Monday, September 30, 2013

បក្ស​ប្រឆាំង​នឹង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស



Yes, Protests will go on and on...


លោក​សម រង្ស៊ី និង​លោក​កឹម សុខា កាន់​ដៃ​គ្នា ដើរ​មុខ​ក្បួន​​បាតុកម្ម កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា​។ រូបថត ផា លីណា​




មាស សុខជា ភ្នំពេញប៉ុស្តិ៍ Monday, 30 September 2013

ភ្នំពេញៈ គណបក្ស​ប្រឆាំង​នឹង​ធ្វើ​សមាជ​មួយ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​មួយ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ហើយ​នឹង​បញ្ជូន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ៣ លាន​នាក់ ទៅ​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង ប៉ារីស ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​លើ​បញ្ហា​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា។


ការ​កំណត់​ពេល​ធ្វើ​យុទ្ធនាការ​តវ៉ា​ជា​ថ្មី​ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​ប្រជាជន ដែល​មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន ៦៨ រូប ក្នុង​ចំណោម ១២៣ រូប បាន​ចចេស​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល ដោយ​ឯកបក្ស ដែល​គណបក្ស​ប្រឆាំង​ហៅ​ថា ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា ប្រទេស​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។

ក្នុង​សេចក្តី​ប្រកាស ព័ត៌មាន​មួយ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា សមាជ​ជា​សាធារណៈ​មួយ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៦ ខែ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅ​ដដែល ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ហើយ​នឹង​ប្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ថា បក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ៣,៣ លាន​នាក់ សម្រាប់​ញត្តិ​មួយ ដើម្បី​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប.ដែល​ថា គណបក្ស​ប្រជាជន ដែល​កំពុង​កាន់​អំណាច ទទួល​បាន​សំឡេង​ឆ្នោត ៣,២ លាន​សន្លឹក ឬ​ស្មើ​នឹង ៦៨ អាសនៈ។


គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា មហា​បាតុកម្ម​លើក​ទី​បី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ តុលា ដើម្បី​បញ្ជូន​ស្នាម​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ជាង ៣ លាន​នាក់​ក្នុង​ញត្តិ​មួយ ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ថ្ងៃ​ទី២៣ ខែ តុលា ឆ្នាំ ១៩៩១ ស្តី​ពី​កម្ពុជា។




អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទិ្ធ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា គណបក្ស​បាន​ត្រៀម​ដាក់​ញត្តិ​ប្រមាណ ៥០ ម៉ឺន សម្រាប់​មនុស្ស​ជាង ៣ លាន​នាក់ ហើយ​ញត្តិ​មួយ​មាន​ស្នាម​មេដៃ ត្រឹម​តែ ៧ នាក់។

លោក​បាន​ថ្លែង​ថា៖ «(សមាជ​របស់​យើង) ចង់​ប្រាប់​ពលរដ្ឋ អំពី​គោល​ជំហរ​របស់​យើង។ យើង​ចង់​សួរ (ម្ចាស់​ឆ្នោត) ថា ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត ហើយ​យើង​នឹង​ធ្វើ​តាម»។ លោក​បាន​បញ្ជាក់​ថា សមាជ​នេះ​សង្គ្រោះ​ជាតិ ក៏​នឹង​ស្នើ​សុំ​ស្នាម​មេដៃ​ពី​ពលរដ្ឋ ហើយ​គណបក្ស​មាន​ផែនការ​ប្រមូល​ស្នាម​មេដៃ​យ៉ាង​តិច ៣,៣ លាន​នាក់ ដើម្បី​ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ពី វិបត្តិ​នយោបាយ ដោយ​សារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​សាលា​រាជធានី នៅ​ថ្ងៃ​នេះ​ដើម្បី​ជូន​ដំណឹង​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​សមាជ​នេះ។

ប៉ុន្តែ​សមាជិក​សភា​គណបក្ស​ប្រជាជន លោក ជាម យៀប បាន​និយាយ​ចំអក​ដល់​ការ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ៣ លាន​នាក់ ដើម្បី​ផ្ញើ​ទៅ​ឲ្យ អ.ស.ប. និង​ប្រទេស​ហត្ថលេខី នេះ​ថា ទោះ​បី គណបក្ស​សង្គ្រោះ​ជាតិ ខំ​ប្រមូល​ស្នាម​មេ​ដៃ រហូត​ដល់ ៣០ លាន​ស្នាម​មេដៃ​ក៏​ដោយ​ក៏​វា​នៅ​តែ​គ្មាន​ប្រយោជន៍​សម្រាប់​កិច្ច​ប្រឹង​ប្រែង​របស់​ពួក​គេ ហើយ​ថា មេ​ដឹក​នាំ CNRP លោក សម រង្ស៊ី និង​អនុ​ប្រធាន​លោក កឹម សុខា មិន​គួរ​គិត​អំពី​ការ​ធ្វើ​សមាជ និង​បាតុកម្ម​ទេ ខណៈ​ដែល​ពលរដ្ឋ​កំពុង​ជួប​គ្រោះ​ទឹក​ជំនន់ ដែល​ពួក​គេ គួរ​តែ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ។

