បើបង្កើតគណៈកម្មការចំពោះកិច្ច ដែលស្ថិតក្រោម គ ជ ប និង ក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកដោះស្រាយដដែល ចាំបាច់ប្រើពេលនាំតែយូរអី នាំគ្នាទទួលលទ្ធផលឆ្នោតសិប្បនិម្មិត ហើយចែកតំណែងគ្នាទៅ ដើម្បីឆាប់ចប់ កុំនាំគ្នាអូសបន្លាយពេលនាំតែរាស្រ្តឆ្ងល់!ឆាំ ឆានី
(ថ្ងៃទី 9 សីហា 2013, ម៉ោង 04:02:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: មន្ត្រីគណបក្សប្រជាជនកម្ពុជាបាននិយាយថា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៩ ខែសីហា គណបក្សទាំងពីរ បានព្រមព្រៀងគ្នា ដោះស្រាយបាតុភាព នៃការបោះឆ្នោត។
លោក អ៊ក គឹមហានដែលបានចូលរួមកិច្ចប្រជុំជាមួយគណបក្សសង្គ្រោះជាតិ បាននិយាយបន្តទៀតថា ជំហរគណបក្សប្រជាជនកម្ពុជា គឺបង្កើតគណៈកម្មការ ចំពោះកិច្ចមួយនៅក្នុងរង្វង់ច្បាប់កម្ពុជា ដែលគណៈកម្មាធិការជាតិតៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកដោះស្រាយ រាល់បញ្ហាបោះឆ្នោត។
លោកនិយាយទៀតថា ជំហរកម្ពុជាគឺគណៈកម្មការចំពោះកិច្ចនោះ ត្រូវមានតំណាងមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកពី គណបក្សប្រជាជនកម្ពុជានិងមកពីគណបក្សសង្គ្រោះជាតិ ចំណែកសង្គមស៊ីវិលនិងតំណាងសហប្រជាជាតិគឺជាអ្នកសង្កេតកាណ៍។
បន្ទាប់ពីកិច្ចប្រជុំចប់គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីរសៀលថ្ងៃទី៩ ខែសីហា បានឲ្យដឹងថា តំណាងគណបក្សសង្គ្រោះជាតិ មានលោកសុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក យ៉ែម បុញ្ញឫទ្ធិ បានជួបពិភាក្សាជាមួយ តំណាង គណបក្សប្រជាជនកម្ពុជា ដែលមានលោក ជាម យៀប លោក ព្រំ សុខា និង លោក អ៊ក គឹមហាន បានប្រជុំអស់រយៈពេលប្រមាណ២ម៉ោង នៅមន្ទីររដ្ឋសភា ហើយបានសម្រេចថា នឹងពិនិត្យលើលទ្ធភាពជ្រើសរើសអង្គការមិនមែនរដ្ឋាភិបាលដែលមានជំនាញ និងបទពិសោធន៍លើការងារបោះឆ្នោត ដើម្បីបំពេញការងារក្នុងក្រុមបច្ចេកទេស ដោយមានតំណាងអង្គការសហប្រជាជាតិ និងអង្គការជាតិ អន្តរជាតិផ្សេងទៀតជាអ្នកសង្កេតការណ៍។
ប៉ុន្តែតាមមន្ត្រីគណបក្សប្រជាជនកម្ពុជានោះគឺមិនមានការចូលរួមរបស់តំណាងសង្គមស៊ីវិលនៅក្នុងក្រុមបច្ចេកទេសទេ៕

4 comments:
ដូចជាមិនល្អទេដឹង? យកចោរធ្វើជាអ្នកដឹកនាំការស៊ើបអង្កេត វាដដែលជាដដែលទេ។ វាមិនបានផលល្អទេ តើគោលជំហរគណបក្សសង្គ្រោះជាតិបាត់ទៅណាហើយ?
អង្ការសហប្រជាជាតិ ជាអាជ្ញាកណ្តាល គជប ជាចោរត្រូវនៅស្ងៀម មួយកន្លែង។
Yup, if that is the case, just split the power up (one for you, two for me?) and conduct the business as usual okay? Give the bloody country to YUON already!!! Shit, shit, shit!!!
NEC is an election thief, so how can a thief investigate its own crimes?
គ.ជ.ប គឺជាចោរលួចសន្លឹកឆ្នោត, ដូច្នេះចោរមិនអាចនឹងស៊ើបអង្កេត នូវបទឧក្រិដ្ឋរបស់ខ្លួនបានទេ។
ឣ្នកមានកំហុសធំបំផុត ហើយជាឣ្នកដៃដល់គឺ តួឣង្គមេ គ.ជ.ប អ៊ឹម សួស្តី និង ទេព នីថា។ ឯកំហុសធំបំផុត ហើយជាក្បាល និងខួរម៉ាស៊ីន រៀបចំក្បួនបញ្ជា ល្បិចបន្លំសន្លឹកឆ្នោត ហើយជាឣ្នកប្រយោល នៅពីក្រោយឆាកគឺ តួឣង្គ ហ៊ុន សែន។
ឣំពើល្មើសក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ ជាបទល្មើសគិតទុកជាមុន រៀបចំផែនការទុកជាមុន មានលក្ខណៈជាប្រព័ន្ធ ទៀត។ បើត្រូវជាប់ពិរុទ្ធមានទោស គឺទោសធ្ងន់ណាស់ ព្រោះគ្រោងទុកជាមុន។ តើឲ្យ គ.ជ.ប មកស៊ើបឣង្កេត រកកំហុសរបស់ គ.ជ.ប ម្តេចនឹងកើត។ គ្មានរកយុត្តិធម៌ឃើញទេ។
សង្គ្រោះជាតិហាក់ដូចជាលិបលចង់បានអ្វីមួយជាផលប្រយោជន៍ផ្ទាល់ខ្លួន។ គ្រាន់តែព្រមានទុកជាមុនថាប្រយ័ត្នមានវាសនាដូច funcinpec បើយកឈាមដូរអំណាច។
Post a Comment