Wednesday, October 09, 2013
កាយ-ព្រលឹង កិច្ចព្រមព្រៀងក្រុង ប៉ារីស មិនទាន់រលាយបាត់អស់ទេ
សូរ សមយុទ្ធ ភ្នំពេញ ប៉ុស្តិ៍ Wednesday, 09 October 2013
ការ ខំប្រឹងប្រែងជាង ១០ឆ្នាំ របស់អ្នកការទូត នៅអង្គការសហប្រជាជាតិ ពោលគឺពីខែ កក្កដា ឆ្នាំ ១៩៨១ រហូតដល់ ២៣ តុលា ឆ្នាំ ១៩៩១ ទីបំផុត ទទួលបានជោគជ័យ ដោយមានការចូលរួមពី ១៨ ប្រទេស ក្រោមការផ្តួចផ្តើមពីប្រទេស បារាំង និងចូលរួមដឹកនាំដោយ ឥណ្ឌូនេស៊ី ដើម្បីបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ១៩៩១ ដែលមានកិច្ចព្រមព្រៀងតូចៗចំនួនពីរ ក្នុងនោះគឺ ទី១. កិច្ចព្រមព្រៀងជាដំណោះស្រាយនយោបាយសម្រាប់ជម្លោះ កម្ពុជា ដែលចែកជា ៩ ផ្នែក មាន ៣២ មាត្រានិង ទី ២.កិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី ការមិនរំលោភបំពាន អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា ដែលមាន ៨ មាត្រារួមនឹងសេចក្តីប្រកាសជាការផ្តល់ជំនួយសម្រាប់ស្តារ និងកសាងប្រទេសឡើងវិញដល់កម្ពុជា។
ផ្នែក ទី១ ស្តីអំពី កិច្ចព្រមព្រៀង ក្នុងអំឡុងពេលអន្តរកាល ផ្នែក ទី២ ស្តីអំពីការបោះឆ្នោត ផ្នែក ទី៣ ស្តីអំពីសិទ្ធិមនុស្ស ផ្នែក ទី ៤ ស្តីពីការធានារបស់អន្តរជាតិ ផ្នែក ទី៥ ស្តីពីជនភៀសខ្លួន និងការដឹកជញ្ជូនមនុស្ស ផ្នែក ទី៦ ស្តីពីការដោះលែងអ្នកទោសសង្គ្រាម និងជនស៊ីវិល ផ្នែក ទី ៧ ស្តីពីគោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញថ្មី សម្រាប់កម្ពុជា ផ្នែក ទី៨ ស្តីពីការស្តារនិងការកសាងឡើងវិញ ផ្នែក ទី ៩ ស្តីពី «ខ» ចុងបញ្ចប់។ ផ្នែក ទី ២ មាត្រា ទី ១៤ ចែងថា ភាគីហត្ថលេខីទាំងអស់ ប្តេជ្ញាគោរពនូវលទ្ធផលនៃការបោះឆ្នោតទាំងនេះ នៅពេលដែលអង្គការសហប្រជាជាតិទទួលស្គាល់ថា ការបោះឆ្នោតនេះសេរី និងត្រឹមត្រូវ។ ការ «បោះឆ្នោតនេះ» នៅទីនេះ គឺសំដៅដល់ការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលត្រូវរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) តាមមាត្រា ១៣ ឧបសម្ព័ន្ធ ១ (D) និង ឧបសម្ព័ន្ធ ៣។ ដូចនេះ ផ្នែកស្តីពីការបោះឆ្នោតដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ១៩៩១ បានស្លាប់បាត់ហើយ តាំងពីឆ្នាំ ១៩៩៣ នៅពេលដែលសភាធម្មនុញ្ញ ក្លាយជារដ្ឋសភា ហើយដែលកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់។
មិនថាតែផ្នែក ទី២ ទេ សូម្បីតែផ្នែក ទី ១ ទី ៥ ទី ៦ ទី ៧ និង ទី ៩ ដែលចែងក្នុង កិច្ចព្រមព្រៀងឆ្នាំ ១៩៩១ បានស្លាប់កាយរលាយព្រលឹងទៅហើយ ដោយព្រោះ ទី១ វាជាកិច្ចព្រមព្រៀងដោះស្រាយជម្លោះ មិនមែនជាសន្ធិសញ្ញាសកលទេ។ ទី២ វាជាបេសកកម្មអនុវត្តដោយ អ៊ុនតាក់ ដែលមានអាណត្តិច្បាស់លាស់ ហើយដែលបានបញ្ចប់ទៅហើយ តាំងពីឆ្នាំ ៩៣ និង ទី៣ គ្មានខ្លឹមសារក្នុងមាត្រាណាមួយ ឬវាក្យខណ្ឌណាមួយ ដែលចែងបញ្ជាឲ្យអង្គការសហប្រជាជាតិ មានភារកិច្ចមើលការបោះឆ្នោតបន្តទៀតនោះទេ លើកលែងតែផ្នែក ទី ៣ មាត្រា ទី ១៧ នៃកិច្ចព្រមព្រៀង គឺមិនទាន់រលាយទេ ព្រោះបានចែងក្នុងខ្លឹមសារថា បន្ទាប់ពីការចប់ទៅនៃអន្តរកាល អគ្គស្នងការនៃអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស នៅបន្តត្រួតពិនិត្យមើលឲ្យបានដិតដល់នូវស្ថានភាពសិទ្ធិមនុស្ស ក្នុងប្រទេស កម្ពុជា ប្រសិនបើចាំបាច់គឺរួមទាំងការតែងតាំងអ្នករាយការណ៍ពិសេសដែលរាយការណ៍នូវការរកឃើញរបស់គាត់ជាប្រចាំឆ្នាំទៅអគ្គស្នងការនិងសន្និបាតអង្គការសហប្រជាជាតិ។
សំណួរ ដ៏ចម្រូងចម្រាសនៅទីនេះ គឺតើអ្វីទៅជាសិទ្ធិមនុស្ស? តើសិទ្ធិពលរដ្ឋ សិទ្ធិស៊ីវិល សិទ្ធិ នយោបាយ សិទ្ធិបញ្ចេញមតិ (ដូចជា ការទៅបោះឆ្នោតជ្រើសរើសអ្នកតំណាង) ស្ថិតក្នុងសិទ្ធិ មនុស្សឬទេ? បើតាមការពន្យល់នៃសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្ស ចម្លើយគឺពិតជាស្ថិតនៅក្នុងគោលការណ៍សិទ្ធិមនុស្សទាំងអស់។ សំណួរបន្ត តើកម្ពុជាជាភាគីហត្ថលេខីឬអត់ ? ចម្លើយគឺ កម្ពុជា មិនត្រឹមតែបានចុះហត្ថលេខាទេ ថែមទាំងជាម្ចាស់រឿងទៅទៀត ដូចនេះ ត្រូវតែគោរពហើយមិនមែនតែកម្ពុជាខ្លួនឯងទេ ពោលគឺប្រទេសជាហត្ថលេខីទាំងអស់នៅតែមានកាតព្វកិច្ចគោរពនូវកិច្ចព្រមព្រៀងសន្តិភាព ១៩៩១ លើផ្នែក ទី៣ ស្តីពីសិទ្ធិមនុស្ស។ ផ្នែក ទី ៤ ស្តីពីការធានារបស់អន្តរជាតិ ចំពោះអធិបតេយ្យភាពកម្ពុជា ហើយនិងផ្នែក ទី៨ ស្តីពីជំនួយអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាព បូរណភាព ទឹកដី ហើយត្រូវទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋកម្ពុជាផង ចំពោះមុខពលរដ្ឋខ្លួនឯង និងចំពោះមុខអង្គការសហប្រជាជាតិផង ចំណែកអង្គការសហប្រជាជាតិ ក៏ត្រូវទទួលខុសត្រូវ ចំពោះមុខពលរដ្ឋខ្មែរ ហើយរដ្ឋាភិបាលខ្មែរក៏នៅតែត្រូវទទួលខុសត្រូវចំពោះមុខអង្គការសហប្រជាជាតិ ដែរ។ ចុះបើសិនសំឡេងឆ្នោត របស់ពលរដ្ឋខ្មែរ ត្រូវបានគេលួចបន្លំ ឬបំបាត់ចោលមែននោះ តើអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីត្រូវធ្វើយ៉ាងដូចម្តេច?
