Thursday, October 10, 2013

កម្លាំងសមត្ថកិច្ច បិទផ្លូវខាងមុខសាលារាជធានីភ្នំពេញ


...................................
ដោយ៖ ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី10 ខែតុលា ឆ្នាំ2013 | 1 ម៉ោង មុន VOD
កម្លាំងសមត្ថកិច្ច នៅម៉ោងជាង១០ព្រឹកនេះ បានបិទផ្លូវព្រះមុនីវង្ស ខាងមុខសាលារាជធានីភ្នំពេញ បន្ទាប់ពីពលរដ្ឋចូលរួមទិវាសិទ្ធិលំនៅដ្ឋានពិភពលោក បានសម្រុកទៅស្ថាប័នមួយនេះ ដើម្បីយកញត្តិទៅដាក់។
ពលរដ្ឋជាង១០០០នាក់ មកពី៥០សហគមន៍ និង១០ខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នានៅក្បែរវត្តភ្នំ ដើម្បីអបអរសាទរទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី២៨។ពលរដ្ឋទាំងនោះ ភាគច្រើនជាអតីតអ្នករងគ្រោះដោយសារការបណ្តេញចេញ និងអ្នកកំពុងរងគ្រោះ។ ការប្រមូលផ្តុំនោះ ក៏មានព្រះសង្ឃប្រមាណជាង២០អង្គផងដែរ។ពលរដ្ឋ ដែលរងគ្រោះ បានលើកឡើងពីការលំបាកនៃការបណ្តេញចេញទៅកាន់អ្នកចូលរួម។


កម្លាំងសមត្ថកិច្ចរាប់រយនាក់ ប្រដាប់ដោយខែល កំពុងតាមយាមកាមសកម្មភាពរបស់ពលរដ្ឋទាំងនោះ និងរារាំងពួកគេចូលដាក់ញត្តិនៅសាលារាជធានី។ កម្លាំងសន្តិសុខ បានវាយកម្ទេចផ្ទះគំរូតំណាងឲ្យផ្ទះពលរដ្ឋ ខណៈអ្នកតវ៉ាប្រមូលផ្តុំនៅខាងមុខសាលារាជធានី។

VOD មិនទាន់អាចសុំការអត្ថាធិប្បាយភ្លាមៗពីកម្លាំងសមត្ថកិច្ច និងមន្ត្រីសាលារាជធានីភ្នំពេញ បាននៅឡើយទេ។

នៅម៉ោងជាង១០កន្លះនេះ កម្លាំងសមត្ថកិច្ច បានសម្រេចបើកផ្លូវវិញ និងអនុញ្ញាតឲ្យពលរដ្ឋចូលដាក់ញត្តិនៅសាលារាជធានី៕

2 comments:

Anonymous said...

មនុស្រឥឡូវមិន​ស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសា​របស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!

Anonymous said...

ខ្មែរឈប់ខ្លាចទៀតហើយ! ជំហានធ្វើជាម្ចាស់ខ្មែរឯង បាន​ដើរកាន់តែត្រូវផ្លូវហើយ!

នៅមានទៀត បើបងប្អូនប្រកាន់យក គោលនយោបាយរបស់បក្សមួយណា ហើយបានបោះឆ្នោតអោយគេ សូមកុំភ្លេចតាមដានថ្នាក់ដឹកនាំគណៈបក្សនោះ ហើយជួយតម្រង់គណៈបក្សនោះឲ្យដើរត្រង់ផ្លូវផងដែរទើបបាន! បើគេមិនព្រមត្រូវតែហ៊ានបន្ដរបោះឆ្នោតទម្លាក់ចោលឲ្យបាន!
ពីថ្ងៃនេះទៅគឹពលរដ្ឋជាអ្នកសម្រេចជោគវាសនាដោយខ្លួនឯង មិនត្រូវបណ្ដោយឲ្យនណា៎ម្នាក់ជិះសេះលែងដៃរទេ!