Sunday, November 17, 2013

ពិធី​បុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះ​ខែ​នៅ​កម្ពុជា​ក្រោម




ដោយ ជុន ច័ន្ទបុត្រ RFA 2013-11-16

នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក​សំពះ​ព្រះខែ។ នៅ​ថ្ងៃ​នេះ ក្នុង​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់​ជាង​សព្វដង ដ្បិត​ពលរដ្ឋ​ភាគ​ច្រើន​បាន​ចាក​ចេញ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​តាម​បណ្ដា​ខេត្ត។ យ៉ាង​ណា នៅ​តាម​មហាវិថី​នានា សួន​ច្បារ និង​តាម​បណ្ដា​មន្ទីរ ក្រសួង ស្ថាប័ន​នានា ក៏​មាន​ការ​តុប​តែង​លម្អ​ផ្កា​ភ្ញី និង​ភ្លើង​ពណ៌​ចម្រុះ។

នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​នេះ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​ឆ្នាំ​២០១០។ ប៉ុន្តែ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​បន្ត​ប្រារព្ធ​ពិធី​នេះ។

ចំណែក​នៅ​ឯ​ខេត្ត​ឃ្លាំង នៃ​ទឹក​ដី​កម្ពុជា​ក្រោម មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​បាន​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ ដល់​ថ្ងៃ​ស្អែក​ទី​១៧ ខែ​វិច្ឆិកា។

លោក ជុន ច័ន្ទបុត្រ ដែល​បាន​ទៅ​ទស្សនា​ពិធី​បុណ្យ​អុំទូក​នៅ​ខេត្ត​ឃ្លាំង នោះ មាន​សេចក្ដី​រាយការណ៍​មួយ​ពី​ទី​នោះ។

2 comments:

Anonymous said...

We have been so nice to the Viets and the Chinese but they have never been so nice to us. They have helped each other to kill us khmers instead. We khmers never wanted war, but they were the one who keep on abusing us and look down on us in every way the could. It is time for the Viets and Chinese do the right thing, that apology or mend the relationship between us and them. They need to stop manipulate about we owe them, because the truth is them who owed us everything e,g we helped them to win world war 2 and instead of returning our khmer khrom, they are trying swallow us even more. This has to stop, they need to compensate us and let us live our lives the way we want to e,g with our culture and tradition as well allowing us to learn all languages if we want too.

Anonymous said...

C est vachement très grave sur quelque khmers qu ils ont les mentalités youn dans ses pensées que c est ho chi minh qu il a sauvé le kampouchea krom.
Maintenant, c est entre khmer krom et khmer krom qui doit réagir en face quelque traitres.