រដ្ឋនីមួយៗក្នុងសតវត្សរ៍ ទី២១ នេះ មានកាតព្វកិច្ចពីរ ទីមួយ គឺ កាតព្វកិច្ចជាតិ និងទីពីរ គឺកាតព្វកិច្ច អន្តរជាតិ។ គ្រួសារមានវិន័យគ្រួសារ តែនគរក៏មានច្បាប់នគរដែរ។ ចុះបើមានគ្រួសារមួយជាទម្លាប់ ត្រូវតែសម្លាប់មនុស្សឲ្យបានម្នាក់ក្នុងមួយជីវិត ហើយពេលអាជ្ញាធរចុះទៅចាប់ខ្លួន ស្រាប់តែមេគ្រួសារថា នេះជាទម្លាប់ ជាវិន័យគ្រួសារយើង ហើយយើងមិនចាំបាច់ត្រូវការការអនុញ្ញាតការទទួលស្គាល់ពីអ្នកណាទេ តើរដ្ឋធ្វើយ៉ាងដូចម្តេច? ដូចគ្នានេះដែរ នៅពេល មេដឹកនាំប្រទេសមួយធ្វើអ្វីស្រេចតែចិត្តទាំងដែលដឹងថា បំពានច្បាប់នគរខ្លួនផង ហើយស្រាប់តែស្រែកថា ស្រុកអញ ស្រេចតែអញ! ចុះអ្នកភ្លេចហើយឬថា កម្ពុជា បានចុះហត្ថលេខាទទួល ស្គាល់ និងជាសមាជិកនៃអង្គការអន្តររដ្ឋាភិបាលយ៉ាងច្រើន រួមទាំងអាស៊ាន និងអង្គការសហប្រជាជាតិផងនោះ? រដ្ឋមានអធិបតេយ្យរបស់រដ្ឋ ចុះកាតព្វកិច្ចអន្តរជាតិវិញ? ឬក៏ចង់ជ្រក ក្រោមស្លាកអធិបតេយ្យជាតិ ហើយចេះតែកាប់សម្លាប់រាស្ត្រឯងស្រេចតែចិត្ត?
គួររំឭកថា អ៊ុនតាក់ (UNTAC) មានបេសកកម្ម ៧ យ៉ាង ក្នុងចំណោមភារកិច្ចធំៗទាំងនោះ គឺការតម្រូវឲ្យមានការគោរពសិទ្ធិមនុស្ស។ បើតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ របស់ខ្ញុំ ក្នុងចំណងជើង ជោគជ័យ និងបរាជ័យរបស់ អ៊ុនតាក់ (Achievements and Failures of UNTAC) បានរកឃើញ្ញថា អ៊ុនតាក់ បរាជ័យ លើ ៤ ចំណុច ទី១.ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅលើការបរាជ័យដែល អ៊ុនតាក់ មិនទាន់បានជួយរៀបចំឲ្យមាននូវច្បាប់ទម្លាប់ទីផ្សារដើម្បីធានា ការប្រកួតប្រជែងដោយយុត្តិធម៌ ក្នុងខណៈពេលដែលកម្ពុជាបើកចំហជើងមេឃទទួលលោកខាងក្រៅដោយអនុវត្ត សេដ្ឋកិច្ចទីផ្សារនៅឆ្នាំ ១៩៩២ ដែលធ្វើឲ្យឈ្មួញខិលខូចមួយចំនួនធំត្រូវរ៉ូវគ្នានឹងមន្ត្រីរដ្ឋាភិបាលបំផ្លាញសម្បត្តិជាតិខ្មែរអស់មិនស្ទើរ។ ទី២ ការដកកងទ័ពវៀតណាមចេញពីកម្ពុជា ដោយមិនព្រមឲ្យ អ៊ុនតាក់ ត្រួតពិនិត្យ គឺធ្វើឡើងដោយការព្រមព្រៀងរវាងរដ្ឋាភិបាលខ្មែរ និង វៀតណាម ដោយរហូតដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា តើកាលនោះ ដកមែនឬលេង? ឬដកថ្ងៃ តែចូលមកវិញពេលយប់? ទី ៣.អព្យាក្រឹតភាពរបស់ អ៊ុនតាក់ ពោលគឺព្រោះដោយសារតែស្ថានភាពនយោបាយ តម្រូវ ទើប អ៊ុនតាក់ ត្រូវតែជ្រើសរើសក្រុមមួយ ក្នុងចំណោមភាគីជម្លោះខ្មែរទាំង ៤ ដើម្បីជាកម្លាំងស្នូល អនុវត្តកិច្ចព្រមព្រៀង នោះគឺភាគីរដ្ឋកម្ពុជា ធ្វើជាឆ្អឹងខ្នង ដៃ ជើង និង ហ៊្វុនស៊ិនប៉ិច នៃសម្តេច សីហនុ យកធ្វើជាក្បាល។ ទី ៤ ជាទូទៅភាគីជម្លោះទាំង ៤ នៅពេលនោះ នៅតែកាន់អាវុធដដែល បើទោះបីជា អ៊ុនតាក់ អំពាវនាវឲ្យទម្លាក់អាវុធបញ្ចប់ជម្លោះយ៉ាងណាក្តី។
តែទោះជាយ៉ាងណា អ៊ុនតាក់ បានធ្វើការងារជោគជ័យចំនួន ៦ គឺ ទី១.បានអនុវត្តនូវ កិច្ចព្រមព្រៀងសន្តិភាព ប៉ារីស ១៩៩១ ទី២.រៀបចំការបោះឆ្នោតដែលមានលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ ១៩៩៣ ទី៣.បញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលចុះហត្ថលេខាទទួលយកមកអនុវត្តនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ទី៤.ចងក្រងគោលច្បាប់ធម្មនុញ្ញមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ខ្មែរ។ ទី៥. ដាក់កាតព្វកិច្ចឲ្យប្រទេសហត្ថលេខី និងសហគមន៍អន្តរជាតិ ផ្តល់ជំនួយទាំងសម្ភារ ទាំងថវិកាដើម្បីស្តារនិងកសាងកម្ពុជាឡើងវិញនិង ទី ៦.បានដឹកជញ្ជូនជនភៀសខ្លួនខ្មែរ ដែលរស់នៅក្នុងជំរំតាមបណ្តោយព្រំដែន ខ្មែរ-ថៃ មកកម្ពុជាវិញរាប់ សែននាក់។
