អ្នកគាំទ្រគណបក្សសង្គ្រោះជា
|
ដោយ ស៊ុន មេសា rfi
អត្ថបទចុះផ្សាយនៅថ្ងៃ សៅរ៍ 03 សីហា 2013
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅល្ងាចថ្ងៃសៅរ៍នេះថា គណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍ទី ៣ សីហានេះ បានបដិសេធមិនចូលរួមក្នុងគណកម្មការចម្រុះទេ ប្រសិនបើគ្មានវត្តមានអង្គកាសហប្រជាជាតិ ធ្វើជាអាជ្ញាកណ្តាលទេនោះ។
ប៉ុន្មានម៉ោងក្រោយពីកិច្ចប្រជុំត្រីភាគី រវាង គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានព្រមព្រៀងគ្នាជាគោលការណ៍ថា នឹងបង្កើតគណកម្មការចម្រុះ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិ បែរជាផ្លាស់ប្តូរជំហរវិញថា នឹងមិនចូលរួមគណកម្មការចម្រុះនោះទេ។
លោក យឹម សុវណ្ណ បានអះអាងថាគណបក្សសង្គ្រោះជាតិនឹងមិនចូលរួមគណកម្មការចម្រុះនោះទេ បើគ្មានអង្គការពាក់ព័ន្ធ និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល ព្រោះលោកបានអះអាងថា វាគ្មានន័យ។
បើតាមលិខិតផ្ញើជូនប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី នៅថ្ងៃសៅរ៍ទី៣ ខែសីហានេះ គណបក្សសង្គ្រោះជាតិ ចង់ឱ្យ គណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតី ក្នុងពេលបោះឆ្នោត មានសមាសភាព គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកអង្កេតការជាតិ និងអន្តរជាតិ ដោយមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។
លិខិតបានបញ្ជាក់ថា៖ «ការចូលរួមប្រជុំដើម្បីពិភាក្សាអំពីអាណត្តិនិង តួនាទី ភារកិច្ចរបស់គណកម្មការចម្រុះ នៅថ្ងៃស្អែក (ទី៤ ខែសីហា) នេះ គណបក្សសង្គ្រោះជាតិមិនទាន់អាចចាត់តំណាងឱ្យចូលរួមបានទេ ដោយរង់ចាំឱ្យមានការបង្កើតគណកម្មការចំពោះកិច្ចមួយ ដែលមានសមាសភាពចូលរួមទូលំទូលាយ គឺឱ្យមានភាគីចូលរួមគ្រប់ភាគីជាមុនសិន»។
5 comments:
យើងបានដឹងហើយថា៖ គជប និង គណបក្សប្រជាជន បានស៊ុំគ្រលុំគ្នាលួចសន្លឹកឆ្នោត។ មានតែមនុស្សល្ងង់ទេ ដែលសុខចិត្តយកចោរមកធ្វើការស៊ើបអង្កេតជាមួយនោះ។ គណបក្សសង្គ្រោះជាតិ ធ្វើនេះត្រឹមត្រូវហើយ បើគ្មានអង្ការសហប្រជាជាតិ ចូលរួមទេ សូមកុំចាញ់បោកពួកមេបោកឱ្យសោះ។
មេចោរគជប ធ្លាប់លួចឆ្នោតបានបីលើកមកហើយ ប៉ុន្តែម្តងនេះ ប្រជារាស្ត្រខ្មែរ ចាប់ចោរនេះជាប់ហើយ។ តើឯងមានផ្លូវអីដោះសារទៀត? សុទ្ធតែគម្រាមគេឱ្យគោរពច្បាប់បោះឆ្នោត ប៉ុន្តែច្បាប់បោះឆ្នោត មានចែងថា៖ ឱ្យគជប លួចបន្លំសន្លឹកឆ្នោតឱ្យគណបក្សប្រជាជងដែរឬទេ?
Chey Yoooo...
Long Live VietNam and Hun Sen...
ក្នុងនាមជាប្រធាន ដែលសមាជិក សមាជិកាបាន
ជូនសេចក្ដីទុកចិត្ត ត្រូវលោកប្រធានជូនសេចក្ដី
ទុកចិត្តទៅសមាជិក សមាជិកាវិញដោយរក្សា
ចិត្តស្មោះជូនគណបក្សជារៀងរហូត។
សង្ឃឹមថា លោកប្រធានពិតជាមានសមត្ថភាព
និងទេពកោសល្យខ្ពស់ក្នុងការដឹកនាំគណបក្ស
ឆ្ពោះទៅរកជ័យជំនះ យុត្តិធម៌ សន្តិភាព
ឯករាជ្យភាព អធិបតេយ្យភាព និង លើក
ស្ទួយសង្គមខ្មែរ ឱ្យរីកចម្រើនថ្កុំថ្កើងរុងរឿងឡើង
ក្នុងអនាគតដ៏ខ្លីខាងមុខនេះជាមិនខាន៕
អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត, លោក ទេព នីថា, ដែលបានចូលរួម សម្របសម្រួល ការពិភាក្សា, មានប្រសាសន៍ ថា, គណៈកម្មការនោះ មានភាគី ខាង គណបក្ស ប្រជាជនកម្ពុជា, ខាង គណបក្ស សង្គ្រោះជាតិ, និងគ.ជ.ប., ហើយ មិនមាន ការចូលរួម ពីសង្គមស៊ីវិល ជាតិ និងអន្តរជាតិទេ, គ្រាន់អង្គការ ទាំងនោះ អាចក្លាយ ជាអ្នកសង្កេតការណ៍បាន។
គណៈកម្មការ នេះ មាន ២ សម្លេង គាំទ្រហ៊ុន សែន ទល់ ១ សម្លេងគាំទ្រសម រង្សី។ តើការសំរេច មានលំឣៀងឬទេ? ឣាចទទួលយកបានឬទេ?
Post a Comment