ក្បួនដង្ហែរបស់ក្រុមយុវជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ រូបថត ហេង ជីវ័ន(ទ័ពស៊ីឈ្នួល ទទួលបានប្រាក់តែ២,៥ដុល្លារប៉ុណ្ណោះសម្រាប់លើកទី១ និងប្រហែល២ដុល្លារសម្រាប់លើកទី២»។)
Thursday, 18 July 2013Shane Worrell និង ឃុត សុភចរិយា ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ និស្សិត សំ អាត (ឈ្មោះដាក់ជំនួសឈ្មោះពិត) អះអាងថា គេបានចូលរួមនៅក្នុងការប្រមូលផ្តុំការឃោសនាការបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជាចំនួនពីរលើក នៅក្នុងយុទ្ធនាការឃោសនាកន្លងមកនេះ។
ភ្នំពេញៈ និស្សិត សំ អាត (ឈ្មោះដាក់ជំនួសឈ្មោះពិត) អះអាងថា គេបានចូលរួមនៅក្នុងការប្រមូលផ្តុំការឃោសនាការបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជាចំនួនពីរលើក នៅក្នុងយុទ្ធនាការឃោសនាកន្លងមកនេះ។
សំអាតថាទាំងពីរលើកនេះគឺខាងសាកលវិទ្យាល័យបានផ្តល់ប្រាក់កម្រៃសម្រាប់ការចូលរួម។
និស្សិតវ័យ២៣ឆ្នាំរូបនេះថ្លែងបន្តថា អ្នក
គ្រប់គ្រងរដ្ឋបាលនៅវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា
ដែលជាសាលាឯកជនគាត់រៀននៅរាជធានីភ្នំពេញ
បានរៀបចំរថយន្តក្រុងសម្រាប់ដឹកក្រុមនិស្សិតទៅឃោសនាឲ្យគណបក្ស
ប្រជាជនកម្ពុជា។
សំ អាត ថ្លែងនៅសប្តាហ៍នេះថា៖«ខាងរដ្ឋបាលវិទ្យាស្ថានបានប្រាប់និស្សិត[តាមថ្នាក់]ឲ្យមកចុះឈ្មោះស្ម័គ្រចិត្តទៅឃោសនាឲ្យគណបក្សប្រជាជន។ ពួក
យើងត្រូវគេសន្យាថា
នឹងទទួលបានប្រាក់៤ដុល្លារសម្រាប់ការចូលរួមមួយលើកៗហើយបើការទៅ
ហែប៉ះត្រូវម៉ោងរៀន គេសន្យាថា នឹងមិនគូសអវត្តមានក្នុងបញ្ជីទេ»។
និស្សិត សំ អាត បន្តថា បន្ទាប់ពីការហែមួយលើកៗបុគ្គលិករដ្ឋបាលបានផ្តល់ប្រាក់ឲ្យគាត់ផ្ទាល់ដៃប៉ុន្តែមិនច្រើនដូចពីដំបូងទេ។
លោកបន្តថា ៖ «ខ្ញុំបានចូលរួមការហែបាន២ដង។ ប៉ុន្តែខ្ញុំទទួលបានប្រាក់តែ២,៥ដុល្លារប៉ុណ្ណោះសម្រាប់លើកទី១ និងប្រហែល២ដុល្លារសម្រាប់លើកទី២»។
និស្សិត
ម្នាក់ទៀត ឈ្មោះ សៀង (ឈ្មោះជំនួសឈ្មោះពិត)ដូច សំអាត
ដែរគឺដោយសាភ័យខ្លាចមានបញ្ហា ប្រសិនបើគេដឹងអំពីអត្តសញ្ញាណពិត។
គាត់និយាយថា៖«ខ្ញុំមិនដឹងថាហេតុអ្វីបានជារដ្ឋបាលសាលាជំរុញយើងឲ្យពាក់ព័ន្ធនៅក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា»។
ទោះយ៉ាងណាមិនដូច សំអាត ទេ និស្សិត សៀង បានបដិសេធមិនចូលរួមនៅក្នុងការឃោសនាការបោះឆ្នោតឡើយ។ គាត់ឲ្យដឹងបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំមិនគិតថា នេះជាគំនិតល្អទេ»។
និស្សិតខ្លះបានស្ម័គ្រទៅពាក់ព័ន្ធព្រោះពួកគេត្រូវការលុយ។
សូម្បីតែមិត្តខ្ញុំ ក៏ស្ម័គ្រចិត្តចូលរួមដែរដោយសាគេត្រូវការលុយ»។