អាណត្តិរបស់ អ៊ុនតាក់ បានបញ្ចប់ហើយ នៅឆ្នាំ ១៩៩៣ ហើយផ្នែកភាគច្រើននៃកិច្ចព្រមព្រៀង ក៏បានរលាយព្រលឹងចូលទៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ អស់ហើយ នៅសល់តែមាត្រា ១៧ ដែលនៅមានជីវិតបន្តរហូតដល់សព្វថ្ងៃ ដែលកំពុងអនុវត្តដោយអង្គការសហប្រជាជាតិតាមរយៈឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំទីក្រុង ភ្នំពេញ និងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ផ្នែក ទី៨ ស្តីពីការផ្តល់ជំនួយស្តារនិងកសាងប្រទេសឡើងវិញ ក៏នៅមានជីវិតដែរ។ លើសពីនេះផ្នែក ទី៤ ស្តីពីការធានារបស់អន្តរជាតិចំពោះអធិបតេយ្យភាពកម្ពុជា ហើយនិងកិច្ចព្រមព្រៀង ស្តីអំពីអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី...ក៏នៅមានសុពលភាពទាំងអស់ ពីព្រោះវាជាច្បាប់អន្តរជាតិ មានតម្លៃជាសកល ជាក់ស្តែងក្នុងមាត្រា ២ បានចែងថា គ្រប់ភាគីទាំងអស់ត្រូវតែគោរពអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី... របស់កម្ពុជា។ បើដូចនេះ តើកិច្ចព្រមព្រៀងស្លាប់ឬក៏នៅរស់? ចម្លើយគឺ ស្លាប់ក៏ស្លាប់ ហើយរស់ក៏រស់។ ចំណុចដែលស្លាប់កាយរលាយព្រលឹងរបស់កិច្ចព្រមព្រៀងគឺអាណត្តិរបស់ អ៊ុនតាក់ ព្រោះខ្មែរ មានសភា មានរដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣។ ចំណុចដែលនៅរស់ គឺផ្នែក ទី៣ ស្តីពីសិទ្ធិមនុស្សក្នុងមាត្រា ទី១៧ ផ្នែក ទី៤ ស្តីពីការធានារបស់អន្តរជាតិចំពោះអធិបតេយ្យភាពកម្ពុជា និងផ្នែក ទី៨ ស្តីពីជំនួយស្តារនិងកសាងប្រទេស និងកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យ បូរណភាពទឹកដី។ ក្រៅអំពីនេះ កម្ពុជា ត្រូវអនុវត្តកាតព្វកិច្ច អន្តរជាតិក្នុងនាមជាសមាជិកនៃអង្គការអន្តររដ្ឋាភិបាល ដូចជា អាស៊ាន និងអង្គការសហប្រជាជាតិដែលក្នុងនោះក៏មានដែរការគោរពគោលការណ៍បោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ដូចនេះ ដោយសារកម្ពុជាជាសមាជិកនៃអង្គការសហប្រជាជាតិផង ហើយដោយសារតែកាយ និងព្រលឹងរបស់កិច្ចព្រមព្រៀងនៅមិនទាន់រលាយអស់ផងនោះ ទាំងភាគីកម្ពុជា ទាំងភាគីហត្ថលេខីទាំងអង្គការសហប្រជាជាតិ នៅតែមានកាតព្វកិច្ចជាតិ និងអន្តរជាតិ ដើម្បីតាមដានមើល ដោះស្រាយនូវបញ្ហាកម្ពុជា រួមទាំងការបោះឆ្នោតឆ្នាំ ២០១៣ ផង ព្រោះប៉ះពាល់ដល់គោលការណ៍សិទ្ធិមនុស្សតែច្រកសម្រាប់ការប្តឹងប្ដល់ឲ្យមានការអនុវត្ត ការគោរពកិច្ចព្រមព្រៀង