Friday, September 27, 2013

តើ​រដ្ឋា​ភិបាល​ថ្មី​អាច​ដុស​ក្អែល​មន្ត្រី​ចាស់​បាន​ឬ​ទេ​?​




លោក​​នាយក​​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ថ្មី​អាណាត្តិ​ទី៥​ នៅ​វិមាន​សន្តិភាព​ ថ្ងៃ​ទី​​ ២៥​ កញ្ញា​ ២០១៣​ RFI/Siv Channa



ដោយ ប៉ែន បូណា rfi ព្រហស្បតិ៍ 26 កញ្ញា 2013

តាមរយៈ​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​ដែល​បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥​ដែល​ដឹកនាំ​ដោយ​សមាសភាព​ចាស់​បានដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែទម្រង់​ជាច្រើន។ ទន្ទឹមនឹងនោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​យ៉ាង​ធ្ងន់ៗដល់​មន្ត្រី​របស់ខ្លួន​ឲ្យ​ប្តូរ​ឥរិយាបថ​ចាស់​ហើយ​ផ្លាស់​គំនិត​ថ្មី និង​របៀប​ដឹកនាំ​ថ្មី។ ចំណុច​អសកម្ម​មួយចំនួន​របស់​មន្ត្រី​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​និង​ព្រមាន​ឲ្យ​មន្ត្រី​ទាំងនោះ​ដុស​ក្អែល​ដោយ​ខ្លួន​ឯង​មុន​នឹង​ត្រូវ​គេ​ចាប់​ដុស​ឲ្យ។ តើ​រដ្ឋាភិបាល​ថ្មី​អាច​ដុសក្អែល​មន្ត្រី​ចាស់​បាន​ឬទេ?


នៅក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​នៃ​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥កាលពី​ថ្ងៃ​ពុធ​ទី ២៥ កញ្ញា​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​មន្ត្រី​របស់ខ្លួន​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ ហើយ​ត្រូវ​ដុសក្អែល​ជម្រះ​កម្អែល​ចាស់​ឲ្យ​ស្អាត​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។ ប្រមុខ​រដ្ឋាភិបាល​ដែល​កាន់អំណាច​ ៣០ ឆ្នាំ ហើយ​ដែល​ហាក់​បាន​ស្គាល់​យ៉ាងច្បាស់​ចំណុចខ្សោយ​របស់​មន្ត្រីក្រោមឱវាទ​នោះ​ក៏បាន​ព្រមាន​ទៀតថា ប្រសិនបើ​មន្ត្រី​ណា​មិន​ព្រម​ដុសក្អែល​ដោយ​ខ្លួនឯង​ទេ រដ្ឋាភិបាល​របស់លោក​នឹង​ចាប់​ដុសក្អែល​ឲ្យ​ឬក៏​ជម្រើស​ចុងក្រោយ​គឺ​ត្រូវ​ទទួល​ការព្យាបាល មានន័យថា ត្រូវ​ទទួល​ទណ្ឌកម្ម។






បន្ថែម​ពីលើ​កំណែទម្រង់​វែង​អន្លាយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​អង្គុយ​អាន​ពី​ព្រឹក​ទល់​ល្ងាច​នោះ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ឆ្លៀត​រិះគន់​ឥត​សំចៃមាត់​ទៅលើ​មន្ត្រី​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត​មិនគួរ​គប្បី។ គ្មាន​ទៀតឡើយ​ភាព​ក្រអឺតក្រទម គ្មាន​ទៀតឡើយ​ការតែងតាំង​សែស្រឡាយ​គ្រួសារ អំពើពុករលួយ និង​គ្មាន​ទៀតឡើយ​ការប្រមូលប្រាក់​ចំណងដៃ​ពី​មន្ត្រី​ថ្នាក់ក្រោម​តាមរយៈ​ពិធី​ខួបកំណើត​កូន។ បញ្ហា​ទាំងនេះ​បានកើត​យូរ​មកហើយ និង​បានធ្វើ​ឲ្យ​មន្ត្រី​ទាំងអស់នោះ​បាត់បង់​ប្រជាប្រិយភាព​ពី​ថ្នាក់ក្រោម​របស់ខ្លួន។

