Thursday, July 18, 2013

និស្សិត​ត្រូវ​បានសាលា​ផ្តល់​ប្រាក់​ឲ្យ​មក​ជួយ​ឃោសនា​ឲ្យ CPP

ក្បួន​ដង្ហែ​របស់​ក្រុម​យុវជន​ក្នុងយុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​របស់គណបក្ស​ប្រ​ជាជន​កម្ពុ​ជា​។ រូបថត ​ហេង​ ជីវ័ន(ទ័ពស៊ីឈ្នួល ទទួល​បាន​ប្រាក់​តែ​២,៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​លើក​ទី១ និង​ប្រហែល​២​ដុល្លារ​សម្រាប់​លើក​ទី២»)
Thursday, 18 July 2013Shane Worrell និង ឃុត សុភចរិយា ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ និស្សិត សំ អាត (ឈ្មោះ​ដាក់​ជំនួស​ឈ្មោះ​ពិត) អះអាង​ថា គេ​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ការ​ឃោសនា​ការ​បោះឆ្នោត​ឲ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ពីរ​លើក នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​កន្លង​មក​នេះ។
សំអាត​ថា​ទាំង​ពីរ​លើក​នេះ​គឺខាង​សាកល​វិទ្យាល័យ​បាន​ផ្តល់​ប្រាក់​កម្រៃ​សម្រាប់​ការ​ចូល​រួម។
និស្សិត​វ័យ​២៣​ឆ្នាំ​រូប​នេះ​ថ្លែង​បន្ត​ថា អ្នក ​គ្រប់​គ្រង​រដ្ឋបាល​នៅ​វិទ្យាស្ថាន​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ដែល​ជា​សាលា​ឯកជន​គាត់​រៀន​នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្ត​ក្រុង​សម្រាប់​ដឹក​ក្រុម​និស្សិត​ទៅ​ឃោសនាឲ្យ​គណបក្ស​ ប្រជាជន​កម្ពុជា។
សំ អាត ថ្លែង​នៅ​សប្តាហ៍​នេះ​ថា​៖«ខាង​រដ្ឋបាល​វិទ្យាស្ថាន​បាន​ប្រាប់​និស្សិត​[តាម​ថ្នាក់​]​ឲ្យ​មក​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ទៅ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន។ ពួក ​យើង​ត្រូវ​គេ​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់​៤​ដុល្លារ​សម្រាប់​ការ​ចូល​រួម​មួយ​លើកៗ​ហើយ​បើ​ការ​ទៅ ​ហែ​ប៉ះ​ត្រូវ​ម៉ោង​រៀន គេ​សន្យា​ថា នឹង​មិន​គូស​អវត្តមាន​ក្នុង​បញ្ជី​ទេ»
និស្សិត សំ អាត បន្ត​ថា បន្ទាប់​ពី​ការ​ហែ​មួយ​លើកៗ​បុគ្គលិក​រដ្ឋបាល​បាន​ផ្តល់​ប្រាក់​ឲ្យ​គាត់​ផ្ទាល់​ដៃ​ប៉ុន្តែ​មិន​ច្រើន​ដូច​ពី​ដំបូង​ទេ។
លោក​បន្ត​ថា ៖ «ខ្ញុំ​បាន​ចូល​រួម​ការ​ហែ​បាន​២​ដង​។ ប៉ុន្តែ​ខ្ញុំ​ទទួល​បាន​ប្រាក់​តែ​២,៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​លើក​ទី១ និង​ប្រហែល​២​ដុល្លារ​សម្រាប់​លើក​ទី២»
និស្សិត ​ម្នាក់​ទៀត ឈ្មោះ សៀង (ឈ្មោះ​ជំនួស​ឈ្មោះ​ពិត)​ដូច សំអាត ដែរ​គឺដោយសា​ភ័យ​ខ្លាច​មាន​បញ្ហា ប្រសិន​បើ​គេ​ដឹង​អំពី​អត្ត​សញ្ញាណ​ពិត។ គាត់​និយាយ​ថា​៖«ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋបាល​សាលា​ជំរុញ​យើង​ឲ្យ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា»
ទោះ​យ៉ាង​ណា​មិន​ដូច សំអាត ទេ និស្សិត សៀង បាន​បដិសេធ​មិន​ចូល​រួម​នៅ​ក្នុង​ការ​ឃោសនា​ការ​បោះឆ្នោត​ឡើយ​។ គាត់​ឲ្យ​ដឹង​បន្ត​ថា​៖ «សម្រាប់​ខ្ញុំ ខ្ញុំ​មិន​គិត​ថា នេះ​ជា​គំនិត​ល្អ​ទេ​»។ និស្សិត​ខ្លះ​បាន​ស្ម័គ្រ​ទៅ​ពាក់​ព័ន្ធ​ព្រោះ​ពួក​គេ​ត្រូវ​ការ​លុយ​។ សូម្បី​តែ​មិត្ត​ខ្ញុំ ក៏​ស្ម័គ្រ​ចិត្ត​ចូល​រួម​ដែរដោយសាគេ​ត្រូវ​ការ​លុយ​»