លោក​បាន​បញ្ជាក់​ថា៖ «វា​ជា​សិទ្ធិ​របស់​គាត់ សូម​បន្ត​ធ្វើ​ចុះ​។ ប៉ុន្តែ​តើ​វា​ចំណេញ ឬ​ខាត? ព្រោះ​សម្តេច ហ៊ុន សែន បាន​និយាយ​ហើយ​ថា អ.ស.ប. (មិន​អាច) មក​សម្រេច​បង្កើត​សភា​កម្ពុជា​ថ្មី​ដូច (ការ​បង្កើត​សភា) ឆ្នាំ ១៩៩៣ បាន​ទេ។ អង្ករ​បាន​ក្លាយ​ទៅ​ជា​បាយ​ហើយ​។ មិន​មាន​អ្វី​ទៀត​ទេ ទាំង​សភា ទាំង​រដ្ឋាភិបាល គឺ​ដូច​គ្នា»។ លោក​ក៏​បាន​និយាយ​ការពារ​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថា វា​ត្រូវ​បាន​គេ​កែ​ទម្រង់​ស៊ី​ជម្រៅ​រួច​ហើយ បន្ទាប់​ពី​ស្បថ​ដោយ​រំពឹង​ថា រដ្ឋាភិបាល​អាណត្តិ ទី៥ នឹង​ឈាន​ទៅ​រក​ភាព​រុង​រឿង។

ពាក់​ព័ន្ធ​នឹង​ទឹក​ជំនន់​លោក យ៉ែម បុញ្ញឫទិ្ធ បាន​ថ្លែង​ថា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ រីករាយ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ដែល ជួប​គ្រោះ​ទឹក​ជំនន់ ប៉ុន្តែ​ថា គណបក្ស​ប្រជាជន​ដែល​បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ មិន​ត្រូវ​ប្រើ​ថវិកា​ទាំង​នោះ សម្រាប់​កេង​ចំណេញ​នយោបាយ​ទេ​។ លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​គាត់​ចុះ​ទៅ​ជួយ​កន្លែង​ណា​មួយ​ចូរ​ប្រាប់​យើង​ដែល​ជា​តំណាង​ប្រជា​ពលរដ្ឋ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នោះ​យើង​នឹង​ចូល​រួម​។ ឆន្ទៈ​របស់​ប្រជារាស្ត្រ ដែល​បង្ហាញ​ពី​មេ​ដឹក​នាំ​គឺ​គួរ​តែ​ចាត់​ជា​មេ​ដឹក​នាំ​ដែល​ចង់​កែ​ទម្រង់​ស៊ី​ជម្រៅ ព្រោះ​ពីរ-បី​អាណត្តិ​កន្លង​ទៅ (មេ​ដឹក​នាំ) មិន​បាន​ស្តាប់​ឆន្ទៈ​រាស្រ្ត​ទេ»។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​សមាជ ឬ​យ៉ាង​ណា​ទេ លុះ​ត្រា​តែ​លោក ឃើញ​លិខិត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មុន​សិន ប៉ុន្តែ​បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​អ្នក​ចូល​រួម​ត្រឹម​តែ ២០០ នាក់ សាលា​រាជធានី​ភ្នំពេញ​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ ប៉ុន្តែ បើ​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់ វា​ជា​ការ​សម្រេច​របស់​ក្រសួង មហាផ្ទៃ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង មហាផ្ទៃ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕



2 comments:

Anonymous said...

មានតែ អាអ្នកនយោបាយសំផឹង ធុនអន់ទេ
ដែលធ្វើ(នយោបាយជាប់​គាំង)ស្អីគេនោះ?
____________________________
មានតែ អាអ្នកនយោបាយឆ្កែកន្ទុយខ្វៀន-ឡេមឡឺមទេ
ដែលធ្វើ(នយោបាយជាប់​គាំង)ស្អីគេនោះ?
____________________________
មានតែ អាអ្នកនយោបាយក្លែងក្លាយចាញ់-បង្រ្គប់កិច្ចទេ
ដែលធ្វើ(នយោបាយជាប់​គាំង)ស្អីគេនោះ?
____________________________
មានតែអាអ្នកនយោបាយ បៀមមេជើង​
អាយួនហ៊ុន សែន aka...Hai Phúcទេ
ដែលធ្វើ(នយោបាយជាប់​គាំង)ស្អីគេនោះ?

@ អាមេភសម រង្ស៊ី វាទុកប្រទេសកម្ពុជា​-ពលរដ្ឋខ្មែរភាគច្រើន សុទ្ធតែល្ងង់-ហើយភ្លើជាងពួកវា...!
@ទុកប្រជាពលរដ្ឋខ្មែរជាក្របី សំរាប់វាចម្លងភក់ឬ?

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!