អ្នកឃ្លាំមើលស្ថានការណ៍នយោបាយប្រទេសកម្ពុជា បន្តរិះគន់សកម្មភាពចល័ត និងពង្រាយកម្លាំងចម្រុះរបស់រដ្ឋាភិបាលក្នុងរាជធានីភ្នំពេញ ថាជាការគំរាមកំហែង និងបង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិ។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលបានឆ្លើយបដិសេធ និងចាត់ទុកថាជាសកម្មភាពដើម្បីការពារសន្តិសុខសុវត្ថិភាព កុំឲ្យកើតចលាចលសង្គម។
ក្រុមសមត្ថកិច្ចពេលប្រឈមមុខជាមួយក្រុមយុវជនមួយក្រុមនៅជិតវត្តឧណ្ណាលោម នៅរសៀលថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៣។ RFA/Uon Chhin |
ដោយ ដែន អយុធ្យា 2013-10-18
អ្នកវិភាគឯករាជ្យ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកថា សកម្មភាពពង្រាយកម្លាំងចម្រុះឡោមព័ទ្ធទៅលើការប្រមូលផ្តុំសម្ដែងមតិអហិង្សារបស់មន្ត្រីសង្គមស៊ីវិល ឬពលរដ្ឋ មិនមែនដើម្បីការពារសន្តិសុខជូនពិធីទេ ប៉ុន្តែជាទង្វើបំភិតបំភ័យ និងបង្កើតអំពើហិង្សា។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ចាត់ទុកថា ការបន្តសកម្មភាពពង្រាយកម្លាំងប្រដាប់អាវុធចម្រុះរាប់ពាន់នាក់របស់រដ្ឋាភិបាលរាល់ថ្ងៃនេះ នាំឲ្យរដ្ឋាភិបាលខាតថវិកា និងបង្កភាពវឹកវរសង្គម។
លោកមើលឃើញថា សកម្មភាពដាក់ពង្រាយកម្លាំងប្រដាប់អាវុធនៅក្នុងក្រុង ពិសេសនៅពេលមានក្រុមអង្គការសង្គមស៊ីវិល ឬប្រជាពលរដ្ឋជួបជុំសម្ដែងមតិអ្វីមួយ បង្កើតឲ្យមានភាពក្តៅក្រហាយដល់ពលរដ្ឋ ឬប៉ះពាល់ដល់អ្នកវិនិយោគទុនថែមទៀត។
មានរឿងរ៉ាវអវិជ្ជមានរបស់រដ្ឋាភិបាលជាច្រើន ដែលអ្នកវិភាគរូបនេះរិះគន់មិនសំចៃមាត់ទៅលើទង្វើខុសឆ្គងនានា ដែលបានអនុវត្តដោយហិង្សាទៅលើពលរដ្ឋខ្លួន មានដូចជា សកម្មភាពពង្រាយកម្លាំងចម្រុះវាយបង្ក្រាបដោយហិង្សាទៅលើការតាំងសមាធិបួងសួងសុំសន្តិភាព ឬពិធីបង្អត់អាហាររបស់ពលរដ្ឋ ដើម្បីស្វែងរកយុត្តិធម៌ដីធ្លីជាដើម។
មិនមែនមានតែ លោក កែម ឡី ម្នាក់ទេ ដែលហ៊ានរិះគន់ ឬមើលឃើញថា កម្លាំងចម្រុះរដ្ឋាភិបាលស្ថិតនៅពីក្រោយ ឬជាអ្នកផ្ដើមបង្កើតឲ្យមានអំពើហិង្សាទៅលើពលរដ្ឋពេលធ្វើពិធីជួបជុំសម្ដែងមតិនានា សូម្បីលោកបណ្ឌិត សុខ ទូច អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ ក៏បានរិះគន់ធ្ងន់ៗចំពោះអាជ្ញាធររដ្ឋាភិបាល ដែលផ្ដើមឲ្យមានអំពើហិង្សាក្នុងសង្គមនេះដែរ។
លោក សុខ ទូច ចាត់ទុកសកម្មភាពចល័តកម្លាំងចម្រុះ ឬពង្រាយកម្លាំងប្រដាប់អាវុធច្រើនជំនាញ ក្នុងរាជធានីភ្នំពេញ ថាជាការបន្លាច ឬបំភិតបំភ័យដល់ពលរដ្ឋ ច្រើនជាងការការពារសន្តិសុខ។
អ្នកវិភាគរូបនេះមើលឃើញថា រដ្ឋាភិបាលហាក់ទំនងជាមិនទុកចិត្ត ឬភ័យខ្លាចស្រមោលអាក្រក់របស់ខ្លួន ទើបមិនទុកចិត្ត និងបង្កើតព្រឹត្តិការណ៍ពង្រាយកម្លាំងចម្រុះ ដើម្បីការពារ ឬបន្លាចពលរដ្ឋ។