គឺមានតែមួយគត់តាមរយៈឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា និងអ្នករាយការណ៍ពិសេស តែអ្វីដែលគួរធ្វើគឺនៅតែជារបៀបវារៈ ចែកអំណាចសភា និងកំណែទម្រង់រដ្ឋ ព្រោះពេលនេះ សំពៅធំរបស់បក្សទេវតាបានបើកក្តោងបោះពួយចូលមហាសាគរ ចែកអំណាច គោះកែវ ជប់លៀង ស៊ីផឹក និងវាយយកសំឡេងឆ្នោត សម្រាប់ឆ្នាំ ២០១៨ បាត់ហើយ ក្នុងខណៈពេលដែលជំរំព្រះអាទិត្យមិនដឹងថាត្រូវហែលឬមុជ ឬតោងគល់ឈើឬកូនទូកមិនដឹងកោះត្រើយ មិនដឹងកំពង់នៅឯណាផងនោះ ដើម្បីជួយរាស្ត្រកសាងនគរ ៥ ឆ្នាំនេះ។
ការគោរពឆន្ទៈរាស្ត្រជា រឿងមួយ តែការបណ្តោយឲ្យរាស្ត្រចាប់មេដឹកនាំនយោបាយជាចំណាប់ខ្មាំង គឺជារឿងដោយឡែកមិនគួរឲ្យមាន។ ចម្បាំងយូរជាត្រណម ច្បាំងកាន់តែយូរសភាពចាញ់កាន់តែខ្លាំង មនុស្សមិនហត់ ក៏សេះអស់កម្លាំងដែរ៕
និស្សិតក្មេងវត្តកូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង
Subscribe to:
Post Comments (Atom)
2 comments:
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
នៅពេលជាមួយគ្នានេះ ខ្ញុំកំពុងតែស្ដាប់ លោក សាន សូវិត និយាយគ្នាជាមួយនឹង លោក នួន សារ៉ាយ បងប្អូនប្រាកដជាបានឮដែរហើយ! ត្រង់នេះ ខ្ញុំយល់ថា៖ ប្រធាន គណៈបក្សសង្គ្រោះជាតិ គួរតែយកចិត្តទុកដាក់ឲ្យបានដល់កម្រិតផង!
ខ្ញុំសុំមានសំណួរខ្លះ៖
តើវាមានដែរឬទេ ដែលថាក្នុងប្រព័ន្ធ គណៈបក្ស គេមានរាបជារបៀប ដូចជា បើចង់ជួបមេដឹកនាំកំពូល ទាល់តែមានការអនុញ្ញាតិ ទៅតាមលំដាប់លំដោយទើបបាន? បើមានវិញ តើអាចដែរឬទេដែលថា មនុស្សគ្រ័គ្គៗក្នុងប្រព័ន្ធនិមួយៗ របៀបជាឃុំគ្រងមេដឹកនាំកំពូល ឲ្យស្ដាប់តែពួកគ្នាឯង? ខ្ញុំតែឮជារឿយៗថា "បើចង់ជួបផ្ទាល់នឹងអ្នកធំ នុះវាមិនងាយទេហ្អើយ!"
ជឿដែរឬទេដែលថា ក្នុងប្រព័ន្ធនិមួយៗគ្មានមនុស្ស
ព្យាយាមកាត់ខ្សែរយៈពីអ្នកដទៃ រវាងអ្នកធំ ហើយទុកយកគុណសម្បត្តិសម្រាប់តែខ្លួនឯង?
លោក នួន សារ៉ាយ ថា "ត្រូវតែ លោក មេ បក្សសង្គ្រោះជាតិស៊ីញ្ញ៉េកុងត្រា ទើបបានជួយទៀត" តើកុងត្រានោះមានអ្វីខ្លះទៅ?
សួរថាកន្លងមក តិចឬច្រើនពួកយើង សុទ្ធតែពឹង ដង្ហើមមនុស្សខូនខ្លះដក បានវាទៅជាអញ្ចឹង?
តើអស់លោកក្នុងប្រព័ន្ធនិមួយៗ គោរពក្រមសីលធ៌ម បក្សប្រាកដប្រជាទេ?
ថែមពីលើនេះទៀត តើ លោក នួន សារ៉ាយ មានដែលឮដែរទេពាក្យថា "អ្នកធំមើលរំលងអ្នកក្រ ស្រវារកតែអ្នកមាន រីឯអ្នក្រវិញតូចទាបវិញ ហ៊ានបានត្រឹមតែប្រាពលូន នឹងទ្រនាប់"
យើងក៏មិនដឹងច្បាស់ថា អ្នកក្រោមបង្គាប់គ្រប់មេដឹកនាំសុទ្ធតែស្មោះ?
យើងបានឃើញហើយ កាលបោះឆ្នោតមុនៗ អស់លោកគ្រ័គ្គៗខ្លះ រត់ប្រសាច ចេញនឹងចូល បក្សនេះបក្សនោះ ដូចតួរល្ខោន! ខ្ញុំយល់ថាកាលណោះ ប្រហែលជាពលរដ្ឋ មិនទាន់ហ៊ានធ្វើម្ចាស់ខ្លួនឯងប៉ុន្មាននូវឡើយ បានពួកអស់លោកទាំងនោះ គិតតែពីលាភសការៈអញ្ចុងទៅ?
បើប្រជាពលរដ្ឋមិនកម្រើក រឿងចាស់នូវតែមាន លោក សម រង្ស៊ី នឹង លោក កឹម សុខា អត់មានឥទ្ធិពលលើរឿងត្រូវតែធ្វើអ្វី ឬ មិនត្រូវធ្វើអ្វីនោះទេ បើពួកគាត់ត្រូវតែជៀស មិនឲ្យបាត់បង់ជីវិត្តមនុស្សដែលក្លាហានមានតិចនូវឡើយផង! អ្នកណាជួយមិនជួយ អ្នកណាស៊ីញ្ញ៉េមិនស៊ីញ្ញេវាដូចតែគ្នា ទេដឹង?
ម្ដងនេះខុសពីមុន៖
ប្រជាពលរដ្ឋហ៊ានស៊ីញ្ញ៉េប្ដិតមេដៃ ប្ដឹង លោក ហ៊ុន សែន ហើយក៏ហ៊ានធ្វើម្ចាស់របស់ខ្លួន ពេញលេញថែមទៀត រួចមើលទៅឯធនធានមនុស្សខ្មែរ ក៏ខុសមុនឆ្ងាយមិនតិច!
ខ្មែរឥឡូវនេះអាចជ្រើសរើសយក គោលនយោយបក្សមួយ ហើយអាចឈនទៅធ្វើជាម្ចាស់បក្សមួយនោះទាំងស្រុងបាន ដោយផ្អែកទៅនឹងធនធានរបស់ពួកគាត់
មានន័យថា៖ បើថ្នាក់ដឹកនាំណាម្នាក់ ប្រព្រឹតប្រាស់ចាក់ពីក្រមសីធ៌មបក្ស អ្នករងអាចជំនួសបានគ្រប់ពេល! ហើយបើបុគ្គលតំណាងរាស្ដ្រណាម្នាក់ ចេញដើរតួរល្ខោនទៀត បុគ្គលនោះក៏មិនអាចនាំយកសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋទៅជាមួយខ្លួនបាន ព្រោះប្រជាពលរដ្ឋបានបោះឆ្នោតអោយគោលនយោបាយបក្ស មិនមែនសម្រាប់បុគ្គលណាទាល់តែសោះ!
បើ លោក នួន សារ៉ាយ ពិតជាមានគោលដៅដាច់ខាតត្រូវតែជួយខ្មែរមែន លោក ត្រូវតែរកលទ្ធភាពប្រើជំនួយរបស់លោក ទៅពង្រឹងជំហរអ្នកគាំទ្រ គណៈបក្សសង្គ្រោះជាតិ ក្នុងប្រទេស ទើបមានប្រសិទ្ធិភាព?
ធ្វើបដិវត្តន៍ អហ៊ឹង្សា មានតែពឹងលើកម្លាំងប្រជាពលរដ្ឋជាគោល!
"លួចអត់បាន ទិញអត់លក់" ការស្រេកឃ្លាន លោក នួន សារ៉ាយ ត្រូវតែជួយហើយ មែនទេ!
Post a Comment