.............................................
ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី2 ខែសីហា ឆ្នាំ2013 | 1 ម៉ោង មុន VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថតពី ទទក)
ប្រមុខរដ្ឋាភិបាលចាំផ្ទះរបស់កម្ពុជា នៅថ្ងៃសុក្រនេះ ប្រកាសថា លោកមិនខ្វល់នឹងការព្រមានផ្តាច់ជំនួយ ដែលសមាជិកសភាអាមេរិកលើកឡើងទេ ដោយអះអាងថា បើទោះជាមហាអំណាចនេះផ្តាច់ជំនួយ ក៏មិនមានអ្វីប៉ះពាល់ដល់ថវិកាជាតិឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការព្រមានផ្តាច់ជំនួយរបស់អាមេរិក មកកម្ពុជា ដែលមានតម្លៃ ៥០លានដុល្លារ ក្នុង១ឆ្នាំៗនោះ គឺមិនមានផលប៉ះពាល់អ្វីដល់ថវិការដ្ឋាភិបាលកម្ពុជាឡើយ ព្រោះប្រាក់ទាំងនោះ គឺប្រើប្រាស់សម្រាប់តែបើកប្រាក់ខែដល់ភ្នាក់ងារអង្គការក្រៅរដ្ឋាភិបាល តែប៉ុណ្ណោះ។ តែលោកទទួលស្គាល់ថា បើអាមេរិកផ្តាច់ជំនួយនឹងប៉ះពាល់ដល់ប្រជាជនកម្ពុជា ៖ “ខ្ញុំសូមផ្តាំទៅអ្នកឯង កុំស្អីកាត់ជំនួយៗ កាត់តែម្តងទៅ និយាយឲ្យកាត់តែម្តងទៅ កុំពិបាកពេក និយាយដូចគេត្រូវការណាស់ ៥០លានដុល្លារហ្នឹង ហើយ៥០លានដុល្លារ អាសូរតែយកមកដាក់ឲ្យយើងបើកប្រាក់ខែ ៥០លានដុល្លារសម្រាប់បើកប្រាក់ខែ ឲ្យអង្គការក្រៅរដ្ឋាភិបាល ទេតើ មិនមែនយកមកឲ្យយើងឯណា យើងដែលបានមួយកាក់មួយសេនពីអង្កាល? អាប្រភពហ្នឹង ហើយនិយាយធ្វើមើលតែ គេធ្វើដូចមិនដឹង ឥឡូវនេះសូមកាត់ទៅ បើអ្នកឯងចិត្តសឿងកាត់ទៅ ខ្ញុំផ្តាំទៅឲ្យកាត់”។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក John Simmons ប្រាប់VOD តាមរយៈអ៊ីម៉ែលថា ជំនួយរបស់សហរដ្ឋអាមេរិក មកកម្ពុជា មានគោលដៅលើកកម្ពស់កិច្ចប្រឹងប្រែងមនុស្សធម៌ ដល់ពលរដ្ឋកម្ពុជា ក្នុងវិស័យសុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍សេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាដើម។ លោកថា អាមេរិក នឹងផ្តោតសំខាន់ទៅលើដំណោះស្រាយបែបសន្តិវិធី នៃដំណើរការបោះឆ្នោតជាតិកន្លងទៅនេះ ដើម្បីបន្តសហការជាមួយរដ្ឋាភិបាលកម្ពុជា។
អ្នកវិភាគសង្គម លោក កែម ឡី យល់ថា កម្ពុជា អាចនឹងទទួលរងនូវរូបភាពអាក្រក់ សម្រាប់ឆាកអន្តរជាតិ និងម្ចាស់ជំនួយផ្សេងៗទៀត ពាក់ព័ន្ធនឹងមូលហេតុនៃការផ្តាច់ជំនួយរបស់មហាអំណាចមួយនេះ ៖ “ប្រសិនជាជំនួយត្រឹម ១០០០លាន ៧០លានដុល្លារ នោះវាមិនជាបញ្ហាអ្វីទេ ប៉ុន្តែរូបភាពទៅដល់ពិភពលោក បញ្ជាក់មូលហេតុថា ហេតុអីបានជាបានជាអាមេរិក កាត់ជំនួយ មកពីយើងដឹងនាំមិនល្អ មកពីយើងមានបញ្ហា ហើយរូបភាពទាំងអស់នោះ វាជះឥទ្ធិពលទៅដល់សប្បុរសជន ឬក៏ម្ចាស់ជំនួយ ផ្សេងៗទៀតដែលកំពុងតែផ្តល់ជំនួយ មកដល់ប្រទេសកម្ពុជា”។
កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៣ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងឃ្លាំមើលការបោះឆ្នោត ចំនួន បួនរូប បានឡើងបកស្រាយ នៅមុខគណៈកម្មាធិការសភាកិច្ចការបរទេសអាមេរិក ដោយលើកយកបញ្ហាសង្គម និងនយោបាយ កំពុងកើតឡើងនៅកម្ពុជា និងជំរុញឲ្យអាមេរិក ចាត់វិធានការ តឹងរ៉ឹងលើកម្ពុជា និងកាត់បន្ថយជំនួយជាង ៧០លានដុល្លារមកកម្ពុជា។ អង្គការទាំងបួននោះ មានដូចជាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការលីកាដូ អង្គការNDI និងអង្គការSRP International Group៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
2 comments:
សាកមើលទៅបងធំទួលក្រសាំងម៉ា៥០លានមានអីច្រើន៕ បើយកល្អសុំអោយគេផ្តាច់មិនអោយដឹកខោរអាវដែលផលិតនៅស្រុកខ្មែរកុំអោយចូលស្រុកគេទៀតរិតតែល្អ នឹងមួយទៀតគួរតែបិទកុំអោយទេសចរណ៏ចូលមកលេងស្រុកខ្មែររិតតែប្រសើ បងធំទី១ ប៉ុល ពត អាចធ្វើបានបងធំឯងក៏អាចធ្វើបានដែរ ហើយអ្នកដែលវេទនាមិនមែនក្រុមគ្រួសារបងទេគឺពលរដ្ឋខ្មែរចឹងតាមតាម៉ែវាទៅ។ លុយកាក់បងឯងចាយបីជាតិទៀតមិនអស់ផងទៅខ្វល់អីដល់ស្លាប់ទៅយកទៅចាយនៅឋាននរក ទៀត
ចាំអោយច្បាស់ថាជំនួយអត់ចំណងរបស់ចិននឹង ក្លាយជារបបប៉ុលពតទីពីរនៅកម្ពុជា
ហាហាហាហាអាជ័យវាគិតភ្លើភ្លើ
10:57 AM ឆ្លាតម៉្លេះ ត្រឹមត្រូវណាស់ ហេតុអី
បានជាជំនួយអត់ចំណងរបស់ចិន នឹងក្លាយទៅ
ជារបបប៉ុលពតទី២នៅកម្ពុជា ព្រោះ លោកយក
លុយ ដែលចិនជួយនោះ ចែកគ្នាសប្បាយអស់
ដោយច្រើនចំណែក ជាពិសេសចៅហ្វាយយួន
ហាណូយត្រូវបានច្រើនជាងគេ!
ដល់ចឹងក្រោយទៅ មិនដឹងបានអីសងចិនវិញ
មានតែសងកម្ពុជា ឬសងរបបប៉ុលពតប៉ុណ្ណោះ។
ហេតុដូច្នេះ ទាំងអង្គការសហប្រជាជាតិ ទាំង
សហគមន៍អឺរុប បិសេស សហរដ្ឋអាមេរិក ពុំ
ហ៊ានក្អកជាមួយនឹងចិនឡើយ។យើងត្រូវដឹងថា
ចិនចង់បានកម្ពុជា តាំងពី៦០ឆ្នាំមកហើយ។
នៅទីបំផុត ចំណីលេបជិតផុតហើយ ពីបាក
នឹងខ្ជាក់ចេញមកវិញណាស់។ដូច្នោះ ទោះបី
ជាឪអាមេរិក ក៏ចិន ត្រូវតែធ្វើសង្រ្គាមជាមួយ
ដោយខ្លាចក្រែងជំនួយ ៦ កោតដុល្លាក្លាយទៅ
ជាអាសារឥតការ៕
Post a Comment