ចំណែក លោក អំ សំអាត មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ដែលតាមដានសកម្មភាពពង្រាយកម្លាំងចម្រុះរបស់រដ្ឋាភិបាល ក៏ចាត់ទុកសកម្មភាពបង្ក្រាបមកលើការជួបជុំរបស់ប្រជាពលរដ្ឋបន្តបន្ទាប់មកនេះថា ជាទង្វើខុសច្បាប់។
មន្ត្រីសិទ្ធិមនុស្សរូបនេះពេបជ្រាយចំពោះការបញ្ជូនកម្លាំងចម្រុះទៅបង្ក្រាបដោយហិង្សាទៅលើការជួបជុំរបស់ពលរដ្ឋដោយសន្តិវិធី ដោយយកលេសការពារសន្តិសុខ សុវត្ថិភាពសង្គម ជាការបង្កើតឲ្យមានហិង្សា និងវឹកវរសង្គម។
កម្លាំងចម្រុះរដ្ឋាភិបាលមានដូចជា កងរាជអាវុធហត្ថ និងប៉ូលិសជាដើម ត្រូវបានគេដាក់ពង្រាយរាប់ពាន់នាក់តាមផ្លូវជាតិ និងច្រកសំខាន់ៗចេញ ឬចូលមករាជធានីភ្នំពេញ នៅក្រោយថ្ងៃបោះឆ្នោតសភានីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា។
ប៉ុន្តែ សកម្មភាពនេះ មន្ត្រីរដ្ឋាភិបាល ឬមន្ត្រីស្ថាប័នប្រដាប់អាវុធ បានអះអាងថា ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។
លោក ខេង ទីតូ មន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៨ ខែតុលា បានថ្លែងរិះគន់មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង ដែលចោទថា ការដាក់ពង្រាយកម្លាំងការពារ ឬចល័តកម្លាំងក្នុងរាជធានីភ្នំពេញ ជាការគំរាមកំហែង។ លោកថា ការពង្រាយកម្លាំងចម្រុះជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដើម្បីការការពារសន្តិសុខ សុវត្ថិភាពសង្គម និងទប់ស្កាត់រាល់សកម្មភាពវឹកវរណាមួយដែលអាចនឹងកើតមានឡើង មិនមែនសម្រាប់គំរាមក្រុម ឬបុគ្គលណាមួយទេ។
ទោះយ៉ាងណា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកវិភាគឯករាជ្យយល់ថា សកម្មភាពចល័ត ឬពង្រាយកម្លាំងប្រដាប់អាវុធចម្រុះរបស់រដ្ឋាភិបាលនៅក្រោយការបោះឆ្នោត ថាជាសញ្ញាគំរាមកំហែង ឬបំភិតបំភ័យពលរដ្ឋ។
ត្រង់ចំណុចនេះ លោក អំ សំអាត មន្ត្រីអង្គការលីកាដូ ថ្លែងពេបជ្រាយថា សូម្បីពលរដ្ឋប្រមូលផ្តុំធ្វើពិធីតាំងសមាធិបួងសួងសុំសន្តិភាព ឬឲ្យមានយុត្តិធម៌សង្គមដោយសន្តិវិធី បែរជាត្រូវសមត្ថកិច្ចប្រើកម្លាំងបង្ក្រាបដោយហិង្សាឲ្យមានរបួសស្នាម។ តើអាចចាត់ទុកជាការការពារសន្តិសុខជូនពលរដ្ឋដែរទេ?
បន្ថែមលើនេះ លោក កែម ឡី អ្នកវិភាគឯករាជ្យក៏បានរិះគន់ចំពោះសកម្មភាពដាក់ពង្រាយកម្លាំងចម្រុះ ឬបន្លាលួសបិទផ្លូវមួយចំនួនក្នុងក្រុង មិនឲ្យពលរដ្ឋចេញចូលប៉ុន្មានខែមកនេះ ឬសូម្បីព្រះរាជពិធីបុណ្យគម្រប់ខួប១ឆ្នាំ ព្រះករុណា សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ត្រូវហាមឃាត់មិនឲ្យពលរដ្ឋបានចូលទៅអុជធូបគោរពព្រះវិញ្ញាណក្ខន្ធ ព្រះអង្គ នៅវិមានតម្កល់ព្រះបរមរូបព្រះអង្គបានផងនោះ តើជាសកម្មភាពអ្វី? ឬមិនមែនជាសកម្មភាពរារាំងពលរដ្ឋទេឬ?
បញ្ហានេះ ទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋ បានស្នើដល់រដ្ឋាភិបាលឲ្យបញ្ឈប់សកម្មភាពចល័តកម្លាំងប្រដាប់អាវុធជាបន្តទៀត ព្រោះសកម្មភាពនេះអាចជាដើមហេតុនាំឲ្យមានអំពើហិង្សា និងមានភាពវឹកវរសង្គមទៅវិញទេ។
ទាក់ទិនបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា ការចល័តកម្លាំងប្រដាប់អាវុធចម្រុះនៅក្រោយការបោះឆ្នោតសភាអាណត្តិទី៥ គឺជាការត្រៀមការពារសន្តិសុខ និងស្ថិរភាពសង្គមក្រោយការបោះឆ្នោត។
ដូចគ្នាដែរ លោកឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេសនៃក្រសួងការពារជាតិ ក៏ធ្លាប់ឲ្យដឹងថា សកម្មភាពពង្រាយកម្លាំងចម្រុះថាជាការរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម។
យ៉ាងនេះក្តី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា សកម្មភាពពង្រាយកម្លាំងប្រដាប់អាវុធចម្រុះ ជាការបំភិតបំភ័យពលរដ្ឋឲ្យខ្លបខ្លាចមិនឲ្យចេញមុខតវ៉ាលើលទ្ធផលឆ្នោត។ សកម្មភាពពង្រាយកម្លាំងទ័ព និងសព្វាវុធរបស់រដ្ឋាភិបាល បានកើតមានក្រោយពេលគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ បានទាមទារឲ្យរដ្ឋាភិបាលបង្កើតគណៈកម្មការចម្រុះឯករាជ្យមួយ ដើម្បីអង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតសភាអាណត្តិទី៥ ដែលបក្សប្រឆាំងអះអាងថា កើតមានភាពមិនប្រក្រតី ឬមានការលួចបន្លំសន្លឹកឆ្នោត។
ការទាមទារនេះ គណបក្សប្រឆាំងបានដឹកនាំប្រជាពលរដ្ឋធ្វើមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនេះទ្រង់ទ្រាយធំចំនួន ២លើករួចមកហើយ ហើយចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា សប្ដាហ៍ខាងមុខ នឹងត្រៀមដឹកនាំមហាបាតុកម្មអហិង្សាទ្រង់ទ្រាយធំជាថ្មីទៀត ដើម្បីទាមទាររកយុត្តិធម៌លទ្ធផលបោះឆ្នោត៕
3 comments:
ចង់ដឹងថា : បើសៀមវាយលុកតំបន់ប្រាសាទព្រះវិហារថ្ងៃស្អែក តើហុ៊ន
សែនចល័តទ័ពការពារទឺកដី ឬមួយ ទុកទ័ពការពារភូមិគ្រឹស្ត ?
តាមមើលទៅ តំណែងនាយករដ្ឋមន្ត្រី សំខាន់ជាងទឹកដី ?Which one is more important for Hun Sen ? Thai encroachment ? or Prime
Minister position ?
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែក ធ្វើមហាតបាតុកម្ម ឬ មហាតបាតុកម្មសូត្រធម៌,,,,, មហាតបាតុកម្មស្មូត្រ, មហាតបាតុកម្មភាវនា, មហាតបាតុកម្មសមាធិ, លុតជង្គុង ក្រាបទូល
ក្រោមល្អងធូលីព្រះបាទ, ប្តឹងទៅតុលាការ ឬ ចង់ប្តឹងទៅអង្គការសហប្រជាជាតិ ឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
ពីអញ
ហ្ការី អ៊ឹង
សមាគមខ្មែរឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា និងជា
បេក្ខជន ស្ថានកុងស៊ុលខ្មែរប្រចាំឡុងប៉ិចរដ្ឋកាលីហ្វ័រញ៉ា
jendha,
this is called Hun Sen development
https://www.facebook.com/photo.php?fbid=192870660897593&set=a.165001847017808.1073741827.164982167019776&type=1&theater
Post a Comment