ថ្ងៃទី 5 សីហា 2013, ម៉ោង 02:27:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីថ្ងៃទី៥ ខែសីហា ថា ប៉ុន្មានថ្ងៃមកនេះលោកបានជួបបណ្តាទូតជិត ១០ ប្រទេស និងបណ្តាប្រទេសមួយចំនួនទៀត ក្នុងបំណងសំខាន់បញ្ហាបច្ចុប្បន្នភាពរបស់កម្ពុជា បន្ទាប់ពីការបោះឆ្នោតហើយ គឺមានបញ្ហាទាក់ទងការចោទប្រកាន់ទៅលើភាពមិនប្រក្រតី នៃការបោះឆ្នោត ហើយនិងការដោះស្រាយ ហើយទាក់ទងនិងបញ្ហាសន្តិសុខ សន្តិភាពក្រោយការបោះឆ្នោត។
លោកបន្តថា ទាក់ទងការចោទប្រកាន់ទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត បន្ទាប់ពីមានការស្នើរបស់គណបក្សសង្គ្រោះជាតិ ហើយលោកក៏បានជួបជាមួយលោក សម រង្ស៊ី តាមរយៈទូរស័ព្ទ ហើយក៏បានឯកភាពគ្នា ជាខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ថា នឹងបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីនឹងដោះស្រាយបញ្ហានេះ។ ដំបូងគណបក្សសង្គ្រោះជាតិ ក៏បានឯកភាព ហើយ គ.ជ.ប ក៏បានឯកភាព ហើយគណបក្សប្រជាជនកម្ពុជា ក៏បានឯកភាពឲ្យតំណាងរបស់ខ្លួនទៅប្រជុំ ប៉ុន្តែក្រោយមកគណបក្សសង្គ្រោះជាតិ ក៏បានដកខ្លួនចេញ ហើយមិនព្រមចូលរួមដោះស្រាយ គឺថាគាត់ចង់បង្កើតយន្តការមួយដែលនៅក្រៅពីច្បាប់ដែលមានជាធរមាន ហើយចង់បដិសេធចោលតួនាទីរបស់ គ.ជ.ប។ លោកយល់ឃើញថា ប្រហែលជាទៅមិនរួចទេការបដិសេធចោលនូវតួនាទីរបស់ គ.ជ.ប ដែលជាយន្តការមួយបង្កើតឡើងដោយច្បាប់ ហើយត្រូវបានរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានសម្តែងសុទិដ្ឋិនិយមថា “យើងក៏នៅតែសង្ឃឹមដែរ ទោះបីជាបច្ចុប្បន្ននេះគាត់បានបដិសេធ ប៉ុន្តែនៅសង្ឃឹមថា គាត់នឹងវិលត្រឡប់មកវិញ ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ប្រកបដោយការទទួលខុសត្រូវទាំងអស់គ្នា ហើយឈរលើផលប្រយោជន៍ជាតិរបស់យើងទាំងអស់គ្នា ហើយប្រកដោយសន្តិវិធី”។ ទាក់ទងទៅនិងការតវ៉ានានា ក្រៅពីការជជែកពិភាក្សានេះ គឺការតវ៉ាលោកគិតថា ការតវ៉ាណាក៏ដោយគឺត្រូវផ្នែកលើគោលការណ៍សន្តិភាព រក្សាសន្តិភាព ស្ថិរភាព និងគោលការណ៍ច្បាប់ មិនអាចថា ធ្វើអ្វីដែលខុសពីនេះបានទេ បើមិនដូច្នោះវាអាចនាំទៅឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ជាពិសេសក្រោយការបោះឆ្នោតនេះ ប្រជាពលរដ្ឋសង្ឃឹមជឿជាក់ថា ដំណើរការរបស់កម្ពុជាវាទៅមុខ ប៉ុន្តែបើយើងធ្វើអ្វីមិនទទួលខុសត្រូវ វាអាចធ្វើឲ្យប្រជាពលរដ្ឋយើងខកចិត្តនូវដំណើរការរបស់កម្ពុជានេះ។ ការជួបទាំងឡាយរបស់លោកជាមួយបណ្តាឯកអគ្គរដ្ឋទូតទាំងអស់ គឺគេមានការយល់ឃើញដូចអ្វីដែលលោកបានលើកឡើង។ គេបានសម្តែងនូវការយកចិត្តទុកដ្ឋានទាក់ទងនិងការពង្រឹងសុខសន្តិភាព។ ការដោះស្រាយបញ្ហាទាំងឡាយណា ក៏ត្រូវតែដោះស្រាយឡើងដោយសន្តិវិធី និងស្របតាមច្បាប់ជាធរមាន៕
14 comments:
Laws made by CPP is not a law
Law made by cpp is unlawful
all CPP parliamentarians on all session were not lawful due to notfree and fair election all the times (cheating)
law made by cpp is law to protect unlawful cpp
Cambodia will not allow this crazy government lead by Hun Sen to continue
លក្ខណៈលួចបន្លំ ក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ មានលក្ខណៈដូចបូស ឬដំបៅមហារីក ដែលបានទុំធ្លាយ លាក់លែងជិតហើយ ។
ឣ្នកមានកំហុសធំបំផុត ហើយជាឣ្នកដៃដល់គឺ តួឣង្គមេ គ.ជ.ប អ៊ឹម សួស្តី និង ទេព នីថា។ ឯកំហុសធំបំផុត ហើយជាក្បាល និងខួរម៉ាស៊ីន រៀបចំក្បួនបញ្ជា ល្បិចបន្លំសន្លឹកឆ្នោត ហើយជាឣ្នកប្រយោល នៅពីក្រោយឆាកគឺ តួឣង្គ ហ៊ុន សែន។
ឣំពើល្មើសក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ ជាបទល្មើសគិតទុកជាមុន រៀបចំផែនការទុកជាមុន មានលក្ខណៈជាប្រព័ន្ធ ទៀត។ បើត្រូវជាប់ពិរុទ្ធមានទោស គឺទោសធ្ងន់ណាស់ព្រោះគ្រោងទុកជាមុន។ តើឲ្យ គ.ជ.ប មកស៊ើបឣង្កេត រកកំហុសរបស់ គ.ជ.ប ម្តេចនឹងកើត។ គ្រាន់តែល្ឣមើលគឺបាន តែគ្មានរកយុត្តិធម៌ឃើញទេ។
Hun and his dynasty must go, end of the story!.
Hun and his dynasty have done alot of damages to our people and country. They lied, cheated, robbed and killed us khmers for the last 28 years.
They almost killed all of the Kingta dynasty and killed a number of other officials like journalists and activists who worked to protect it.
So, Hun and dynasty must go! the end!
