បទវិភាគ៖ ទស្សនៈអ្នកវិភាគពីការជាប់គាំងនយោបាយ
ក្រុមអ្នកឃ្លាំមើលនិយាយថា ការអូសបន្លាយនៃការជាប់គាំងផ្នែកនយោបាយយូរពេក អាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជា
ដែលជាបក្សកាន់អំណាចនោះ មានលទ្ធភាពច្រើនក្នុងការរៀបចំក្បួនយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីទប់ទល់ជាមួយបក្សប្រឆាំង។
ប៉ុន្តែ ក្រុមអ្នកវិភាគខ្លះនិយាយថា ការជាប់គាំងផ្នែកនយោបាយកាន់តែយូរ
គឺកាន់តែប្រសើរ ដើម្បីអាចឲ្យក្រុមប្រឆាំងមានពេលគ្រប់គ្រាន់ក្នុងការតវ៉ា ដើម្បីឲ្យមានការកែទម្រង់លើគោលនយោបាយអភិបាលកិច្ចសំខាន់ៗរបស់ រដ្ឋ។
ដោយ តាំង សារ៉ាដា 2013-09-11
ពីរដ្ឋ អាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក លោក អ៊ឹម សុនិត ដែលជាអ្នកតាមដានអំពីស្ថានការណ៍នយោបាយកម្ពុជា យ៉ាងយកចិត្តទុកដាក់នោះ ថ្លែងថា
បក្សប្រជាជនកម្ពុជា កំពុងប្រើយុទ្ធសាស្ត្រពន្យារពេលដើម្បីកុំឲ្យបក្សប្រឆាំងមានពេលត ថ្លៃអំណាច
នៅពេលដែលរដ្ឋសភាចាប់ផ្ដើមបង្កើតឡើង។
កាលពីថ្ងៃទី៩ ខែកញ្ញា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានចេញព្រះរាជសារប្រកាសឲ្យគណបក្សនយោបាយដែលមានសំឡេងឆ្នោតក្នុង រដ្ឋសភា
ចូលស្បថដើម្បីបង្កើតរដ្ឋាភិបាលនីតិកាលអាណត្តិទី៥ នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខ។ ប៉ុន្តែ មេបក្សជំទាស់
លោក សម រង្ស៊ី បានប្រកាសបដិសេធមិនធ្វើតាម លុះត្រាណាមានគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតជាមុន។
ទោះបីជាយ៉ាងណាក៏ដោយ លោក អ៊ឹម សុនិត ថ្លែងថា អ្វីដែលសំខាន់ចំពោះមុខ គឺបក្សប្រឆាំងគួរទាមទារ ឬតថ្លៃជាមួយបក្សប្រជាជនកម្ពុជា ដើម្បីប្រគល់អំណាចភាគច្រើនទៅឲ្យពលរដ្ឋដោយផ្ទាល់ តាមរយៈការបង្កើតឲ្យមានការបោះឆ្នោតជ្រើសរើសអភិបាលស្រុក អភិបាលខេត្ត ឬសមាជិកព្រឹទ្ធសភា។
ក្រុមអ្នកវិភាគនិយាយថា ការជាប់គាំងផ្នែកនយោបាយកាន់តែយូរ ក្នុងកាលៈទេសៈនេះ អាចផ្តល់ផលចំណេញច្រើនទៅដល់ប្រជាពលរដ្ឋទៅវិញ ប្រសិនបើបក្សប្រឆាំងមានយុទ្ធសាស្ត្ររបស់ខ្លួនច្បាស់លាស់ ក្នុងការចរចាជាមួយបក្សកាន់អំណាច។
លោក កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម ថ្លែងថា
ក្នុងរយៈ ៤អាណត្តិកន្លងមក ទាំងបក្សប្រឆាំង
និងបក្សកាន់អំណាច បានចំណាយថាមពលរបស់ខ្លួនតិចបំផុតក្នុងការរិះរកមធ្យោបាយ ឬយន្តការសំខាន់ស៊ីជម្រៅដើម្បីពលរដ្ឋ។
លោកបន្តថា ក្នុងស្ថានភាពនយោបាយដ៏ជាប់គាំងដូច្នេះ លោកចង់ឃើញក្រុមអ្នកនយោបាយមានការពិភាក្សាលម្អិត ដើម្បីឲ្យស្ថានការណ៍រយៈពេល
៥ឆ្នាំក្រោយ មានការប្រែប្រួលជាដុំកំភួន
ដែលអាចជួយពលរដ្ឋក្រីក្របាន អាចជួយឲ្យការកែទម្រង់ស្ថាប័នកំពូលៗរបស់រដ្ឋជាច្រើន ឬអាចដាក់ទោសទណ្ឌដល់អ្នកលួចបន្លំសន្លឹកឆ្នោត។
លោក កែម ឡី បានទាមទារឲ្យគណបក្សធំៗទាំងពីរចរចាគ្នា ដើម្បីធ្វើសំយោគគោលនយោបាយរបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរដល់ ប្រាក់ខែរបស់មន្ត្រីរាជការ យោធា
គ្រូបង្រៀន និងកម្មករ។ ម្យ៉ាងទៀត លោកក៏បានផ្តល់អនុសាសន៍ក្នុងការចរចាឲ្យមានតួនាទីរបស់រដ្ឋសភា ក្នុងការជជែកពិភាក្សាអំពីការធ្វើពិនិត្យឡើងវិញនូវច្បាប់ទាំង ឡាយណាដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ឬធ្វើការកែប្រែច្បាប់ណាដែលមិនផ្តល់ផលប្រយោជន៍ដល់ប្រជារាស្ត្រ ជៀសវាងការចំណាយពេលវេលាឥតប្រយោជន៍។
កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការអំពីការបោះឆ្នោត
កាលពីថ្ងៃទី២៨ ខែកក្កដា ដោយគណបក្សប្រជាជនកម្ពុជា
ឈ្នះគណបក្សសង្គ្រោះជាតិ ៦៨ ទល់នឹង ៥៥អាសនៈ។ ក្រុមបក្សសង្គ្រោះជាតិ ចាត់ទុកលទ្ធផលរបស់ គ.ជ.ប ជាលទ្ធផលអយុត្តិធម៌។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា
អ្វីដែលសំខាន់ចំពោះមុខ គឺការទាមទារយុត្តិធម៌ជូនម្ចាស់ឆ្នោត។
ចំពោះអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ មានទស្សនៈថា
ការតវ៉ារកខុសរកត្រូវពិតប្រាកដ ឬសច្ចភាពនៃការបោះឆ្នោត វាប្រសើរជាងការចរចាបែងចែកអំណាចគ្នារវាងអ្នកនយោបាយ។ លោកថា នៅពេលជាប់គាំងក្រោយការបោះឆ្នោតអាណត្តិមុនៗ គណបក្សនយោបាយតែងបញ្ចប់ការជាប់គាំងដោយការសម្រុះសម្រួលគ្នា តាមរយៈការបែងចែកអំណាចរវាងអ្នកនយោបាយដែលមិនបានបញ្ជាក់អំពី ឆន្ទៈរបស់រាស្ត្រនោះឡើយ។
លោកបន្តថា ការរកអោយដឹងនូវចំនួនពលរដ្ឋប៉ុន្មាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សនយោបាយនីមួយៗ
ទើបជាការសំខាន់ចាំបាច់ ហើយឆ្លុះបញ្ចាំងឆន្ទៈរបស់រាស្ត្រ។ សំខាន់ជាងនេះទៅទៀត គឺជាការស៊ើបអង្កេតស្វែងរកការពិតថា តើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាបានបោកប្រាស់សន្លឹកឆ្នោតរបស់រាស្ត្រយកទៅអោយគណបក្សប្រជាជន ដូចការចោទជាទូទៅមែនដែរឬយ៉ាងណា?
ភស្តុតាងបានលាតត្រដាងរួចហើយថា មានភាពមិនប្រក្រតីច្រើនណាស់ក្រោយពេលបើកកញ្ចប់សុវត្ថិភាព
"ក" នៅតាមខេត្តមួយចំនួន។
ភស្តុតាងទាំងនេះនៅមិនទាន់និយាយដល់ គ.ជ.ប បិទភ្នែកធ្វើមើលមិនឃើញនូវទង្វើរបស់បក្សកាន់អំណាច ដែលបានប្រើប្រាស់ធនធានរដ្ឋ
ដើម្បីឃោសនារកសំឡេងឆ្នោត។ ដូច្នេះ ប្រសិនបើគ្មានការតវ៉ា និងគ្មានស៊ើបអង្កេតរកការពិតដល់ទីបញ្ចប់ទេនោះ គ.ជ.ប ដែលមានមន្ត្រីគណបក្សប្រជាជន
ដឹកនាំនេះ ទំនងជានឹងមិនអាចបំពេញការងារប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនពលរដ្ឋខ្មែរបានឡើយ ហើយបញ្ហាជាប់គាំងក្រោយការបោះឆ្នោតម្តងៗ
នឹងនៅតែមានបន្ត៕
3 comments:
Mr. Im Sonith and Mr Kem Ley's political analyst or recommendations prove that both of them do not know anything at all about Hun Sen and his CPP policy. They need to know that Hun Sen and his CPP want nothing other than ME, MINE, MYSELF, MY POWER, MY WEALTH AND THEN KILL AND/OR ERADICATE ONE BY ONE AND/OR ALL OTHER THAN ME, MYSELF AND MY FAMILY AND MY CLAN. Mr. Im Sonith and Mr. Kem Ley need to read or ask Khmer people to learn about what has happened to other political parties and people whom CPP suspects they are not pro-CPP.
លោក អៀ គឹមស្រេង
ប្រសឹនបើ ស្ដេច នូវតែបន្តរ មិនហាមាត់ មួយម៉ាត់ ទៅកាន់ លោក ហ៊ុន សែន អោយធ្វើតាមរាស្ដ្រ! តើលោកគិតយ៉ាងណាចំពោះបំណងស្ដេច រវៀងវាសនាអនាគតខ្មែរ?
ដោយឡែក រឿលោក សម រង្ស៊ី វិញ៖
បើម៉ោងណា នាទីណា គាត់មិនគោរពតាមឆន្ទៈ ប្រជាពលរដ្ឋ នុះគាត់ប្រាកដជាដឹងច្បាស់ នូវលទ្ធផល ដែលគាត់ត្រូវទទួល!
រីឯភាពជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ ទៅលើ លោក សម រង្ស៊ី៖ ផ្លូវ ដែលគាត់កំពុងតែដើរ នាំមកជាតិសុខចម្រើន ហើយអាចរក្សារទុក ទម្នាមទម្លាប់ប្រពៃណីជាតិសព្វបែបយ៉ាងបាន!
ដែលសំខាន់បំផុត នោះគឺ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចាំបាច់ ត្រូវតែថែរក្សារ នូវធនធានមនុស្ស អ្នកស្នេហារជាតិហើយក្លាហាន របស់បច្ចុប្បន្នឲ្យបានជាដាច់ខាត!
យើងទាំងអស់គ្នាដឹងហើយ វាដោយសារតែយើងបាត់បង់ធនធានមនុស្ស ក្នុងវាលពិឃាតយ៉ាងតម្នំ កន្លងមក ទើបយើងធ្លាក់ឌន់ដាបដូចសព្វថ្ងៃ!
ប្រជាពលរដ្ឋ ប្រាកដជាយល់ហើយថា៖ បើធ្វើដំណើរ ជៀសគ្រោះថ្នាក់ យើងនឹងត្រូវការដើរផ្លូវវៀង ហើយ ពិតជាយ៉ឺតជាងការគ្រោងទុក ឬ សេក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា! សួរថា តើប្រជាពលរដ្ឋ អាចរួមដំណើរនេះជាមួយគ្នាបានដែរឬទេ? បើមិនបាន ប្រជាពលរដ្ឋខ្លួនឯង ដែលជាតួរអង្គដ៏សំខាន់ នាំគ្នាចេញឲ្យស្រុះគ្នាមកទាមទាយកអ្វីជារបស់ខ្លួន!
កុំចាំដល់តែមានអ្នកហៅ! សូម្បីតែនាយទាក៏មានប្រសាស្ដដែរ គេរងចាំតែប្រជាពរដ្ឋ! ហើយ ពាក្យថា "ទាមទា" មិនមែនមានន័យថា "ចាំន៎ណា៎អនុញ្ញាតិអោយ" នោះទេ យើងក៏ត្រូវតែផ្ដល់ដំណឹង ដែលយើងនឹងធ្វើអ្វី សម្រាប់រឿងកើតទុកមិនសុខចិត្តរបស់យើង ជាផ្លូវការណ៍តែប៉ុណ្ណោះ!
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment