លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រម្នាក់ពីក្នុងរថយន្ត ក្នុងពីធីសំណេះសំណាល ជាមួយ ប្រជាជន ក្នុងស្រុក ខ្សាច់កណ្តាល កាលពីម្សិលមិញ។ រូបថត ហេង ជីវ័ន្ត |
មាស សុខជា និង STUART WHITE ភ្នំពេញប៉ុស្តិ៍ 10 SEPTEMBER 2013
កណ្តាលៈ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី កាលពីម្សិលមិញ បានប្រាប់ទៅក្រុមអ្នកគាំទ្រក្នុងខេត្ត កណ្តាលឲ្យរៀបចំ កន្ទេល ខ្នើយ អង្ករ និងត្រៀមខ្លួនសម្រាប់ការតវ៉ារយៈពេលយូរជាងមុន ខណៈដែលលោក និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានបានគូសបង្ហាញអំពីផែនការសម្រាប់ការតវ៉ានៅទីលានប្រជាធិបតេយ្យដែលអាចអូសបន្លាយរយៈពេលច្រើនថ្ងៃឬយូរជាងនេះ។
ថ្លែងទៅកាន់ប្រជាជនប្រមាណ ២០០០ នាក់ក្នុងស្រុក ខ្សាច់កណ្តាល មួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលផ្លូវការបញ្ជាក់ពីការឈ្នះរបស់គណបក្សកាន់អំណាចនៅ ក្នុងការបោះឆ្នោតខែ កក្កដា លោក សម រង្ស៊ី និងលោក កឹម សុខា បានអំពាវនាវឲ្យអ្នកគាំទ្រទាំងអស់ចូលរួមនៅក្នុងបាតុកម្ម ទូទាំងប្រទេស ដែលធ្វើឡើងនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី១៥ កញ្ញា និងបន្តយ៉ាងហោចណាស់រហូតដល់ថ្ងៃទី១៧។
លោក សម រង្ស៊ី បានថ្លែងថា៖ «យើងនឹង [ធ្វើបាតុកម្ម] ច្រើនថ្ងៃច្រើនសប្តាហ៍។ ប្រសិនបើចាំបាច់នឹងដើរហែយើងនឹងហែ»។ «សូមបងប្អូន រៀបចំវេចអង្ករ [សម្រាប់ពេលដែល] យើងនឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ កុំភ័យ យើងនឹងជួបជុំគ្នានៅភ្នំពេញ ធ្វើបាតុកម្មខ្លាំងៗ»។
លោក កឹម សុខា ក៏បានសង្កត់លើសារនេះផងដែរថា បាតុកម្មនឹងបន្តរហូតទាល់តែភាពរីកចម្រើនកើតមានឡើងលើការដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត។
លោក សុខា បានថ្លែងបន្តថា៖ «យើងនឹងមិនចូលរួមសម័យប្រជុំសភាទេ»។
បើទោះបីជាមានការប្តេជ្ញាថា នឹងមានការតវ៉ារយៈពេលយូរជាងមុនក៏ដោយ ក៏អ្នកចូលរួមនៅពិធីម្សិលមិញបានសន្យាថា នឹងគាំទ្រការតវ៉ានៅទីលានប្រជាធិបតេយ្យ។
លោក រស់ រុន អាយុ ៦០ ដូចអ្នកដទៃៗដែលត្រូវបានសម្ភាស បានថ្លែងថា គាត់ «មិនភ័យខ្លាចទេ» ហើយថា គាត់ «ត្រូវតែហ៊ានទៅចូលរួមបាតុកម្ម និងចូលរួមទាមទារសន្លឹកឆ្នោតដែលពួកយើងបានបោះឲ្យគណបក្ស សង្គ្រោះជាតិ»។
ទោះយ៉ាងណាក្តី អ្នកលេងប្លុកនយោបាយវ័យក្មេងម្នាក់ឈ្មោះ អ៊ូ រិទ្ធី មានមន្ទិលសង្ស័យចំពោះផលនៃការតវ៉ាបន្តនេះ ហើយបានថ្លែងថា៖ «អ្នកអាចតវ៉ានៅទីលានប្រជាធិបតេយ្យនិងស្នាក់នៅទីនោះរយៈពេល ៣ ថ្ងៃ ប៉ុន្តែតើអ្វីជាផល? ដែលកម្មករធ្វើពិហការការងាររបស់ខ្លួនជាច្រើនថ្ងៃ»។ លោកកត់សម្គាល់ថា ឥរិយាបថដែលប៉ះពាល់សេដ្ឋកិច្ចនឹងធ្វើឲ្យគណបក្សប្រជាជន ក្រោកឡើង និងធ្វើការកត់សម្គាល់។
លោក រិទ្ធី បានថ្លែងថា ការតវ៉ានេះ «អាចមានផលប៉ះពាល់ទៅលើសណ្តាប់ធ្នាប់សង្គមប៉ុន្តែវានឹងមិនមានផលប៉ះពាល់ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចទេហើយសណ្តាប់ធ្នាប់សង្គម ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាអាចគ្រប់គ្រងបាន»។
តំណាងរាស្រ្តគណបក្ស កាន់អំណាច លោក ជាម យៀប បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ថា ជាប្រជាភិថុតិ ហើយលោកថា ការធ្វើបាតុកម្មលែងជាវិធីសម្រាប់ការដោះស្រាយជម្លោះពាក់ព័ន្ធនឹងការបោះឆ្នោតទៀតហើយ ដោយសារបញ្ហាជាច្រើនត្រូវបានដោះស្រាយរួចហើយដោយស្ថាប័ន ពាក់ព័ន្ធ។ លោកបានបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជន ទោះបីជាពួកគេបោះឆ្នោតឲ្យគណបក្សណាក៏ដោយ [ប៉ុន្តែ] ជាពិសេសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សូមធ្វើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលអំពាវនាវឲ្យស្ងប់ស្ងាត់ ហើយទុកលទ្ធភាពដល់គណបក្សឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀត»។
លោកបានអះអាងថា ទ្វារនៅតែបើកចំហចំពោះការចរចាជាមួយនឹងគណបក្សសង្គ្រោះជាតិ ប៉ុន្តែចរចាតែលើកម្មវត្ថុនៃការសម្រុះសម្រួលនយោបាយប៉ុណ្ណោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា គណបក្សរបស់លោកបានផ្ញើលិខិតជាច្រើនស្នើសុំកិច្ចពិភាក្សាលើការ ស៊ើបអង្កេតឯករាជ្យ ប៉ុន្តែ «គេស្នើពិភាក្សាអំពីកិច្ចព្រមព្រៀងចែករំលែកអំណាច ហើយយើងចង់ពិភាក្សាអំពីយុតិ្តធម៌ដើម្បីប្រជាជន នេះគឺខុសគ្នា»។
លោក សុវណ្ណ ក៏បានបញ្ជាក់ផងដែរថា គណបក្សនឹងផ្ញើលិខិតទៅសាលាក្រុងភ្នំពេញនៅថ្ងៃនេះ ដោយជូនដំណឹងសាលាក្រុងអំពីកម្មវិធីធ្វើបាតុកម្មរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាធានីភ្នំពេញ បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើលទ្ធភាពនៃការធ្វើបាតុកម្មនោះទេ រហូតទាល់តែលោកបានទទួលលិខិតសិន។
3 comments:
យើងបានរស់ឆ្លងកាត់ របបជាច្រើន នឹង ជាច្រើនជម្នាន់មកនេះ ខ្មែរយើងភាគច្រើន មិនបានដឹងច្បស់អំពី ក្រុមបក្សពួកក្នុងជួររដ្ឋាភិបាលខ្មែរខ្លះ គ្រប់ជម្នាន់ បម្រើមនោគម្មវិជ្ជា អោយបរទេសបំបាត់ពូជខ្មែរ ដោយសាតែយើង មិនបានទទួលការអនុញ្ញាតិ ឲ្យសិក្សារយល់ដឹង នូវ ប្រវត្តិសាស្ដ្ររបស់ខ្លួនពិតប្រាកដ!
មកដល់ពេលនេះម៉ោងនេះ យើងឈប់ឆ្ងល់ទៀតហើយ ថាតើ អ្នកណា៎ ជា នណា៎! ព្រោះឥ អស់លោក អ្នកប្រវត្តិសាស្ដ្រ បានលាតត្រដាងអស់ហើយ! សូមបញ្ឈប់ការគម្រាមកំហែង ច្រម្ដែល ទៀតទៅ!
សូរថា៖ បើខ្មែរ មិនតស៊ូររកយុត្តិធ៌ម ឲ្យខ្លួនឯងទេ ក៏ស្លាប់បន្តិចម្ដងៗ ក្នុងរូបភាពមួយដ៏កម្សាក ហើយ បើ ធ្វើអ្វីៗដើម្បីជាតិរស់ យកអ្វីៗដែលជារបស់ខ្លួនឯង ហើយស្លាប់ តើខ្មែរត្រូវជ្រើសរើសយកមួយណា?
ចម្លើយ៖ កូនខ្មែរកំពុងតែឆ្លើយ!
ចំពោះ នាងចិន្ដា នឹង អាបុរស សាកល,
ប្រាប់ទៅមេពួកអាអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ឬ សូត្រធម៌,,, ស្មូត្រ, ភាវនា, សមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
Post a Comment