នយោបាយដឹកនាំរបស់ លោកហ៊ុន សែនសព្វថ្ងៃ ជានយោបាយប្រជាភិថុតបញ្ចើចបញ្ចើ បោកប្រាស់រាស្ត្រ តាមរយៈប្រព័ន្ធពុករលួយដ៏ធំធេងមួយ គឺ ប្រព័ន្ធឧកញ៉ា ទិញឋានៈឧកញ៉ា រួចក្រុមឧកញ៉ា យកឋានៈនេះទៅលួចប្លន់រាស្ត្រ និងជាតិ រួច យកលុយមួយភាគតូចមក ធ្វើជាសង់សាលារៀន សំណង់នេះ សំណង់នោះ រួចដាក់ឈ្មោះហ៊ុន សែន ប៊ុន រ៉ានី ជា ស៊ីម ហេងសំរិន ពាសពេញប្រទេស។ ពេលឮឈ្មោះឣស់នេះ គួរឲ្យឆ្ឣើម មហាឆ្ឣើម។ សំណង់ទាំងនោះ ឣត់មានគុណភាពទេ ព្រោះតាមប្រព័ន្ធពុករលួយ។
លោកហ៊ុន សែន ក្នុងឋានៈជារដ្ឋមន្ត្រីទី១ បានត្រឹមតែដើរសម្ពោធឣាគារ កាត់ខ្សែរបូរ ដើរចែក សញ្ញាប័ត្រ ដោយមាន មន្តី្រជាន់ខ្ពស់ ទាប ហែរហម ប៉ូលីស ក្រុមការពារសន្តិសុខ បំផ្លាញលុយជាតិច្រើនណាស់ រាប់សែនលាន ក្នុងពិធីម្តងៗ។ ម្យ៉ាងទៀត ហ៊ុន សែន យកវេទិកានេះ ព្រោកប្រាជ្ញ ជេរបញ្ចោរគេឯង ជាសាធារណៈ ផ្សាយតាមប្រព័ន្ធវិទ្យុ និងទូរទស្សន៍ ជាតិ និងឯកជន។ ការងារសម្ពោធ ដើរចែកសញ្ញាប័ត្រ ជាការងារឣ្នកថ្នាក់ក្រោមៗ តាមឣង្គភាពតូចតាចសោះ។
គ.ជ.ប.ជាចោរលួចសន្លិកឆ្នោត ជាអ្នកបង្កើត
បញ្ហា។ គេមិនអាចចាប់ចោរបានទេ កាលបើគេឲ្យចោរទៅចាប់ខ្លួនឯងឬក៏ឲ្យមេចោរទៅ
ចាប់កូនចៅខ្លួនឯងនោះ ព្រោះមេចោរវាបង្គាប់ឲ្យកូនចៅវាធ្វើអ៊ីចឹង។
តាមច្បាប់ពិធីការ លោកសម-រង្សីមិនត្រូវបន្ទាបខ្លួនទៅទាក់ទងជាមួយលោកស-
ខេងនៅពេលនេះទេ ព្រោះលោកជាប្រធានបក្ស
នឹងជាបេក្ខជននាយករដ្ធមន្រ្តីស្មើមុខគ្នានឹងលោក
ហ៊ុន-សែន។ បើចាំបាច់ត្រូវចរចារជាមួយលោក
ស-ខេង គួរឲ្យលោកកិម-សុខា ឬលោកសុន-ឆ័យទាក់ទងវិញទៅវាសមរម្យណាស់ទៅហើយ។
រីឯលោកប្រធានផ្ទាល់ក៏ត្រូវពង្រឹងជំហរឲ្យច្បាស់
លាស់ មិនទាន់ត្រូវចរចារជាមួយនរណាទាំអស់
ទំរាំរកដំណោះស្រាយអំពីភាពមិនប្រក្រតីនៃការ
បោះឆ្នោតសកលថ្ងៃ២៨កក្កដា២០១៣ជាសូរេច៕
ស៊ី អេងគ្រុយ
CPP is scared and frightened of a massive demonstration to remove them from cheating power. Don't scare cpp you have the infection on your back so don't try to go away by not doing any transparent treatment.
If khmers still don't know who Ah Hun Sen is after 30 years in power, that is very stupid and dumb.
ប្រសិនបើ គ.ជ.ប គ្មានលទ្ធភាពនឹងស្រាវជ្រាវទេ
តើ រឿងហេតុទាំងឡាយនេះ អាចក្លាយទៅដូចម្ដេច
ទៀត?ចុះប្រសិនបើ ហ៊ុនសែន លេងធម៌ក្ដៅ លោក
សមរាង្ស៊ី ចាំបាច់ត្រូវតែ ចូលរួមសហការណ៍ជាមួយ
របបចោរហារយឬយ៉ាងណា?ឬអាចជាភារៈរបស់អង្គការ
សហប្រជាជាតិ ក្នុងការដំណោះស្រាយចំពោះភាព
មិនប្រក្រតីទាំងឡាយនោះ៕
EVERY CPP, HUN SEN'S WALK, STEP IS UNLAWFUL
CPP, HUN SEN WILL NOT GET MORE THAN 10 SEATS WITHIN FREE AND FAIR ELECTION
CPP, HUN SEN ALWAYS SPEAK LIKE NONSENSE PEOPLE
to prevent civil war threathening by CPP and Hun Sen, CNRP need to write official letter to UN, US and Security Council to intervene in recent Cambodia election as part of Paris Peace Accord
to prevent civil war threathening by CPP and Hun Sen, CNRP need to write official letter to UN, US and Security Council to intervene in recent Cambodia election as part of Paris Peace Accord
to prevent civil war threathening by CPP and Hun Sen, CNRP need to write official letter to UN, US and Security Council to intervene in recent Cambodia election as part of Paris Peace Accord
គួរឲអសំណើចណាស់ ចោរស្រែកចាប់ចោរ ។
សាមីខ្លួនរបស់លោក សខេង និង បក្សពួកដែល
ធ្លាប់តែជាចោរ ស្រុក ចោរព្រៃ និង ចោរសមុទ្រ
ហើយក្រោយមកជាមេឃាតករបាតដៃប្រឡាក់សុទ្ធ
តែឈាមរាស្រ្គខ្មែរទៀតនោះ ដែលធ្លាប់ស្គាល់ និង គោរពច្បាប់ពីអង្កាល់ដែរ ? ។
ម្យ៉ាងវិញទៀត ដែលគួរឲអស់សំណើចខ្លាំងជាង
ហ្នឹងទៀតនោះ ខ្លួនឯងជាអ្នកល្មើសច្បាប់ពេញ
ធឹង ដែលបង្កើត គជប មិនឯករាជ្យមួយក្បាល
មិនស្របនឹងច្បាប់ជាតិ និង អន្តរៈជាតិ ។ ស្ថាប័ន
នេះបង្កើតឡើងសំរាប់តែបំរើពួកគណៈបក្សចោរ
របស់ខ្លួន ចាំតែទទួលបញ្ជារ និង ថាតាមពួកមេ
ចោរឯងប៉ុណ្ណោះ ។ លោកឯងរាល់គ្នាអនុវត្តតែ
ច្បាប់ព្រៃមកលើប្រជាពលរដ្ឋខ្មែរ យើងមិនអាច
ទទួលបាន និង គោរពបានឡើយ ។
នៅក្នុងលោកនេះ មិនដែលឃើញមានស្ថាប័ន គជប នៃប្រទេសណាដូច គជប នៅក្នុងប្រទេស
កម្ពុជាឡើយ ។ សូម្បីតែ នៅក្នុងប្រទេសថៃដែល
ជាប្រទេសជិតខាងខ្លួន ក៏មិនដូច គជប របស់ខ្មែរ
ដែរ ។ ពួកលោកឯងមិនចេះអៀនខ្មាស់ គ្មានការ
អាម៉ាស់ទាល់តែសោះ ប្រហែលជាមិនចេះអាន ឬ សរសេរពាក្យអាម៉ាស់ទេក៏មិនដឹង ? ។
នៅពេលនេះ បើពួកលោកឯងមានកិត្តិយសជា
មនុស្សបន្តិចបន្តួចនឹងគេដែរនោះ គួរតែធ្វើឲបាន
ត្រឹមត្រូវបន្តិច ។ ដោយរៀបចំស្ថាប័ន គជប ឡើង
វិញដើម្បីរៀបចំលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៣ នេះឲបានយុត្តិធម៌ពិតប្រាកដ តាមការ
ទាមទារបស់ប្រជាពលរដ្ឋខ្មែរ គណៈបក្សជំទាស់
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង សហគមអន្តរៈជាតិ តាំងពីមុនរហូតមកដល់ពេល
បច្ចុប្បន្ននេះ ។ កុំចេះតែប្រើអំណាចសង្កត់
សង្កិនគេឯងដូចចោរព្រៃទៀត វាហួសសម័យ
ហើយ ។
Post a Comment