Yes, Protests will go on and on... ♥♥♥♥
លោកសម រង្ស៊ី និងលោកកឹម សុខា កាន់ដៃគ្នា ដើរមុខក្បួនបាតុកម្ម កាលពីថ្ងៃទី១៥ ខែកញ្ញា។ រូបថត ផា លីណា |
មាស សុខជា ភ្នំពេញប៉ុស្តិ៍ Monday, 30 September 2013
ភ្នំពេញៈ គណបក្សប្រឆាំងនឹងធ្វើសមាជមួយនៅសប្តាហ៍ក្រោយដើម្បីកំណត់ផែនការយុទ្ធសាស្ត្រជាក់លាក់មួយក្នុងការធ្វើបាតុកម្មទូទាំងប្រទេស ហើយនឹងបញ្ជូនស្នាមមេដៃពលរដ្ឋជាង ៣ លាននាក់ ទៅអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុង ប៉ារីស ដើម្បីសុំឲ្យជួយអន្តរាគមន៍ដោះស្រាយលើបញ្ហាភាពមិនប្រក្រតីក្នុងការបោះឆ្នោតនៅកម្ពុជា។
ការកំណត់ពេលធ្វើយុទ្ធនាការតវ៉ាជាថ្មីទៀត របស់គណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជន ដែលមានតំណាងរាស្ត្រជាប់ឆ្នោតចំនួន ៦៨ រូប ក្នុងចំណោម ១២៣ រូប បានចចេសបង្កើតរដ្ឋសភា និងរដ្ឋាភិបាល ដោយឯកបក្ស ដែលគណបក្សប្រឆាំងហៅថា ជាការធ្វើរដ្ឋប្រហារច្បាប់រដ្ឋធម្មនុញ្ញ ដែលចែងថា ប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។
ក្នុងសេចក្តីប្រកាស ព័ត៌មានមួយ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា សមាជជាសាធារណៈមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី៦ ខែ តុលា នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា គោលជំហរគណបក្សសង្គ្រោះជាតិគឺនៅដដែល ក្នុងការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត ហើយនឹងប្រាប់ពលរដ្ឋម្ចាស់ឆ្នោតថា បក្សសង្គ្រោះជាតិ កំពុងតែប្រមូលស្នាមមេដៃពលរដ្ឋយ៉ាងហោចណាស់ ៣,៣ លាននាក់ សម្រាប់ញត្តិមួយ ដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប.ដែលថា គណបក្សប្រជាជន ដែលកំពុងកាន់អំណាច ទទួលបានសំឡេងឆ្នោត ៣,២ លានសន្លឹក ឬស្មើនឹង ៦៨ អាសនៈ។
គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា មហាបាតុកម្មលើកទីបី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែ តុលា ដើម្បីបញ្ជូនស្នាមមេដៃរបស់ប្រជាពលរដ្ឋជាង ៣ លាននាក់ក្នុងញត្តិមួយ ទៅឲ្យអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ ស្តីពីកម្ពុជា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទិ្ធ បានថ្លែងកាលពីថ្ងៃម្សិលមិញថា គណបក្សបានត្រៀមដាក់ញត្តិប្រមាណ ៥០ ម៉ឺន សម្រាប់មនុស្សជាង ៣ លាននាក់ ហើយញត្តិមួយមានស្នាមមេដៃ ត្រឹមតែ ៧ នាក់។
លោកបានថ្លែងថា៖ «(សមាជរបស់យើង) ចង់ប្រាប់ពលរដ្ឋ អំពីគោលជំហររបស់យើង។ យើងចង់សួរ (ម្ចាស់ឆ្នោត) ថា ចង់ឲ្យយើងធ្វើអ្វីទៀត ហើយយើងនឹងធ្វើតាម»។ លោកបានបញ្ជាក់ថា សមាជនេះសង្គ្រោះជាតិ ក៏នឹងស្នើសុំស្នាមមេដៃពីពលរដ្ឋ ហើយគណបក្សមានផែនការប្រមូលស្នាមមេដៃយ៉ាងតិច ៣,៣ លាននាក់ ដើម្បីដាក់ទៅអង្គការសហប្រជាជាតិដើម្បីស្វែងរកដំណោះស្រាយពី វិបត្តិនយោបាយ ដោយសារតែភាពមិនប្រក្រតីនៃការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិនឹងផ្ញើលិខិតមួយច្បាប់ទៅសាលារាជធានី នៅថ្ងៃនេះដើម្បីជូនដំណឹងអំពីកាលបរិច្ឆេទនៃការធ្វើសមាជនេះ។
