Thursday, August 08, 2013

ស្វា​៧មករា បញ្ចេញល្បិចយកបាយលាបមាត់ពពែ



ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​
តុលាការ ជា​អំពើ​បង្កចលាចល​សង្គម




(ថ្ងៃទី 7 សីហា 2013, ម៉ោង 10:15:AM) | ដោយ: មុនីរាជCEN

ស្នងការ​ប៉ូលិស បាន​អះអាង​ថា ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការនោះ មានបំណង បង្កចលាចល​សង្គម​។


ភ្នំពេញ: ស្នូរ​គ្រាប់បែក បាន​ផ្ទុះឡើង​លាន់​ឮ​កក្រើក ទាំង​កណ្តាលអធ្រាត្រ ស្ថិត​នៅ​ក្រោយ​ជាប់​របង​ខាងលិច នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ផ្លូវ​លេខ​២១៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ជិត​ធនាគារ​អេស៊ីលីដា ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោងជាង ១ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៣​។ ស្នងការ​ប៉ូលិស បាន​អះអាង​ថា ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការនោះ មានបំណង បង្កចលាចល​សង្គម​។



​ការដាក់​គ្រាប់បែក​បំផ្ទុះ​នេះ មិន​បណ្តាលឲ្យ​មាន​អ្នករង​របួស​នោះទេ​។ គ្រាន់តែ​បណ្តាល​ឲ្យ​កញ្ចក់​របស់​ធនាគារ​អេស៊ីលីដា មាន​ស្នាម ២-៣ កន្លែង​។

​ក្រោយ​កើតហេតុ គេ​ឃើញ​វត្តមាន លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ លោក យ៉ា គឹមអ៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង​លោក ជីវ កេង ប្រធាន​តុលាការ​រា​ធានី​ភ្នំពេញ បាន​ចុះមក​ត្រួតពិនិត្យ​ផង​ដែរ​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែ​សីហា ឆ្នាំ​២០១៣ លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ច​កំពុង​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ​លើ​ករណី​បំផ្ទុះ​គ្រាប់បែក​នេះ​។ ការ​បំផ្ទុះ​នេះ ជា​ការបង្កឲ្យ​មានសំឡេង ដើម្បី​បង្ក​ឲ្យមាន​ភាពចលាច​ល ក្នុងសង្គម។ ​គ្រាប់បែកនោះ ត្រូវគេ​ដាក់​នៅ​កន្លែង​គំនរ​សំរាម ហើយ​គោល​បំណង បង្ក​ឲ្យមាន​សំឡេង​ផ្ទុះ ព្រោះ​កន្លែង​នោះ មិនមែន​ជា​កន្លែង​ទី​ប្រជុំជន​ទេ ហើយ​ពេល​ផ្ទុះ ក៏​មិនមែន​ជា​ពេល​មាន​មនុស្ស​ឆ្លងកាត់​ទេ​។​


​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បាន​បន្ថែមថា ឧបទ្ទវហេតុ នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នោះ មិន​មាន​បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ទេ​។ ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​យប់​ម៉ោង​ប្រមាណ ១ កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៣៕​

4 comments:

Anonymous said...

It's hun sen's trick.
his men set off the explosion and they will accuse some one they want to arrest!


Baay Kdaing

Anonymous said...

ឣា ហ៊ុន សែន ឣើយ ហ្ឣែងទៅលួចផោម នៅក្នុងទឹកឯណាក៏គេដឹងដែរ ។
ល្បិច សាមកុក ហ្ឣែង វាឣស់ ប្រសិត្តិភាព ហើយ ។

Anonymous said...


THAT IS AH HUN SEN TRICK 10000%, PLEASE ALL KHMERS AND INTERNATIONAL COMMUNITY,ESP. USA, UK & FRANCE MUST LOOK CAREFULLY TO THIS CRIMINALS AND KHMER TRAITOR. IF HIS HENCHMEN KILL ONE KHMER, YOU WILL BE A DEATH MAN, GADDAFI

Anonymous said...

Change! Change! Change! Change!

Change from Ho Chi Minh CPP to CNRP.