Tuesday, October 29, 2013

គណបក្សសង្គ្រោះជាតិ ដាក់លក្ខខណ្ឌ ៣ ចំណុច ដើម្បីចរចាសាជាថ្មី ជាមួយគណបក្សប្រជាជន



(ថ្ងៃទី 29 តុលា 2013, ម៉ោង 02:48:PM) | ដោយ: មុនីរាជ CEN

ភ្នំពេញ:  គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ជំហរ​សាជាថ្មី ដោយ​បានដាក់​លក្ខខណ្ឌ​ចំនួន ៣ ចំណុច ក្នុង​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មុន​ចូលរួម​ប្រជុំ​សភា នាពេល​ខាងមុខនេះ​។
​    ​
​ការសម្រេច​ដាក់​លក្ខខណ្ឌ​ចំនួន ៣ ចំណុច របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ងាក​ចូលមក​តុ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ចាក់អង្រែ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា កាលពី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣ បាន​ពិភាក្សា​ទៅ​បញ្ហាសំខាន់ៗ​មួយចំនួន ដែល​ទាក់ទង​ទៅនឹង​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មុននឹង​ឈានដល់​ការចូលរួម​ប្រជុំ​សភា​។​
​    ​
​មន្ត្រី​ដដែល បាន​បញ្ជាក់ថា ចំណុច​សំខាន់ៗ ចំនួន ៣ ដែល​ត្រៀម​យក​ដាក់​លើ​តុ​ចរចា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មុន​ចូល​រដ្ឋសភា រួមមាន​៖

១.​ទាមទារ​ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា​រប​ឆ្នោត​(​គ​.​ជ​.​ប​)​។ 

២.​បង្កើត​គណៈកម្មការ​ស៊ើបអង្កេតលើ​ភាពមិនប្រក្រតី នៃ​ការបោះ  ឆ្នោត និង
​៣.​កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ទៅ​ថ្ងៃ​អនាគត​។

​មន្ត្រី​ដដែល អះអាងថា ការចរចា អាច​នឹង​កើតមាន​នាពេល​ខាងមុខនេះ ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅឡើយ​ទេ​។​
​    ​
​ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បើកទ្វារ​ចំហ រង់ចាំ​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្អែកលើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ​។​

​ចំពោះ​លក្ខខណ្ឌ​ទាំងបី​ចំណុច របស់​គណបក្ស​សង្គ្រោះ​ជាតិ ខាងលើនេះ គឺ​មិន​ត្រូវបាន​ឆ្លើយតប​បែបណា​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ ប៉ុន្តែ​កន្លងមក គណបក្ស​ប្រជាជន​កម្ពុជា បាន​បើកទ្វារ​ចំហរ​សម្រាប់​គណបក្ស​ស​ង្គ្រោះ​ជាតិ តែ​មិន​និយាយ​ពី​ការបង្កើត​គណៈកម្មការ​ស៊ើបអង្កេត ស្រាវជ្រាវ​លទ្ធផល​បោះឆ្នោត កាលពី​ថ្ងៃទី​២៨​កក្កដា​នោះឡើយ​៕

6 comments:

Anonymous said...

ONE NATION FOR ALL!!!

Anonymous said...

Currently our country is not the same as before!

ស្រុកយើងឥឡូវនេះមិនដូចពីមុន។

ឥឡូវនេះស្រុកយើងមិនដូចពីមុន។

Anonymous said...

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

និយាយមិនបាន said...
This comment has been removed by the author.
និយាយមិនបាន said...

Les politiciens qui manquent d'initiatives sont voués à l'échec.
Où sont les revendications du Peuple ?
Et pourquoi ne portez-vous pas plaindre au près du roi et des Tribunaux même s'ils sont sous influence hs.
Les changements sont même dans la mentalité des khmers que vous devriez étudier et faire évoluer.
Vous et les 55 élus ainsi que les 8 membres prétendus gagnés devront rester solidaire et continuer à manifester sans conditions.

Anonymous said...

អាតិរិច្ឆានជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