ជាការ​ពិតណាស់ ក្រៅពី​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង នៅមាន​បញ្ហា​រាប់មិនអស់​ផ្សេងទៀត​ដែល​គេ​អាច​លើក​យកមក​ពិពណ៌នា​អំពី​កំហុសឆ្គង​របស់​មន្ត្រី​រដ្ឋាភិបាល​​ក៏ដូចជា​មន្ត្រី​ថ្នាក់មូលដ្ឋាន។ មន្ត្រី​ជាច្រើន​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លាចរអា និង​ឈឺចាប់​យ៉ាងខ្លាំង។ ការធ្លាក់ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងគំហុក​ក្នុងការ​បោះឆ្នោត​លើកចុងក្រោយ​នេះ​គឺជា​ផលវិបាក​ជាក់ស្តែង​ដែល​កើតឡើង​ពី​កំហុសឆ្គង​របស់​មន្ត្រី​ទាំងនោះ។ ពួកគេ​គិតតែ​ពី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​បង្កើន​ទ្រព្យធន​យ៉ាង​សម្បូរបែប​ក្នុងខណៈដែល​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ចជាតិ ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ​យ៉ាងខ្លាំង។

ក្នុង​បរិបទ​នេះ ពិតណាស់ថា ការ​ដុសក្អែល​មន្ត្រី​ទាំងនោះ​គឺជា​កាតព្វកិច្ច​ដែល​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​ធ្វើជា​ចាំបាច់​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ដឹកនាំ​របស់​រដ្ឋាភិបាល​ផង និង​ស្តា​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច​ផង។ ប៉ុន្តែ តើ​រដ្ឋាភិបាល​ថ្មី​នេះ​អាច​ដុសក្អែល​មន្ត្រី​ចាស់​របស់ខ្លួន​បានដែរ​ឬទេ? នេះ​ជា​សំណួរ​ដ៏​សំខាន់​មួយ ហើយក៏​ជា​សំណួរ​ដែល​បញ្ជាក់​ពី​កត្តា​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ក្រោយ។

ពិត​ហើយ អ្វីដែល​គេ​រំពឹងទុក​នោះ​គឺ​គួរតែមាន​ការផ្លាស់ប្តូរ​សមាសភាព​ដឹកនាំ​ជាច្រើន​របស់​រដ្ឋាភិបាល​ក្នុងន័យ​បញ្ចូល​ឈាម​ថ្មី​ទៅ​ឲ្យ​គណបក្សកាន់អំណាច​ដែល​កំពុង​ចុះខ្សោយ​យ៉ាង​ខ្លាំង។ ប៉ុន្តែ ទីបំផុត​ទៅ គណៈរដ្ឋមន្ត្រី​ថ្មី​ប្រមូលផ្តុំ​ដោយ​សមាសភាព​ចាស់​ ដែលមានឈាមចាស់ដដែលជាដដែល។ ជា​រូបភាព រដ្ឋាភិបាល​ថ្មី​គ្មានអ្វី​ខុសប្លែក​ពី​រដ្ឋាភិបាល​មុន​ឡើយ។ យ៉ាងណាក៏ដោយ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រំពឹងថា មន្ត្រី​ចាស់​របស់លោក​អាច​នឹង​ប្តូរ​គំនិត​ថ្មី។ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ ប្រមុខ​រដ្ឋាភិបាល​បានដាក់​ចេញ​ដំណាក់កាលសំខាន់៣៖ ទី១ ត្រូវ​ដុសក្អែល​ដោយ​ខ្លួនឯង។ ទី២ រដ្ឋាភិបាល​នឹង​ចាប់​ដុសក្អែល និង​ទី៣ គឺ​ដំណាក់កាល​ព្យាបាល មានន័យថា ទទួល​ទណ្ឌកម្ម។

ស្តាប់ទៅ​ដូចជា​ទំនង​ម្យ៉ាងដែរ​ពីព្រោះអ្វីៗទាំងនេះ​គួរតែ​អាចធ្វើ​បាន ហើយក៏​ហាក់​មិន​ពិបាក​នឹងធ្វើ​ឡើយ​ឲ្យ​តែមាន​ឆន្ទៈ។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​គឺ​ខ្លាចក្រែង​ទម្លាប់​វា​ធំ​ជាង​ច្បាប់​ពោលគឺ​ដោយសារតែ​ក្អែល​នោះ​វា​កាន់​យូរពេក​ក្លាយជា​ស្នឹម​ដុស​មិន​ចេញ។ ម្យ៉ាងទៀត ខ្លាចក្រែង​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​ក្លាយជា​ចម្រៀង​ឥតន័យ។ នេះ​មិនមែនជា​លើក​ទី១ទេ​ដែល​លោកនាយក​រដ្ឋមន្ត្រី​វាយប្រហារ​ជា​ចំហ​ និងធ្ងន់ៗទៅលើ​មន្ត្រី​របស់ខ្លួន។
ប៉ុន្តែ ក្រោយមក អ្វីៗនៅតែ​ដដែល។ មាន​ឧទាហរណ៍​ច្រើនយ៉ាង​ណាស់ដែ​លអាច​បញ្ជា​ក់​ពី​បញ្ហា​នេះ​បាន។ជាក់ស្តែង បទបញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ស្តីពី​ការលុបបំបាត់​កុងត្រូល​យក​លុយ​​តាមផ្លូវ បទបញ្ជា​ស្តីពី​ការលុបបំបាត់​បទល្មើស​ព្រៃឈើ និង​បទល្មើស​នេសាទ​។ល។និង។ល។ សុទ្ធតែ​គ្មា​ន​​ប្រសិទ្ធភាព​ឡើយ។ ប្រសិនបើ​លើក​នេះ​មិន​ខុសពី​លើក​មុន គណបក្ស​ប្រជាជន​ទំនងជា​គ្មាន​ពេល​ទៀតឡើយ​សម្រាប់​ស្តា​រ​ប្រជាប្រិយភាព​របស់ខ្លួន៕


10 comments:

Anonymous said...

តើ​រដ្ឋា​ភិបាល​ថ្មី​អាច​ដុស​ក្អែល​មន្ត្រី​ចាស់​បាន​ឬ​ទេ​?​ why?
It is not a government because it is not illegitimate.

This question mean Jendhamuni accepts this government.

You can question " Does this illegitimate government can ....?"

Anonymous said...

By hook or by crook, Hun Sen will have to be eliminated!!!

Anonymous said...

6:32am, if people accept government, that's their right too as much as yours. why you try so hard to corale them to take your side? why? some people love peace and development and growth in cambodia. why you only want people to be like you? what's so special about you that people should be like you? they reserve their freedom of choice to choose who they go for. you sound more and more like pol pot who always force people to think like him. you have no shame?

Anonymous said...

WAIT AND SEE, HOW HUN SEN STRONGMAN RUNNING THE COUNTRY! SOON LIKE I AM USED TO SAY AH HUN SEN'S IS PLAN TO HOLD THEIR TO POWER( HUN SEN IS MASS MURDER GUY ). KHMER MUST BE UNDERSTANDING AND UNITED BROUGHT THIS FAMILY 'HUN SEN' TO JUSTICE. BRAVO KHMER PEOPLE!!!

Anonymous said...

ឆ្កែនៅតែព្រុស...មនុស្សនៅតែដើរ ព្រៃឈើនៅតែកាត់បំផ្លាញ
ដីរាស្ត្រនៅ តែប្លន់ ....ជាតិនៅ តែលួច(លក់សម្បត្តិជាតិ)


Baay Kdaing

Anonymous said...

កុំស្ដាប់ កុំលង់ក្នុងល្បិចកលរបស់ពួកអាយ៉ង
ដែលបំរើតែមេអាយ៉ង(យួន)តែប៉ុណ្ណោះ គឺមិនបំរើ
ប្រជារាស្ត្រខ្លួនឯង បណ្ដោយអោយយួនរំកិល
ព្រំប្រទល់តាមចិត្ត អោយយួនលួចសម្បត្តិធម្មជាតិ
និងអរិយធម៍(មានប្រាសាទអង្គវត្តជាដើម) ហើយ
បញដោយអោយនិគមយួនហូរចូលដូចបាក់ទំនប់
។ល។និង។ល។
គ្មានទេក្នុងលោកយើងនេះ ប្រទេសដែលមានរដ្ឋាភិបាលដូចបរទេសខ្មែរ។
មិនចំជារបបសេរីនិយម មិនមែនជារបបកុម្មុយនីស្ត មិមមែនជារបបផ្ដាច់
ការនិយម តែជារបបក្រោមការឈ្លានពានពីយួន។

Anonymous said...

ខ្ញុំសុំតំណាលរឿង១អោយស្តាប់ទៅចុះគឺរឿង
អាខ្វាក់ និងមីកាជ្រូក។ កាលពីព្រេងនាយ
នៅនគរសុរិយោទ័យ ស្តេចធ្មេញខ្មៅ១អង្គ
នាមព្រះបាទកន្តឿរាជា បានប្រមើលឃើញ
ថានាថ្ងៃខាងមុខបល្ល័ង្គរាជនឺងគ្មានស្តេច
សោយរាជបន្តរាជវង្សទេ។​ ដោយយល់
ឃើញដូច្នេះព្រះអង្គក៏បន្តុបស្តេច១អង្គ
ព្រះនាមអាខ្វាក់ដែលមានប្រពន្ធឈ្មោះថា
មីកាជ្រូកអោយជាតំណាងកាន់កាប់នគរ
ជំនួស។ ក្រោយពេលដែលបានអំណាច
ក្តាប់ណែនក្នុងដៃ អាខ្វាក់និងមីកាជ្រូក
លក់ទ្រព្យសម្បត្តិក្នុងប្រទេសនិងចាត់
អោយសេនាអាមាត្យជាដៃជើងជាពេជ្ឈ
ឃាដឆក់ប្លន់ទ្រព្យសម្បត្តិប្រជាជន
កាប់សម្លាប់ប្រជាជនឥតកោតញញើត។
ចំណែកមីកាជ្រូកវិញតាំងពីកំណើតវា
មិនដែលបានស្គាល់នូវអ្វីដែលវាមិនធ្លាប់
មានវាឈ្លក់និងទ្រព្យសម្បត្តិដែលដៃជើង
វាឆក់ប្លន់ពីរាស្រ្តយកមកអោយវាសប្បាយ
រីករាយស៊ីច្រាស់ច្រំមុខវាឡើងហើមប៉ប៉ុន
ក្តិតដំរី។ស្រាប់តែមានថ្ងៃមួយព្រលឹងមេឃាដ
ករមកពន្យល់សប្តិថាបើចង់មានបានជាងនេះ
អោយសម្លាប់ម្តាយឯងបង្កើតទៅនឹងឆាប់បាន
ទៅសោយរាជ្យនៅស្ថានប្រែតជាមួយវា។ដោយ
ការឆោតល្ងង់អាខ្វាក់ក៏បានច្រានម្តាយឯងអោយ
ស្លាប់យ៉ាងទាន់ហន់។រំលងទៅមិនបានប៉ុន្មានផង
ទាំងពីនាក់ប្តីប្រពន្ធស្រាប់តែដេកងាប់នៅលើគ្រែ
ទាំងពីរនាក់ ដោយខ្លួនអាក្រាតននលគក។បងប្អូន
កូនចៅទៅរកគ្រូទសទាយគ្រូប្រាប់ថាវាទាំងពីរនាក់
នេះព្រលឹងជនរងគ្រោះគេមកទារបំណុលឈាមគេ
វិញអញ្ចឹងហើយបានជាគេមកសំរាតយកខោយក
អាវអស់គ្មានសល់។ ក្រោយពីអាខ្វាក់និងមីកាជ្រូក
វាងាប់ទៅ ប្រជាជនក៏បានរស់នៅប្រកបដោយ
សេចក្តីសុខចំរើនជារៀងរហូតតកូនតចៅតាំងពី
ពេលនោះមក។ធ្វើល្អបានល្អ ធ្វើអាក្រក់បានបាប។

Anonymous said...

គោលនយោបាយ ចត្រកោណ លើកទី៣ របស់លោក ហ៊ុន សែន ស្ដែងចេញដល់តំណាក់កាល មិនអាចលាក់បានតទៅទៀតទេ ព្រោះឥ
ល្បែងធ្វើព្យុះធ្វើភ្លៀង បង្ករឲ្យមានអសន្តិសុខ បង្កើតបងតូចបងធំ បណ្ដោយឲ្យមានអំពើឃាតកម្ម។ល។
រួចហើយចាត់កម្លាំងនគបាល ឬ កងរាជអាវុធហាត់ ឲ្យការពារក្នុងន័យបង្ក្រាប ចាប់ចង សម្លាប់ ជារឿងរ៉ាវដែល ព្រៀងទុកជាមុនគួរឲ្យកត់សម្គាល់ជាបន្តរបន្ទាប់រហូតមក ថាតើពេលណាខ្លះ គេត្រូវប្រើ​ខ្លះ ឬ ចំណាយអ្វីខ្លះ ហេតុនេះហើយ គេមាន(ចិញ្ចឹមទុកសម្រាប់ប្រើពេលត្រូវការចំណាយ) នឹង (ចាប់បង្ការទុក)

ពីមុនគេទិញទឹកចិត្តរាស្ដ្រនឹងលុយ! ក្រោយមកនេះ គេកំពុងតែទិញទឹកចិត្តរាស្ដ្រដោយចាយ ចិត្តសាស្ដ្រ វិញហើយ!

