Wednesday, October 30, 2013

ស្ត្រី​បី​នាក់​សន្លប់​ និង​បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ថ្មី​ទៀត​រឿង​ជម្លោះ​ដីធ្លី​ (មានវីដេអូឃ្លីប)​

http://www.youtube.com/watch?v=4lgKEzbkILo

..............................................
http://vodhotnews.com/17048
ដោយ៖​ ញឹម សុខន និង អ៊ឹង ប៊ុនថន​​ | ថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2013, ម៉ោង 05:07 PM​ VOD
យ៉ាងហោច​ណាស់​ស្ត្រី​បី​នាក់​សន្លប់ បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន និង​មួយចំនួន​ទៀត​រងរបួស ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប ដោយ​ហិង្សា​ថ្មី​ទៀត ដោយ​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ទៅលើ​អ្នក​ភូមិ​ដែល​ចេញ​តវ៉ា​រឿង​ដីធ្លី។
​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល ​និង​ដំបង​ជិត​១០០​នាក់ បាន​បង្ក្រាប អ្នក​មាន​ជម្លោះ​ដីធ្លី ដែល​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​ស្ត្រី​អ្នករងគ្រោះ ប្រហែល​៦០​នាក់ ព្យាយាម​បិទ​មហាវិថី​ព្រះមុនីវង្ស​ជា​ថ្មី​ទៀត ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ គោរព​កិច្ចសន្យា ដែល​ថា​នឹង​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​រឿង​បណ្តេញ​ពួកគេ​ចេញ​ពី​លំនៅឋាន ដោយ​មិន​ទាន់​ផ្តល់​សំណង​សមរម្យនោះ ៖ “​ខ្ញុំ​ប៉ូលីស​ធាក់​មួយ​ជើង ហើយ​ប្លោង​ទៅលើ​ប្រជារាស្ត្រ ហើយ​ខ្ញុំ​ក៏​ធ្លាក់​មក ក្បាល​ខ្ញុំ​ត្រូវ​ជា​មួយ​ថ្ម តែ​គ្រាន់​ថា​វា​មិន​មាន​ឈាម​ទេ តែ​ត្រូវ​ដៃ ជាំ​ដៃ ហើយ​ទ្រូង​ខ្ញុំ​ពេល​ក្រោក​ឡើង វា​ចុកៗ វ៉ៃ​ត្រូវ​ក្បាល ហើយ​នេះ​ដាច់​ជង្គង់ វា​វ៉ៃ​ហើយ​ឡើង​ជាន់​ខ្ញុំ​ពី​លើ​ទៀត ជាន់​ដេញ​គ្នា​រហូត​តែ​ម្តង​។ សាលាក្រុង​គ្មាន​សមត្ថភាព​ទេ បាន​ប្រើ​ពួក​ជីវពល​មក​វ៉ៃ​ប្រជាពលរដ្ឋ​”​។​



​សកម្មជន​ដីធ្លី​ទាំងនោះ​មក​ពី​សហគមន៍ អតីត​បុរី​កីឡា បឹងកក់ ថ្មគោល និង​សហគមន៍​មួយចំនួនទៀត​។​

​ពេល​កំពុង​ប៉ះទង្គិច​អ្នកដឹកនាំ​កម្លាំង​បង្ក្រាប លោក លឹម ហុង បាន​ព្យាយាម​លួង លោម​ស្ត្រី​អ្នកភូមិឲ្យ​បើកផ្លូវ ដើម្បី​សម្រួល​ចរាចរ​ណ៍ដែល​កំពុង​កក​ស្ទះ​។​ ប៉ុន្តែ​លោក​ហាក់​បង្ហាញ​ពី​ភាព​នឿយណាយ​ រឿង​ជម្លោះ​អូសបន្លាយ​នេះ ៖ “​ឯកភាព​គ្នា​ហើយ នៅ​រញ៉េរញ៉ៃ​ទៀត ខ្ញុំ​ពិបាកចិត្ត​ដល់​ហើយ ពិបាកចិត្ត​មែន​”​។​

​មន្ត្រី​ឃ្លាំមើល​កា​រំលោភ​សិទ្ធិមនុស្ស ​នៅ​សមាគម​អាដហុក លោក ចាន់ សុ​វ៉េ​ត ដែល​ឃ្លាំ​មើល​ករណី​នេះ យល់ថា ការអូសបន្លាយ​ជម្លោះដីធ្លី​នេះ ដោយសា​រសាលា​រាជធានី​ភ្នំពេញ​គ្មាន​យន្តការ​ដោះស្រាយ ឈរលើ​គោលការណ៍​ឯករាជ្យ ដោយ​រង​សំពាធ​ពី​ក្រុមហ៊ុន​ដែល​រំលោភ​កិច្ចសន្យា​ជាមួយ​អ្នកភូមិ។​ លោក ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​វប្បធម៌​គេចវេស ហើយ​ងាក​មក​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព ដោយសារ​ការ​បណ្តេញ​ចេញ​នេះ​ ៖ “​អ្នក​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ទាំងអស់នេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​នេះឯង ដែលជា​អ្នក​ទទួលខុសត្រូវ ចំពោះមុខ​ប្រជាពលរដ្ឋ បុរី​កីឡា ហើយ​ដល់​ពេល​ពួកគាត់​ចេះតែ​គេចវេស ម្តង​អញ្ចេះ​ម្តង​អ​ញ្ចោះ រក​លេស​រហូត មិន​ព្រម​ផ្តល់​ដំណោះស្រាយ​ឲ្យ​គាត់​បាន​ទាន់ពេលវេលា មិនតែប៉ុណ្ណោះ​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​នោះ បាន​ទទួល​យក​ដី​ដែល​ត្រូវ​សាងសង់​ពីរ​អាគារ​បន្ថែម​ទៅទៀត អញ្ជឹង​ហើយ​ទើប​ធ្វើឲ្យ​ពួកគាត់​ចេះ​តែ​ប្រឆាំង​ជំ​ទោះ​ម្តង​ហើយ​ម្តងទៀត​នោះ​”​។​

VOD​មិនអាច​សុំ​អត្ថាធិប្បាយ​ ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​ជុំវិញ​ការលើកឡើង​នេះ​បាន​ទេ ដោយ​លោក​អះអាង​ថា​កំពុង​ជាប់​ប្រជុំ​។ ប៉ុន្តែ​តំណាង​អ្នកភូមិ​បុរី​កីឡា លោក ពេជ្យ លឹម​ឃួន អះអាងថា អភិបាល​រាជ​ធា​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស សន្យា​ជាមួយ​តំណាង​អ្នក​ភូមិ​ដែល​បាន​ជួប​ជួន​នៅ​ថ្ងៃ​នេះ​ថា និង​អញ្ជើញ​តំណាង​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច មក​សាកសួរ នៅថ្ងៃនេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ។​

តាម​ពាក្យបណ្តឹង​របស់​អ្នកភូមិ​បុរី​កីឡា ប្តឹង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ឆ្នាំ​២០១២ ក្រោយ​ការបណ្តេញចេញ​នោះ ឲ្យដឹងថា ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច សន្យា​សង់​អាគារ ចំនួន​១០ ជា​ថ្នូរ​នឹង​បាន​ដី នៅ​តំបន់​នោះ​ជាង​២​ហិកតា (២​ហិកតា​៦០​អា​)​។​​ ​ប៉ុន្តែ​ក្រុមហ៊ុន​បាន​រំលោក​កិច្ចសន្យា ដោយ​សង់​បាន​តែ​៨​អាគារ​ហើយ​ឈប់​សង់ តែ​ក្រុមហ៊ុន​នេះ បាន​បណ្តេញ​អ្នកភូមិ ដោយ​ហិង្សា​ចេញ​ពី​លំនៅឋាន ទើប​ផ្ទុះ​ការតវ៉ា​រហូត​សព្វថ្ងៃនេះ៕

សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com​

6 comments:

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?

ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិជាមួយការ ដង្ហែស្នាមមេដៃ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

ពីអញ

ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា

Anonymous said...

បេីយោងតាមលោកកឹមសុខា បក្សសង្គ្រោះជាតិទេីបបានទទួលជ័យជំនះ «លំហសេរីភាព» ! តេីពិតមែនឬទេ ?
ដោយគោរពរាប់អាន,
លី ឌៀប

Anonymous said...

Before we wonder why Khmer rouge destroyed their own Khmer people.Now we understand Hun Sen and his group,they are the old Khmer rouge,they used to destroy Khmer in Khmer rouge regime and they continue to destroy their own Khmer people until now .They destroy their own Khmer people for who? They are like barbarian.

Anonymous said...

Who is traitor?Who destroyed the forest in Cambodia.Who stole Khmer money from corruption.Who give Khmer land to Hanoi.Who let vietnamese illegal come in Khmer country.Who destroyed Khmer people from Khmer rouge regime until now....

Anonymous said...

ខ្ញុំជូនចំពោះអស់លោក មេដឹកនាំខ្មែរជាទីគោរព!

សូមមេតាក្រឡេកមើល ប្រជាពលរដ្ឋខ្មែរផង បើមុននឹងធ្វើការអភិវឍ្ឍន៍អ្វីៗ៖
លោកឃើញទេ ពេលលោកធ្វើផ្លូវ គ្រប់គ្រងដោយបរទេស បំណុលមិនទាន់សង ផ្លូវក៏ត្រូវរលាយខូចអស់!
ពេលលោកបង្កើតឲ្យមានរោងចក្រ ពលករខ្មែរពុំមានការបច្ចេកទេស ដែលអាចទទួលយកការងារទាំងនោះបាន!
ពេលលោកកាប់ឈើ លោកលក់ទៅឲ្យបរទេស ពុំមានការឆ្នៃប្រឌិត ដែលអាចឲ្យមានការងារ សម្រាប់ពលរដ្ឋខ្មែរ!
ឡោនិសាទ ឧទ្យានជាតិ ដីរ៉ែ ដីសមទាន សម្បត្តិជាតិ ដូចអង្គវត្ត។ល។ សុទ្ធតែគ្រប់គ្រងដោយបរទេស។
អស់លោក គួរតែបណ្ដុះបណ្ដាលពលរដ្ឋរបស់ខ្លួន ហើយអភិវឍ្ឍន៍អ្វីៗដោយប្រើប្រាស់ធនធានមនុស្សខ្មែរទៅតាមសម្រួល មិនមែនធ្វើអ្វីឲ្យខាងតែបានទាំងកំហ៊ុក ហើយអាងដោះសារថា៖ "យកអ្នកបច្ចេកទេសមក ព្រោះមនុស្សខ្មែរពុំមានតាមតម្រូវការ"
សូមមេតាបញ្ឈប់ធ្វើអ្វីៗទាំងបង្ខំ ផលប្រយោជន៍បានទៅបរទេស បំណុលកូនខ្មែរជាអ្នកសងយ៉ាងនេះទៀតទៅ!

Anonymous said...

ឥឡូវប្រជាជនខ្មែរខ្លាចស្រុកខ្មែរក្លាយទៅជាស្រុកយួន!!!