Wednesday, July 10, 2013

សភា​អាមេរិក ជំរុញ​​ឲ្យ​មាន​​ការ​​ផ្លាស់​​ប្តូរ​​គោល​នយោបាយ​​អាមេ​រិក មក​​កម្ពុជា​

​តំណាង​​សភា​​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ កាល​ពី​​ថ្ងៃ​​អង្គារ ជំរុញ​​ឲ្យ​​គោល​នយោបាយ​​របស់​​អាមេរិក​​ទៅ​​កាន់​​កម្ពុជា ចាំបាច់​​ត្រូវ​តែ​​ផ្លាស់​ប្តូរ ហើយ​រដ្ឋបាល​លោក​បា​រ៉ាក់ អូ​បា​ម៉ា ចាំបាច់​​ត្រូវ​តែ​​ចាត់​វិធានការ​​ខ្លាំង​​មួយ​​ទៅកាន់​ការដឹកនាំ​របស់​ នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា លោក ហ៊ុន សែន​។​
ការលើកឡើង​របស់​តំណាង​សភា លោក Steve Chabot ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ អនុគណៈកម្មាធិការ​សភា​អាមេរិក ទទួលបន្ទុក​កិច្ច​​ការ​បរទេស ទទួលបន្ទុក​អាស៊ី​ខាងកើត ដែល​ប្រព្រឹត្ត​ទៅ កាលពី ថ្ងៃ ទី​០៩​ខែកក្កដា ឆ្នាំ​២០១៣​។​
កាលពី​ថ្ងៃ​អង្គារ តំណាង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​ឃ្លាំមើល​ការបោះឆ្នោត​បួនរូប បាន​ឡើង​បកស្រាយ នៅមុខ​គណៈ​កម្មាធិ​ការ​​​សភា​​កិច្ច​ការ​​បរទេស​​អាមេរិក ដោយ​លើកយក បញ្ហា សង្គម និង​នយោបាយ កំពុង​កើតឡើង​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​អាមេរិក ចាត់​វិធានការ តឹងរ៉ឹង​លើ​កម្ពុជា​។​អង្គការ​ទាំង​បួន​នោះ មានដូចជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​(Human Rights Watch)​អង្គការ​លីកាដូ អង្គការ​NDI និង​អង្គការ​SRP International Group​។
​លោក Steve Chabot បាន​ហៅ​នាយករដ្ឋមន្ត្រី​​កម្ពុជា លោក ហ៊ុន សែន ជា​ជន​ផ្តាច់ការ​នៃ​​ការដឹកនាំ​ដ៏​យូរអង្វែង​នៅ​អាស៊ី​។ លោក បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក កាត់បន្ថយ​ជំនួយ​មក​កម្ពុជា ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ធានា​ឲ្យ​ការបោះឆ្នោតសេរី និង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ខាងមុខ​។​


