Tuesday, October 29, 2013
គណបក្សសង្គ្រោះជាតិ ដាក់លក្ខខណ្ឌ ៣ ចំណុច ដើម្បីចរចាសាជាថ្មី ជាមួយគណបក្សប្រជាជន
(ថ្ងៃទី 29 តុលា 2013, ម៉ោង 02:48:PM) | ដោយ: មុនីរាជ CEN
ភ្នំពេញ: គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរសាជាថ្មី ដោយបានដាក់លក្ខខណ្ឌចំនួន ៣ ចំណុច ក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា មុនចូលរួមប្រជុំសភា នាពេលខាងមុខនេះ។
ការសម្រេចដាក់លក្ខខណ្ឌចំនួន ៣ ចំណុច របស់គណបក្សសង្គ្រោះជាតិ ក្នុងការងាកចូលមកតុចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ចាក់អង្រែ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ បានពិភាក្សាទៅបញ្ហាសំខាន់ៗមួយចំនួន ដែលទាក់ទងទៅនឹងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា មុននឹងឈានដល់ការចូលរួមប្រជុំសភា។
មន្ត្រីដដែល បានបញ្ជាក់ថា ចំណុចសំខាន់ៗ ចំនួន ៣ ដែលត្រៀមយកដាក់លើតុចរចា ជាមួយគណបក្សប្រជាជនកម្ពុជា មុនចូលរដ្ឋសភា រួមមាន៖
១.ទាមទារដូរគណៈកម្មាធិការជាតិរៀបចំការបឆ្នោត(គ.ជ.ប)។
២.បង្កើតគណៈកម្មការស៊ើបអង្កេតលើភាពមិនប្រក្រតី នៃការបោះ ឆ្នោត និង
៣.កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅថ្ងៃអនាគត។
មន្ត្រីដដែល អះអាងថា ការចរចា អាចនឹងកើតមាននាពេលខាងមុខនេះ ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។
ចំណែកលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី២៩ ខែតុលាថា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារចំហ រង់ចាំការចរចាជាមួយគណបក្សសង្គ្រោះជាតិ ដោយផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។
ចំពោះលក្ខខណ្ឌទាំងបីចំណុច របស់គណបក្សសង្គ្រោះជាតិ ខាងលើនេះ គឺមិនត្រូវបានឆ្លើយតបបែបណាពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាទេ។ ប៉ុន្តែកន្លងមក គណបក្សប្រជាជនកម្ពុជា បានបើកទ្វារចំហរសម្រាប់គណបក្សសង្គ្រោះជាតិ តែមិននិយាយពីការបង្កើតគណៈកម្មការស៊ើបអង្កេត ស្រាវជ្រាវលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨កក្កដានោះឡើយ៕
Subscribe to:
Post Comments (Atom)
6 comments:
ONE NATION FOR ALL!!!
Currently our country is not the same as before!
ស្រុកយើងឥឡូវនេះមិនដូចពីមុន។
ឥឡូវនេះស្រុកយើងមិនដូចពីមុន។
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
Les politiciens qui manquent d'initiatives sont voués à l'échec.
Où sont les revendications du Peuple ?
Et pourquoi ne portez-vous pas plaindre au près du roi et des Tribunaux même s'ils sont sous influence hs.
Les changements sont même dans la mentalité des khmers que vous devriez étudier et faire évoluer.
Vous et les 55 élus ainsi que les 8 membres prétendus gagnés devront rester solidaire et continuer à manifester sans conditions.
អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ
Post a Comment