Thursday, September 12, 2013

បទ​វិភាគ៖ ទស្សនៈ​អ្នក​វិភាគ​ពី​ការ​ជាប់​គាំង​នយោបាយ

បទ​វិភាគ៖ ទស្សនៈ​អ្នក​វិភាគ​ពី​ការ​ជាប់​គាំង​នយោបាយ 

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ការ​អូស​បន្លាយ​នៃ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​យូរ​ពេក អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​នោះ មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​រៀប​ចំ​ក្បួន​យុទ្ធសាស្ត្រ​របស់​ខ្លួន ដើម្បី​ទប់ទល់​ជាមួយ​បក្ស​ប្រឆាំង។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​ខ្លះ​និយាយ​ថា ការ​ជាប់​គាំង​ផ្នែក​នយោបាយ​កាន់​តែ​យូរ គឺ​កាន់​តែ​ប្រសើរ ដើម្បី​អាច​ឲ្យ​ក្រុម​ប្រឆាំង​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​តវ៉ា ដើម្បី​ឲ្យ​មាន​ការ​កែ​ទម្រង់​លើ​គោល​នយោបាយ​អភិបាល​កិច្ច​សំខាន់ៗ​របស់​ រដ្ឋ។
ដោយ តាំង សារ៉ាដា 
2013-09-11
                                         ស្ដាប់ ឬ ទាញ​យក​សំឡេងស្តាប់សំឡេងថតសំឡេង
ពី​រដ្ឋ អាឡាបាម៉ា (Alabama) សហរដ្ឋ​អាមេរិក លោក អ៊ឹម សុនិត ដែល​ជា​អ្នក​តាម​ដាន​អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ ថ្លែង​ថា បក្ស​ប្រជាជន​កម្ពុជា កំពុង​ប្រើ​យុទ្ធសាស្ត្រ​ពន្យារ​ពេល​ដើម្បី​កុំ​ឲ្យ​បក្ស​ប្រឆាំង​មាន​ពេល​ត ​ថ្លៃ​អំណាច នៅ​ពេល​ដែល​រដ្ឋសភា​ចាប់​ផ្ដើម​បង្កើត​ឡើង។
កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ឆ្នោត​ក្នុង​ រដ្ឋសភា ចូល​ស្បថ​ដើម្បី​បង្កើត​រដ្ឋាភិបាល​នីតិកាល​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា ខាង​មុខ។ ប៉ុន្តែ មេ​បក្ស​ជំទាស់ លោក សម រង្ស៊ី បាន​ប្រកាស​បដិសេធ​មិន​ធ្វើ​តាម លុះត្រា​ណា​មាន​គណៈកម្មការ​ឯករាជ្យ​ដោះស្រាយ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត​ជា​មុន។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក អ៊ឹម សុនិត ថ្លែង​ថា អ្វី​ដែល​សំខាន់​ចំពោះ​មុខ គឺ​បក្ស​ប្រឆាំង​គួរ​ទាមទារ ឬ​ត​ថ្លៃ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ប្រគល់​អំណាច​ភាគ​ច្រើន​ទៅ​ឲ្យ​ពលរដ្ឋ​ដោយ​ផ្ទាល់ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អភិបាល​ស្រុក អភិបាល​ខេត្ត ឬ​សមាជិក​ព្រឹទ្ធសភា។

ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ជាប់​គាំង​ផ្នែក​នយោបាយ​កាន់​តែ​យូរ ក្នុង​កាលៈទេសៈ​នេះ អាច​ផ្តល់​ផល​ចំណេញ​ច្រើន​ទៅ​ដល់​ប្រជាពលរដ្ឋ​ទៅ​វិញ ប្រសិន​បើ​បក្ស​ប្រឆាំង​មាន​យុទ្ធសាស្ត្រ​របស់​ខ្លួន​ច្បាស់​លាស់ ក្នុង​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។
លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម ថ្លែង​ថា ក្នុង​រយៈ ៤​អាណត្តិ​កន្លង​មក ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច បាន​ចំណាយ​ថាមពល​របស់​ខ្លួន​តិច​បំផុត​ក្នុង​ការ​រិះរក​មធ្យោបាយ ឬ​យន្តការ​សំខាន់​ស៊ី​ជម្រៅ​ដើម្បី​ពលរដ្ឋ។ លោក​បន្ត​ថា ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ជាប់​គាំង​ដូច្នេះ លោក​ចង់​ឃើញ​ក្រុម​អ្នក​នយោបាយ​មាន​ការ​ពិភាក្សា​លម្អិត ដើម្បី​ឲ្យ​ស្ថានការណ៍​រយៈពេល ៥​ឆ្នាំ​ក្រោយ មាន​ការ​ប្រែប្រួល​ជា​ដុំ​កំភួន ដែល​អាច​ជួយ​ពលរដ្ឋ​ក្រីក្រ​បាន អាច​ជួយ​ឲ្យ​ការ​កែ​ទម្រង់​ស្ថាប័ន​កំពូលៗ​របស់​រដ្ឋ​ជាច្រើន ឬ​អាច​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​លួច​បន្លំ​សន្លឹក​ឆ្នោត។
លោក កែម ឡី បាន​ទាមទារ​ឲ្យ​គណបក្ស​ធំៗ​ទាំង​ពីរ​ចរចា​គ្នា ដើម្បី​ធ្វើ​សំយោគ​គោល​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ ប្រាក់​ខែ​របស់​មន្ត្រី​រាជការ យោធា គ្រូ​បង្រៀន និង​កម្មករ។ ម្យ៉ាង​ទៀត លោក​ក៏​បាន​ផ្តល់​អនុសាសន៍​ក្នុង​ការ​ចរចា​ឲ្យ​មាន​តួនាទី​របស់​រដ្ឋសភា ក្នុង​ការ​ជជែក​ពិភាក្សា​អំពី​ការ​ធ្វើ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ទាំង​ ឡាយ​ណា​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​ការ​កែ​ប្រែ​ច្បាប់​ណា​ដែល​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជារាស្ត្រ ជៀសវាង​ការ​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍។
កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ ខែ​កញ្ញា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ​អំពី​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ ៦៨ ទល់​នឹង ៥៥​អាសនៈ។ ក្រុម​បក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​លទ្ធផល​របស់ គ.ជ.ប ជា​លទ្ធផល​អយុត្តិធម៌។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​ចំពោះ​មុខ គឺ​ការ​ទាមទារ​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។
ចំពោះ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ មាន​ទស្សនៈ​ថា ការ​តវ៉ា​រក​ខុស​រក​ត្រូវ​ពិត​ប្រាកដ ឬ​សច្ចភាព​នៃ​ការ​បោះ​ឆ្នោត វា​ប្រសើរ​ជាង​ការ​ចរចា​បែង​ចែក​អំណាច​គ្នា​រវាង​អ្នក​នយោបាយ។ លោក​ថា នៅ​ពេល​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​មុនៗ គណបក្ស​នយោបាយ​តែង​បញ្ចប់​ការ​ជាប់​គាំង​ដោយ​ការ​សម្រុះ​សម្រួល​គ្នា តាម​រយៈ​ការ​បែង​ចែក​អំណាច​រវាង​អ្នក​នយោបាយ​ដែល​មិន​បាន​បញ្ជាក់​អំពី​ ឆន្ទៈ​របស់​រាស្ត្រ​នោះ​ឡើយ។
លោក​បន្ត​ថា ការ​រក​អោយ​ដឹង​នូវ​ចំនួន​ពលរដ្ឋ​ប៉ុន្មាន​នាក់ ដែល​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​នីមួយៗ ទើប​ជា​ការ​សំខាន់​ចាំបាច់ ហើយ​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​រាស្ត្រ។ សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ជា​ការ​ស៊ើប​អង្កេត​ស្វែង​រក​ការ​ពិត​ថា តើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ពិត​ជា​បាន​បោកប្រាស់​សន្លឹក​ឆ្នោត​របស់​រាស្ត្រ​យក​ទៅ​អោយ​គណបក្ស​ប្រជាជន ដូច​ការ​ចោទ​ជា​ទូទៅ​មែន​ដែរ​ឬ​យ៉ាង​ណា?
ភស្តុតាង​បាន​លាត​ត្រដាង​រួច​ហើយ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ណាស់​ក្រោយ​ពេល​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​តាម​ខេត្ត​មួយ​ចំនួន។ ភស្តុតាង​ទាំង​នេះ​នៅ​មិន​ទាន់​និយាយ​ដល់ គ.ជ.ប បិទ​ភ្នែក​ធ្វើ​មើល​មិន​ឃើញ​នូវ​ទង្វើ​របស់​បក្ស​កាន់​អំណាច ដែល​បាន​ប្រើប្រាស់​ធនធាន​រដ្ឋ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត។ ដូច្នេះ ប្រសិន​បើ​គ្មាន​ការ​តវ៉ា និង​គ្មាន​ស៊ើប​អង្កេត​រក​ការ​ពិត​ដល់​ទី​បញ្ចប់​ទេ​នោះ គ.ជ.ប ដែល​មាន​មន្ត្រី​គណបក្ស​ប្រជាជន ដឹក​នាំ​នេះ ទំនង​ជា​នឹង​មិន​អាច​បំពេញ​ការងារ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ឡើយ ហើយ​បញ្ហា​ជាប់​គាំង​ក្រោយ​ការ​បោះ​ឆ្នោត​ម្តងៗ នឹង​នៅ​តែ​មាន​បន្ត៕

3 comments:

Anonymous said...

Mr. Im Sonith and Mr Kem Ley's political analyst or recommendations prove that both of them do not know anything at all about Hun Sen and his CPP policy. They need to know that Hun Sen and his CPP want nothing other than ME, MINE, MYSELF, MY POWER, MY WEALTH AND THEN KILL AND/OR ERADICATE ONE BY ONE AND/OR ALL OTHER THAN ME, MYSELF AND MY FAMILY AND MY CLAN. Mr. Im Sonith and Mr. Kem Ley need to read or ask Khmer people to learn about what has happened to other political parties and people whom CPP suspects they are not pro-CPP.

