Thursday, September 12, 2013

ខុម​ហ្វ្រែល​បាន​​ប្រកាស​ថា​ ​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​មាន​​ភាព​​មិន​ប្រក្រតី​​





និមិត្តសញ្ញារបស់គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៏នៅ​កម្ពុជា។



អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 11 កញ្ញា 2013


នៅ​ថ្ងៃទី ១១កញ្ញា គណៈ​កម្មាធិការ​ដើម្បីការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​​ការ​ដោះ​ស្រាយ​បណ្តឹង​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ សម្រាប់​មណ្ឌល​ខេត្តក្រចេះ បាត់​ដំបង សៀម​រាប និង​កណ្តាល ដែល​ការដោះស្រាយ​​បាន​ធ្វើឡើង​ក្នុង​​​ភាពមិន​ប្រក្រតី។ ខុម​ហ្វ្រែល អះអាងថា ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញដែលជា​អ្នក​ទទួល​ខុសត្រូវ​បណ្តឹង​នេះ គឺ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។



គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌នៅ​កម្ពុជា ហៅ​ថា​​ខុម​ហ្វែ្រល នៅ​ថ្ងៃទី​១១កញ្ញា បាន​ចេញ​សេចក្តី​ប្រកាស​មួយអំពី​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ដោយ​ខុម​ហ្វ្រែល​ បាន​រក​ឃើញ​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពុំ​មាន​និតិ​វិធីច្បាស់​លាស់​សម្រាប់​ការ​ដោះ​ស្រាយ​បណ្តឹង​ និង​ដំណើរ​ការ​នៃ​សវនការ​របស់​ខ្លួននោះទេ។

​សេចក្តីថ្លែងការណ៍បាន​បន្ត​ថា សមាសភាព​ភាគ​ច្រើន​របស់ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ជាពិសេស​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ​ខុមហ្វ្រែល​យល់​ថា នេះ​គឺ​ជា​ការ​មិន​គោរព​តាម​ប្រការ៤ នៃ​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​បាន​បញ្ជាក់​ថា សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ត្រូវ​កាន់​កាប់​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​នោះឡើយ។​


មួយ​វិញ​ទៀត តាម​ការ​សង្កេត​ការណ៍ និង​ព័ត៌មាន​ដែលខុម​ហ្វ្រែល​ទទួល​បាន គឺ​នៅ​ពេល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បើក​សវនការ ក្រុម​អ្នក​សង្កេត​ការណ៍ដែល​បាន​ចុះ​ទៅ​ធ្វើ​ជាសក្ខីភាព​នៅ​ទីនោះ គឺ​ជា​សមាជិក​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា ដែល​មាន​ន័យ​ថាជា​ផ្នែក​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជាដូចគ្នា។

បន្ថែម​ពីលើ​នេះ អ្វីដែល​កាន់​តែ​មិ​ន​ប្រក្រតីថែមទៀតនោះ គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​សវនាការ​ជាសាធារណៈសម្រាប់​មណ្ឌល​ទាំង៤ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​​បាន​ប្តឹង​ ដោយ​ត្រឹម​តែ​ការ​បើក​កញ្ចប់​សុវត្ថិភាព «ក» តែប៉ុណ្ណោះ។ ប៉ុន្តែ គេ​មិន​បាន​កោះ​ហៅ​សាក្សី​នៃវិវាទ ឬជន​សង្ស័យ​ក្នុង​បញ្ហានៃ​ភាព​មិន​ប្រក្រតី​បោះឆ្នោត ដូច​ជា​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត មន្ត្រី​ឃុំ​-សង្កាត់រៀបចំ​ការ​បោះ​ឆ្នោត និង​មន្ត្រី​ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត ឲ្យ​ចូល​មក​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះនោះទេ។

​គួរបញ្ជាក់ថា តាម​អ្វី​ដែល​ខុម​ហ្វ្រែល​​បាន​រក​ឃើញ​នេះ គឺថា ភាព​មិន​​ប្រក្រតី​នេះ​​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បោះបង់​សំឡេង​​​ឆ្នោត​ជា​ច្រើន​។ តួ​យ៉ាងដូច​ជា​នៅ​ក្នុង​មណ្ឌល​​បោះ​ឆ្នោត​ខេត្ត​សៀម​រាប គណបក្ស​សង្គ្រោះជាតិ ខ្វះ​តែ​ប្រមាណ​ជា ៤ពាន់​សំឡេងទៀត នឹង​បាន​អាសនៈមួយ​ទៀតទៅហើយ។ វិទ្យុបារាំង​អន្តរជាតិ នៅ​មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​សុំ​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​នៅ​ឡើយ​ទេ​៕




3 comments:

Anonymous said...

លោក អៀ គឹមស្រេង
ប្រសឹនបើ ស្ដេច នូវតែបន្តរ មិនហាមាត់ មួយម៉ាត់ ទៅកាន់ លោក ហ៊ុន សែន អោយធ្វើតាមរាស្ដ្រ! តើលោកគិតយ៉ាងណាចំពោះបំណងស្ដេច រវៀងវាសនាអនាគតខ្មែរ?

ដោយឡែក រឿលោក សម រង្ស៊ី វិញ៖
បើម៉ោងណា នាទីណា គាត់មិនគោរពតាមឆន្ទៈ​ ប្រជាពលរដ្ឋ នុះគាត់ប្រាកដជាដឹងច្បាស់ នូវលទ្ធផល ដែលគាត់ត្រូវទទួល!
រីឯភាពជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ ទៅលើ លោក សម រង្ស៊ី៖ ផ្លូវ ដែលគាត់កំពុងតែដើរ នាំមកជាតិសុខចម្រើន ហើយអាចរក្សារទុក ទម្នាមទម្លាប់ប្រពៃណីជាតិសព្វបែបយ៉ាងបាន!
ដែលសំខាន់បំផុត នោះគឺ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចាំបាច់ ត្រូវតែថែរក្សារ នូវធនធានមនុស្ស អ្នកស្នេហារជាតិហើយក្លាហាន របស់បច្ចុប្បន្នឲ្យបានជាដាច់ខាត!

យើងទាំងអស់គ្នាដឹងហើយ វាដោយសារតែយើងបាត់បង់ធនធានមនុស្ស ក្នុងវាលពិឃាតយ៉ាងតម្នំ កន្លងមក ទើបយើងធ្លាក់ឌន់ដាបដូចសព្វថ្ងៃ!

ប្រជាពលរដ្ឋ ប្រាកដ​ជាយល់ហើយថា៖ បើធ្វើដំណើរ ជៀសគ្រោះថ្នាក់ យើងនឹងត្រូវការដើរផ្លូវវៀង ហើយ ពិតជាយ៉ឺតជាងការគ្រោងទុក ឬ សេក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា! សួរថា តើប្រជាពលរដ្ឋ អាចរួមដំណើរនេះជាមួយគ្នាបានដែរឬទេ? បើមិនបាន ប្រជាពលរដ្ឋខ្លួនឯង​ ដែលជាតួរអង្គដ៏សំខាន់ នាំគ្នាចេញឲ្យស្រុះគ្នាមកទាមទាយកអ្វីជារបស់ខ្លួន!
កុំចាំដល់តែមានអ្នកហៅ! សូម្បីតែនាយទាក៏មានប្រសាស្ដ​ដែរ គេរងចាំតែប្រជាពរដ្ឋ! ហើយ ពាក្យថា "ទាមទា" មិនមែនមានន័យថា "ចាំន៎ណា៎អនុញ្ញាតិអោយ" នោះទេ យើងក៏ត្រូវតែផ្ដល់ដំណឹង ដែលយើងនឹងធ្វើអ្វី សម្រាប់រឿងកើតទុកមិនសុខចិត្តរបស់យើង ជាផ្លូវការណ៍តែប៉ុណ្ណោះ!

Anonymous said...

ជាមួយសម រង្សី ដូចចាក់ទឹកលើក្បាលទា អញ្ចឹង!

អៀ គឹមស្រេង

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!