លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីថ្មីអាណាត្តិទី៥ នៅវិមានសន្តិភាព ថ្ងៃទី ២៥ កញ្ញា ២០១៣ RFI/Siv Channa |
ដោយ ប៉ែន បូណា rfi ព្រហស្បតិ៍ 26 កញ្ញា 2013
តាមរយៈអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូងដែលបានបើកធ្វើកាលពីថ្ងៃពុធម្សិលមិញ រដ្ឋាភិបាលថ្មីអាណត្តិទី៥ដែលដឹកនាំដោយសមាសភាពចាស់បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ជាច្រើន។ ទន្ទឹមនឹងនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានយ៉ាងធ្ងន់ៗដល់មន្ត្រីរបស់ខ្លួនឲ្យប្តូរឥរិយាបថចាស់ហើយផ្លាស់គំនិតថ្មី និងរបៀបដឹកនាំថ្មី។ ចំណុចអសកម្មមួយចំនួនរបស់មន្ត្រីរដ្ឋាភិបាលក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកឡើងនិងព្រមានឲ្យមន្ត្រីទាំងនោះដុសក្អែលដោយខ្លួនឯងមុននឹងត្រូវគេចាប់ដុសឲ្យ។ តើរដ្ឋាភិបាលថ្មីអាចដុសក្អែលមន្ត្រីចាស់បានឬទេ?
នៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃរដ្ឋាភិបាលថ្មីអាណត្តិទី៥កាលពីថ្ងៃពុធទី ២៥ កញ្ញាម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមន្ត្រីរបស់ខ្លួនឲ្យផ្លាស់ប្តូរឥរិយាបថ ហើយត្រូវដុសក្អែលជម្រះកម្អែលចាស់ឲ្យស្អាតដើម្បីដឹកនាំរដ្ឋាភិបាលថ្មី។ ប្រមុខរដ្ឋាភិបាលដែលកាន់អំណាច ៣០ ឆ្នាំ ហើយដែលហាក់បានស្គាល់យ៉ាងច្បាស់ចំណុចខ្សោយរបស់មន្ត្រីក្រោមឱវាទនោះក៏បានព្រមានទៀតថា ប្រសិនបើមន្ត្រីណាមិនព្រមដុសក្អែលដោយខ្លួនឯងទេ រដ្ឋាភិបាលរបស់លោកនឹងចាប់ដុសក្អែលឲ្យឬក៏ជម្រើសចុងក្រោយគឺត្រូវទទួលការព្យាបាល មានន័យថា ត្រូវទទួលទណ្ឌកម្ម។
បន្ថែមពីលើកំណែទម្រង់វែងអន្លាយដែលលោកនាយករដ្ឋមន្ត្រីអង្គុយអានពីព្រឹកទល់ល្ងាចនោះ ប្រមុខរដ្ឋាភិបាលក៏បានឆ្លៀតរិះគន់ឥតសំចៃមាត់ទៅលើមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តមិនគួរគប្បី។ គ្មានទៀតឡើយភាពក្រអឺតក្រទម គ្មានទៀតឡើយការតែងតាំងសែស្រឡាយគ្រួសារ អំពើពុករលួយ និងគ្មានទៀតឡើយការប្រមូលប្រាក់ចំណងដៃពីមន្ត្រីថ្នាក់ក្រោមតាមរយៈពិធីខួបកំណើតកូន។ បញ្ហាទាំងនេះបានកើតយូរមកហើយ និងបានធ្វើឲ្យមន្ត្រីទាំងអស់នោះបាត់បង់ប្រជាប្រិយភាពពីថ្នាក់ក្រោមរបស់ខ្លួន។
ជាការពិតណាស់ ក្រៅពីអ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង នៅមានបញ្ហារាប់មិនអស់ផ្សេងទៀតដែលគេអាចលើកយកមកពិពណ៌នាអំពីកំហុសឆ្គងរបស់មន្ត្រីរដ្ឋាភិបាលក៏ដូចជាមន្ត្រីថ្នាក់មូលដ្ឋាន។ មន្ត្រីជាច្រើនបានធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអា និងឈឺចាប់យ៉ាងខ្លាំង។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងគំហុកក្នុងការបោះឆ្នោតលើកចុងក្រោយនេះគឺជាផលវិបាកជាក់ស្តែងដែលកើតឡើងពីកំហុសឆ្គងរបស់មន្ត្រីទាំងនោះ។ ពួកគេគិតតែពីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបង្កើនទ្រព្យធនយ៉ាងសម្បូរបែបក្នុងខណៈដែលជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ ស្ថិតក្នុងស្ថានភាពក្រីក្រយ៉ាងខ្លាំង។
