ដោយ ស៊ុន ណារិន
ថ្ងៃពុធ ទី10 កក្កដា ឆ្នាំ2013 ម៉ោង10:07 VOD
តំណាងសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ
ជំរុញឲ្យគោលនយោបាយរបស់អាមេរិកទៅកាន់កម្ពុជា
ចាំបាច់ត្រូវតែផ្លាស់ប្តូរ ហើយរដ្ឋបាលលោកបារ៉ាក់ អូបាម៉ា
ចាំបាច់ត្រូវតែចាត់វិធានការខ្លាំងមួយទៅកាន់ការដឹកនាំរបស់
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
ការលើកឡើងរបស់តំណាងសភា លោក Steve Chabot ធ្វើឡើងនៅក្នុងកិច្ចប្រជុំ
អនុគណៈកម្មាធិការសភាអាមេរិក ទទួលបន្ទុកកិច្ចការបរទេស
ទទួលបន្ទុកអាស៊ីខាងកើត ដែលប្រព្រឹត្តទៅ កាលពី ថ្ងៃ ទី០៩ខែកក្កដា
ឆ្នាំ២០១៣។
កាលពីថ្ងៃអង្គារ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស
និងឃ្លាំមើលការបោះឆ្នោតបួនរូប បានឡើងបកស្រាយ
នៅមុខគណៈកម្មាធិការសភាកិច្ចការបរទេសអាមេរិក ដោយលើកយក បញ្ហា
សង្គម និងនយោបាយ កំពុងកើតឡើងនៅកម្ពុជា និងជំរុញឲ្យអាមេរិក
ចាត់វិធានការ តឹងរ៉ឹងលើកម្ពុជា។អង្គការទាំងបួននោះ
មានដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights
Watch)អង្គការលីកាដូ អង្គការNDI និងអង្គការSRP International Group។
លោក Steve Chabot បានហៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន
ជាជនផ្តាច់ការនៃការដឹកនាំដ៏យូរអង្វែងនៅអាស៊ី។ លោក
បានអំពាវនាវឲ្យសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា
ប្រសិនបើនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនធានាឲ្យការបោះឆ្នោតសេរី
និងយុត្តិធម៌ នៅថ្ងៃទី២៨ខែកក្កដា ខាងមុខ។
លោក Steve Chabot ឲ្យដឹងទៀតថា វាគ្មានចម្ងល់ទេ ដែលនាយករដ្ឋមន្ត្រី
ហ៊ុន សែន នឹងឈ្នះការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដា ខាងមុខ
តាមរយៈការញុះញង់ហិង្សានយោបាយ បញ្ហាពុករលួយ និងតាមរយៈបក្ខពួកនិយម។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង
បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធនេះថា
នេះជាសិទ្ធិរបស់សមាជិកសភាអាមេរិក តែកម្ពុជា ជារដ្ឋឯករាជ្យ ហើយ ជោគ
វាសនាកម្ពុជា មិនមែនស្ថិតក្នុងដៃអាមេរិកនោះទេ ៖
កាលពីខែមិថុនា ព្រឹទ្ធសភាអាមេរិក ចំនួនពីររូប គឺលោក Lindsey
Graham និងលោក Marco Rubio
បានផ្ញើជាសេចក្តីសម្រេចមួយក្នុងកំណត់ត្រាសភារបស់អាមេរិក
ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា
ដោយសារស្ថានភាពមិនល្អជាច្រើន ដែលកំពុងកើតឡើងនៅកម្ពុជា។
ការកាត់បន្ថយជំនួយមកកម្ពុជា អាចនឹងត្រូវធ្វើឡើង
ប្រសិនបើការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយមិនសេរី
និងយុត្តិធម៌។
ព្រឹទ្ធសភាទាំងពីរ ក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក
កាត់បន្ថយជំនួយអភិវឌ្ឍន៍ និងប្រើឥទ្ធិពល
ដើម្បីជំរុញស្ថាប័នអន្តរជាតិ ក្នុងការកាត់បន្ថយជំនួយមកកម្ពុជា
ដូចសហរដ្ឋអាមេរិកដែរ។
ប្រធានផ្នែកតស៊ូមតិប្រចាំអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស
អន្តរជាតិ លោក John Sifton ដែលបានចូលបកស្រាយនៅមុខសភាអាមេរិក
ប្រាប់VODតាមរយៈអ៊ីម៉េល នៅថ្ងៃពុធនេះថា អង្គការទាំងអស់
បានលើកឡើងពីបញ្ហាបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដា ដោយបង្ហាញថា
ការបោះឆ្នោតកន្លងទៅ មានបញ្ហាធំមួយចំនួន ដូចជាការយាយីគណបក្សប្រឆាំង
ការទិញសន្លឹកឆ្នោត ភាពមិនប្រក្រតីបញ្ជីបោះឆ្នោត
