..................................
Friday, 18 October 2013 វង្ស សុខេង PPP
ភ្នំពេញៈ គណបក្ស សង្គ្រោះជាតិ បានប្រកាសពីការធ្វើមហាបាតុកម្មអហិង្សារយៈពេលបីថ្ងៃជាថ្មីទៀត នៅទីលានប្រជាធិបតេយ្យ ហើយនឹងមានការប្រមូលផ្តុំផងដែរ នៅស្ថានទូតបរទេសមួយចំនួនក្នុងរាជធានីភ្នំពេញ ជាការតវ៉ាប្រឆាំងទៅនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោត។
លោក ហូរ វ៉ាន់ លោក ម៉ៅ មុនីវណ្ណ និង លោក គួយ ប៊ុនរឿន មេក្រុមដឹកនាំបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ បានសរសេរនៅក្នុងលិខិតកាលពីថ្ងៃពុធដោយជម្រាបទៅសាលារាជធានីថា គណបក្សប្រឆាំងនឹងប្រារព្ធធ្វើបាតុកម្មដោយសន្តិវិធីរយៈពេល ៣ ថ្ងៃ ដែលនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃ ទី២៣‑២៥ តុលា ហើយនឹងធ្វើការប្រមូលផ្តុំនៅស្ថានទូត បារាំង ជប៉ុន សហរដ្ឋ អាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និង អូស្រ្តាលី ដើម្បីដាក់ញត្តិអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីថ្ងៃទី ២៨ ខែ កក្កដា។ ចាប់តាំងពីខ្លួន បានប្រារព្ធការប្រមូលផ្តុំដ៏ធំមួយនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃ ទី៦ តុលា គណបក្សសង្គ្រោះជាតិអះអាងថា ខ្លួនបានប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋបានចំនួនមួយលាននាក់ ហើយសង្ឃឹមថានឹងបានរហូតដល់ ៣ លានមុនថ្ងៃ ទី២៣ តុលា នៅពេលដែលខ្លួនគ្រោងប្រារព្ធធ្វើមហាបាតុកម្មនៅក្នុងរាជធានី ជាថ្មីទៀតនេះ។
គណបក្សសង្គ្រោះជាតិ ក៏អំពាវនាវផងដែរ ទៅសាលារាជធានីឲ្យធានានូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ក្រុមអ្នកតវ៉ានៅទីលានប្រជាធិបតេយ្យ ដែលជាកន្លែងគណបក្សរៀបចំបង្កើតជម្រកសម្រាប់ក្រុមអ្នកតវ៉ា ដើម្បីការពារភ្លៀងនិងកម្ដៅថ្ងៃ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា៖ «ជំហររបស់យើង គឺនៅដដែលដូចដែលបាតុកម្មនឹងបន្តធ្វើ ប្រសិនបើការទាមទាររកយុត្តិធម៌របស់យើង មិនត្រូវបានផ្តល់ឲ្យទេនោះ»។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីថ្លែងថា សាលារាជធានីមិនទាន់សម្រេចនៅឡើយទេ អំពីការអនុញ្ញាត ចំពោះបាតុកម្មដោយសន្តិវិធីនេះ។ «យើងបានអញ្ជើញមេដឹកនាំបាតុកម្ម មកជជែកគ្នាថ្ងៃស្អែក សម្រាប់ផែនការលម្អិតនៃបាតុកម្មរបស់ពួកគេ»។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជន បានថ្លែងថា បរិយាកាសនយោបាយ កំពុងបន្តទៅដោយរលូន ខណៈសភានិងរដ្ឋាភិបាល ត្រូវបានបង្កើតឡើងរួចហើយ ទៅតាមច្បាប់ និងរដ្ឋធម្មនុញ្ញ។ «ពេលវេលាហួសទៅហើយ ហើយបាតុកម្មមិនមែនជាមូលដ្ឋានសម្រាប់ស្វែងរកដំណោះស្រាយ នយោបាយទេ»។ គណបក្សប្រជាជន បានឈ្នះអាសនៈចំនួន ៦៨ ក្នុងចំណោមអាសនៈ ១២៣ ក្នុងសភា ខណៈដែលគណបក្សសង្គ្រោះជាតិ បានឈ្នះចំនួន ៥៥ អាសនៈ។
លោក កឹម សុខា បានអះអាងជាដដែលថា គណបក្សសង្គ្រោះជាតិគឺជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃ ទី២៨ កក្កដា ដោយទទួលបាន ៦៣ អាសនៈ៕ PS
4 comments:
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
What we all see here are some pictures of poor Cambodian living under the so-called Hun Sen regime.
My view:
It is all about Indochina Federation of late Ho Chi Minh to exterminate Khmer ethnics.
So what are you two waiting for Mr. Sam Rainsy and Kem Sokha ?
Why Mr. Sam Rainsy and Kem Sokha so afraid of real massive demonstration ?
What Mr. Sam Rainsy and Kem Sokha done in the past recent months ( 2013 ) are not called real massive demonstration at all?
Wake up Mr. Sam Rainsy and Mr. Kem Sokha, Majority of Khmer have woke up already. So wake up Mr. Sam Rainsy and Mr. Kem Sokha.
Yeap the election is smooth to his party to corrupt, same faces, same strategy....they do not care the country, just make good money.
ពាក្យស្មែរ និយាយថា ៖
-សម រង្ស៊ី តែងភ្លេច គុក
-តែគុក មិនដែលភ្លេច សម រង្ស៊ីទេ!
______________________________
ពាក្យស្មែរ និយាយថា ៖
កឹម សុខា តែងភ្លេច តៃហោង
តែតៃហោង មិនដែលភ្លេច កឹម សុខាទេ!
______________________________
ពាក្យស្មែរ និយាយថា ៖
ហ៊ុន សែន តែងភ្លេច រន្ទះបាញ់
តែរន្ទះបាញ់ មិនដែលភ្លេច ហ៊ុន សែនទេ!
______________________________
Post a Comment