ក្នុងបរិបទនេះ ពិតណាស់ថា ការដុសក្អែលមន្ត្រីទាំងនោះគឺជាកាតព្វកិច្ចដែលប្រមុខរដ្ឋាភិបាលត្រូវធ្វើជាចាំបាច់ដើម្បីពង្រឹងប្រសិទ្ធភាពដឹកនាំរបស់រដ្ឋាភិបាលផង និងស្តាប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចផង។ ប៉ុន្តែ តើរដ្ឋាភិបាលថ្មីនេះអាចដុសក្អែលមន្ត្រីចាស់របស់ខ្លួនបានដែរឬទេ? នេះជាសំណួរដ៏សំខាន់មួយ ហើយក៏ជាសំណួរដែលបញ្ជាក់ពីកត្តាស្លាប់រស់របស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតអាណត្តិក្រោយ។
ពិតហើយ អ្វីដែលគេរំពឹងទុកនោះគឺគួរតែមានការផ្លាស់ប្តូរសមាសភាពដឹកនាំជាច្រើនរបស់រដ្ឋាភិបាលក្នុងន័យបញ្ចូលឈាមថ្មីទៅឲ្យគណបក្សកាន់អំណាចដែលកំពុងចុះខ្សោយយ៉ាងខ្លាំង។ ប៉ុន្តែ ទីបំផុតទៅ គណៈរដ្ឋមន្ត្រីថ្មីប្រមូលផ្តុំដោយសមាសភាពចាស់ ដែលមានឈាមចាស់ដដែលជាដដែល។ ជារូបភាព រដ្ឋាភិបាលថ្មីគ្មានអ្វីខុសប្លែកពីរដ្ឋាភិបាលមុនឡើយ។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរំពឹងថា មន្ត្រីចាស់របស់លោកអាចនឹងប្តូរគំនិតថ្មី។ ដើម្បីឲ្យមានការផ្លាស់ប្តូរ ប្រមុខរដ្ឋាភិបាលបានដាក់ចេញដំណាក់កាលសំខាន់៣៖ ទី១ ត្រូវដុសក្អែលដោយខ្លួនឯង។ ទី២ រដ្ឋាភិបាលនឹងចាប់ដុសក្អែល និងទី៣ គឺដំណាក់កាលព្យាបាល មានន័យថា ទទួលទណ្ឌកម្ម។
ស្តាប់ទៅដូចជាទំនងម្យ៉ាងដែរពីព្រោះអ្វីៗទាំងនេះគួរតែអាចធ្វើបាន ហើយក៏ហាក់មិនពិបាកនឹងធ្វើឡើយឲ្យតែមានឆន្ទៈ។ ប៉ុន្តែ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺខ្លាចក្រែងទម្លាប់វាធំជាងច្បាប់ពោលគឺដោយសារតែក្អែលនោះវាកាន់យូរពេកក្លាយជាស្នឹមដុសមិនចេញ។ ម្យ៉ាងទៀត ខ្លាចក្រែងបទបញ្ជារបស់នាយករដ្ឋមន្ត្រីក្លាយជាចម្រៀងឥតន័យ។ នេះមិនមែនជាលើកទី១ទេដែលលោកនាយករដ្ឋមន្ត្រីវាយប្រហារជាចំហ និងធ្ងន់ៗទៅលើមន្ត្រីរបស់ខ្លួន។
ប៉ុន្តែ ក្រោយមក អ្វីៗនៅតែដដែល។ មានឧទាហរណ៍ច្រើនយ៉ាងណាស់ដែលអាចបញ្ជាក់ពីបញ្ហានេះបាន។ជាក់ស្តែង បទបញ្ជារបស់នាយករដ្ឋមន្ត្រីស្តីពីការលុបបំបាត់កុងត្រូលយកលុយតាមផ្លូវ បទបញ្ជាស្តីពីការលុបបំបាត់បទល្មើសព្រៃឈើ និងបទល្មើសនេសាទ។ល។និង។ល។ សុទ្ធតែគ្មានប្រសិទ្ធភាពឡើយ។ ប្រសិនបើលើកនេះមិនខុសពីលើកមុន គណបក្សប្រជាជនទំនងជាគ្មានពេលទៀតឡើយសម្រាប់ស្តារប្រជាប្រិយភាពរបស់ខ្លួន៕
10 comments:
តើរដ្ឋាភិបាលថ្មីអាចដុសក្អែលមន្ត្រីចាស់បានឬទេ? why?
