http://www.youtube.com/watch?v=4lgKEzbkILo
..............................................
http://vodhotnews.com/17048
ដោយ៖ ញឹម សុខន និង អ៊ឹង ប៊ុនថន | ថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2013, ម៉ោង 05:07 PM VOD
យ៉ាងហោចណាស់ស្ត្រីបីនាក់សន្លប់ បុរសម្នាក់ត្រូវចាប់ខ្លួន និងមួយចំនួនទៀតរងរបួស ក្នុងព្រឹត្តិការណ៍បង្ក្រាប ដោយហិង្សាថ្មីទៀត ដោយកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ ទៅលើអ្នកភូមិដែលចេញតវ៉ារឿងដីធ្លី។
កម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល និងដំបងជិត១០០នាក់ បានបង្ក្រាប អ្នកមានជម្លោះដីធ្លី ដែលតវ៉ានៅមុខសាលារាជធានីភ្នំពេញ ខណៈក្រុមស្ត្រីអ្នករងគ្រោះ ប្រហែល៦០នាក់ ព្យាយាមបិទមហាវិថីព្រះមុនីវង្សជាថ្មីទៀត ដើម្បីដាក់សម្ពាធឲ្យសាលារាជធានីភ្នំពេញ គោរពកិច្ចសន្យា ដែលថានឹងជួយអន្តរាគមន៍រកយុត្តិធម៌រឿងបណ្តេញពួកគេចេញពីលំនៅឋាន ដោយមិនទាន់ផ្តល់សំណងសមរម្យនោះ ៖ “ខ្ញុំប៉ូលីសធាក់មួយជើង ហើយប្លោងទៅលើប្រជារាស្ត្រ ហើយខ្ញុំក៏ធ្លាក់មក ក្បាលខ្ញុំត្រូវជាមួយថ្ម តែគ្រាន់ថាវាមិនមានឈាមទេ តែត្រូវដៃ ជាំដៃ ហើយទ្រូងខ្ញុំពេលក្រោកឡើង វាចុកៗ វ៉ៃត្រូវក្បាល ហើយនេះដាច់ជង្គង់ វាវ៉ៃហើយឡើងជាន់ខ្ញុំពីលើទៀត ជាន់ដេញគ្នារហូតតែម្តង។ សាលាក្រុងគ្មានសមត្ថភាពទេ បានប្រើពួកជីវពលមកវ៉ៃប្រជាពលរដ្ឋ”។
សកម្មជនដីធ្លីទាំងនោះមកពីសហគមន៍ អតីតបុរីកីឡា បឹងកក់ ថ្មគោល និងសហគមន៍មួយចំនួនទៀត។
ពេលកំពុងប៉ះទង្គិចអ្នកដឹកនាំកម្លាំងបង្ក្រាប លោក លឹម ហុង បានព្យាយាមលួង លោមស្ត្រីអ្នកភូមិឲ្យបើកផ្លូវ ដើម្បីសម្រួលចរាចរណ៍ដែលកំពុងកកស្ទះ។ ប៉ុន្តែលោកហាក់បង្ហាញពីភាពនឿយណាយ រឿងជម្លោះអូសបន្លាយនេះ ៖ “ឯកភាពគ្នាហើយ នៅរញ៉េរញ៉ៃទៀត ខ្ញុំពិបាកចិត្តដល់ហើយ ពិបាកចិត្តមែន”។
មន្ត្រីឃ្លាំមើលការំលោភសិទ្ធិមនុស្ស នៅសមាគមអាដហុក លោក ចាន់ សុវ៉េត ដែលឃ្លាំមើលករណីនេះ យល់ថា ការអូសបន្លាយជម្លោះដីធ្លីនេះ ដោយសារសាលារាជធានីភ្នំពេញគ្មានយន្តការដោះស្រាយ ឈរលើគោលការណ៍ឯករាជ្យ ដោយរងសំពាធពីក្រុមហ៊ុនដែលរំលោភកិច្ចសន្យាជាមួយអ្នកភូមិ។ លោក ជំរុញឲ្យភាគីពាក់ព័ន្ធបញ្ឈប់វប្បធម៌គេចវេស ហើយងាកមករកយុត្តិធម៌ជូនជនរងគ្រោះ ដែលកំពុងប្រឈមនឹងបញ្ហាសុខភាព ដោយសារការបណ្តេញចេញនេះ ៖ “អ្នកដែលប្រព្រឹត្តនូវអំពើទាំងអស់នេះ សមត្ថកិច្ចរាជធានីភ្នំពេញនេះឯង ដែលជាអ្នកទទួលខុសត្រូវ ចំពោះមុខប្រជាពលរដ្ឋ បុរីកីឡា ហើយដល់ពេលពួកគាត់ចេះតែគេចវេស ម្តងអញ្ចេះម្តងអញ្ចោះ រកលេសរហូត មិនព្រមផ្តល់ដំណោះស្រាយឲ្យគាត់បានទាន់ពេលវេលា មិនតែប៉ុណ្ណោះលើកទឹកចិត្តឲ្យក្រុមហ៊ុននោះ បានទទួលយកដីដែលត្រូវសាងសង់ពីរអាគារបន្ថែមទៅទៀត អញ្ជឹងហើយទើបធ្វើឲ្យពួកគាត់ចេះតែប្រឆាំងជំទោះម្តងហើយម្តងទៀតនោះ”។
VODមិនអាចសុំអត្ថាធិប្បាយ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជុំវិញការលើកឡើងនេះបានទេ ដោយលោកអះអាងថាកំពុងជាប់ប្រជុំ។ ប៉ុន្តែតំណាងអ្នកភូមិបុរីកីឡា លោក ពេជ្យ លឹមឃួន អះអាងថា អភិបាលរាជធាភ្នំពេញលោក ប៉ា សុជាតិវង្ស សន្យាជាមួយតំណាងអ្នកភូមិដែលបានជួបជួននៅថ្ងៃនេះថា និងអញ្ជើញតំណាងក្រុមហ៊ុន ផានអ៊ីម៉ិច មកសាកសួរ នៅថ្ងៃនេះ ដើម្បីស្វែងរកដំណោះស្រាយ។
តាមពាក្យបណ្តឹងរបស់អ្នកភូមិបុរីកីឡា ប្តឹងក្រុមហ៊ុនផានអ៊ីម៉ិច កាលពីឆ្នាំ២០១២ ក្រោយការបណ្តេញចេញនោះ ឲ្យដឹងថា ក្រុមហ៊ុនផានអ៊ីម៉ិច សន្យាសង់អាគារ ចំនួន១០ ជាថ្នូរនឹងបានដី នៅតំបន់នោះជាង២ហិកតា (២ហិកតា៦០អា)។ ប៉ុន្តែក្រុមហ៊ុនបានរំលោកកិច្ចសន្យា ដោយសង់បានតែ៨អាគារហើយឈប់សង់ តែក្រុមហ៊ុននេះ បានបណ្តេញអ្នកភូមិ ដោយហិង្សាចេញពីលំនៅឋាន ទើបផ្ទុះការតវ៉ារហូតសព្វថ្ងៃនេះ៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

6 comments:
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
បេីយោងតាមលោកកឹមសុខា បក្សសង្គ្រោះជាតិទេីបបានទទួលជ័យជំនះ «លំហសេរីភាព» ! តេីពិតមែនឬទេ ?
ដោយគោរពរាប់អាន,
លី ឌៀប
Before we wonder why Khmer rouge destroyed their own Khmer people.Now we understand Hun Sen and his group,they are the old Khmer rouge,they used to destroy Khmer in Khmer rouge regime and they continue to destroy their own Khmer people until now .They destroy their own Khmer people for who? They are like barbarian.
Who is traitor?Who destroyed the forest in Cambodia.Who stole Khmer money from corruption.Who give Khmer land to Hanoi.Who let vietnamese illegal come in Khmer country.Who destroyed Khmer people from Khmer rouge regime until now....
ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!
សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!
ឥឡូវប្រជាជនខ្មែរខ្លាចស្រុកខ្មែរក្លាយទៅជាស្រុកយួន!!!
Post a Comment