Wednesday, September 11, 2013

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម



លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រម្នាក់ពីក្នុងរថយន្ត ក្នុងពីធីសំណេះសំណាល ជាមួយ ប្រជាជន ក្នុងស្រុក ខ្សាច់កណ្តាល កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន្ត


មាស សុខជា និង STUART WHITE ភ្នំពេញ​ប៉ុស្តិ៍ 10 SEPTEMBER 2013

កណ្តាលៈ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ បាន​ប្រាប់​ទៅ​ក្រុម​អ្នក​គាំទ្រ​ក្នុង​ខេត្ត កណ្តាល​ឲ្យ​រៀបចំ កន្ទេល ខ្នើយ អង្ករ និង​ត្រៀម​ខ្លួន​សម្រាប់​ការ​តវ៉ា​រយៈ​ពេល​យូរ​ជាង​មុន ខណៈ​ដែល​លោក និង​លោក កឹម សុខា ដែល​ជា​ប្រធាន និង​អនុ​ប្រធាន​បាន​គូស​បង្ហាញ​អំពី​ផែនការ​សម្រាប់​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​អាច​អូស​បន្លាយ​រយៈ​ពេល​ច្រើន​ថ្ងៃ​ឬ​យូរ​ជាង​នេះ។


ថ្លែង​ទៅ​កាន់​ប្រជាជន​ប្រមាណ ២០០០ នាក់​ក្នុង​ស្រុក ខ្សាច់កណ្តាល មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​ផ្លូវ​ការ​បញ្ជាក់​ពី​ការ​ឈ្នះ​របស់​គណបក្ស​កាន់​អំណាច​នៅ ក្នុង​ការ​បោះឆ្នោត​ខែ កក្កដា លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ចូល​រួម​នៅ​ក្នុង​បាតុកម្ម ទូទាំង​ប្រទេស ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១៥ កញ្ញា និង​បន្ត​យ៉ាង​ហោច​ណាស់​រហូត​ដល់​ថ្ងៃ​ទី១៧។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​នឹង [ធ្វើ​បាតុកម្ម] ច្រើន​ថ្ងៃ​ច្រើន​សប្តាហ៍។ ប្រសិន​បើ​ចាំ​បាច់​នឹង​ដើរ​ហែ​យើង​នឹង​ហែ»។ «សូម​បង​ប្អូន រៀបចំ​វេច​អង្ករ [សម្រាប់​ពេល​ដែល] យើង​នឹង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ កុំ​ភ័យ យើង​នឹង​ជួប​ជុំ​គ្នា​នៅ​ភ្នំពេញ ធ្វើ​បាតុកម្ម​ខ្លាំងៗ»។


លោក កឹម សុខា ក៏​បាន​សង្កត់​លើ​សារ​នេះ​ផង​ដែរ​ថា បាតុកម្ម​នឹង​បន្ត​រហូត​ទាល់​តែ​ភាព​រីក​ចម្រើន​កើត​មាន​ឡើង​លើ​ការ​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

លោក សុខា បាន​ថ្លែង​បន្ត​ថា៖ «យើង​នឹង​មិន​ចូល​រួម​សម័យ​ប្រជុំ​សភា​ទេ»។

បើ​ទោះ​បី​ជា​មាន​ការ​ប្តេជ្ញា​ថា នឹង​មាន​ការ​តវ៉ា​រយៈ​ពេល​យូរ​ជាង​មុន​ក៏​ដោយ ក៏​អ្នក​ចូល​រួម​នៅ​ពិធី​ម្សិលមិញ​បាន​សន្យា​ថា នឹង​គាំទ្រ​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក រស់ រុន អាយុ ៦០ ដូច​អ្នក​ដទៃៗ​ដែល​ត្រូវ​បាន​សម្ភាស បាន​ថ្លែង​ថា គាត់ «មិន​ភ័យ​ខ្លាច​ទេ» ហើយ​ថា គាត់ «ត្រូវ​តែ​ហ៊ាន​ទៅ​ចូល​រួម​បាតុកម្ម និង​ចូល​រួម​ទាមទារ​សន្លឹក​ឆ្នោត​ដែល​ពួក​យើង​បាន​បោះ​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ»។

ទោះ​យ៉ាង​ណា​ក្តី អ្នក​លេង​ប្លុក​នយោបាយ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ អ៊ូ រិទ្ធី មាន​មន្ទិល​សង្ស័យ​ចំពោះ​ផល​នៃ​ការ​តវ៉ា​បន្ត​នេះ ហើយ​បាន​ថ្លែង​ថា៖ «អ្នក​អាច​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​ស្នាក់នៅ​ទី​នោះ​រយៈ​ពេល ៣ ថ្ងៃ ប៉ុន្តែ​តើ​អ្វី​ជា​ផល? ដែល​កម្មករ​ធ្វើ​ពិហការ​ការងារ​របស់​ខ្លួន​ជាច្រើន​ថ្ងៃ»។ លោក​កត់​សម្គាល់​ថា ឥរិយាបថ​ដែល​ប៉ះពាល់​សេដ្ឋកិច្ច​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន ក្រោក​ឡើង និង​ធ្វើ​ការ​កត់​សម្គាល់។


លោក រិទ្ធី បាន​ថ្លែង​ថា ការ​តវ៉ា​នេះ «អាច​មាន​ផល​ប៉ះពាល់​ទៅ​លើ​សណ្តាប់​ធ្នាប់​សង្គម​ប៉ុន្តែ​វា​នឹង​មិន​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទេ​ហើយ​សណ្តាប់ធ្នាប់​សង្គម ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​គ្រប់​គ្រង​បាន»។

តំណាង​រាស្រ្ត​គណបក្ស កាន់​អំណាច លោក ជាម យៀប បាន​ហៅ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា ជា​ប្រជាភិថុតិ ហើយ​លោក​ថា ការ​ធ្វើ​បាតុកម្ម​លែង​ជា​វិធី​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ទៀត​ហើយ ដោយ​សារ​បញ្ហា​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​ដោយ​ស្ថាប័ន ពាក់​ព័ន្ធ​។ លោក​បាន​បន្ត​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជន ទោះ​បី​ជា​ពួកគេ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ក៏​ដោយ [ប៉ុន្តែ] ជា​ពិសេស​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ សូម​ធ្វើ​តាម​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ស្ងប់ស្ងាត់ ហើយ​ទុក​លទ្ធភាព​ដល់​គណបក្ស​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស​បន្ត​ទៀត»។

លោក​បាន​អះអាង​ថា ទ្វារ​នៅ​តែ​បើក​ចំហ​ចំពោះ​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ចរចា​តែ​លើ​កម្មវត្ថុ​នៃ​ការ​សម្រុះ​សម្រួល​នយោបាយ​ប៉ុណ្ណោះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​របស់​លោក​បាន​ផ្ញើ​លិខិត​ជា​ច្រើន​ស្នើ​សុំ​កិច្ច​ពិភាក្សា​លើ​ការ ស៊ើប​អង្កេត​ឯករាជ្យ ប៉ុន្តែ «គេ​ស្នើ​ពិភាក្សា​អំពី​កិច្ច​ព្រម​ព្រៀង​ចែក​រំលែក​អំណាច ហើយ​យើង​ចង់​ពិភាក្សា​អំពី​យុតិ្តធម៌​ដើម្បី​ប្រជាជន នេះ​គឺ​ខុស​គ្នា»។


លោក សុវណ្ណ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គណបក្ស​នឹង​ផ្ញើ​លិខិត​ទៅ​សាលា​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​នេះ ដោយ​ជូន​ដំណឹង​សាលា​ក្រុង​អំពី​កម្មវិធី​ធ្វើ​បាតុកម្ម​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាធានី​ភ្នំពេញ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​លទ្ធភាព​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ រហូត​ទាល់​តែ​លោក​បាន​ទទួល​លិខិត​សិន។


3 comments:

Anonymous said...

យើងបានរស់ឆ្លងកាត់ របបជាច្រើន នឹង ជាច្រើនជម្នាន់មកនេះ ខ្មែរយើងភាគច្រើន មិនបានដឹងច្បស់អំពី ក្រុមបក្សពួកក្នុងជួររដ្ឋាភិបាលខ្មែរខ្លះ គ្រប់ជម្នាន់ បម្រើមនោគម្មវិជ្ជា អោយបរទេសបំបាត់ពូជខ្មែរ ដោយសាតែយើង មិនបានទទួលការអនុញ្ញាតិ ឲ្យសិក្សារយល់ដឹង នូវ ប្រវត្តិសាស្ដ្ររបស់ខ្លួនពិតប្រាកដ!

មកដល់ពេលនេះម៉ោងនេះ យើងឈប់ឆ្ងល់ទៀតហើយ ថាតើ អ្នកណា៎ ជា នណា៎! ព្រោះឥ អស់លោក អ្នកប្រវត្តិសាស្ដ្រ បានលាតត្រដាងអស់ហើយ! សូមបញ្ឈប់ការគម្រាមកំហែង ច្រម្ដែល ទៀតទៅ!

សូរថា៖ បើខ្មែរ មិនតស៊ូររកយុត្តិធ៌ម ឲ្យខ្លួនឯងទេ ក៏ស្លាប់បន្តិចម្ដងៗ ក្នុងរូបភាពមួយដ៏កម្សាក ហើយ បើ ធ្វើអ្វីៗដើម្បីជាតិរស់ យកអ្វីៗដែលជារបស់ខ្លួនឯង ហើយស្លាប់ តើខ្មែរត្រូវជ្រើសរើសយកមួយណា?
ចម្លើយ៖ កូនខ្មែរកំពុងតែឆ្លើយ!

Anonymous said...

ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអា​អ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌,,, ស្មូត្រ, ភាវនា, ​សមាធិ, លុតជង្គុង ក្រាប​ទូល
ក្រោម​ល្អង​ធូលី​ព្រះ​បាទ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា