

Anonymous said...

បើគណបក្សប្រជាជនបន្តកាន់អំណាចនៅអាណត្តិក្រោយ រាជការមិនឲរាស្ត្របង់ពន្ធដីទេ ព្រោះ
រាស្ត្រនឹងគ្មាននៅសល់ដីទៀតទេ បក្ខពួកអ្នកកាន់អំណាចនឹងរឹបអូស យកឲយួន និង ចិន 
ធ្វើអភិវឌ្ឍន៍ អស់ ។
If the CPP win the upcoming election , poor farmers won't
have to pay their property taxes because they will be landless . The rich & powerful cronies of Hun Sen will continue to grab the farmer's lands for Vietnam & China .

Anonymous said...

មិនយកពន្ធដីទេ បានតិចណាស់ យកដីតែម្ដង
ព្រោះដីលក់បានថ្លៃជាង ហាស! ហា !

Anonymous said...

That political lie of Viet's slave.

Anonymous said...

មិនបា(ចម៍)លក់ទេ.....យកដីឧ្យយួនតែម្តងទៅ!
ហាស! ហា !

Anonymous said...

តើ បុគ្គលនេះ មានឈានជ័រជាខ្មែរ ខ្លះឬទេ?

Anonymous said...

HUN is Ah Arch Kdor Youn [Youn sperms] BIG LIAR !!!as WELL as Youn !!!

Anonymous said...

    ហ៊ុនសែន វីរៈបុរសខ្មែរក្នុងសតវត្យទី២១ឬជាជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រ?
      បើពុំមែនជាអ្នកណា?
       × ហ៊ុនសែន?ស៊ីហនុ?លន់នល់?ប៉ុលពត?រណរិទ្ធ?
    អ្នកតស៊ូដើម្បីជាតិឬប្រយោជន៍បុគ្គល?
       × សមរង្ស៊ី?កឹមសុខា?សួនសេរីរដ្ឋា?ខឹមវាសនា?ម៉មសូណង់ដូ?
    មាជសុវណ្ណារ៉ា?រ៉ុងឈុន?ជាមុនី?

Anonymous said...

វីរៈបុរសខ្មែរក្នុងប្រវត្តិសាស្ត្រ
ម៉មសូណង់ដូ ,សួនសេរីរដ្ឋា!



ជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រ
សមរង្ស៊ី,ហ៊ុនសែន,កឹមសុខា,រណរិទ្ធ!

Anonymous said...

បើខ្មែរនាំគ្នាទៅបោះឆ្នោតនាខែកក្កដាខាងមុខនេះទៀតនោះគឺខ្មែរមុខជាអត់មានដីបង់ពន្ធអោយ អា ហ៊ុន សែន ទៀតទេ!...កុំចាំបាច់ឆ្លល់អីបងប្អូន?

Anonymous said...

You are so lucky to have hold your power and position for the last 30 and now, still want more????????!!!! No way! if so, this time srok khmer is finished, it will belong to the VC completely.

lest we remember to all of our compatriots who killed by ah VC, ah Chen and CPP crooks

Anonymous said...

Lesr we forget*

Anonymous said...

VIRACK BOROS KHMER K0EU PRACHEACHON KHMER TAING ASH KHNEA.

Anonymous said...

PRACHEACHON = COMMUNISM

Anonymous said...


AH Hun Sen Vietcong slave said no land tax if he win the election! But AH Hun Sen Vietcong slave never said that he couldn't kick and evict dirt poor Cambodian people off their land!

So to all of you dirt poor Cambodian people ...the choices are clear! You want land eviction or you want land tax to cut your throat! It doesn't matter which way you dirt poor Cambodian people want to choose and you are still a dead meat!

Anonymous said...

ហ៊ុន​ សែន មិនយកពន្ធដីកសិកម្ម មកពីផ្ទៃដីរាបសែន​លាន​ហិចតា សុទ្ធតែជារបស់ ក្រុមគ្រួសារ និង​បក្សពួកខ្លួន៕ឯកសិករដែរធ្វើកសិកម្មពិត​ កំពុងតែត្រូវបានបក្សពួក និងអ្នកមានអណាចក្រោមឃ្លាគ ហ៊ុន សែន ប្លន់យក​និងបណ្តេញចេញពីកម្មសិទ្ធរស់នៅរបស់ខ្លួនជាបន្តបន្ទាប់ ចំណែកអ្នកដែរនៅសល់ដីកសិកម្មនោះស្ទើរតែមិនគ្រប់ ចិញ្ចឹមក្រពះផង។ ប្រទេសខ្មែរជាដីរកម្មសិទ្ធ ក្រោមអំណាចគាបសង្កត់របស់ ក្រុមគ្រួសារ និង បក្សពួកត្រកូល ហ៊ុន (ហ៊ុន​ សែន)ជាត្រកូលតិរិច្ឆានសំរាប់ប្រទេសខ្មែរ​និងប្រជាជនខ្មែរស្លួតត្រង់។