Wednesday, September 11, 2013

លោក សម រង្ស៊ី៖ ព្រះមហាក្សត្រ មិនទាន់ ធ្វើការ កោះហៅ បេក្ខជន តំណាងរាស្រ្ត ជាប់ឆ្នោតថ្មី ចូលប្រជុំ សភាទេ




លោកបន្តថា «ព្រះមហាក្សត្រ អត់ទាន់កោះហៅទេ បើលោក (ព្រះមហាក្សត្រ) កោះហៅមែននោះ គឺលោកនឹងសរសេរព្រះរាជសារ ប្រទានដល់អ្នក តំណាងរាស្រ្ត មិនមែនសរសេរ តាមរយៈចោរអ៊ឹម សួស្តី នោះទេ»។


Tuesday, 10 September 2013 16:01 ដោយ ៖ ដើមអម្ពិល(DAP)

ភ្នំពេញ៖ ប្រធាន គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានឲ្យដឹង នៅព្រឹកថ្ងៃទី១០ កញ្ញា នេះថា បេក្ខជនតំណាងរាស្រ្ត ដែលទើបនឹងជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំង តំណាង រាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣នេះ មិនទាន់បានទទួល ព្រះរាជសារកោះអញ្ជើញ ឲ្យចូលប្រជុំ សភាដំបូងនោះទេ។

លោក សម រង្ស៊ី បានអះអាងបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលដែលលោក ចុះ ជួបជាមួយ អាជីវករផ្សារអូរប្ញស្សី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣នេះ។

លោកបានឲ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់ បានកោះហៅ ឲ្យអ្នកតំណាងរាស្រ្ត ដែលទើបនឹងជាប់ឆ្នោតថ្មី ចូលប្រជុំ សភាដំបូងនោះទេ។


បើតាមលោក សម រង្ស៊ី ប្រសិនបើព្រះមហាក្សត្រ កោះអញ្ជើញមែននោះ ព្រះអង្គនឹងសរសេរ ព្រះរាជសារប្រទាន ដល់អ្នកតំណាងរាស្រ្ត មិនមែនសរសេរ តាមរយៈលោក អ៊ឹម សួស្តី ប្រធាន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប.) នោះទេ។ លោកបន្តថា «ព្រះមហាក្សត្រ អត់ទាន់កោះហៅទេ បើលោក (ព្រះមហាក្សត្រ) កោះហៅមែននោះ គឺលោកនឹងសរសេរព្រះរាជសារ ប្រទានដល់អ្នកតំណាងរាស្រ្ត មិនមែនសរសេរ តាមរយៈចោរអ៊ឹម សួស្តី នោះទេ»។


ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រឆាំងរូបនេះ នៅតែបញ្ជាក់ជំហរថា នឹងមិនចូលរួមប្រជុំ សភាដំបូង នីតិកាលទី៥ នោះទេ។ ប្រសិនបើជា មិនមានដំណោះស្រាយ ឲ្យបានសមស្រប លើ ការបោះឆ្នោតទេនោះ។

យោងតាម ព្រះរាជសារ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើជូនលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត(គ.ជ.ប.) បានឲ្យដឹងថា «ខ្ញុំនឹងអញ្ជើញ បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្រ នីតិកាលទី៥ ទាំងអស់ ប្រជុំដំបូង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅវិមានរដ្ឋសភា»។


តាមលទ្ធផលផ្លូវការ ដែលប្រកាសដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ បានឲ្យដឹង គណបក្សប្រជាជនកម្ពុជា ជា គណបក្សកំពុងកាន់អំណាច បានទទួលសំឡេងគាំទ្រជាង ៣លានសំឡេង បើគិតជាចំនួន អាសនៈ បាន ៦៨អាសនៈ ក្នុងចំណោម ១២៣អាសនៈ ក្នុងរដ្ឋសភា នីតិកាលទី៥ ខណៈដែល គណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ទទួលបានសំឡេងគាំទ្រ ចំនួនជាង២ លានសំឡេង គិតជាចំនួនអាសនៈ បាន៥៥អាសនៈ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានគណបក្ស ចំនួន៨ ចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមអាសនៈនៅក្នុងរដ្ឋសភា ដោយឡែកមានតែ គណបក្សធំៗចំនួនពីរទេ ដែលបានទទួលអាសនៈ នៅក្នុងរដ្ឋសភា ពោលគឺ គណបក្សប្រជាជន កម្ពុជា ដែលជាគណបក្ស កំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស ប្រឆាំងដ៏ធំមួយនៅកម្ពុជា៕


5 comments:

Anonymous said...

Rainsy still have faith on his king, just as in the past 20 years even Sihanouk poop on his head, that's why he round and round go nowhere.

Anonymous said...

យើងបានរស់ឆ្លងកាត់ របបជាច្រើន នឹង ជាច្រើនជម្នាន់មកនេះ ខ្មែរយើងភាគច្រើន មិនបានដឹងច្បស់អំពី ក្រុមបក្សពួកក្នុងជួររដ្ឋាភិបាលខ្មែរខ្លះ គ្រប់ជម្នាន់ បម្រើមនោគម្មវិជ្ជា អោយបរទេសបំបាត់ពូជខ្មែរ ដោយសាតែយើង មិនបានទទួលការអនុញ្ញាតិ ឲ្យសិក្សារយល់ដឹង នូវ ប្រវត្តិសាស្ដ្ររបស់ខ្លួនពិតប្រាកដ!

មកដល់ពេលនេះម៉ោងនេះ យើងឈប់ឆ្ងល់ទៀតហើយ ថាតើ អ្នកណា៎ ជា នណា៎! ព្រោះឥ អស់លោក អ្នកប្រវត្តិសាស្ដ្រ បានលាតត្រដាងអស់ហើយ! សូមបញ្ឈប់ការគម្រាមកំហែង ច្រម្ដែល ទៀតទៅ!

សូរថា៖ បើខ្មែរ មិនតស៊ូររកយុត្តិធ៌ម ឲ្យខ្លួនឯងទេ ក៏ស្លាប់បន្តិចម្ដងៗ ក្នុងរូបភាពមួយដ៏កម្សាក ហើយ បើ ធ្វើអ្វីៗដើម្បីជាតិរស់ យកអ្វីៗដែលជារបស់ខ្លួនឯង ហើយស្លាប់ តើខ្មែរត្រូវជ្រើសរើសយកមួយណា?
ចម្លើយ៖ កូនខ្មែរកំពុងតែឆ្លើយ!

Anonymous said...

ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអា​អ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...

The first steps toward victory is not to negotiate with Hun Sen and follow Sihamoni order if so the next big steps toward and defend our victory is to stage massive demonstration if so Mr. Sam Rainsy and Kem Sokha will win million Khmer hearts forever and we will defeat Hun Sen in the very near future.

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌, ស្មូត្រ, ភាវនា, ​សមាធិ, លុតជង្គុង ក្រាប​ទូល
ក្រោម​ល្អង​ធូលី​ព្រះ​បាទ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា