និមិត្តសញ្ញារបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៏នៅកម្ពុជា។ |
អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 11 កញ្ញា 2013
នៅថ្ងៃទី ១១កញ្ញា គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានចេញសេចក្តីប្រកាសមួយស្តីពីការដោះស្រាយបណ្តឹងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់មណ្ឌលខេត្តក្រចេះ បាត់ដំបង សៀមរាប និងកណ្តាល ដែលការដោះស្រាយបានធ្វើឡើងក្នុងភាពមិនប្រក្រតី។ ខុមហ្វ្រែល អះអាងថា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញដែលជាអ្នកទទួលខុសត្រូវបណ្តឹងនេះ គឺជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅថាខុមហ្វែ្រល នៅថ្ងៃទី១១កញ្ញា បានចេញសេចក្តីប្រកាសមួយអំពីការរកឃើញភាពមិនប្រក្រតីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ដោយខុមហ្វ្រែល បានរកឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញពុំមាននិតិវិធីច្បាស់លាស់សម្រាប់ការដោះស្រាយបណ្តឹង និងដំណើរការនៃសវនការរបស់ខ្លួននោះទេ។
សេចក្តីថ្លែងការណ៍បានបន្តថា សមាសភាពភាគច្រើនរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាពិសេសប្រធានក្រុមប្រឹក្សាធម្មនុញ្ញ គឺជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ ខុមហ្វ្រែលយល់ថា នេះគឺជាការមិនគោរពតាមប្រការ៤ នៃបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវកាន់កាប់ក្នុងគណបក្សនយោបាយណាមួយនោះឡើយ។
មួយវិញទៀត តាមការសង្កេតការណ៍ និងព័ត៌មានដែលខុមហ្វ្រែលទទួលបាន គឺនៅពេលក្រុមប្រឹក្សាធម្មនុញ្ញបើកសវនការ ក្រុមអ្នកសង្កេតការណ៍ដែលបានចុះទៅធ្វើជាសក្ខីភាពនៅទីនោះ គឺជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានន័យថាជាផ្នែកមួយរបស់គណបក្សប្រជាជនកម្ពុជាដូចគ្នា។
បន្ថែមពីលើនេះ អ្វីដែលកាន់តែមិនប្រក្រតីថែមទៀតនោះ គឺក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការជាសាធារណៈសម្រាប់មណ្ឌលទាំង៤ ដែលគណបក្សសង្គ្រោះជាតិបានប្តឹង ដោយត្រឹមតែការបើកកញ្ចប់សុវត្ថិភាព «ក» តែប៉ុណ្ណោះ។ ប៉ុន្តែ គេមិនបានកោះហៅសាក្សីនៃវិវាទ ឬជនសង្ស័យក្នុងបញ្ហានៃភាពមិនប្រក្រតីបោះឆ្នោត ដូចជាមន្ត្រីការិយាល័យបោះឆ្នោត មន្ត្រីឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងមន្ត្រីខេត្តរៀបចំការបោះឆ្នោត ឲ្យចូលមកឆ្លើយបំភ្លឺនៅមុខក្រុមប្រឹក្សាជំនុំជម្រះនោះទេ។
គួរបញ្ជាក់ថា តាមអ្វីដែលខុមហ្វ្រែលបានរកឃើញនេះ គឺថា ភាពមិនប្រក្រតីនេះបានធ្វើឲ្យគណបក្សសង្គ្រោះជាតិ បានបោះបង់សំឡេងឆ្នោតជាច្រើន។ តួយ៉ាងដូចជានៅក្នុងមណ្ឌលបោះឆ្នោតខេត្តសៀមរាប គណបក្សសង្គ្រោះជាតិ ខ្វះតែប្រមាណជា ៤ពាន់សំឡេងទៀត នឹងបានអាសនៈមួយទៀតទៅហើយ។ វិទ្យុបារាំងអន្តរជាតិ នៅមិនទាន់អាចទាក់ទងមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសុំប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍នេះបាននៅឡើយទេ៕
3 comments:
លោក អៀ គឹមស្រេង
ប្រសឹនបើ ស្ដេច នូវតែបន្តរ មិនហាមាត់ មួយម៉ាត់ ទៅកាន់ លោក ហ៊ុន សែន អោយធ្វើតាមរាស្ដ្រ! តើលោកគិតយ៉ាងណាចំពោះបំណងស្ដេច រវៀងវាសនាអនាគតខ្មែរ?
ដោយឡែក រឿលោក សម រង្ស៊ី វិញ៖
បើម៉ោងណា នាទីណា គាត់មិនគោរពតាមឆន្ទៈ ប្រជាពលរដ្ឋ នុះគាត់ប្រាកដជាដឹងច្បាស់ នូវលទ្ធផល ដែលគាត់ត្រូវទទួល!
រីឯភាពជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ ទៅលើ លោក សម រង្ស៊ី៖ ផ្លូវ ដែលគាត់កំពុងតែដើរ នាំមកជាតិសុខចម្រើន ហើយអាចរក្សារទុក ទម្នាមទម្លាប់ប្រពៃណីជាតិសព្វបែបយ៉ាងបាន!
ដែលសំខាន់បំផុត នោះគឺ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចាំបាច់ ត្រូវតែថែរក្សារ នូវធនធានមនុស្ស អ្នកស្នេហារជាតិហើយក្លាហាន របស់បច្ចុប្បន្នឲ្យបានជាដាច់ខាត!
យើងទាំងអស់គ្នាដឹងហើយ វាដោយសារតែយើងបាត់បង់ធនធានមនុស្ស ក្នុងវាលពិឃាតយ៉ាងតម្នំ កន្លងមក ទើបយើងធ្លាក់ឌន់ដាបដូចសព្វថ្ងៃ!
ប្រជាពលរដ្ឋ ប្រាកដជាយល់ហើយថា៖ បើធ្វើដំណើរ ជៀសគ្រោះថ្នាក់ យើងនឹងត្រូវការដើរផ្លូវវៀង ហើយ ពិតជាយ៉ឺតជាងការគ្រោងទុក ឬ សេក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា! សួរថា តើប្រជាពលរដ្ឋ អាចរួមដំណើរនេះជាមួយគ្នាបានដែរឬទេ? បើមិនបាន ប្រជាពលរដ្ឋខ្លួនឯង ដែលជាតួរអង្គដ៏សំខាន់ នាំគ្នាចេញឲ្យស្រុះគ្នាមកទាមទាយកអ្វីជារបស់ខ្លួន!
កុំចាំដល់តែមានអ្នកហៅ! សូម្បីតែនាយទាក៏មានប្រសាស្ដដែរ គេរងចាំតែប្រជាពរដ្ឋ! ហើយ ពាក្យថា "ទាមទា" មិនមែនមានន័យថា "ចាំន៎ណា៎អនុញ្ញាតិអោយ" នោះទេ យើងក៏ត្រូវតែផ្ដល់ដំណឹង ដែលយើងនឹងធ្វើអ្វី សម្រាប់រឿងកើតទុកមិនសុខចិត្តរបស់យើង ជាផ្លូវការណ៍តែប៉ុណ្ណោះ!
ជាមួយសម រង្សី ដូចចាក់ទឹកលើក្បាលទា អញ្ចឹង!
អៀ គឹមស្រេង
ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!
ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"
យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖
យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!
Post a Comment