លោក ហ៊ុន សែន ប្រកាសមិនយកពន្ធដីកសិកម្មបើបក្សប្រជាជនឈ្នះឆ្នោត
ដោយ សេក បណ្ឌិត2013-04-26 RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ព្រមានថាមិនត្រូវលេងល្បែងនយោបាយយកពន្ធលើដីធ្លីកសិកម្មនោះទេ។
លោកថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមេសា
ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ឆ្នាំ២០១២-២០១៣ ដោយប្រកាសផ្ដាំផ្ញើថា
បើទោះជាគ្មានវត្តមានលោកជានាយករដ្ឋមន្ត្រីក៏ដោយ
ក៏មេដឹកនាំគណបក្សប្រជាជន ដែលត្រូវបន្តវេនពីលោក
គឺមិនត្រូវយកពន្ធដីកសិកម្មពីប្រជាពលរដ្ឋទេ៖ «មិនត្រូវយកពន្ធ
ពីគាត់ទេ បញ្ហាសំខាន់បំផុតនោះ
គឺត្រូវធ្វើឲ្យគាត់មានលុយនៅក្នុងដៃ។
ការមិនយកពន្ធលើដីកសិកម្មនេះ
គឺសម្រាប់តែគណបក្សប្រជាជនកម្ពុជានៅដឹកនាំប្រទេសប៉ុណ្ណោះ»។
បញ្ហានេះ ប្រធានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក
សុន ឆៃ មានប្រសាសន៍ថា
លោកនាយករដ្ឋមន្ត្រីគួរបែងចែកឲ្យដាច់រវាងដីប្រជាពលរដ្ឋដែលមាន
ចំនួន១០ ឬ ២០ហិកតារចុះក្រោម
និងដីដែលមានទំហំរាប់សែនហិកតារដែលគ្រប់គ្រងដោយបុគ្គលម្នាក់។
លោកគាំទ្រចំពោះការមិនយកពន្ធលើដីធ្លីប្រជាពលរដ្ឋក្រីក្រដែល
មានដីតិចតួច ប៉ុន្តែមិនត្រូវលើកលែងចំពោះដីរបស់អ្នកមានលុយកាក់
អ្នកមានអំណាចនោះទេ៖ «ចំពោះដីរបស់មន្ត្រីខិលខូច អ្នកមានអំណាច
ឈ្មួញដែលទទួលបានដីសម្បទានពិសេសនោះ រាប់ម៉ឺន រាប់សែនហិកតារម្នាក់
ហើយបានកាប់បំផ្លាញព្រៃឈើខ្មែរអស់ ទៅជាផលប្រយោជន៍របស់ខ្លួន
ក្រោយមកបានលក់ដីនោះបន្តគ្នារាប់រយលានដុល្លារ
ដោយគ្មានបានប្រយោជន៍មកដល់ប្រទេសជាតិនេះ
ត្រូវតែបង់ពន្ធច្បាស់លាស់
បើរដ្ឋាភិបាលថាជួលត្រូវតែជួលឲ្យសមតាមតម្លៃទីផ្សារ»។
លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ
នឹងគិតគូរពីបញ្ហានេះយ៉ាងម៉ត់ចត់
ហើយគណបក្សនេះក៏មានគោលនយោបាយមិនយកពន្ធលើដីស្រែចម្ការរបស់
ប្រជាពលរដ្ឋដែរ
ហើយថែមទាំងផ្តល់ប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យបានគ្រប់ៗ
គ្នា ប្រសិនជាគណបក្សនោះឈ្នះឆ្នោត។
ចំណែកលោក កែម ឡី អ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គមវិញ
មានប្រសាសន៍ថា ការមិនប្រមូលពន្ធដីជានយោបាយមួយ
ភាគច្រើនគាំទ្រសម្រាប់ឈ្មួញ
មន្ត្រីធំៗដែលមានដីច្រើនជាងប្រជាពលរដ្ឋក្រីក្រ
ឯរដ្ឋាភិបាលជាអ្នកខាតបង់ចំណូល
ហើយធ្វើឲ្យជាប់គាំងចលនាសេដ្ឋកិច្ច
ពីព្រោះដីធំៗទាំងនោះត្រូវគេទិញទុកចោលពុំមានអភិវឌ្ឍអ្វីឡើយ។
លោកបន្តថា ជាការប្រសើរ គួរតែមាននយោបាយយកពន្ធដី ប៉ុន្តែត្រូវចែកជាផ្នែកៗឲ្យបានច្បាស់លាស់៖ «យ៉ាង
ហោចណាស់ ក៏ចែកជាបីផ្នែកដែរ បើសិនអ្នកហ្នឹងក្រោម ៥ហិកតារ
មិនយកតែម្តង ហើយពី ៥ ទៅ ១០ហិកតារ ត្រូវយកប៉ុន្មានភាគរយ ពី ១០ ទៅ ២០
ឬលើសហ្នឹង ត្រូវយកប៉ុន្មាន បើមានចែងអ៊ីចឹងចំណេញជាង»។
របាយការណ៍របស់ធនាគារពិភពលោក (World Bank) ក៏ធ្លាប់បានអះអាងថា
នៅប្រទេសកម្ពុជា ក្នុងចំណោមអ្នកដែលមានដីច្រើនដល់ ៥០០ហិកតារ គឺ
៣១% ជាអ្នកប្រកបអាជីវកម្ម ២៣%
ជាមន្ត្រីមានឋានៈខ្ពស់ដែលមានងារជាឯកឧត្ដម ២៣% ជាឧកញ៉ា ១៥%
ជាមន្ត្រីយោធាដែលគេហៅថាឧត្ដមសេនីយ៍ និង ៨% ជាសមាជិករដ្ឋសភា។
ក្នុងនោះដែរ គ្រួសារជនបទមួយចំនួនធំប្រមាណ ៤៦%
មានដីតិចជាងកន្លះហិកតារ។
ក្រុមអ្នកអង្កេតផ្នែកសេដ្ឋកិច្ច សង្គមកិច្ច បានបង្ហាញថា
យ៉ាងហោចណាស់មានក្បាលដីចំនួនជាង ២លាន ៨សែនហិកតារ
ជាដីកសិកម្មនៅប្រទេសកម្ពុជា ហើយតាមតួលេខបញ្ជាក់ថា
កសិករមានដីកសិកម្មជាមធ្យមប្រមាណ ១ហិកតារក្នុងមួយគ្រួសារ។
ផ្ទុយទៅវិញ ការស្រាវជ្រាវថ្មីនានាបានបង្ហាញថា
គ្រួសារមានដីធ្លីមានប្រមាណកន្លះហិកតារ
ដែលបានបង្ហាញអំពីអសមត្ថភាពនៃការកាន់កាប់ដីនៅប្រទេសកម្ពុជា។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ
និងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា
គ្រួសារចន្លោះពី ១២% ទៅ ១៥% នៃចំនួនគ្រួសារនៅជនបទ
គឺគ្មានដីកសិកម្មទេ ហើយអ្នកដែលគ្មានដីធ្លី
នឹងកើនឡើងជារៀងរាល់ឆ្នាំប្រមាណ ២%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
16 comments:
Who can believe him?
បើគណបក្សប្រជាជនបន្តកាន់អំណាចនៅអាណត្តិក្រោយ រាជការមិនឲរាស្ត្របង់ពន្ធដីទេ ព្រោះ
រាស្ត្រនឹងគ្មាននៅសល់ដីទៀតទេ បក្ខពួកអ្នកកាន់អំណាចនឹងរឹបអូស យកឲយួន និង ចិន
ធ្វើអភិវឌ្ឍន៍ អស់ ។
If the CPP win the upcoming election , poor farmers won't
have to pay their property taxes because they will be landless . The rich & powerful cronies of Hun Sen will continue to grab the farmer's lands for Vietnam & China .
មិនយកពន្ធដីទេ បានតិចណាស់ យកដីតែម្ដង
ព្រោះដីលក់បានថ្លៃជាង ហាស! ហា !
That political lie of Viet's slave.
មិនបា(ចម៍)លក់ទេ.....យកដីឧ្យយួនតែម្តងទៅ!
ហាស! ហា !
តើ បុគ្គលនេះ មានឈានជ័រជាខ្មែរ ខ្លះឬទេ?
HUN is Ah Arch Kdor Youn [Youn sperms] BIG LIAR !!!as WELL as Youn !!!
ហ៊ុនសែន វីរៈបុរសខ្មែរក្នុងសតវត្យទី២១ឬជាជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រ?
បើពុំមែនជាអ្នកណា?
× ហ៊ុនសែន?ស៊ីហនុ?លន់នល់?ប៉ុលពត?រណរិទ្ធ?
អ្នកតស៊ូដើម្បីជាតិឬប្រយោជន៍បុគ្គល?
× សមរង្ស៊ី?កឹមសុខា?សួនសេរីរដ្ឋា?ខឹមវាសនា?ម៉មសូណង់ដូ?
មាជសុវណ្ណារ៉ា?រ៉ុងឈុន?ជាមុនី?
វីរៈបុរសខ្មែរក្នុងប្រវត្តិសាស្ត្រ
ម៉មសូណង់ដូ ,សួនសេរីរដ្ឋា!
ជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រ
សមរង្ស៊ី,ហ៊ុនសែន,កឹមសុខា,រណរិទ្ធ!
បើខ្មែរនាំគ្នាទៅបោះឆ្នោតនាខែកក្កដាខាងមុខនេះទៀតនោះគឺខ្មែរមុខជាអត់មានដីបង់ពន្ធអោយ អា ហ៊ុន សែន ទៀតទេ!...កុំចាំបាច់ឆ្លល់អីបងប្អូន?
You are so lucky to have hold your power and position for the last 30 and now, still want more????????!!!! No way! if so, this time srok khmer is finished, it will belong to the VC completely.
lest we remember to all of our compatriots who killed by ah VC, ah Chen and CPP crooks
Lesr we forget*
VIRACK BOROS KHMER K0EU PRACHEACHON KHMER TAING ASH KHNEA.
PRACHEACHON = COMMUNISM
AH Hun Sen Vietcong slave said no land tax if he win the election! But AH Hun Sen Vietcong slave never said that he couldn't kick and evict dirt poor Cambodian people off their land!
So to all of you dirt poor Cambodian people ...the choices are clear! You want land eviction or you want land tax to cut your throat! It doesn't matter which way you dirt poor Cambodian people want to choose and you are still a dead meat!
ហ៊ុន សែន មិនយកពន្ធដីកសិកម្ម មកពីផ្ទៃដីរាបសែនលានហិចតា សុទ្ធតែជារបស់ ក្រុមគ្រួសារ និងបក្សពួកខ្លួន៕ឯកសិករដែរធ្វើកសិកម្មពិត កំពុងតែត្រូវបានបក្សពួក និងអ្នកមានអណាចក្រោមឃ្លាគ ហ៊ុន សែន ប្លន់យកនិងបណ្តេញចេញពីកម្មសិទ្ធរស់នៅរបស់ខ្លួនជាបន្តបន្ទាប់ ចំណែកអ្នកដែរនៅសល់ដីកសិកម្មនោះស្ទើរតែមិនគ្រប់ ចិញ្ចឹមក្រពះផង។ ប្រទេសខ្មែរជាដីរកម្មសិទ្ធ ក្រោមអំណាចគាបសង្កត់របស់ ក្រុមគ្រួសារ និង បក្សពួកត្រកូល ហ៊ុន (ហ៊ុន សែន)ជាត្រកូលតិរិច្ឆានសំរាប់ប្រទេសខ្មែរនិងប្រជាជនខ្មែរស្លួតត្រង់។
Post a Comment