Saturday, August 10, 2013

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ត្រូវ​ស្ថិតនៅក្រោម​ច្បាប់​កម្ពុជា​

បើបង្កើតគណៈកម្មការចំពោះកិច្ច ដែលស្ថិតក្រោម គ ជ ប និង ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកដោះស្រាយដដែល ចាំបាច់ប្រើពេល​នាំតែយូរអី នាំគ្នាទទួលលទ្ធផលឆ្នោត​សិប្បនិម្មិត ហើយ​ចែកតំណែងគ្នាទៅ ដើម្បីឆាប់ចប់ កុំនាំគ្នាអូសបន្លាយ​ពេលនាំតែរាស្រ្តឆ្ងល់! 
 ឆាំ ឆានី

(ថ្ងៃទី 9 សីហា 2013, ម៉ោង 04:02:PM) | ដោយ: មុនី​រាជ ​CEN
ភ្នំពេញ: ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយថា នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៩ ខែសីហា គណបក្ស​ទាំងពីរ បាន​ព្រមព្រៀងគ្នា ដោះស្រាយ​បាតុភាព នៃ​ការបោះឆ្នោត​។​
 
​លោក អ៊​ក គឹម​ហាន​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​បន្តទៀតថា ជំហរ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បង្កើត​គណៈកម្មការ ចំពោះ​កិច្ច​មួយ​នៅក្នុង​រង្វង់​ច្បាប់​កម្ពុជា ដែល​គណៈកម្មាធិការ​ជាតិ​តៀប​ចំការ​បោះឆ្នោត និង​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នកដោះស្រាយ រាល់​បញ្ហា​បោះឆ្នោត​។​
 
​លោក​និយាយទៀតថា ជំហរ​កម្ពុជា​គឺ​គណៈកម្មការ​ចំពោះ​កិច្ច​នោះ ត្រូវមាន​តំណាង​មកពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មកពី គណបក្ស​ប្រជាជន​កម្ពុជា​និង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​សង្គម​ស៊ីវិល​និង​តំណាង​សហប្រជាជាតិ​គឺជា​អ្នកសង្កេតកា​ណ៍​។​
 
​បន្ទាប់ពី​កិច្ចប្រជុំ​ចប់​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា បាន​ឲ្យ​ដឹងថា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក​សុន ឆ័យ លោក គួ​យ ប៊ុន​រឿន និង​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ជួបពិភាក្សា​ជាមួយ តំណាង គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លោក ជាម យៀប លោក ព្រំ សុខា និង លោក អ៊​ក គឹម​ហាន បាន​ប្រជុំ​អស់​រយៈពេល​ប្រមាណ​២​ម៉ោង នៅ​មន្ទីរ​រដ្ឋសភា ហើយ​បានសម្រេច​ថា នឹង​ពិនិត្យ​លើ​លទ្ធភាព​ជ្រើសរើស​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែលមាន​ជំនាញ និង​បទពិសោធន៍​លើ​ការងារ​បោះឆ្នោត ដើម្បី​បំពេញការងារ​ក្នុង​ក្រុមបច្ចេកទេស ដោយមាន​តំណាង​អង្គការសហប្រជាជាតិ និង​អង្គការ​ជាតិ អន្តរជាតិ​ផ្សេងទៀត​ជា​អ្នកសង្កេតការណ៍​។​
 
​ប៉ុន្តែ​តាម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​គឺ​មិនមាន​ការចូលរួម​រប​ស់​តំណាង​សង្គម​ស៊ីវិល​នៅក្នុង​ក្រុមបច្ចេកទេស​ទេ​៕​

4 comments:

ទឹះមឺះ said...

ដូចជាមិនល្អទេដឹង? យកចោរធ្វើជាអ្នកដឹកនាំការស៊ើបអង្កេត វាដដែលជាដដែលទេ។ វាមិនបានផលល្អទេ តើគោលជំហរគណបក្សសង្គ្រោះជាតិបាត់ទៅណាហើយ?
អង្ការសហប្រជាជាតិ ជាអាជ្ញាកណ្តាល គជប ជាចោរត្រូវនៅស្ងៀម មួយកន្លែង។

Anonymous said...

Yup, if that is the case, just split the power up (one for you, two for me?) and conduct the business as usual okay? Give the bloody country to YUON already!!! Shit, shit, shit!!!

Anonymous said...

NEC is an election thief, so how can a thief investigate its own crimes?
គ.ជ.ប គឺជាចោរលួចសន្លឹកឆ្នោត, ដូច្នេះចោរមិនអាចនឹងស៊ើបអង្កេត នូវបទឧក្រិដ្ឋរបស់ខ្លួនបានទេ។
ឣ្នកមានកំហុសធំបំផុត ហើយជាឣ្នកដៃដល់គឺ តួឣង្គមេ គ.ជ.ប អ៊ឹម សួស្តី និង ទេព នីថា។ ឯកំហុសធំបំផុត ហើយជាក្បាល និងខួរម៉ាស៊ីន រៀបចំក្បួនបញ្ជា ល្បិចបន្លំសន្លឹកឆ្នោត ហើយជាឣ្នកប្រយោល នៅពីក្រោយឆាកគឺ តួឣង្គ ហ៊ុន សែន។
ឣំពើល្មើសក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ ជាបទល្មើសគិតទុកជាមុន រៀបចំផែនការទុកជាមុន មានលក្ខណៈជាប្រព័ន្ធ ទៀត។ បើត្រូវជាប់ពិរុទ្ធមានទោស គឺទោសធ្ងន់ណាស់ ព្រោះគ្រោងទុកជាមុន។ តើឲ្យ គ.ជ.ប មកស៊ើបឣង្កេត រកកំហុសរបស់ គ.ជ.ប ម្តេចនឹងកើត។ គ្មានរកយុត្តិធម៌ឃើញទេ។

Anonymous said...

សង្គ្រោះជាតិហាក់ដូចជាលិបលចង់បានអ្វីមួយជាផលប្រយោជន៍ផ្ទាល់ខ្លួន។ គ្រាន់តែព្រមានទុកជាមុនថាប្រយ័ត្នមានវាសនាដូច funcinpec បើយកឈាមដូរអំណាច។