លោក Steve Chabot ឲ្យដឹងទៀតថា វា​គ្មាន​ចម្ងល់​ទេ ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឈ្នះ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ខាងមុខ តាមរយៈ​ការ​ញុះញង់​ហិង្សា​នយោបាយ បញ្ហា​ពុករលួយ និង​តាមរយៈ​បក្ខពួកនិយម​។​ ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​​កម្ពុ​ជា លោក កុយ គួង បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ពុធ​នេះ​ថា នេះ​ជា​សិទ្ធិ​របស់​សមាជិកសភា​អាមេរិក តែ​កម្ពុជា ជា​រដ្ឋ​​ឯករាជ្យ ហើយ ជោគ វាសនា​កម្ពុជា មិនមែន​ស្ថិតក្នុង​ដៃ​អាមេរិក​នោះទេ​ ៖
​កាលពី​ខែ​មិថុនា ព្រឹទ្ធសភា​អាមេរិក ចំនួន​ពីរ​រូប គឺ​លោក Lindsey Graham និង​លោក Marco Rubio បាន​ផ្ញើ​ជា​សេចក្តីសម្រេច​មួយ​ក្នុង​កំណត់ត្រា​សភា​របស់​អាមេរិក ដោយ​អំពាវនាវ​ឲ្យមាន​ការ​រឹតបន្តឹង និង​ការកាត់បន្ថយ​ជំនួយ​មក​កម្ពុជា ដោយសារ​ស្ថាន​ភាព​​​មិន​ល្អ​ជាច្រើន ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​។ ការកាត់បន្ថយ​ជំនួយ​មក​កម្ពុជា អាច​នឹង​ត្រូវ​ធ្វើឡើង ប្រសិនបើ​ការ​បោះឆ្នោត​នៅ​​កម្ពុជា ប្រព្រឹត្តទៅ​ដោយ​មិន​សេរី និង​យុត្តិធម៌​។​
​ព្រឹទ្ធសភា​ទាំង​ពីរ ក៏​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក កាត់បន្ថយ​ជំនួយ​អភិវឌ្ឍន៍ និង​ប្រើ​ឥទ្ធិពល ដើម្បី​ជំរុញ​ស្ថាប័ន​អន្តរជាតិ ក្នុង​ការ​កាត់​បន្ថយ​ជំនួយ​មក​កម្ពុជា ដូច​សហរដ្ឋអាមេរិក​ដែរ​។​
ប្រធាន​ផ្នែក​តស៊ូ​មតិ​ប្រចាំ​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​ អន្តរជាតិ លោក  John Sifton ដែល​បាន​ចូល​បកស្រាយ​នៅមុខ​សភា​អាមេរិក ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល នៅ​ថ្ងៃ​ពុធ​នេះ​ថា អង្គការ​ទាំងអស់ បានលើកឡើង​ពី​បញ្ហា​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ដោយ​បង្ហាញ​ថា ការបោះឆ្នោត​កន្លងទៅ មាន​បញ្ហា​ធំ​មួយចំនួន ដូចជា​ការយាយី​គណបក្សប្រឆាំង ការទិញ​សន្លឹកឆ្នោត ភាពមិនប្រក្រតី​បញ្ជី​បោះឆ្នោត និង​ការលួចបន្លំ​សន្លឹកឆ្នោត​ជា​ដើម​។ ជាមួយគ្នានេះដែរ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាសថា លោក​នឹង​ចូលមក​កម្ពុជា បើទោះជា​លោក ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ក៏ដោយ​។
លោក John Sifton បន្តថា សំណួរ​ដែល​ត្រូវ​រង់ចាំ​ការឆ្លើយតប​ពី​សហរដ្ឋអាមេរិក គឺ​ថា​តើ​សហរដ្ឋអាមេរិក នឹង​ធ្វើ​អ្វី​ទៅកាន់​នាយក​រដ្ឋ​មន្ត្រី​​កម្ពុជា លោក ហ៊ុន សែន និង​ថា​តើ​អាមេរិក នឹង​ព្រមាន​លោក ហ៊ុន សែន មិន​ឲ្យ​ចាប់លោក សម រង្ស៊ី និង​ធានា​សន្តិ​សុខ​​​សម្រាប់​​​គាត់ និង​អ្នកគាំទ្រ​គាត់​ដែរ​ឬទេ​? មួយវិញទៀត តើ​សហរដ្ឋអាមេរិក នឹង​ឆ្លើយតប​យ៉ាងដូចម្តេច ប្រសិន​ការ​បោះ​ឆ្នោត មាន​ការលួចបន្លំ និង​មិន​បាន​បំពេញ​ស្តង់ដារ​អន្តរជាតិ​?
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​បាន​ស្នើ​ឲ្យមាន​នយោបាយ​តឹងរ៉ឹង​មួយ​របស់​អាមេរិក ទៅលើ​កម្ពុជា និង​សូមឲ្យ​ក្រសួង​ការបរទេ​ស​អាមេរិក ពិចារណា​ការស្នើសុំ​ឲ្យ​ការកាត់បន្ថយ​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​ពី​មូលនិធិ​រូបិយ​បណ្ណ​អន្តរជាតិ និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជាដើម​៕

6 comments:

Anonymous said...

Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.

United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]

Anonymous said...

Hun Sen said " If I'm lose, Khmer Rouge will return"

United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"


Hun Sen said " If I'm lose, Khmer Rouge will return"

United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"

Hun Sen said " If I'm lose, Khmer Rouge will return"

United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"

Anonymous said...

Hun Sen! What have you done to Koh Tral Island?

Anonymous said...

Hun Sen remember your SIN.

Anonymous said...

International community must put pressure onto Vietnam gov't to stop involving in Srok Khmer politic, to stop aiding Khmer gov't with both their arm forces and weapons. This is sic!. war should be ended long time ago, since 1979 but why are you still playing such tricks and tactics, after such atrocity, where is your morality, huh? don't you have brain, heart and feeling toward your neighbouring country, who do no harm to you hut helping you to join between the north and the south? so when are you going to stop using them, robbing and killing them? Please, just give them a break. Sam Rainsy is coming home to help his people from such oppression and make sure, this time, you show some mercy and leave him alone, or else, China and US will be resumed and will use NATO if we have too. This time make no mistake, you lied once, twice but not three times. so, be prepared for the worst if anything happens to Sam Rainsy on his return and take this as a real warning, OK!

Anonymous said...

Evil will prevail if good men do nothing....

Mr Rohrabacher is one of the good men and he has done it and will continue.

Khmers who yearn for a free, fair and democratic nation are grateful to Mr Rohrabacher - you're the best!! And we love you. USA USA USA!!!