Saturday, October 19, 2013

បក្ស សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត


..................................
Friday, 18 October 2013   វង្ស សុខេង  PPP
ភ្នំពេញៈ គណបក្ស សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈ​ពេល​បី​ថ្ងៃ​ជា​ថ្មី​ទៀត នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​នឹង​មាន​ការ​ប្រមូល​ផ្តុំ​ផង​ដែរ នៅ​ស្ថានទូត​បរទេស​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ជា​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។
លោក ហូរ វ៉ាន់ លោក ម៉ៅ មុនីវណ្ណ និង លោក គួយ ប៊ុនរឿន មេ​ក្រុម​ដឹក​នាំ​បាតុកម្ម​របស់​គណបក្ស សង្គ្រោះ​ជាតិ បាន​សរសេរ​នៅ​ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ជម្រាប​ទៅ​សាលា​រាជធានី​ថា គណបក្ស​ប្រឆាំង​នឹង​ប្រារព្ធ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​រយៈ​ពេល ៣ ថ្ងៃ ដែល​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃ ទី២៣‑២៥ តុលា ហើយ​នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​នៅ​ស្ថានទូត បារាំង ជប៉ុន សហរដ្ឋ អាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និង អូស្រ្តាលី ដើម្បី​ដាក់​ញត្តិ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី ២៨ ខែ កក្កដា។ ចាប់​តាំង​ពី​ខ្លួន បាន​ប្រារព្ធ​ការ​ប្រមូល​ផ្តុំ​ដ៏​ធំ​មួយ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ ទី៦ តុលា គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ខ្លួន​បាន​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​បាន​ចំនួន​មួយ​លាន​នាក់ ហើយ​សង្ឃឹម​ថា​នឹង​បាន​រហូត​ដល់ ៣ លាន​មុន​ថ្ងៃ ទី២៣ តុលា នៅ​ពេល​ដែល​ខ្លួន​គ្រោង​ប្រារព្ធ​ធ្វើ​មហា​បាតុកម្ម​នៅ​ក្នុង​រាជធានី ជា​ថ្មី​ទៀត​នេះ។


គណបក្ស​សង្គ្រោះ​ជាតិ ក៏​អំពាវនាវ​ផង​ដែរ ទៅ​សាលា​រាជធានី​ឲ្យ​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ក្រុម​អ្នក​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​កន្លែង​គណបក្ស​រៀបចំ​បង្កើត​ជម្រក​សម្រាប់​ក្រុម​អ្នក​តវ៉ា ដើម្បី​ការពារ​ភ្លៀង​និង​កម្ដៅ​ថ្ងៃ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា៖ «ជំហរ​របស់​យើង គឺ​នៅ​ដដែល​ដូច​ដែល​បាតុកម្ម​នឹង​បន្ត​ធ្វើ ប្រសិន​បើ​ការ​ទាមទារ​រក​យុត្តិធម៌​របស់​យើង មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ទេ​នោះ»។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ថ្លែង​ថា សាលា​រាជធានី​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ អំពី​ការ​អនុញ្ញាត ចំពោះ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ។ «យើង​បាន​អញ្ជើញ​មេ​ដឹក​នាំ​បាតុកម្ម មក​ជជែក​គ្នា​ថ្ងៃ​ស្អែក សម្រាប់​ផែនការ​លម្អិត​នៃ​បាតុកម្ម​របស់​ពួក​គេ»។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា បរិយាកាស​នយោបាយ កំពុង​បន្ត​ទៅ​ដោយ​រលូន ខណៈ​សភា​និង​រដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើង​រួច​ហើយ ទៅ​តាម​ច្បាប់ និង​រដ្ឋ​ធម្មនុញ្ញ។ «ពេល​វេលា​ហួស​ទៅ​ហើយ ហើយ​បាតុកម្ម​មិន​មែន​ជា​មូលដ្ឋាន​សម្រាប់​ស្វែង​រក​ដំណោះស្រាយ នយោបាយ​ទេ»។ គណបក្ស​ប្រជាជន បាន​ឈ្នះ​អាសនៈ​ចំនួន ៦៨ ក្នុង​ចំណោម​អាសនៈ ១២៣ ក្នុង​សភា ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​ចំនួន ៥៥ អាសនៈ។

លោក កឹម សុខា បាន​អះអាង​ជា​ដដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ ទី២៨ កក្កដា ដោយ​ទទួល​បាន ៦៣ អាសនៈ៕ PS

4 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

What we all see here are some pictures of poor Cambodian living under the so-called Hun Sen regime.

My view:

It is all about Indochina Federation of late Ho Chi Minh to exterminate Khmer ethnics.

So what are you two waiting for Mr. Sam Rainsy and Kem Sokha ?

Why Mr. Sam Rainsy and Kem Sokha so afraid of real massive demonstration ?

What Mr. Sam Rainsy and Kem Sokha done in the past recent months ( 2013 ) are not called real massive demonstration at all?

Wake up Mr. Sam Rainsy and Mr. Kem Sokha, Majority of Khmer have woke up already. So wake up Mr. Sam Rainsy and Mr. Kem Sokha.

Anonymous said...

Yeap the election is smooth to his party to corrupt, same faces, same strategy....they do not care the country, just make good money.

Anonymous said...

ពាក្យស្មែរ និយាយថា ៖
-សម រង្ស៊ី តែងភ្លេច គុក
-តែគុក មិនដែលភ្លេច សម រង្ស៊ីទេ!
______________________________
ពាក្យស្មែរ និយាយថា ៖
កឹម សុខា តែងភ្លេច តៃហោង
តែតៃហោង មិនដែលភ្លេច កឹម សុខាទេ!
______________________________
ពាក្យស្មែរ និយាយថា ៖
ហ៊ុន សែន តែងភ្លេច រន្ទះបាញ់
តែរន្ទះបាញ់ មិនដែលភ្លេច ហ៊ុន សែនទេ!
______________________________