It is not a government because it is not illegitimate.
This question mean Jendhamuni accepts this government.
You can question " Does this illegitimate government can ....?"
By hook or by crook, Hun Sen will have to be eliminated!!!
6:32am, if people accept government, that's their right too as much as yours. why you try so hard to corale them to take your side? why? some people love peace and development and growth in cambodia. why you only want people to be like you? what's so special about you that people should be like you? they reserve their freedom of choice to choose who they go for. you sound more and more like pol pot who always force people to think like him. you have no shame?
WAIT AND SEE, HOW HUN SEN STRONGMAN RUNNING THE COUNTRY! SOON LIKE I AM USED TO SAY AH HUN SEN'S IS PLAN TO HOLD THEIR TO POWER( HUN SEN IS MASS MURDER GUY ). KHMER MUST BE UNDERSTANDING AND UNITED BROUGHT THIS FAMILY 'HUN SEN' TO JUSTICE. BRAVO KHMER PEOPLE!!!
ឆ្កែនៅតែព្រុស...មនុស្សនៅតែដើរ ព្រៃឈើនៅតែកាត់បំផ្លាញ
ដីរាស្ត្រនៅ តែប្លន់ ....ជាតិនៅ តែលួច(លក់សម្បត្តិជាតិ)
Baay Kdaing
កុំស្ដាប់ កុំលង់ក្នុងល្បិចកលរបស់ពួកអាយ៉ង
ដែលបំរើតែមេអាយ៉ង(យួន)តែប៉ុណ្ណោះ គឺមិនបំរើ
ប្រជារាស្ត្រខ្លួនឯង បណ្ដោយអោយយួនរំកិល
ព្រំប្រទល់តាមចិត្ត អោយយួនលួចសម្បត្តិធម្មជាតិ
និងអរិយធម៍(មានប្រាសាទអង្គវត្តជាដើម) ហើយ
បញដោយអោយនិគមយួនហូរចូលដូចបាក់ទំនប់
។ល។និង។ល។
គ្មានទេក្នុងលោកយើងនេះ ប្រទេសដែលមានរដ្ឋាភិបាលដូចបរទេសខ្មែរ។
មិនចំជារបបសេរីនិយម មិនមែនជារបបកុម្មុយនីស្ត មិមមែនជារបបផ្ដាច់
ការនិយម តែជារបបក្រោមការឈ្លានពានពីយួន។
ខ្ញុំសុំតំណាលរឿង១អោយស្តាប់ទៅចុះគឺរឿង
អាខ្វាក់ និងមីកាជ្រូក។ កាលពីព្រេងនាយ
នៅនគរសុរិយោទ័យ ស្តេចធ្មេញខ្មៅ១អង្គ
នាមព្រះបាទកន្តឿរាជា បានប្រមើលឃើញ
ថានាថ្ងៃខាងមុខបល្ល័ង្គរាជនឺងគ្មានស្តេច
សោយរាជបន្តរាជវង្សទេ។ ដោយយល់
ឃើញដូច្នេះព្រះអង្គក៏បន្តុបស្តេច១អង្គ
ព្រះនាមអាខ្វាក់ដែលមានប្រពន្ធឈ្មោះថា
មីកាជ្រូកអោយជាតំណាងកាន់កាប់នគរ
ជំនួស។ ក្រោយពេលដែលបានអំណាច
ក្តាប់ណែនក្នុងដៃ អាខ្វាក់និងមីកាជ្រូក
លក់ទ្រព្យសម្បត្តិក្នុងប្រទេសនិងចាត់
អោយសេនាអាមាត្យជាដៃជើងជាពេជ្ឈ
ឃាដឆក់ប្លន់ទ្រព្យសម្បត្តិប្រជាជន
កាប់សម្លាប់ប្រជាជនឥតកោតញញើត។
ចំណែកមីកាជ្រូកវិញតាំងពីកំណើតវា
មិនដែលបានស្គាល់នូវអ្វីដែលវាមិនធ្លាប់
មានវាឈ្លក់និងទ្រព្យសម្បត្តិដែលដៃជើង
វាឆក់ប្លន់ពីរាស្រ្តយកមកអោយវាសប្បាយ
រីករាយស៊ីច្រាស់ច្រំមុខវាឡើងហើមប៉ប៉ុន
ក្តិតដំរី។ស្រាប់តែមានថ្ងៃមួយព្រលឹងមេឃាដ
ករមកពន្យល់សប្តិថាបើចង់មានបានជាងនេះ
អោយសម្លាប់ម្តាយឯងបង្កើតទៅនឹងឆាប់បាន
ទៅសោយរាជ្យនៅស្ថានប្រែតជាមួយវា។ដោយ
ការឆោតល្ងង់អាខ្វាក់ក៏បានច្រានម្តាយឯងអោយ
ស្លាប់យ៉ាងទាន់ហន់។រំលងទៅមិនបានប៉ុន្មានផង
ទាំងពីនាក់ប្តីប្រពន្ធស្រាប់តែដេកងាប់នៅលើគ្រែ
ទាំងពីរនាក់ ដោយខ្លួនអាក្រាតននលគក។បងប្អូន
កូនចៅទៅរកគ្រូទសទាយគ្រូប្រាប់ថាវាទាំងពីរនាក់
នេះព្រលឹងជនរងគ្រោះគេមកទារបំណុលឈាមគេ
វិញអញ្ចឹងហើយបានជាគេមកសំរាតយកខោយក
អាវអស់គ្មានសល់។ ក្រោយពីអាខ្វាក់និងមីកាជ្រូក
វាងាប់ទៅ ប្រជាជនក៏បានរស់នៅប្រកបដោយ
សេចក្តីសុខចំរើនជារៀងរហូតតកូនតចៅតាំងពី
ពេលនោះមក។ធ្វើល្អបានល្អ ធ្វើអាក្រក់បានបាប។
គោលនយោបាយ ចត្រកោណ លើកទី៣ របស់លោក ហ៊ុន សែន ស្ដែងចេញដល់តំណាក់កាល មិនអាចលាក់បានតទៅទៀតទេ ព្រោះឥ
ល្បែងធ្វើព្យុះធ្វើភ្លៀង បង្ករឲ្យមានអសន្តិសុខ បង្កើតបងតូចបងធំ បណ្ដោយឲ្យមានអំពើឃាតកម្ម។ល។
រួចហើយចាត់កម្លាំងនគបាល ឬ កងរាជអាវុធហាត់ ឲ្យការពារក្នុងន័យបង្ក្រាប ចាប់ចង សម្លាប់ ជារឿងរ៉ាវដែល ព្រៀងទុកជាមុនគួរឲ្យកត់សម្គាល់ជាបន្តរបន្ទាប់រហូតមក ថាតើពេលណាខ្លះ គេត្រូវប្រើខ្លះ ឬ ចំណាយអ្វីខ្លះ ហេតុនេះហើយ គេមាន(ចិញ្ចឹមទុកសម្រាប់ប្រើពេលត្រូវការចំណាយ) នឹង (ចាប់បង្ការទុក)
ពីមុនគេទិញទឹកចិត្តរាស្ដ្រនឹងលុយ! ក្រោយមកនេះ គេកំពុងតែទិញទឹកចិត្តរាស្ដ្រដោយចាយ ចិត្តសាស្ដ្រ វិញហើយ!
ក្នុងគ្រា បោះឆ្នោតតជាតិ និតិកាល ទី៥នេះ គេចំណាយប្រើ មន្ត្រី គជប ថ្នាក់ក្រោមឲ្យទទួលកំហុសថា៖ បានប្រព្រឹតខុស ពេលឆែកឆេរឃើញមានភាពមិនប្រក្រតី ហើយឲ្យពួកនោះចេញសម្ណង (ក្នុងន័យថ្នាក់លើគេនៅតែល្អ គឺថ្នាក់ក្រោមទេដែលអាក្រក់ តាមពិតពួកអាក្រក់គ្រ័គ្គៗនូវដដែល)!
តមកទៀតគេបានផ្លាស់ប្ដូរ ថ្នាក់ដឹកនាំតាមប្រព័ន្ធផ្សេងៗ ហើយផ្ដល់ដំណឹងជាសាធារណៈ!
ពេលជាមួយគ្នានេះដែរ គេឲ្យកែប្រព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញពលរដ្ឋថាគេល្អណាស់បានកែប្រែហើយ!
មួយទៀតនេះ វាជារឿងស៊ាំទៅហើយដែលថាគេចាប់ ទ្រង់ នរោត្តមសីហមនី បង្ការទុកនុះ!
រឿងមួយថ្មីកើតចេញពីរឿងចាស់ ដែលធ្វើឲ្យ សាធារណៈជនខ្មែរ នឹង បរទេសទាក់ត្រចៀកនោះគឺ គេបានដោះលែង ពិរុទ្ធិកជន សុប្បនិមិត្ត សុខ សំអឿន នឹង ប៊ន សំណាង បង្ហាញឲ្រប្រជាពរដ្ឋ ឃើញថា តុលាការ នៃរដ្ឋាភិបាលជាប់ឆ្នោតថ្មី យុត្តិធម៌ណាស់!
ត្រូវហើយ លោក សូ ណារ៉ូ រឿងដែលយើងព្រួយបារម្មនោះ គឹនៅមានពលរដ្ឋខ្លះឈ្លក់វង្វេងក្នុងនយោបាយប្ដូរផ្លាស់របស់ លោក ហ៊ុន សែន ទៀត រួមផ្សំនឹងតម្រូវរស់នៅប្រចាំថ្ងៃរបស់ប្រជាបរដ្ឋខ្មែរក្រីក្រ ជាចំណុចខ្សោយផង!
ក៏ប៉ុន្តែ ខ្មែរគួរតែមានមេរៀនគ្រប់គ្រាន់ហើយ ដែល លោក ហ៊ុន សែន កាន់តែមានភាពផ្អែមល្ហែម ក៏អាចមានល្បិចយ៉ាងពិសពុល ទ្រៀមរងចាំថ្ងៃខ្មែរភ្លេចខ្លួនបន្តិចម្ដងៗ សម្រាប់ផែនការណ៍បន្តររបស់មេយួនគេ!
សូមបងប្អូនខ្មែរយើងទាំងអស់បន្តររួបរួមគ្នាទាមទាយកអ្វីជារបស់យើង កុំភ្លេចខ្លួនឲ្យសោះ!
Hey! This is about AH HUN SEN hang on to power and that is all and all that matter is AH HUN SEN himself and nobody else! Not even the CNRP, the Cambodian people, and the gay King! AH HUN SEN Vietcong slave had been in power for more than 30 years and he is in power for another 5 years! It will not going to change a damn if
Cambodian people don't fight for a change!
AH HUN SEN can only fool himself!
ទាល់តាយូរបងប្រុសអើយ កុំថាឡើយត្រឹមដុសធម្មតាសូម្បីតែស្រោចទឹកក្តៅកោសទៀតក៏មិនជ្រះផងបងអើយ។
ក្អែលនឹងវាជាប់ជាង២០ឆ្នាំហើយតាំងពីលើដល់ក្រោម។
ហាហាហាហា
Post a Comment