Tuesday, August 06, 2013

លោក ស ខេង : ការតវ៉ាត្រូវស្ថិតក្រោមដំបូងច្បាប់ ដើម្បីធានាសន្តិភាព និងសន្តិសុខ







ថ្ងៃទី 5 សីហា 2013, ម៉ោង 02:27:PM) | ដោយ: មុនីរាជ CEN

ភ្នំពេញ:  លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​៥ ខែសីហា ថា ប៉ុន្មាន​ថ្ងៃ​មកនេះ​លោក​បាន​ជួប​បណ្តា​ទូត​ជិត ១០ ប្រទេស និង​បណ្តា​ប្រទេស​មួយចំនួនទៀត ក្នុង​បំណង​សំខាន់​បញ្ហា​បច្ចុប្បន្នភាព​របស់​កម្ពុ​ជា បន្ទាប់ពី​ការបោះឆ្នោត​ហើយ គឺមាន​បញ្ហា​ទាក់ទង​ការចោទប្រកាន់​ទៅលើ​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត ហើយ​និង​ការដោះស្រាយ ហើយ​ទាក់ទង​និង​បញ្ហា​សន្តិសុខ សន្តិភាព​ក្រោយ​ការបោះឆ្នោត​។​

 
​លោក​បន្តថា ទាក់ទង​ការចោទប្រកាន់​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត បន្ទាប់ពី​មានការ​ស្នើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ក៏បាន​ជួប​ជាមួយ​លោក សម រង្ស៊ី តាមរយៈ​ទូរស័ព្ទ ហើយ​ក៏បាន​ឯកភាពគ្នា ជា​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ថា នឹង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​នឹង​ដោះស្រាយ​បញ្ហា​នេះ​។ ដំបូង​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ឯកភាព ហើយ គ​.​ជ​.​ប ក៏បាន​ឯកភាព ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ឯកភាព​ឲ្យ​តំណាង​របស់ខ្លួន​ទៅ​ប្រជុំ ប៉ុន្តែ​ក្រោយមក​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដកខ្លួន​ចេញ ហើយ​មិន​ព្រម​ចូលរួម​ដោះស្រាយ គឺថា​គាត់​ចង់​បង្កើត​យន្តការ​មួយ​ដែល​នៅ​ក្រៅពី​ច្បាប់​ដែលមាន​ជា​ធរមាន ហើយ​ចង់​បដិសេធចោល​តួនាទី​របស់ គ​.​ជ​.​ប​។ លោក​យល់ឃើញថា ប្រហែលជា​ទៅ​មិន​រួច​ទេ​ការ​បដិសេធចោល​នូវ​តួនាទី​របស់ គ​.​ជ​.​ប ដែលជា​យន្តការ​មួយ​បង្កើតឡើង​ដោយ​ច្បាប់ ហើយ​ត្រូវបាន​រដ្ឋសភា​ផ្តល់​សេចក្តីទុកចិត្ត​។​

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង  បាន​សម្តែង​សុទិដ្ឋិនិយម​ថា “​យើង​ក៏​នៅតែ​សង្ឃឹម​ដែរ ទោះបីជា​បច្ចុប្បន្ននេះ​គាត់​បាន​បដិសេធ ប៉ុន្តែ​នៅ​សង្ឃឹមថា  គាត់​នឹង​វិលត្រឡប់​មកវិញ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ប្រកបដោយ​ការទទួលខុសត្រូវ​ទាំងអស់គ្នា ហើយ​ឈរលើ​ផលប្រយោជន៍​ជាតិ​របស់​យើងទាំងអស់គ្នា ហើយ​ប្រក​ដោយ​សន្តិវិធី​”​។ ទាក់ទង​ទៅ​និង​ការតវ៉ា​នានា ក្រៅពី​ការជជែក​ពិភាក្សា​នេះ គឺ​ការតវ៉ា​លោក​គិតថា ការតវ៉ា​ណាក៏ដោយ​គឺ​ត្រូវ​ផ្នែក​លើ​គោលការណ៍​សន្តិភាព រក្សា​សន្តិភាព ស្ថិរភាព និង​គោលការណ៍​ច្បាប់ មិនអាច​ថា ធ្វើ​អ្វីដែល​ខុស​ពីនេះ​បានទេ បើ​មិន​ដូច្នោះ​វា​អាច​នាំទៅ​ឲ្យ​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។​


