ស្នងការប៉ូលិស៖ ការបំផ្ទុះគ្រាប់បែក នៅជាប់របង
តុលាការ ជាអំពើបង្កចលាចលសង្គម
(ថ្ងៃទី 7 សីហា 2013, ម៉ោង 10:15:AM) | ដោយ: មុនីរាជCEN
ស្នងការប៉ូលិស បានអះអាងថា ការបំផ្ទុះគ្រាប់បែក នៅជាប់របងតុលាការនោះ មានបំណង បង្កចលាចលសង្គម។
ភ្នំពេញ: ស្នូរគ្រាប់បែក បានផ្ទុះឡើងលាន់ឮកក្រើក ទាំងកណ្តាលអធ្រាត្រ ស្ថិតនៅក្រោយជាប់របងខាងលិច នៃសាលាដំបូងរាជធានីភ្នំពេញ លើផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ជិតធនាគារអេស៊ីលីដា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣។ ស្នងការប៉ូលិស បានអះអាងថា ការបំផ្ទុះគ្រាប់បែក នៅជាប់របងតុលាការនោះ មានបំណង បង្កចលាចលសង្គម។
ការដាក់គ្រាប់បែកបំផ្ទុះនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។ គ្រាន់តែបណ្តាលឲ្យកញ្ចក់របស់ធនាគារអេស៊ីលីដា មានស្នាម ២-៣ កន្លែង។
ក្រោយកើតហេតុ គេឃើញវត្តមាន លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ លោក យ៉ា គឹមអ៊ី មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងលោក ជីវ កេង ប្រធានតុលាការរាធានីភ្នំពេញ បានចុះមកត្រួតពិនិត្យផងដែរ។
នៅព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៣ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវលើករណីបំផ្ទុះគ្រាប់បែកនេះ។ ការបំផ្ទុះនេះ ជាការបង្កឲ្យមានសំឡេង ដើម្បីបង្កឲ្យមានភាពចលាចល ក្នុងសង្គម។ គ្រាប់បែកនោះ ត្រូវគេដាក់នៅកន្លែងគំនរសំរាម ហើយគោលបំណង បង្កឲ្យមានសំឡេងផ្ទុះ ព្រោះកន្លែងនោះ មិនមែនជាកន្លែងទីប្រជុំជនទេ ហើយពេលផ្ទុះ ក៏មិនមែនជាពេលមានមនុស្សឆ្លងកាត់ទេ។
លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានបន្ថែមថា ឧបទ្ទវហេតុ នៃការបំផ្ទុះគ្រាប់បែកនោះ មិនមានបណ្តាលឲ្យមនុស្សរងរបួសទេ។ ហេតុការណ៍នោះ បានកើតឡើងកាលពីយប់ម៉ោងប្រមាណ ១ កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣៕
4 comments:
It's hun sen's trick.
his men set off the explosion and they will accuse some one they want to arrest!
Baay Kdaing
ឣា ហ៊ុន សែន ឣើយ ហ្ឣែងទៅលួចផោម នៅក្នុងទឹកឯណាក៏គេដឹងដែរ ។
ល្បិច សាមកុក ហ្ឣែង វាឣស់ ប្រសិត្តិភាព ហើយ ។
THAT IS AH HUN SEN TRICK 10000%, PLEASE ALL KHMERS AND INTERNATIONAL COMMUNITY,ESP. USA, UK & FRANCE MUST LOOK CAREFULLY TO THIS CRIMINALS AND KHMER TRAITOR. IF HIS HENCHMEN KILL ONE KHMER, YOU WILL BE A DEATH MAN, GADDAFI
Change! Change! Change! Change!
Change from Ho Chi Minh CPP to CNRP.
Post a Comment