Anonymous said...

លោក អៀ គឹមស្រេង
ប្រសឹនបើ ស្ដេច នូវតែបន្តរ មិនហាមាត់ មួយម៉ាត់ ទៅកាន់ លោក ហ៊ុន សែន អោយធ្វើតាមរាស្ដ្រ! តើលោកគិតយ៉ាងណាចំពោះបំណងស្ដេច រវៀងវាសនាអនាគតខ្មែរ?

ដោយឡែក រឿលោក សម រង្ស៊ី វិញ៖
បើម៉ោងណា នាទីណា គាត់មិនគោរពតាមឆន្ទៈ​ ប្រជាពលរដ្ឋ នុះគាត់ប្រាកដជាដឹងច្បាស់ នូវលទ្ធផល ដែលគាត់ត្រូវទទួល!
រីឯភាពជឿជាក់ ពីសំណាក់ប្រជាពលរដ្ឋ ទៅលើ លោក សម រង្ស៊ី៖ ផ្លូវ ដែលគាត់កំពុងតែដើរ នាំមកជាតិសុខចម្រើន ហើយអាចរក្សារទុក ទម្នាមទម្លាប់ប្រពៃណីជាតិសព្វបែបយ៉ាងបាន!
ដែលសំខាន់បំផុត នោះគឺ ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចាំបាច់ ត្រូវតែថែរក្សារ នូវធនធានមនុស្ស អ្នកស្នេហារជាតិហើយក្លាហាន របស់បច្ចុប្បន្នឲ្យបានជាដាច់ខាត!

យើងទាំងអស់គ្នាដឹងហើយ វាដោយសារតែយើងបាត់បង់ធនធានមនុស្ស ក្នុងវាលពិឃាតយ៉ាងតម្នំ កន្លងមក ទើបយើងធ្លាក់ឌន់ដាបដូចសព្វថ្ងៃ!

ប្រជាពលរដ្ឋ ប្រាកដ​ជាយល់ហើយថា៖ បើធ្វើដំណើរ ជៀសគ្រោះថ្នាក់ យើងនឹងត្រូវការដើរផ្លូវវៀង ហើយ ពិតជាយ៉ឺតជាងការគ្រោងទុក ឬ សេក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា! សួរថា តើប្រជាពលរដ្ឋ អាចរួមដំណើរនេះជាមួយគ្នាបានដែរឬទេ? បើមិនបាន ប្រជាពលរដ្ឋខ្លួនឯង​ ដែលជាតួរអង្គដ៏សំខាន់ នាំគ្នាចេញឲ្យស្រុះគ្នាមកទាមទាយកអ្វីជារបស់ខ្លួន!
កុំចាំដល់តែមានអ្នកហៅ! សូម្បីតែនាយទាក៏មានប្រសាស្ដ​ដែរ គេរងចាំតែប្រជាពរដ្ឋ! ហើយ ពាក្យថា "ទាមទា" មិនមែនមានន័យថា "ចាំន៎ណា៎អនុញ្ញាតិអោយ" នោះទេ យើងក៏ត្រូវតែផ្ដល់ដំណឹង ដែលយើងនឹងធ្វើអ្វី សម្រាប់រឿងកើតទុកមិនសុខចិត្តរបស់យើង ជាផ្លូវការណ៍តែប៉ុណ្ណោះ!

Anonymous said...

ខ្មែរមានជីវភាពនយោបាយ ស្ថិតក្នុងសភាព ត្រូវតែបន្តររួបរួមគ្នា បង្ហាញស្នាដៃរ ក្នុងការទាមទារកយុត្តិធ៌មឲ្យខ្លួនឯង ឲ្យពិភពលោកឃើញ! សូមបញ្ជាក់ថា បើត្រូវការឲ្យអន្ដរជាតិជួយ មិនត្រូវ ប្ដូរជំហររបស់ខ្លួនជាដាច់ខាត!

ធ្វើអ្វីៗដើម្បីជាតិមិនមែនស្រួលដូចបកចេកទេ! សូមកុំធ្វើអ្វីដូចបរទេសធ្លាប់ដៀលយើងថា៖
"ខ្មែរធ្វើអ្វីឆេះតែមួយឆាវដូចភ្លើងចម្បើង រួចរលត់បាត់យើងចាំតែទទួលផលទៅ"

យើងមិននិយាយ តម្រង់លើបុគ្គលណាទេ! គឺយើងតម្រង់ទាមទា៖

យកអ្វីជារបស់ខ្មែរ!
ខ្មែរត្រូវរស់សមជាមនុស្សក្នុងប្រទេស មានលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ!
មាន រដ្ឋធម្មនុញ្ញ ត្រូវបដិបត្តិ!
បញ្ឈប់ ការហូរចូលនឹងផ្ទុក ជនបរទេសខុសច្បាប់ អោយជិះជាន់ខ្មែរ!
ខ្មែរត្រូវរស់ជាប្រជាជាតិមួយ ដែលមាន សុវឌ្ឍិកម្មនឹងសុវត្ថិភាព​ ក្នុងបច្ចុប្បន្ននឹងអនាគត របស់ខ្លួន!