ក្នុង ​បទ​សម្ភាស​ផ្ទាល់​កាល​ពី​ថ្ងៃ​អង្គារ​បុគ្គលិក​ម្នាក់​នៅ​វិទ្យាស្ថាន​សហ​ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានបដិសេធ​មិន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​និស្សិត​នេះ​ទេ។
គាត់​បាន​បង្វែរ​ឲ្យ​សាកសួរ​ទៅ​នាយក​វិទ្យាស្ថាន​ដែល​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ដូច​គ្នា។
ចាប់ ​តាំង​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ផ្តើម​នា​ចុង​ខែ​មិថុនា និស្សិត​រាប់​ពាន់​នាក់​បាន​ទៅ​ចូល​រួម​ហែ​ក្បួន​តាម​ផ្លូវ​និង​មាន​កាន់​ ទង់​ជ័យ​បក្ស​ហែ​ផង។
ច្រើន ​លើក​ហើយ​យុវវ័យ​មួយ​ចំនួន​ដែល​ចូល​រួម​ការ​ឃោសនា​បោះឆ្នោត​ ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុបាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ពួក​គេ​ទទួល​បាន​ប្រាក់​កម្រៃ សម្រាប់​ការ​ចូល​រួម​ឃោសនា។
សម្រាប់​អ្នក​គាំទ្រ​ចៀស​មិន​ផុត​ទេ ត្រូវ​ពាក់​មួក​គណបក្ស​ប្រជាជន​និង​បាន​ប្រាក់​៥​ដុល្លារ​សម្រាប់​ការ​ចូល​រួម​មួយ​លើកៗ។
និស្សិត​ស្រី​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ថ្លែង​ក្នុង​ការ​ហែក្បួន​ឃោសនា​កាល​ពី​សប្តាហ៍​មុន​ថា៖«យើង ​មក​នេះ​ជាមួយ​មេ​ក្រុម​តាម​ថ្នាក់​រៀន​យើង​។ គ្រូ​ចាត់​ពួក​គេឲ្យ​មកតាមមើលពួកយើង ដើម្បី​ឲ្យ​ប្រាកដ​ថា យើង​ពិត​ជា​បាន​មក​ចូល​រួម​ការ​ឃោសនា​ពិត​មែន»
ប៉ុន្តែ ​និស្សិត​ស្រី​រូប​នេះ​និង​មិត្តភក្តិ​នាង​ថា ពួក​គេ​មិន​បាន​រង​ការ​គំរាម​កំហែង​ឬ​ការ​បង្ខំ​ឲ្យ​មក​ទេ​។ តាម​ពិត ពួក​គេ​ជា​អ្នក​គាំទ្រ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប៉ុន្តែ​ក៏​បាន​សារភាព​ថា គេ​មិន​ដឹង​ច្រើន​ទេ អំពី​បញ្ហា​នយោបាយ។
នៅ ​ពេល​ដែល​មាន​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សួនច្បារ​ វត្ត​បទុម​និស្សិត​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​និយាយ​ថា គាត់​ចូល​រួម​ហែ​ក្បួន គឺ​ព្រោះ​តែ​ប្រាក់​កម្រៃ​។ គាត់​ថា​៖ «សាលា​ខ្ញុំ​ឲ្យ​ប្រាក់​ខ្ញុំ​៥​ដុល្លារ​ពេល​ត្រឡប់​មក​វិញ​»
នៅ ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ​បុគ្គលិក​នៅ​សាកល​វិទ្យាល័យ​ទាំង​ពីរ​នេះ​ ថ្លែង​ថា ពួក​គេ​ពុំ​មាន​តួនាទី​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ទេ ខណៈ​ក្រសួង​អប់រំ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន។
ប៉ុន្តែ ​សមាជិក​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដែល​ភ្នំពេញ ប៉ុស្តិ៍ បាន​សម្ភាស​ក្រៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ​ថ្លែង​ថា ​គេ​មិន​បាន​ឮ​ថា បុគ្គលិក​ឬ​ថ្នាក់​ដឹក​នាំ​ណា​បញ្ជា​ឲ្យ​និស្សិត​ទៅ​ឃោសនា​បោះឆ្នោត​ទេ។
ចំណែកនិស្សិត សុភ័ក្រ្ត រៀន​ផ្នែក​ទេសចរ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង នៅ​ជិត​វត្តភ្នំ បាន​ប្រាប់​ថា នៅ​សាកល​វិទ្យាល័យ​នេះ​ក៏​មាន​ការ​បង្ខិត​បង្ខំ​ដែរ។
គាត់​ប្រាប់​ថា​៖ «មិត្តភក្តិ ​ខ្ញុំ​មួយ​ចំនួន​ដែល​រៀន​នៅ​ពេល​ព្រឹក​និយាយ​ថា គ្រូៗ​បាន​ជំរុញ​ឲ្យ​ពួក​គេ​ទៅ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន។ ប៉ុន្តែ​គ្រូ​របស់​ខ្ញុំ គាត់​មិន​បាន​ធ្វើ​អ៊ីចឹង​ទេ»
ប៉ុន្តែ កញ្ញា ចាន់ បុត ជា​និស្សិត​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា ថ្នាក់​រៀន​នាង​ត្រូវ​គ្រូ​ដាក់​មេរៀន​ឲ្យ​របៀប​ឃោសនា​សម្រាប់​គណបក្ស​កាន់​ អំណាច។ នាង​បន្ត​ថា​៖«គ្រូ ​ខ្ញុំ​បាន​ជំរុញ​យើង​ឲ្យ​ចូល​រួម​ការ​ហែ​ក្បួន​គណបក្ស​ប្រជាជន​នៅ​ពេល​យើង​ ទំនេរ​។ មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម ប៉ុន្តែ ខ្ញុំ​មិន​ស្ម័គ្រ​ចិត្ត​ទៅ​ទេ»
អគ្គ ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា ថ្លែង​កាល​ពី​ម្សិលមិញ​ថា វា​ជា​ការ​ខុស​ច្បាប់​សម្រាប់​គ្រូ​នៅ​សាលា​រដ្ឋ និង​សាកល​វិទ្យាល័យ​រដ្ឋ ដែល​ប្រើ​ម៉ោង​សិក្សា​ជំរុញ​ឲ្យ​សិស្ស​និស្សិត​ចូល​រួម​ការ​ហែ​ក្បួន​ឃោសានា ​ឲ្យ​គណបក្ស​នយោបាយ។ លោក​បន្ត​ថា​៖ «នៅ​ក្រៅ​ម៉ោង​សិក្សា ពួក​គេ​អាច​ធ្វើ​បាន»
លោក​ទេព នីថា បន្ត​ថា ប៉ុន្តែ​សាកល​វិទ្យាល័យ​ឯកជន ដូចជា វិទ្យាស្ថាន​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​គឺ​មិន​ត្រូវ​បាន​ហាម​ឃាត់ ​ដោយ​ច្បាប់​បោះឆ្នោត​ទេ។​«ដូច្នេះ ម្ចាស់​សាកល​វិទ្យាល័យ អាច​លើក​ទឹក​ចិត្ត​និស្សិត​ខ្លួន​ឲ្យ​ចូល​រួម​ជាមួយ​គណបក្ស​គាត់​បាន។ តែ​ទោះ​ជា​យ៉ាង​ណា ប្រការ​នេះ​មិន​មាន​ន័យ​ថា ពួក​គេ​អាច​ផ្តល់​ប្រាក់​ឲ្យ​និស្សិត​ធ្វើ​ដូច្នេះ​ទេ ហើយ​យើង​មិន​ឃើញ​ករណី​សំណូក​ដែរ ក្នុង​អំឡុង​ការ​បោះឆ្នោត​នេះ»
លោក ទេព នីថា បន្ថែម​ថា វា​លំបាក​ប្រាប់​ថា តើ​គ្រូ​ឬ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​និស្សិត​ដែល​កំពុង​ផ្តល់​សាំង​ឬ​អាហារ​ដល់​ពួកគេ​ថា​«មិន​មែន​ជា​សំណូក​» ឬ​គ្រាន់​តែ​ជា​ការ​ផ្តល់​ប្រាក់​ចាយ​វាយធម្មតា។
តាម ​ទ្រឹស្តី សាកល​វិទ្យាល័យ​ត្រូវ​បង្រៀន​និស្សិត​អំពី​របៀប​គិត​ដោយ​ឯករាជ្យ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ថា ការ​បញ្ចុះ​បញ្ចូល​និស្សិត​ទៅ​ចូល​រួម​ការ​ប្រមូល​ផ្តុំ​អ្វី​មួយ​គឺជា​រឿង​ ធម្មតា​នៅ​កម្ពុជា​។ លើស​ពី​នេះ​វា​កំពុង​ដាក់​កំហិត​ទៅ​លើ​សេរីភាព​ការ​សិក្សា។
លោក​បន្ត​ថា ៖ «[ហេតុ ​ដូច្នេះ​] វា​ក៏​កំពុង​ដាក់​កំហិត​ទៅ​លើ​ការ​គិត​បែប​លក្ខណៈ​រិះគន់​ទៅ​លើ​ក្រុម និសិ្សត​ផង​ដែរ ហើយ​ជា​ទូទៅ​កំពុង​ដាក់​កំហិត​ទៅ​លើ​ចំណេះ​ដឹង និង​ការ​អប់រំ»
លោក អ៊ូ វីរៈ បន្ថែម​ថា វា​មិន​មែន​តែ​សិស្ស​ទេ ដែល​កំពុង​រង​សម្ពាធ​ពី​ព្រោះ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​គេ​ឃើញ​ថា ​ជា​«គណបក្ស​សាធារណៈ​» សូម្បី​តែ​សាស្រ្តចារ្យ​ក៏​អ៊ីចឹង​ដែរ​ត្រូវ​គេ​រំពឹង​ថា បង្ហាញ​ការ​គាំទ្រ​ចំពោះ​គណបក្ស​កាន់​អំណាច។
នៅ ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប រូបថត​ចំនួន​បួន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​តាំង​នៅ​លើ​ជញ្ជាំង​ការិយាល័យ​របស់ លោក ស៊ាង សុវណ្ណ ទី​ប្រឹក្សា​ផ្ទាល់​របស់​សាកល​វិទ្យាធិការ​សាកល​វិទ្យាល័យ​នេះ​និង​នៅ​ កន្លែង​ផ្សេង​ទៀត​ក្នុង​នោះ​រូបថត​មួយ បាន​បិទ​ក្នុង​នាឡិកា។ សាកល​វិទ្យាធិការ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប លោក ឌួង លាង អនុ​ប្រធាន​សមាគម​ឧត្តម​សិក្សា​កម្ពុជា​ជា​ក្រុម​គាំទ្រ​ចំហ​ទៅ​លើ​គោល​ នយោបាយ​អប់រំ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ លោក សុវណ្ណ ថ្លែង​ថា បុគ្គលិក​ផ្នែក​បង្រៀន​ក្នុង​សាលា​មិន​បង្រៀន​ពី​នយោបាយ​ទេ​ហើយ​សាកល​ វិទ្យាល័យ​ជំរុញ​និស្សិត​ឲ្យ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ខ្លួន​ឯង អំពី​នយោបាយ។
លោក​ថា និស្សិត​គួរ​តែ​ផ្តោត​ទៅ​លើ​គណបក្ស​ណា​ដែល​នឹង​នាំ​នូវ​«សន្តិភាព និង​ការ​អភិវឌ្ឍ»សម្រាប់​អនាគត​ពួក​គេ។ លោក​បន្ត​ថា៖«ពួក ​គេ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ប្រសិន​បើ​ពួក​គេ​មិន​ដឹង​អំពី​អនាគត ​និង​ពី​តួនាទី​ខ្លួន តើ​ពួក​គេ​អាច​អភិវឌ្ឍ​ប្រទេស​យ៉ាង​ម៉េច។ ​ស្រដៀង​គ្នា​ដែរ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​បដិសេធ​ថា គណបក្ស​លោក​ពុំ​មាន​នយោបាយ​ផ្តល់​ប្រាក់​ដល់​និស្សិត​ដែល​មក​ចូល​រួម​ការ​ ឃោសនា​បោះឆ្នោត​ទេ។