ក្នុងគ្រា បោះឆ្នោតតជាតិ និតិកាល ទី៥នេះ គេចំណាយប្រើ មន្ត្រី គជប ថ្នាក់ក្រោមឲ្យទទួលកំហុសថា៖ បានប្រព្រឹតខុស ពេលឆែកឆេរឃើញមានភាពមិនប្រក្រតី ហើយឲ្យពួកនោះចេញសម្ណង​ (ក្នុងន័យថ្នាក់លើគេនៅតែល្អ គឺថ្នាក់ក្រោមទេដែលអាក្រក់ តាមពិតពួកអាក្រក់គ្រ័គ្គៗនូវដដែល)!
តមកទៀតគេបានផ្លាស់ប្ដូរ ថ្នាក់ដឹកនាំតាមប្រព័ន្ធផ្សេងៗ ហើយផ្ដល់ដំណឹងជាសាធារណៈ!
ពេលជាមួយគ្នានេះដែរ​ គេឲ្យកែប្រព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញ បង្ហាញពលរដ្ឋថាគេល្អណាស់បានកែប្រែហើយ!

មួយទៀតនេះ វាជារឿងស៊ាំទៅហើយដែលថាគេចាប់ ទ្រង់ នរោត្តមសីហមនី បង្ការទុកនុះ!
រឿងមួយថ្មីកើតចេញពីរឿងចាស់ ដែលធ្វើឲ្យ​ សាធារណៈជនខ្មែរ នឹង បរទេសទាក់ត្រចៀកនោះគឺ គេបានដោះលែង ពិរុទ្ធិកជន សុប្បនិមិត្ត សុខ សំអឿន នឹង​ ប៊ន សំណាង បង្ហាញឲ្រប្រជាពរដ្ឋ ឃើញថា តុលាការ​ នៃរដ្ឋាភិបាលជាប់ឆ្នោតថ្មី យុត្តិធម៌ណាស់!

ត្រូវហើយ លោក សូ ណារ៉ូ រឿងដែលយើងព្រួយបារម្មនោះ គឹនៅមានពលរដ្ឋខ្លះឈ្លក់វង្វេងក្នុងនយោបាយប្ដូរផ្លាស់របស់ លោក ហ៊ុន សែន ទៀត រួមផ្សំនឹងតម្រូវរស់នៅប្រចាំថ្ងៃរបស់ប្រជាបរដ្ឋខ្មែរក្រីក្រ ជាចំណុចខ្សោយផង!

ក៏ប៉ុន្តែ ខ្មែរគួរតែមានមេរៀនគ្រប់គ្រាន់ហើយ ដែល លោក ហ៊ុន សែន​ កាន់តែមាន​ភាពផ្អែមល្ហែម ក៏អាចមានល្បិចយ៉ាងពិសពុល ទ្រៀមរងចាំថ្ងៃខ្មែរភ្លេចខ្លួនបន្តិចម្ដងៗ សម្រាប់ផែនការណ៍បន្តររបស់មេយួនគេ!

សូមបងប្អូនខ្មែរយើងទាំងអស់បន្តររួបរួមគ្នាទាមទាយកអ្វីជារបស់យើង កុំភ្លេចខ្លួនឲ្យសោះ!

Anonymous said...

Hey! This is about AH HUN SEN hang on to power and that is all and all that matter is AH HUN SEN himself and nobody else! Not even the CNRP, the Cambodian people, and the gay King! AH HUN SEN Vietcong slave had been in power for more than 30 years and he is in power for another 5 years! It will not going to change a damn if
Cambodian people don't fight for a change!

AH HUN SEN can only fool himself!

Anonymous said...

ទាល់តាយូរបងប្រុសអើយ កុំថាឡើយត្រឹមដុសធម្មតាសូម្បីតែស្រោចទឹកក្តៅ​កោសទៀតក៏មិនជ្រះផងបងអើយ។
ក្អែលនឹងវាជាប់ជាង២០ឆ្នាំហើយតាំងពីលើដល់ក្រោម។
ហាហាហាហា