Friday, August 02, 2013

នាយករដ្ឋ​មន្ត្រី​​កម្ពុជា​​មិន​​ខ្វល់​​ពី​​ការ​​ផ្តាច់​​ជំនួយ​​របស់​​ស​ហ​រដ្ឋ​​អាមេរិក​​


.............................................
ដោយ៖​ តាំង វីដា និង អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី2 ខែសីហា ឆ្នាំ2013 | 1 ម៉ោង មុន​ VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថតពី ទទក)
​ប្រមុខ​រដ្ឋាភិបាលចាំ​ផ្ទះ​​របស់​​កម្ពុជា នៅ​ថ្ងៃ​សុក្រ​​នេះ ប្រកាស​ថា លោក​​មិន​​ខ្វល់​​នឹង​​ការ​ព្រមាន​​ផ្តាច់​ជំនួយ ដែល​​សមាជិក​សភា​​អាមេរិក​​លើក​​ឡើង​​ទេ ដោយ​​អះ​អាង​​ថា បើ​ទោះ​ជា​​មហា​អំណាច​​នេះ​​ផ្តាច់​ជំនួយ​​ ក៏​​មិន​មាន​អ្វី​ប៉ះពាល់​ដល់​ថវិកាជាតិ​ឡើយ​។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ព្រមាន​​ផ្តាច់​​ជំនួយ​​របស់​​អាមេរិក មក​​កម្ពុជា ដែល​​មាន​​តម្លៃ​ ៥០​លាន​​ដុល្លារ ក្នុង​​១​ឆ្នាំៗ​​នោះ គឺ​​មិន​​មាន​ផល​ប៉ះ​ពាល់​​អ្វី​ដ​ល់​​ថវិកា​​រដ្ឋា​ភិបាល​​កម្ពុជា​​ឡើយ ព្រោះ​ប្រាក់​​ទាំង​នោះ គឺ​ប្រើប្រាស់​សម្រាប់​​តែ​បើកប្រាក់​ខែ​ដល់​ភ្នាក់ងារ​អង្គការក្រៅរដ្ឋាភិបាល តែប៉ុណ្ណោះ​។ តែ​លោក​​ទទួលស្គាល់ថា បើ​អាមេរិក​ផ្តាច់​​ជំនួយ​នឹង​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ​៖ “ខ្ញុំសូមផ្តាំទៅអ្នកឯង កុំស្អីកាត់ជំនួយៗ កាត់តែម្តងទៅ និយាយឲ្យកាត់តែម្តងទៅ កុំពិបាកពេក និយាយដូចគេត្រូវការណាស់ ៥០លានដុល្លារហ្នឹង ហើយ៥០លានដុល្លារ អាសូរតែយកមកដាក់ឲ្យយើងបើកប្រាក់ខែ ៥០លានដុល្លារសម្រាប់បើកប្រាក់ខែ ឲ្យអង្គការក្រៅរដ្ឋាភិបាល ទេតើ មិនមែនយកមកឲ្យយើងឯណា យើងដែលបានមួយកាក់មួយសេនពីអង្កាល? អាប្រភពហ្នឹង ហើយនិយាយធ្វើមើលតែ គេធ្វើដូចមិនដឹង ឥឡូវនេះសូមកាត់ទៅ បើអ្នកឯងចិត្តសឿងកាត់ទៅ ខ្ញុំផ្តាំទៅឲ្យកាត់”។


អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក John Simmons ប្រាប់​VOD តាមរយៈ​អ៊ី​ម៉ែ​ល​​ថា ជំនួយ​របស់​សហរដ្ឋ​​អាមេរិក មក​កម្ពុជា មាន​គោល​ដៅ​​លើក​កម្ពស់​​កិច្ច​ប្រឹង​ប្រែង​​មនុស្ស​ធម៌ ដល់​​ពលរដ្ឋ​​កម្ពុជា ក្នុង​វិស័យ​សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍​​សេដ្ឋ​កិច្ច លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​​ជា​ដើម​។ លោក​ថា អាមេរិក នឹង​​ផ្តោត​​សំខាន់​ទៅលើ​ដំណោះ​ស្រាយ​​បែប​​សន្តិ​វិធី នៃ​ដំណើរ​​ការ​បោះ​ឆ្នោត​​ជា​តិ​ក​ន្ល​ង​​ទៅ​នេះ ដើម្បី​​បន្ត​​សហការ​ជាមួយ​​​រដ្ឋាភិបាល​​កម្ពុជា​។​

អ្នកវិភាគ​សង្គម លោក កែម ឡី យល់ថា កម្ពុជា អាច​នឹង​ទទួលរង​នូវ​រូប​ភាពអាក្រក់ សម្រាប់​ឆាក​អន្តរជាតិ និង​ម្ចាស់ជំនួយ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​មូល​ហេតុ​​នៃ​​ការ​​ផ្តាច់​​ជំនួយ​​របស់​ម​ហា​​អំណាច​​មួយ​​នេះ​ ​៖ “ប្រសិនជាជំនួយត្រឹម ១០០០លាន ៧០លានដុល្លារ នោះវាមិនជាបញ្ហាអ្វីទេ ប៉ុន្តែរូបភាពទៅដល់ពិភពលោក បញ្ជាក់មូលហេតុថា ហេតុអីបានជាបានជាអាមេរិក កាត់ជំនួយ មកពីយើងដឹងនាំមិនល្អ មកពីយើងមានបញ្ហា ហើយរូបភាពទាំងអស់នោះ វាជះឥទ្ធិពលទៅដល់សប្បុរសជន ឬក៏ម្ចាស់ជំនួយ ផ្សេងៗទៀតដែលកំពុងតែផ្តល់ជំនួយ មកដល់ប្រទេសកម្ពុជា”។

កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែកក្កដា ឆ្នាំ​២០១៣ តំណាង​​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​ឃ្លាំមើល​​​ការបោះឆ្នោត ចំនួន បួនរូប បាន​ឡើង​បកស្រាយ នៅមុខ​គណៈ​កម្មាធិការ​សភា​កិច្ចការ​បរទេស​អាមេរិក ដោយ​លើក​យក​បញ្ហា​សង្គម និង​នយោបាយ កំពុង​កើតឡើង​នៅ​​កម្ពុជា និង​​ជំរុញ​​ឲ្យ​​អាមេរិក ចាត់​វិធាន​ការ តឹងរ៉ឹង​​លើ​​កម្ពុជា និង​កាត់​បន្ថយ​​ជំនួយ​​ជាង ៧០​លាន​​ដុល្លារ​​មក​​កម្ពុជា​។ អង្គការ​ទាំង​បួន​​នោះ មាន​ដូចជា​​អង្គ​ការ​​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរ​ជាតិ (Human Rights Watch) ​អង្គការ​​លីកាដូ អង្គការ​NDI និង​អង្គការ​SRP International Group៕​

សរសេរ​មក​កាន់​លោក តាំង វីដា តាមរយៈ​ vida@vodhotnews.com

2 comments:

Anonymous said...

សាកមើលទៅបងធំទួលក្រសាំងម៉ា៥០លានមានអីច្រើន៕ បើយកល្អសុំអោយគេផ្តាច់មិនអោយដឹកខោរអាវដែលផលិតនៅស្រុកខ្មែរកុំអោយចូលស្រុកគេទៀតរិតតែល្អ នឹងមួយទៀតគួរតែបិទកុំអោយទេសចរណ៏ចូលមកលេងស្រុកខ្មែររិតតែប្រសើ បងធំទី១ ប៉ុល ពត អាចធ្វើបានបងធំឯងក៏អាចធ្វើបានដែរ ហើយអ្នកដែលវេទនាមិនមែនក្រុមគ្រួសារបងទេគឺពលរដ្ឋខ្មែរចឹងតាមតាម៉ែវាទៅ។ លុយកាក់បងឯងចាយបីជាតិទៀតមិនអស់ផងទៅខ្វល់អីដល់ស្លាប់ទៅយកទៅចាយនៅឋាននរក ទៀត
ចាំអោយច្បាស់ថាជំនួយអត់ចំណងរបស់ចិននឹង ក្លាយជារបបប៉ុលពតទីពីរនៅកម្ពុជា

ហាហាហាហាអាជ័យវាគិតភ្លើភ្លើ

Anonymous said...

10:57 AM ឆ្លាតម៉្លេះ ត្រឹមត្រូវណាស់ ហេតុអី
បានជាជំនួយអត់ចំណងរបស់ចិន នឹងក្លាយទៅ
ជារបបប៉ុលពតទី២នៅកម្ពុជា ព្រោះ លោកយក
លុយ ដែលចិនជួយនោះ ចែកគ្នាសប្បាយអស់
ដោយច្រើនចំណែក ជាពិសេសចៅហ្វាយយួន
ហាណូយត្រូវបានច្រើនជាងគេ!

ដល់ចឹងក្រោយទៅ មិនដឹងបានអីសងចិនវិញ
មានតែសងកម្ពុជា ឬសងរបបប៉ុលពតប៉ុណ្ណោះ។

ហេតុដូច្នេះ ទាំងអង្គការសហប្រជាជាតិ ទាំង
សហគមន៍អឺរុប បិសេស សហរដ្ឋអាមេរិក ពុំ
ហ៊ានក្អកជាមួយនឹងចិនឡើយ។យើងត្រូវដឹងថា
ចិនចង់បានកម្ពុជា តាំងពី៦០ឆ្នាំមកហើយ។
នៅទីបំផុត ចំណីលេបជិតផុតហើយ ពីបាក
នឹងខ្ជាក់ចេញមកវិញណាស់។​ដូច្នោះ ទោះបី
ជាឪអាមេរិក ក៏ចិន ត្រូវតែធ្វើសង្រ្គាមជាមួយ
ដោយខ្លាចក្រែងជំនួយ ៦ កោតដុល្លាក្លាយទៅ
ជាអាសារឥតការ៕