លោក​បាន​ថ្លែង​ថា​៖ «គណបក្ស ​ប្រជាជន​កម្ពុជា​បាន​ពន្យល់​ប្រជាជន​អំពី​គោល​នយោបាយ ខ្លួន​ហើយ​ប្រាប់​យុវជន​អំពី​សិទ្ធិ​របស់​ពួក​គេ...ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​ យល់​ពី​របៀប​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»
លោក ជាម យៀប បន្ត​ថា លោក​នាយក​រដ្ឋ​មន្រ្តី នៅ​គ្រប់​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​តាម​មហាវិទ្យាល័យ លោក​តែង​តែ​លើក​អំពី​តួនាទី​យុវជន និង​អំពី​គោល​នយោបាយ​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍ​ប្រទេស ដើម្បី​ឲ្យ​យុវជន​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​មាគ៌ា​ដឹក​នាំ​និង​ការ​ អភិវឌ្ឍ​ប្រទេស​ឆ្ពោះ​ទៅ​កាន់​នីតិរដ្ឋ និង​ការ​អភិវឌ្ឍ។
លោក​អះអាង​ថា ៖​«គណបក្ស ​ប្រជាជន​កម្ពុជា​ពុំ​មាន​គោល​នយោបាយ​ផ្តល់​ប្រាក់​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ ចូល​គាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​បញ្ហា​ខ្លះ ដែល​ចៀស​ពុំ​រួច​ដូច​ជា​ករណី​អ្នក​គាំទ្រ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ហើយ អស់​សាំង​ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​បាន​ការ​ផ្តល់​ការ​ឧបត្ថម្ភ​ជា​សាំង​។ អ្នក​គាំទ្រ​មួយ​ចំនួន​គឺ​ក្រីក្រ​ដូច្នេះ​ក្រុម​អ្នក​ដឹក​នាំ​ក្រុម​អាច​ ទិញ​អាហារ ដូចជា នំប៉័ង ទឹក​សុទ្ធ ចែក​ដល់​ពួក​គេ។ នេះ​មិន​មែន​ជា​ការ​ទិញ​ពួក​គេ​ឲ្យ​គាំទ្រ​ទេ តែ​វា​គឺ​ជា​សន្តាន​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ»
ទោះ ​យ៉ាង​ណា​ក្តី លោក​ថ្លែង​ថា លោក​មិន​អាច​ធានា​ថា អ្នក​ចូល​រួម​គ្រប់ៗគ្នា​ជាមួយ​នឹង​ការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មក​ចូល​រួម​ដោយ​សុទ្ធចិត្ត​ទេ។ លោក​ថា៖ «ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា ៩៨ ភាគរយ គឺ​មក​ដោយ​ស្ម័គ្រ​ចិត្ត»

2 comments:

Anonymous said...

ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ŚÊǸ 3ÔÔÔ!!!

"ព្រោះ​ខ្ញុំ​ត្រូវ​ការ​លុយ​" ។

Anonymous said...

LOL !! He won't live that long - very soon hell will open up the ground under his feet and swallow Hun, you'll see.