សេចក្តីអំពាវនាវCNRP និងធ្វើបាតុកម្មទាមទារយុត្តិធម៌ ចំពោះលទ្ធផលឆ្នោតនៅថ្ងៃទី៧ កញ្ញា ២០១៣ ខាងមុខនេះ ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាយ៉ាងទទួចដល់បង ប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមេត្តាទូរសព្ទ័ ឬក៏ជួបនិយាយផ្ទាល់ជាមួយ កូន ចៅ បង ប្អូន កូនក្មួយ ឬក៏ជាសាច់ញាតិរបស់បង ប្អូន ដែលជាកម្លាំងប្រដាប់អាវុធ ថាសូមកុំឲ្យពួកគាត់លើកកាំភ្លើងបាញ់សម្លាប់បាតុករ តាមការបញ្ជាររបស់ថ្នាក់ដឹកនាំខ្លួនអី ព្រោះបាតុកម្មនេះ គឺធ្វើឡើងដោយអហិង្សា ក្នុងគោលបំណងទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោតប៉ុណ្ណោះ បើបាញ់មកលើ បាតុករ បានន័យថាពួកគេជាអ្នកការពារនូវអំពើរអយុត្តិធម៌ហើយទាំងអ្នកបាញ់ និងអ្នកបញ្ជាគឺជៀសមិនផុតពីសំណាញ់ច្បាប់អន្តរជាតិឡើយ ។ ជាមួយគ្នានេះដែរ ខ្ញុំអំពាវនាវដល់កងកម្លាំងកម្លាំប្រដាប់អាវុធទាំងអស់ មេត្តាបំពេញតួនាទីរបស់ខ្លួន ជាអ្នកការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ សូមកុំយកតួនាទីទៅបំរើបុគ្គល ៕ថ្ងៃ២៨ សីហា ២០១៣ដោយក្តីគោរពឆាំ ឆានី
Thursday, August 29, 2013
សេចក្តីអំពាវនាវ
Subscribe to:
Post Comments (Atom)
1 comment:
Why are the prints so small for such a big event?
Who is this guy ឆាំ ឆានី?
It looks and sounds fishy!
Post a Comment