Thursday, August 29, 2013

សេចក្តីអំពាវនាវ

សេចក្តីអំពាវនាវ
CNRP និងធ្វើបាតុកម្មទាមទារយុត្តិធម៌ ចំពោះលទ្ធផលឆ្នោត​នៅថ្ងៃទី៧ កញ្ញា ២០១៣ ខាងមុខនេះ ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាយ៉ាង​ទទួចដល់បង ប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិង​ក្រៅប្រទេស​មេត្តាទូរសព្ទ័ ឬក៏ជួប​និយាយ​ផ្ទាល់ជាមួយ កូន ចៅ បង ប្អូន កូនក្មួយ  ឬក៏ជាសាច់ញាតិរបស់បង ប្អូន ដែលជាកម្លាំងប្រដាប់អាវុធ ថាសូមកុំឲ្យពួកគាត់លើកកាំភ្លើងបាញ់សម្លាប់បាតុករ តាម​ការបញ្ជាររបស់ថ្នាក់ដឹកនាំខ្លួនអី ព្រោះបាតុកម្មនេះ គឺធ្វើឡើងដោយអហិង្សា ក្នុងគោល​បំណងទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោតប៉ុណ្ណោះ  បើបាញ់មកលើ បាតុករ បាន​ន័យ​ថា​ពួកគេជាអ្នកការពារនូវអំពើរអយុត្តិធម៌ហើយទាំងអ្នកបាញ់  និងអ្នកបញ្ជាគឺ​ជៀស​​មិនផុតពីសំណាញ់ច្បាប់អន្តរជាតិឡើយ ។ ជាមួយគ្នានេះដែរ ខ្ញុំអំពាវនាវដល់កង​កម្លាំងកម្លាំប្រដាប់អាវុធទាំងអស់ មេត្តាបំពេញតួនាទី​របស់ខ្លួន ជាអ្នកការពារផល​ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ សូមកុំយកតួនា​ទីទៅបំរើបុគ្គល ៕
ថ្ងៃ២៨ សីហា ២០១៣
ដោយក្តីគោរព
ឆាំ ឆានី



1 comment:

Anonymous said...

Why are the prints so small for such a big event?
Who is this guy ឆាំ ឆានី?
It looks and sounds fishy!