Wednesday, October 30, 2013

បក្ស​សង្គ្រោះ​ជាតិ​​បញ្ជាក់​​ជំហរ​ជួប​ចរចា​ជា​ថ្មី​ជាមួយ​បក្ស​កាន់​អំណាច



គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ថា ការ​ដោះស្រាយ​ភាព​ទាល់ច្រក​នយោបាយ​នៅ​កម្ពុជា រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ត្រូវ​ដោះស្រាយ​ដោយ​សន្តិភាព​គ្មាន​អំពើ​ហិង្សា។  

RFA/Mom Sophon

ដោយ កែវ និមល 2013-10-30

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា ដើម្បី​បង្ហាញ​ពី​ភាព​ច្បាស់លាស់​ក្នុង​ការ​ជួប​ជជែក​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​ទាំង​២ ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទាក់ទង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួប​ជជែក​គ្នា​ឡើង​វិញ​តាម​ខ្សែ​រយៈ​ដែល​សមស្រប​របស់​គណបក្ស​នយោបាយ​ទាំង​២។

សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ដែរ​ថា ការ​ជួប​ចរចា​គ្នា​នេះ គឺ​ផ្ដោត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ការ​បោះ​ឆ្នោត។ ក្រៅ​ពី​នោះ មាន​ការ​កែ​ទម្រង់​យន្តការ​បោះឆ្នោត​ដោយ​ទាមទារ​ឲ្យ​មាន​ការ​លាលែង​ពី​តំណែង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ តុលា ថា ការ​យល់​ព្រម​កែ​ទម្រង់​លើ​យន្តការ​បោះ​ឆ្នោត​មាន​ភាព​សំខាន់៖ «អ្វី​សំខាន់​បំផុត​នោះ ដែល​ត្រូវ​ជជែក​គ្នា គឺ​នៅ​លើ​បញ្ហា​បោះ​ឆ្នោត​នោះ​តែម្ដង។ ដូចជា​ការ​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​ដើម្បី​រក​មើល​ថា តើ​ភាព​មិន​ប្រក្រតី​នោះ​កើត​ឡើង​លើ​ចំណុច​ណា​ខ្លះ? ហើយ​យើង​យក​ទៅ​ធ្វើ​កំណែ​ទម្រង់​របៀប​ណា ហើយ​យើង​ចង់​រៀប​វេទិកា​សាធារណៈ ដែល​រាជរដ្ឋាភិបាល​លោក​ប្រកាស​នោះ វា​គ្មាន​ប្រសិទ្ធភាព​ទេ ពីព្រោះ​អនុសាសន៍​មួយ​ចំនួន​នោះ គេ​បាន​ផ្តល់​រួច​មក​ហើយ។ ហើយ​មួយ​ទៀត ក្នុង​នាម​អ្នក​ដឹកនាំ កាល​ណា​មាន​កំហុស​ធ្ងន់ធ្ងរ ត្រូវ​លាលែង​ពី​តំណែង។ ដូច្នេះ គ.ជ.ប ត្រូវ​លាលែង​ចុះ​ចេញ​ពី​តំណែង»។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​បន្ថែម​ថា ការ​ជួប​ចរចា​គ្នា​នោះ មិន​ទាន់​កំណត់​ថ្ងៃ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ត្រូវ​មាន​ការ​ពិភាក្សា​ច្បាស់លាស់​លើ​បញ្ហា​នានា និង​លើ​ការ​កែ​ទម្រង់ គ.ជ.ប ជា​មុន​សិន ទើប​បាន​ពិនិត្យ​លើ​ការ​ចូល​រួម​ប្រជុំ​ក្នុង​សភា៖ «គឺ​ក្នុង​ន័យ​ថា ឲ្យ​មាន​កិច្ច​ព្រមព្រៀង​លាយលក្ខណ៍​អក្សរ​លើ​ការ​កែ​ទម្រង់​នោះ​ហើយ បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ និង​ចូល​បំពេញ​ការងារ។ ពីព្រោះ​យើង​មិន​អាច​ចូល​ស្បថ​ហើយ​មិន​ទាន់​មាន​អ្វី​ជា​លាយលក្ខណ៍​អក្សរ​ជា​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​អស់​នោះ​ទេ។ ចំណុច​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​ប្រហែល​ជា​យល់​ច្រឡំ។ ចង់​ចូល​ស្បថ​សិន​បាន​ចូល​បំពេញ​ការងារ​ដើម្បី​ផ្លាស់ប្ដូរ គ.ជ.ប។ នីតិវិធី​នេះ​យើង​បាន​យល់​ហើយ។ តែ​សំខាន់​បំផុត គឺ​មាន​កិច្ច​ព្រមព្រៀង​មួយ​ច្បាស់លាស់ តើ​គេ​ចង់​ធ្វើ​របៀប​ណា ពេល​វេលា​ណា​ខ្លះ? ឲ្យ​ពិត​ប្រាកដ​ជាមួយ​គ្នា ដើម្បី​ឲ្យ​ដូច​ពាក្យ​ថា យើង​អាច​អនុវត្ត​ទៅ​តាម​កិច្ច​ព្រមព្រៀង​ដើម្បី​កែ​ទម្រង់​ទៅ​បាន»។


លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង ដែល​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ទាក់ទង​រវាង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​ថ្ងៃ​ទី​៣០ តុលា ថា លោក​មិន​ទាន់​បាន​ទទួល​សំណើ​សុំ​ជួប​ចរចា​ឡើង​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ៖ «ប៉ុន្តែ​មក​ទល់​ពេល​នេះ អត់​ទាន់​មាន​អី​ទេ។ អត់​ទាន់​មាន​ការ​ទាក់ទង​គ្នា​ដើម្បី​ណាត់​ពេល​វេលា​ណា»។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា ការ​ស្នើ​ជួប​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា លើ​បញ្ហា​កែទម្រង់​យន្តការ​បោះ​ឆ្នោត​នេះ មិន​ជាប់​ទាក់ទង​ជាមួយ​រឿង​ពហិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចូល​រួម​ប្រជុំ​សភា​នោះ​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​គ្នា​ចំនួន ២ លើក​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១៦ និង ១៧ កញ្ញា កន្លង​ទៅ។ ការ​ជួប​គ្នា​ចរចា​នោះ​មិន​បាន​លទ្ធផល​ទេ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​យល់​ព្រម​ប្រគល់​តំណែង​ក្នុង​ក្បាល​ម៉ាស៊ីន​រដ្ឋ​សភា​ឲ្យ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ការ​ទាមទារ។ ក្រោយ​ពី​មិន​ចុះ​សម្រុង​គ្នា គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​កោះ​ប្រជុំ​សភា​ឯកបក្ស និង​បង្កើត​រដ្ឋាភិបាល​មួយ​តាម​ច្បាប់​ធម្មនុញ្ញ​បន្ថែម។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​ប្រជុំ​សភា​ដំបូង និង​ការ​បង្កើត​រដ្ឋាភិបាល​នោះ​ថា អធម្មនុញ្ញភាព៕

2 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!