ក្នុង
បទសម្ភាសផ្ទាល់កាលពីថ្ងៃអង្គារបុគ្គលិកម្នាក់នៅវិទ្យាស្ថានសហ
ប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានបដិសេធមិនឆ្លើយតបនឹងការលើកឡើងរបស់និស្សិតនេះទេ។
គាត់បានបង្វែរឲ្យសាកសួរទៅនាយកវិទ្យាស្ថានដែលលោកបដិសេធមិនអត្ថាធិប្បាយដូចគ្នា។
ចាប់
តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមនាចុងខែមិថុនា
និស្សិតរាប់ពាន់នាក់បានទៅចូលរួមហែក្បួនតាមផ្លូវនិងមានកាន់
ទង់ជ័យបក្សហែផង។
ច្រើន
លើកហើយយុវវ័យមួយចំនួនដែលចូលរួមការឃោសនាបោះឆ្នោត
ឲ្យគណបក្សប្រជាជនកម្ពុបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា
ពួកគេទទួលបានប្រាក់កម្រៃ សម្រាប់ការចូលរួមឃោសនា។
សម្រាប់អ្នកគាំទ្រចៀសមិនផុតទេ ត្រូវពាក់មួកគណបក្សប្រជាជននិងបានប្រាក់៥ដុល្លារសម្រាប់ការចូលរួមមួយលើកៗ។
និស្សិតស្រីម្នាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងក្នុងការហែក្បួនឃោសនាកាលពីសប្តាហ៍មុនថា៖«យើង
មកនេះជាមួយមេក្រុមតាមថ្នាក់រៀនយើង។
គ្រូចាត់ពួកគេឲ្យមកតាមមើលពួកយើង ដើម្បីឲ្យប្រាកដថា
យើងពិតជាបានមកចូលរួមការឃោសនាពិតមែន»។
ប៉ុន្តែ
និស្សិតស្រីរូបនេះនិងមិត្តភក្តិនាងថា
ពួកគេមិនបានរងការគំរាមកំហែងឬការបង្ខំឲ្យមកទេ។ តាមពិត
ពួកគេជាអ្នកគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ប៉ុន្តែក៏បានសារភាពថា គេមិនដឹងច្រើនទេ អំពីបញ្ហានយោបាយ។
នៅ
ពេលដែលមានការប្រមូលផ្តុំរបស់គណបក្សប្រជាជនកម្ពុជានៅសួនច្បារ
វត្តបទុមនិស្សិតម្នាក់នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជានិយាយថា
គាត់ចូលរួមហែក្បួន គឺព្រោះតែប្រាក់កម្រៃ។ គាត់ថា៖ «សាលាខ្ញុំឲ្យប្រាក់ខ្ញុំ៥ដុល្លារពេលត្រឡប់មកវិញ»។
នៅ
ពេលទាក់ទងកាលពីម្សិលមិញបុគ្គលិកនៅសាកលវិទ្យាល័យទាំងពីរនេះ
ថ្លែងថា ពួកគេពុំមានតួនាទីត្រូវធ្វើអត្ថាធិប្បាយទេ
ខណៈក្រសួងអប់រំមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន។
ប៉ុន្តែ
សមាជិកម្នាក់ក្នុងចំណោមនិស្សិតដែលភ្នំពេញ ប៉ុស្តិ៍
បានសម្ភាសក្រៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
កាលពីថ្ងៃអង្គារថ្លែងថា គេមិនបានឮថា
បុគ្គលិកឬថ្នាក់ដឹកនាំណាបញ្ជាឲ្យនិស្សិតទៅឃោសនាបោះឆ្នោតទេ។
ចំណែកនិស្សិត
សុភ័ក្រ្ត រៀនផ្នែកទេសចរនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
នៅជិតវត្តភ្នំ បានប្រាប់ថា
នៅសាកលវិទ្យាល័យនេះក៏មានការបង្ខិតបង្ខំដែរ។
គាត់ប្រាប់ថា៖ «មិត្តភក្តិ
ខ្ញុំមួយចំនួនដែលរៀននៅពេលព្រឹកនិយាយថា
គ្រូៗបានជំរុញឲ្យពួកគេទៅឃោសនាឲ្យគណបក្សប្រជាជន។
ប៉ុន្តែគ្រូរបស់ខ្ញុំ គាត់មិនបានធ្វើអ៊ីចឹងទេ»។
ប៉ុន្តែ
កញ្ញា ចាន់ បុត ជានិស្សិតផ្នែកធនាគារនិងហិរញ្ញវត្ថុ ឲ្យដឹងថា
ថ្នាក់រៀននាងត្រូវគ្រូដាក់មេរៀនឲ្យរបៀបឃោសនាសម្រាប់គណបក្សកាន់
អំណាច។ នាងបន្តថា៖«គ្រូ
ខ្ញុំបានជំរុញយើងឲ្យចូលរួមការហែក្បួនគណបក្សប្រជាជននៅពេលយើង
ទំនេរ។ មិត្តរួមថ្នាក់របស់ខ្ញុំខ្លះបានស្ម័គ្រចិត្តចូលរួម
ប៉ុន្តែ ខ្ញុំមិនស្ម័គ្រចិត្តទៅទេ»។
អគ្គ
លេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា
ថ្លែងកាលពីម្សិលមិញថា វាជាការខុសច្បាប់សម្រាប់គ្រូនៅសាលារដ្ឋ
និងសាកលវិទ្យាល័យរដ្ឋ
ដែលប្រើម៉ោងសិក្សាជំរុញឲ្យសិស្សនិស្សិតចូលរួមការហែក្បួនឃោសានា
ឲ្យគណបក្សនយោបាយ។ លោកបន្តថា៖ «នៅក្រៅម៉ោងសិក្សា ពួកគេអាចធ្វើបាន»។
លោកទេព
នីថា បន្តថា ប៉ុន្តែសាកលវិទ្យាល័យឯកជន ដូចជា
វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជាគឺមិនត្រូវបានហាមឃាត់
ដោយច្បាប់បោះឆ្នោតទេ។«ដូច្នេះ
ម្ចាស់សាកលវិទ្យាល័យ
អាចលើកទឹកចិត្តនិស្សិតខ្លួនឲ្យចូលរួមជាមួយគណបក្សគាត់បាន។
តែទោះជាយ៉ាងណា ប្រការនេះមិនមានន័យថា
ពួកគេអាចផ្តល់ប្រាក់ឲ្យនិស្សិតធ្វើដូច្នេះទេ
ហើយយើងមិនឃើញករណីសំណូកដែរ ក្នុងអំឡុងការបោះឆ្នោតនេះ»។
លោក ទេព នីថា បន្ថែមថា វាលំបាកប្រាប់ថា តើគ្រូឬថ្នាក់ដឹកនាំរបស់ក្រុមនិស្សិតដែលកំពុងផ្តល់សាំងឬអាហារដល់ពួកគេថា«មិនមែនជាសំណូក» ឬគ្រាន់តែជាការផ្តល់ប្រាក់ចាយវាយធម្មតា។
តាម
ទ្រឹស្តី សាកលវិទ្យាល័យត្រូវបង្រៀននិស្សិតអំពីរបៀបគិតដោយឯករាជ្យ
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា
ការបញ្ចុះបញ្ចូលនិស្សិតទៅចូលរួមការប្រមូលផ្តុំអ្វីមួយគឺជារឿង
ធម្មតានៅកម្ពុជា។
លើសពីនេះវាកំពុងដាក់កំហិតទៅលើសេរីភាពការសិក្សា។
លោកបន្តថា ៖ «[ហេតុ
ដូច្នេះ]
វាក៏កំពុងដាក់កំហិតទៅលើការគិតបែបលក្ខណៈរិះគន់ទៅលើក្រុម
និសិ្សតផងដែរ ហើយជាទូទៅកំពុងដាក់កំហិតទៅលើចំណេះដឹង
និងការអប់រំ»។
លោក អ៊ូ វីរៈ បន្ថែមថា វាមិនមែនតែសិស្សទេ ដែលកំពុងរងសម្ពាធពីព្រោះថាគណបក្សប្រជាជនកម្ពុជាចង់ឲ្យគេឃើញថា ជា«គណបក្សសាធារណៈ» សូម្បីតែសាស្រ្តចារ្យក៏អ៊ីចឹងដែរត្រូវគេរំពឹងថា បង្ហាញការគាំទ្រចំពោះគណបក្សកាន់អំណាច។
នៅ
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប រូបថតចំនួនបួនរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានតាំងនៅលើជញ្ជាំងការិយាល័យរបស់ លោក ស៊ាង សុវណ្ណ
ទីប្រឹក្សាផ្ទាល់របស់សាកលវិទ្យាធិការសាកលវិទ្យាល័យនេះនិងនៅ
កន្លែងផ្សេងទៀតក្នុងនោះរូបថតមួយ បានបិទក្នុងនាឡិកា។
សាកលវិទ្យាធិការសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ឌួង លាង
អនុប្រធានសមាគមឧត្តមសិក្សាកម្ពុជាជាក្រុមគាំទ្រចំហទៅលើគោល
នយោបាយអប់រំរបស់រដ្ឋាភិបាល។ ប៉ុន្តែ លោក សុវណ្ណ ថ្លែងថា
បុគ្គលិកផ្នែកបង្រៀនក្នុងសាលាមិនបង្រៀនពីនយោបាយទេហើយសាកល
វិទ្យាល័យជំរុញនិស្សិតឲ្យធ្វើសេចក្តីសម្រេចចិត្តខ្លួនឯង
អំពីនយោបាយ។
លោកថា និស្សិតគួរតែផ្តោតទៅលើគណបក្សណាដែលនឹងនាំនូវ«សន្តិភាព និងការអភិវឌ្ឍ»សម្រាប់អនាគតពួកគេ។ លោកបន្តថា៖«ពួក
គេជាទំពាំងស្នងឫស្សីរបស់ប្រទេសប្រសិនបើពួកគេមិនដឹងអំពីអនាគត
និងពីតួនាទីខ្លួន តើពួកគេអាចអភិវឌ្ឍប្រទេសយ៉ាងម៉េច?»។
ស្រដៀងគ្នាដែរតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប
បានបដិសេធថា
គណបក្សលោកពុំមាននយោបាយផ្តល់ប្រាក់ដល់និស្សិតដែលមកចូលរួមការ
ឃោសនាបោះឆ្នោតទេ។
លោកបានថ្លែងថា៖ «គណបក្ស
ប្រជាជនកម្ពុជាបានពន្យល់ប្រជាជនអំពីគោលនយោបាយ
ខ្លួនហើយប្រាប់យុវជនអំពីសិទ្ធិរបស់ពួកគេ...ដើម្បីជំរុញឲ្យពួកគេ
យល់ពីរបៀបធ្វើការអភិវឌ្ឍប្រទេសជាតិ»។
លោក
ជាម យៀប បន្តថា លោកនាយករដ្ឋមន្រ្តី
នៅគ្រប់ពិធីចែកសញ្ញាបត្រដល់និស្សិតតាមមហាវិទ្យាល័យ
លោកតែងតែលើកអំពីតួនាទីយុវជន
និងអំពីគោលនយោបាយដែលផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍប្រទេស
ដើម្បីឲ្យយុវជនស្វែងយល់កាន់តែច្បាស់អំពីមាគ៌ាដឹកនាំនិងការ
អភិវឌ្ឍប្រទេសឆ្ពោះទៅកាន់នីតិរដ្ឋ និងការអភិវឌ្ឍ។
លោកអះអាងថា ៖«គណបក្ស
ប្រជាជនកម្ពុជាពុំមានគោលនយោបាយផ្តល់ប្រាក់ដល់អ្នកស្ម័គ្រចិត្ត
ចូលគាំទ្រក្នុងយុទ្ធនាការឃោសនារបស់គណបក្សខ្លួននោះទេ។
ប៉ុន្តែបញ្ហាខ្លះ
ដែលចៀសពុំរួចដូចជាករណីអ្នកគាំទ្របានធ្វើដំណើរតាមម៉ូតូហើយ
អស់សាំងដូច្នេះ ពួកគេត្រូវទទួលបានការផ្តល់ការឧបត្ថម្ភជាសាំង។
អ្នកគាំទ្រមួយចំនួនគឺក្រីក្រដូច្នេះក្រុមអ្នកដឹកនាំក្រុមអាច
ទិញអាហារ ដូចជា នំប៉័ង ទឹកសុទ្ធ ចែកដល់ពួកគេ។
នេះមិនមែនជាការទិញពួកគេឲ្យគាំទ្រទេ
តែវាគឺជាសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ»។
ទោះ
យ៉ាងណាក្តី លោកថ្លែងថា លោកមិនអាចធានាថា
អ្នកចូលរួមគ្រប់ៗគ្នាជាមួយនឹងការឃោសនារបស់គណបក្សប្រជាជនកម្ពុជា
មកចូលរួមដោយសុទ្ធចិត្តទេ។ លោកថា៖ «ប៉ុន្តែខ្ញុំអាចនិយាយថា ៩៨ ភាគរយ គឺមកដោយស្ម័គ្រចិត្ត»៕
2 comments:
ĆÂṂ ÔÑ ŚÂṂĐÂĆḤ ĐÊĆḤÒ ḤÙŃ ŚÊǸ 3ÔÔÔ!!!
"ព្រោះខ្ញុំត្រូវការលុយ" ។
LOL !! He won't live that long - very soon hell will open up the ground under his feet and swallow Hun, you'll see.
Post a Comment