Monday, October 28, 2013

កម្ពុជា-​ថៃ​ប្រកាស​ជំហរ​រក្សា​សន្តិសុខ​នៅ​តាម​ព្រំដែន


ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ប្រកាស​ជំហរ​​រួមគ្នា​ជា​ថ្មី​ម្ដង​ទៀត ក្នុង​ការ​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ បើ​ទោះ​បី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ គ្រោង​ប្រកាស​សាលក្រម​ ពី​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ មាន​លទ្ធផល​បែប​ណា​ក៏ដោយ។

ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ក្រោយ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ នា​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៣។ RFA

ដោយ សួន សុផលមុន្នី 2013-10-28

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​ជួប​គ្នា​ដែល​មាន​រយៈ​ពេល​ជាង ១​ម៉ោង​ នៅ​ខេត្ត​បន្ទាយមានជ័យ និង​ទៅ​ធ្វើ​សន្និសីទ​កាសែត​នៅ​​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៣។

ភាគី​ទាំង​ពីរ​បាន​ផ្ដោត​ជា​សំខាន់​លើ​​ស្ថិរភាព និង​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ គ្រោង​ប្រកាស​សាលក្រម​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

ភាគី​កម្ពុជា​ ដឹក​នាំ​ដោយ​លោក ហោ ណាំហុង ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ភាគី​ថៃ​ដឹក​នាំ​ដោយ​លោក ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (Surapong Tovichakchaikul) ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា គូស​បញ្ជាក់​ថា អ្វី​ដែល​សំខាន់ គឺ​ភាគី​ទាំង​ពីរ កម្ពុជា-ថៃ បាន​ពិភាក្សា​គ្នា​លើ​ការ​ថែ​រក្សា​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត៖ «ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ល្អ ហើយ​អោយ​កាន់​តែ​ល្អ​ថែម​ទៀត បើ​ទោះ​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ នឹង​ចេញ​សេចក្ដី​សម្រេច​ស្ដី​ពី​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ខាង​មុន​នេះ»។

លោក កុយ គួង បន្ត​ថា ទោះ​បី​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ប្រកាស​សាលក្រម​​សម្រេច​បែប​ណា​ក៏ដោយ ប៉ុន្តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ប្ដេជ្ញា​ថា មិន​ឲ្យ​ទំនាក់ទំនង​នៃ​សេចក្ដី​សម្រេច​នោះ​ប៉ះពាល់​ដល់​​កិច្ច​សហការ​ជា​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ។ បន្ថែម​លើ​នេះ​ ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​ព្រំ​ដែន​កម្ពុជា-​ថៃ មាន​សុខ​សន្តិភាព មាន​ស្ថិរភាព ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង។

លោក កុយ គួង៖ «ប្រទេស​ទាំង​ពីរ​ប្រកាន់​ជំហរ​ដូច​គ្នា គឺ​ត្រូវ​តែ​គោរព អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការ ហើយ​ប្រកាន់​ជំហរ​រួម​មួយ​ទៀត គឺ​ទោះ​បី​ជា​សេចក្ដី​សម្រេច​នោះ​បែប​ណា​ក៏​ដោយ គឺ​មិន​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​ធ្វើ​ភាគី​រវាង​ប្រទេស​ទាំង​២​ទេ ហើយ​និង​ខិតខំ​ពន្យល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​យល់​ពី​បញ្ហា​នេះ»។

ក្រៅ​ពី​កិច្ច​ពិភាក្សា​លើ​ការងារ​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ ទាំង​ពីរ គណៈ​ប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ជជែក​លើ​ការងារ​អភិវឌ្ឍន៍​តំបន់​ព្រំដែន ដូច​ជា​ការ​បើក​ច្រក​ធ្វើ​ចរាចរណ៍​ដោះដូរ​ទំនិញ​ចេញ​ចូល​រវាង​​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) ជា​ដើម៕

6 comments:

Anonymous said...

CPP (Controlling People Party)

NAMBODIA (problem solved)

NAMLAO (problem solved)

NAMBOLAO (population 120M)

Anonymous said...

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!

Anonymous said...

Ah Hor Nam Hong, when you are going to die? You are too old . You have destroyed the country so deeply. You do not have khmer blood, heart and soul in your system. Plus Your appearance , your tongue, your deeds have proved that you are youn vietcong. You represent khmer in the UN but you serve ah Youn Hanoi interests.Your parents , your grand parents, your ancestor are youn Hanoi, where were you and your ancestor born?

Anonymous said...

I was born in Hanoi, Vietnam and grew up in Nam Benh, Cambodia where my long lost relative currently dwelling today. LOL

Anonymous said...

To 1:16AM even you do not tell the truth, the world knew already. Ah Hor was a murderer , a killer of khmer people during 1975 - 1979 and he continues to do so indirectly until now, but goes around comes around.

Anonymous said...

So much hate..