ប៉ុន្តែសមាជិកសភាគណបក្សប្រជាជន លោក ជាម យៀប បាននិយាយចំអកដល់ការប្រមូលស្នាមមេដៃពលរដ្ឋជាង ៣ លាននាក់ ដើម្បីផ្ញើទៅឲ្យ អ.ស.ប. និងប្រទេសហត្ថលេខី នេះថា ទោះបី គណបក្សសង្គ្រោះជាតិ ខំប្រមូលស្នាមមេដៃ រហូតដល់ ៣០ លានស្នាមមេដៃក៏ដោយក៏វានៅតែគ្មានប្រយោជន៍សម្រាប់កិច្ចប្រឹងប្រែងរបស់ពួកគេ ហើយថា មេដឹកនាំ CNRP លោក សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា មិនគួរគិតអំពីការធ្វើសមាជ និងបាតុកម្មទេ ខណៈដែលពលរដ្ឋកំពុងជួបគ្រោះទឹកជំនន់ ដែលពួកគេ គួរតែចូលរួមជាមួយគណបក្សប្រជាជនដើម្បីជួយដល់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «វាជាសិទ្ធិរបស់គាត់ សូមបន្តធ្វើចុះ។ ប៉ុន្តែតើវាចំណេញ ឬខាត? ព្រោះសម្តេច ហ៊ុន សែន បាននិយាយហើយថា អ.ស.ប. (មិនអាច) មកសម្រេចបង្កើតសភាកម្ពុជាថ្មីដូច (ការបង្កើតសភា) ឆ្នាំ ១៩៩៣ បានទេ។ អង្ករបានក្លាយទៅជាបាយហើយ។ មិនមានអ្វីទៀតទេ ទាំងសភា ទាំងរដ្ឋាភិបាល គឺដូចគ្នា»។ លោកក៏បាននិយាយការពាររដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា វាត្រូវបានគេកែទម្រង់ស៊ីជម្រៅរួចហើយ បន្ទាប់ពីស្បថដោយរំពឹងថា រដ្ឋាភិបាលអាណត្តិ ទី៥ នឹងឈានទៅរកភាពរុងរឿង។
ពាក់ព័ន្ធនឹងទឹកជំនន់លោក យ៉ែម បុញ្ញឫទិ្ធ បានថ្លែងថា សមាជិកសភាគណបក្សសង្គ្រោះជាតិ រីករាយចូលរួមជាមួយគណបក្សប្រជាជនដើម្បីជួយប្រជាពលរដ្ឋដែល ជួបគ្រោះទឹកជំនន់ ប៉ុន្តែថា គណបក្សប្រជាជនដែលបានប្រើប្រាស់ថវិកាជាតិដើម្បីជួយប្រជាពលរដ្ឋ មិនត្រូវប្រើថវិកាទាំងនោះ សម្រាប់កេងចំណេញនយោបាយទេ។ លោកបញ្ជាក់ថា៖ «ប្រសិនបើគាត់ចុះទៅជួយកន្លែងណាមួយចូរប្រាប់យើងដែលជាតំណាងប្រជាពលរដ្ឋខាងគណបក្សសង្គ្រោះជាតិ នោះយើងនឹងចូលរួម។ ឆន្ទៈរបស់ប្រជារាស្ត្រ ដែលបង្ហាញពីមេដឹកនាំគឺគួរតែចាត់ជាមេដឹកនាំដែលចង់កែទម្រង់ស៊ីជម្រៅ ព្រោះពីរ-បីអាណត្តិកន្លងទៅ (មេដឹកនាំ) មិនបានស្តាប់ឆន្ទៈរាស្រ្តទេ»។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើគណបក្សសង្គ្រោះជាតិ នឹងត្រូវគេអនុញ្ញាតឲ្យធ្វើសមាជ ឬយ៉ាងណាទេ លុះត្រាតែលោក ឃើញលិខិតពីគណបក្សសង្គ្រោះជាតិជាមុនសិន ប៉ុន្តែបានបញ្ជាក់ថា ប្រសិនបើមានអ្នកចូលរួមត្រឹមតែ ២០០ នាក់ សាលារាជធានីភ្នំពេញនឹងអនុញ្ញាតឲ្យពួកគេធ្វើ ប៉ុន្តែ បើមានអ្នកចូលរួមរាប់ពាន់នាក់ វាជាការសម្រេចរបស់ក្រសួង មហាផ្ទៃ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃ មិនអាចទាក់ទងសុំការអធិប្បាយបានទេកាលពីម្សិលមិញ៕
2 comments:
មានតែ អាអ្នកនយោបាយសំផឹង ធុនអន់ទេ
ដែលធ្វើ(នយោបាយជាប់គាំង)ស្អីគេនោះ?
____________________________
មានតែ អាអ្នកនយោបាយឆ្កែកន្ទុយខ្វៀន-ឡេមឡឺមទេ
ដែលធ្វើ(នយោបាយជាប់គាំង)ស្អីគេនោះ?
____________________________
មានតែ អាអ្នកនយោបាយក្លែងក្លាយចាញ់-បង្រ្គប់កិច្ចទេ
ដែលធ្វើ(នយោបាយជាប់គាំង)ស្អីគេនោះ?
____________________________
មានតែអាអ្នកនយោបាយ បៀមមេជើង
អាយួនហ៊ុន សែន aka...Hai Phúcទេ
ដែលធ្វើ(នយោបាយជាប់គាំង)ស្អីគេនោះ?
@ អាមេភសម រង្ស៊ី វាទុកប្រទេសកម្ពុជា-ពលរដ្ឋខ្មែរភាគច្រើន សុទ្ធតែល្ងង់-ហើយភ្លើជាងពួកវា...!
@ទុកប្រជាពលរដ្ឋខ្មែរជាក្របី សំរាប់វាចម្លងភក់ឬ?
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
Post a Comment