​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ជាពិសេស​ក្រោយ​ការបោះឆ្នោត​នេះ ប្រជាពលរដ្ឋ​សង្ឃឹម​ជឿជាក់ថា ដំណើរការ​របស់​កម្ពុ​ជា​វា​ទៅមុខ ប៉ុន្តែ​បើ​យើង​ធ្វើ​អ្វី​មិន​ទទួលខុសត្រូវ វា​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ខកចិត្ត​នូវ​ដំណើរការ​របស់​កម្ពុជា​នេះ​។ ការជួប​ទាំងឡាយ​របស់លោក​ជាមួយ​បណ្តា​ឯកអគ្គរដ្ឋទូត​ទាំងអស់ គឺ​គេ​មានការ​យល់ឃើញ​ដូច​អ្វីដែល​លោក​បានលើកឡើង​។ គេ​បាន​សម្តែង​នូវ​ការយកចិត្ត​ទុក​ដ្ឋា​ន​ទាក់ទង​និង​ការពង្រឹង​សុខសន្តិភាព​។ ការដោះស្រាយ​បញ្ហា​ទាំងឡាយណា ក៏​ត្រូវតែ​ដោះស្រាយ​ឡើង​ដោយ​សន្តិវិធី និង​ស្របតាម​ច្បាប់​ជា​ធរមាន​៕​

14 comments:

Anonymous said...

Laws made by CPP is not a law
Law made by cpp is unlawful
all CPP parliamentarians on all session were not lawful due to notfree and fair election all the times (cheating)

law made by cpp is law to protect unlawful cpp

Anonymous said...

Cambodia will not allow this crazy government lead by Hun Sen to continue

Anonymous said...

លក្ខណៈលួចបន្លំ ក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ មានលក្ខណៈដូចបូស ឬដំបៅមហារីក ដែលបានទុំធ្លាយ លាក់លែងជិតហើយ ។
ឣ្នកមានកំហុសធំបំផុត ហើយជាឣ្នកដៃដល់គឺ តួឣង្គមេ គ.ជ.ប អ៊ឹម សួស្តី និង ទេព នីថា។ ឯកំហុសធំបំផុត ហើយជាក្បាល និងខួរម៉ាស៊ីន រៀបចំក្បួនបញ្ជា ល្បិចបន្លំសន្លឹកឆ្នោត ហើយជាឣ្នកប្រយោល នៅពីក្រោយឆាកគឺ តួឣង្គ ហ៊ុន សែន។
ឣំពើល្មើសក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ ជាបទល្មើសគិតទុកជាមុន រៀបចំផែនការទុកជាមុន មានលក្ខណៈជាប្រព័ន្ធ ទៀត។ បើត្រូវជាប់ពិរុទ្ធមានទោស គឺទោសធ្ងន់ណាស់ព្រោះគ្រោងទុកជាមុន។ តើឲ្យ គ.ជ.ប មកស៊ើបឣង្កេត រកកំហុសរបស់ គ.ជ.ប ម្តេចនឹងកើត។ គ្រាន់តែល្ឣមើលគឺបាន តែគ្មានរកយុត្តិធម៌ឃើញទេ។

Anonymous said...

Hun and his dynasty must go, end of the story!.

Hun and his dynasty have done alot of damages to our people and country. They lied, cheated, robbed and killed us khmers for the last 28 years.

They almost killed all of the Kingta dynasty and killed a number of other officials like journalists and activists who worked to protect it.

So, Hun and dynasty must go! the end!

Anonymous said...

នយោបាយដឹកនាំរបស់ លោកហ៊ុន សែនសព្វថ្ងៃ ជានយោបាយប្រជាភិថុតបញ្ចើចបញ្ចើ បោកប្រាស់រាស្ត្រ តាមរយៈប្រព័ន្ធពុករលួយដ៏ធំធេងមួយ គឺ ប្រព័ន្ធឧកញ៉ា ទិញឋានៈឧកញ៉ា រួចក្រុមឧកញ៉ា យកឋានៈនេះទៅលួចប្លន់រាស្ត្រ និងជាតិ រួច យកលុយមួយភាគតូចមក ធ្វើជាសង់សាលារៀន សំណង់នេះ សំណង់នោះ រួចដាក់ឈ្មោះហ៊ុន សែន ប៊ុន រ៉ានី ជា ស៊ីម ហេងសំរិន ពាសពេញប្រទេស។ ពេលឮឈ្មោះឣស់នេះ គួរឲ្យឆ្ឣើម មហាឆ្ឣើម។ សំណង់ទាំងនោះ ឣត់មានគុណភាពទេ ព្រោះតាមប្រព័ន្ធពុករលួយ។
លោកហ៊ុន សែន ក្នុងឋានៈជារដ្ឋមន្ត្រីទី១ បានត្រឹមតែដើរសម្ពោធឣាគារ កាត់ខ្សែរបូរ ដើរចែក សញ្ញាប័ត្រ ដោយមាន មន្តី្រជាន់ខ្ពស់ ទាប ហែរហម ប៉ូលីស ក្រុមការពារសន្តិសុខ បំផ្លាញលុយជាតិច្រើនណាស់ រាប់សែនលាន ក្នុងពិធីម្តងៗ។ ម្យ៉ាងទៀត ហ៊ុន សែន យកវេទិកានេះ ព្រោកប្រាជ្ញ ជេរបញ្ចោរគេឯង ជាសាធារណៈ ផ្សាយតាមប្រព័ន្ធវិទ្យុ និងទូរទស្សន៍ ជាតិ និងឯកជន។ ការងារសម្ពោធ ដើរចែកសញ្ញាប័ត្រ ជាការងារឣ្នកថ្នាក់ក្រោមៗ តាមឣង្គភាពតូចតាចសោះ។

Anonymous said...


គ.ជ.ប.ជាចោរលួចសន្លិកឆ្នោត ជាអ្នកបង្កើត
បញ្ហា។ គេមិនអាចចាប់ចោរបានទេ កាលបើគេឲ្យចោរទៅចាប់ខ្លួនឯងឬក៏ឲ្យមេចោរទៅ
ចាប់កូនចៅខ្លួនឯងនោះ ព្រោះមេចោរវាបង្គាប់ឲ្យកូនចៅវាធ្វើអ៊ីចឹង។
តាមច្បាប់ពិធីការ លោកសម-រង្សីមិនត្រូវបន្ទាបខ្លួនទៅទាក់ទងជាមួយលោកស-
ខេងនៅពេលនេះទេ ព្រោះលោកជាប្រធានបក្ស
នឹងជាបេក្ខជននាយករដ្ធមន្រ្តីស្មើមុខគ្នានឹងលោក
ហ៊ុន-សែន។ បើចាំបាច់ត្រូវចរចារជាមួយលោក
ស-ខេង គួរឲ្យលោកកិម-សុខា ឬលោកសុន-ឆ័យទាក់ទងវិញទៅវាសមរម្យណាស់ទៅហើយ។
រីឯលោកប្រធានផ្ទាល់ក៏ត្រូវពង្រឹងជំហរឲ្យច្បាស់
លាស់ មិនទាន់ត្រូវចរចារជាមួយនរណាទាំអស់
ទំរាំរកដំណោះស្រាយអំពីភាពមិនប្រក្រតីនៃការ
បោះឆ្នោតសកលថ្ងៃ២៨កក្កដា២០១៣ជាសូរេច៕
ស៊ី អេងគ្រុយ



Anonymous said...

CPP is scared and frightened of a massive demonstration to remove them from cheating power. Don't scare cpp you have the infection on your back so don't try to go away by not doing any transparent treatment.

Anonymous said...

If khmers still don't know who Ah Hun Sen is after 30 years in power, that is very stupid and dumb.

Anonymous said...

ប្រសិនបើ គ.ជ.ប គ្មានលទ្ធភាពនឹងស្រាវជ្រាវទេ
តើ រឿងហេតុទាំងឡាយនេះ អាចក្លាយទៅដូចម្ដេច
ទៀត?ចុះប្រសិនបើ ហ៊ុនសែន លេងធម៌ក្ដៅ លោក
សមរាង្ស៊ី ចាំបាច់ត្រូវតែ ចូលរួមសហការណ៍ជាមួយ
របបចោរហារយឬយ៉ាងណា?ឬអាចជាភារៈរបស់អង្គការ
សហប្រជាជាតិ ក្នុងការដំណោះស្រាយចំពោះភាព
មិនប្រក្រតីទាំងឡាយនោះ៕

Anonymous said...

EVERY CPP, HUN SEN'S WALK, STEP IS UNLAWFUL
CPP, HUN SEN WILL NOT GET MORE THAN 10 SEATS WITHIN FREE AND FAIR ELECTION

CPP, HUN SEN ALWAYS SPEAK LIKE NONSENSE PEOPLE

Anonymous said...

to prevent civil war threathening by CPP and Hun Sen, CNRP need to write official letter to UN, US and Security Council to intervene in recent Cambodia election as part of Paris Peace Accord

Anonymous said...

to prevent civil war threathening by CPP and Hun Sen, CNRP need to write official letter to UN, US and Security Council to intervene in recent Cambodia election as part of Paris Peace Accord

Anonymous said...

to prevent civil war threathening by CPP and Hun Sen, CNRP need to write official letter to UN, US and Security Council to intervene in recent Cambodia election as part of Paris Peace Accord

Anonymous said...

គួរឲអសំណើចណាស់ ចោរស្រែកចាប់ចោរ ។
សាមីខ្លួនរបស់លោក សខេង និង បក្សពួកដែល
ធ្លាប់តែជាចោរ ស្រុក ចោរព្រៃ និង ចោរសមុទ្រ
ហើយក្រោយមកជាមេឃាតករបាតដៃប្រឡាក់សុទ្ធ
តែឈាមរាស្រ្គខ្មែរទៀតនោះ ដែលធ្លាប់ស្គាល់ និង គោរពច្បាប់ពីអង្កាល់ដែរ ? ។

ម្យ៉ាងវិញទៀត ដែលគួរឲអស់សំណើចខ្លាំងជាង
ហ្នឹងទៀតនោះ ខ្លួនឯងជាអ្នកល្មើសច្បាប់ពេញ
ធឹង ដែលបង្កើត គជប​ ​មិនឯករាជ្យមួយក្បាល
មិនស្របនឹងច្បាប់ជាតិ និង អន្តរៈជាតិ ។ ស្ថាប័ន
នេះបង្កើតឡើងសំរាប់តែបំរើពួកគណៈបក្សចោរ
របស់ខ្លួន ចាំតែទទួលបញ្ជារ និង ថាតាមពួកមេ
ចោរឯងប៉ុណ្ណោះ ។​​​ លោកឯងរាល់គ្នាអនុវត្តតែ
ច្បាប់ព្រៃមកលើប្រជាពលរដ្ឋខ្មែរ ​ យើងមិនអាច
ទទួលបាន និង គោរពបានឡើយ ។

នៅក្នុងលោកនេះ មិនដែលឃើញមានស្ថាប័ន គជប នៃប្រទេសណាដូច គជប នៅក្នុងប្រទេស
កម្ពុជាឡើយ ។ សូម្បីតែ នៅក្នុងប្រទេសថៃដែល
ជាប្រទេសជិតខាងខ្លួន ក៏មិនដូច គជប របស់ខ្មែរ
ដែរ ។ ពួកលោកឯងមិនចេះអៀនខ្មាស់ គ្មានការ
អាម៉ាស់ទាល់តែសោះ ប្រហែលជាមិនចេះអាន ឬ សរសេរពាក្យអាម៉ាស់ទេក៏មិនដឹង ?​ ។

នៅពេលនេះ​ បើពួកលោកឯងមានកិត្តិយសជា
មនុស្សបន្តិចបន្តួចនឹងគេដែរនោះ គួរតែធ្វើឲបាន
ត្រឹមត្រូវបន្តិច ។ ​ដោយរៀបចំស្ថាប័ន គជប ឡើង
វិញដើម្បីរៀបចំលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៣ នេះឲបានយុត្តិធម៌ពិតប្រាកដ តាមការ
ទាមទារបស់ប្រជាពលរដ្ឋខ្មែរ គណៈបក្សជំទាស់
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង សហគមអន្តរៈជាតិ តាំងពីមុនរហូតមកដល់ពេល
បច្ចុប្បន្ននេះ​ ។ កុំចេះតែប្រើអំណាចសង្កត់
សង្កិនគេឯងដូចចោរព្រៃទៀត វាហួសសម័យ
ហើយ ។