Wednesday, July 10, 2013

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​​ពល​រដ្ឋ​​ប្តឹង​​ពី​​ល្បិចកល​មិន​ឲ្យ​ពួកគាត់​ទៅ​បោះឆ្នោត​បាន​

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ(រូបថត មេត្ដា)
ដោយ ណាត សុភាព និងដួង សុខា ថ្ងៃពុធ ទី10 កក្កដា ឆ្នាំ2013 ម៉ោង11:24  VOD
គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យមាន​ការប្រុងប្រយ័ត្ន​ ចំពោះ​ល្បិចកល​ទាំងឡាយ​ណា​របស់​មន្ត្រី​មូលដ្ឋាន​មួយចំនួន ​របស់​គណបក្ស​កាន់​អំ​ណាច  ដែល​កំពុង​ស្វែរក និង​ទិញ​ទឹកចិត្ត អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​។
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៣ ឲ្យដឹងថា យុវជន យុវនារី និស្សិត គ្រូបង្រៀន  មន្ត្រីរាជការ នគរបាល ទាហាន ចូលរួម​គាំទ្រ​គណបក្ស​សង្រោះជាតិ​យ៉ាង​គគ្រឹកគគ្រេង ជា​ហេតុ​ធ្វើឲ្យ​ជន​ខិលខូច​ខ្លះ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដូចជា សុំ​លេខ​ទូរស័ព្ទ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​​ជាតិ កុំឲ្យ​ទៅ​បោះឆ្នោត និង​ផ្តល់​ថវិកា​ជូន​។ សេចក្តីប្រកាស​ព័ត៌មាន បន្តថា ជន​ខិលខូច​ខ្លះ បាន​ប្រមូល​យក​អត្តសញ្ញាណប័ណ្ណ ឬ​អត្តសញ្ញាណ​ប័ណ្ណអស់​សុពល​ភាព​​ថា ទៅ​ធ្វើ​នេះ ទៅ​ធ្វើ​នោះ ពីព្រោះ​បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ ឬ​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព បងប្អូន​មិន​អាច​ទៅ​បោះឆ្នោត​បាន​ទេ​។ សេក្តីប្រកាស​បញ្ជាក់​ថា អត្តសញ្ញាណប័ណ្ណ អស់​សុពលភាព អាច​ប្រើប្រាស់​រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន មានដូចជា មេភូមិ មេឃុំ ក្រុមប្រឹក្សា​ឃុំ​ជា​ដើម កំពុង​​ស្វែងរក និង​សុំ​លេខ​ទូរស័ព្ទ​ពលរដ្ឋ​ ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដើម្បី​ផ្តល់​ថវិកា​ដល់​ពួកគេ កុំ​ឲ្យ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នោះ គឺ​ជា​ទង្វើ​ខុសច្បាប់​​ ៖​
​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់ កត់​ឈ្មោះ លេខ​ទូរស័ព្ទ​អ្នក​ដែល​ទូរស័ព្ទ​មក​ប្រាប់ថា កុំឲ្យ​ទៅ​បោះឆ្នោត ដើម្បី​ប្តឹងទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ 
ចំពោះ​អ្នក​​ដែល​បាត់​អត្តសញ្ញាណប័ណ្ណ ឬ​មិន​ទាន់​បាន​ទទួល សូម​ប្រញាប់​ទំនាក់ទំនង​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នៅតាម​ឃុំ សង្កាត់​ឲ្យ​បាន​​ទាន់​ពេលវេលា​។​
​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុម​ហ្វ្រែល កញ្ញា គង់ រ៉ា​វីន ឲ្យដឹងថា បើ​គណបក្ស​កាន់​អ​ណា​ច​​ប្រើប្រាស់​មធ្យោបាយ​ទិញ​ទឹកចិត្ត​​របស់​ ប្រជាពលរដ្ឋ ដើម្បី​កុំ​ពួកគាត់​បាន​ទៅ​បោះឆ្នោត គឺ​ខុស​នឹង​ច្បាប់បោះឆ្នោត ​៖ ​
VOD មិនអាច​សុំ​អត្ថាធិប្បាយ​ពី​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) លោក ទេព នីថា បាន​នៅ​ទ្បើយ​ទេ ដោយ​លោក​ឆ្លើយ​ថា​ជាប់រវល់​ប្រ​ជុំ​៕


3 comments:

Anonymous said...

One group chief of CPP at Sankat Tuol Sangker Phnom Penh told me that at Sankat election day he stand near NEC office ,when he saw people who support Sam Rainsy came ,he do the signal to the NEC,scratching the head .So NEC is neutral or NEC work for CPP. we have to stop this trick at election 28 July coming.

Anonymous said...

BE CAREFULL! VIETCONG HAVE A PLAN TO KILL KHMER AT 1/2 MILLION PEOPLE SOON OR LATER!

Anonymous said...

Yeah, let them try.

Don't forget the international's eyes are on Cambodia, especially America's and they know everything !!!