និងការលួចបន្លំសន្លឹកឆ្នោតជាដើម។ ជាមួយគ្នានេះដែរ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសថា លោកនឹងចូលមកកម្ពុជា
បើទោះជាលោក ត្រូវចាប់ដាក់ពន្ធនាគារក៏ដោយ។
លោក John Sifton បន្តថា
សំណួរដែលត្រូវរង់ចាំការឆ្លើយតបពីសហរដ្ឋអាមេរិក
គឺថាតើសហរដ្ឋអាមេរិក នឹងធ្វើអ្វីទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន និងថាតើអាមេរិក នឹងព្រមានលោក ហ៊ុន សែន មិនឲ្យចាប់លោក
សម រង្ស៊ី និងធានាសន្តិសុខសម្រាប់គាត់
និងអ្នកគាំទ្រគាត់ដែរឬទេ? មួយវិញទៀត តើសហរដ្ឋអាមេរិក
នឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនការបោះឆ្នោត មានការលួចបន្លំ
និងមិនបានបំពេញស្តង់ដារអន្តរជាតិ?
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ
ក៏បានស្នើឲ្យមាននយោបាយតឹងរ៉ឹងមួយរបស់អាមេរិក ទៅលើកម្ពុជា
និងសូមឲ្យក្រសួងការបរទេសអាមេរិក
ពិចារណាការស្នើសុំឲ្យការកាត់បន្ថយជំនួយយោធា
និងជំនួយផ្សេងៗទៀតពីមូលនិធិរូបិយបណ្ណអន្តរជាតិ
និងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម៕
6 comments:
Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.
United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]
Hun Sen said " If I'm lose, Khmer Rouge will return"
United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"
Hun Sen said " If I'm lose, Khmer Rouge will return"
United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"
Hun Sen said " If I'm lose, Khmer Rouge will return"
United States government say " No It won't, You lose you gone, you fake election you gone just like other dictatorships"
Hun Sen! What have you done to Koh Tral Island?
Hun Sen remember your SIN.
International community must put pressure onto Vietnam gov't to stop involving in Srok Khmer politic, to stop aiding Khmer gov't with both their arm forces and weapons. This is sic!. war should be ended long time ago, since 1979 but why are you still playing such tricks and tactics, after such atrocity, where is your morality, huh? don't you have brain, heart and feeling toward your neighbouring country, who do no harm to you hut helping you to join between the north and the south? so when are you going to stop using them, robbing and killing them? Please, just give them a break. Sam Rainsy is coming home to help his people from such oppression and make sure, this time, you show some mercy and leave him alone, or else, China and US will be resumed and will use NATO if we have too. This time make no mistake, you lied once, twice but not three times. so, be prepared for the worst if anything happens to Sam Rainsy on his return and take this as a real warning, OK!
Evil will prevail if good men do nothing....
Mr Rohrabacher is one of the good men and he has done it and will continue.
Khmers who yearn for a free, fair and democratic nation are grateful to Mr Rohrabacher - you're the best!! And we love you. USA USA USA!!!
Post a Comment