ហ៊ុន សែន បានសន្យាម្តងហើយម្តងទៀតថា បើកាប់ឈើ មិនអស់ពីស្រុកខ្មែរទេ សុខចិត្តកាត់ ក ខ្លួនឯង ជឿអត់ ?
គំនរឈើដែលគេកាប់នៅព្រៃឡង់ ក្នុងខេត្តកំពង់ធំ កាលពីខែឧសភា។ រូបថត សហការី
Thursday, 21 November 2013 ផាក់ ស៊ាងលី PPP
បាងកកៈ ប្រតិភូជាង ១០០ នាក់ មកពី ១៥ ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមនៅក្នុងវេទិកាតំបន់មួយ រយៈពេលបីថ្ងៃនៅក្នុងទីក្រុង បាងកក ដើម្បីលើកកម្ពស់ចំណេះដឹង និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ត ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ព្រៃឈើ នៅក្នុងទិសដៅដើម្បីទប់ស្កាត់ការបំរែប្រួលអាកាសធាតុសកល។
វេទិកា ប្រចាំតំបន់ ដែលត្រូវបានរៀបចំឡើង ដោយអង្គការ RECOFTC គឺបានចាប់ផ្តើម កាលពីថ្ងៃចន្ទ និងបានបញ្ចប់កាលពីពុធម្សិលមិញ ដោយមានប្រតិភូ មកពី ១៥ ប្រទេស ចូលរួម ក្នុងនោះមានតំណាងមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងអ្នកសារព័ត៌មានផងដែរ។
អង្គការ RECOFTC បានលើកឡើងថា តម្រូវការផលិតផល និងប្រើប្រាស់ព្រៃឈើកំពុងតែមានការកើនឡើង ហើយការកាប់បំផ្លាញ និងដុតបំផ្លាញព្រៃឈើដើម្បីយកដីដាំដូងប្រេង ដាំកៅស៊ូ ធ្វើអាជីវកម្មរ៉ែ និងទំនប់វារីអគ្គិសនី បាននិងកំពុងកើតមានឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។
អង្គការនេះបានគូសបញ្ជាក់ថា៖ «ការកាប់បំផ្លាញ និងដុតព្រៃឈើនេះបានបញ្ចេញឧស្ម័នកាបូនរាប់លានតោនទៅក្នុងបរិយាកាស។ អភិបាលកិច្ចមិនល្អ និងទំនាស់ផលប្រយោជន៍បណ្តាលឲ្យមានជម្លោះដីធ្លី និងព្រៃឈើ ហើយវាក៏ធ្វើឲ្យមានការរំលោភសិទ្ធិសហគមន៍ផងដែរ»។
លោក James Bampton ប្រធានសម្របសម្រួលកម្មវិធីរបស់អង្គការ RECOFTC បានមានប្រសាសន៍ថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានព្រៃឈើចំនួន ៧៤០ លានហិកតា ហើយប្រជាពលរដ្ឋជាង ៤៥០ លាននាក់ ដែលភាគច្រើនមានជីវភាពក្រីក្រ បាននិងកំពុងរស់នៅដោយពឹងផ្អែកលើធនធានព្រៃឈើទាំងនេះ។
លោកបានថ្លែងដូច្នេះថា៖ «នៅខណៈពេលនេះដែរវាជារឿងបន្ទាន់មួយ ក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនៅប្រទេសជាច្រើន។ ការបំផ្លាញព្រៃឈើវាមិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់មនុស្សគ្រប់រូបនៅលើភពផែនដីទាំងមូល ដោយសារតែការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ដែលជាបញ្ហាបំរែបម្រួលអាកាសធាតុ»។
លោកបានលើកឡើងបន្ថែមទៀតថា ដូចអ្វីដែលបានបានលើកឡើងខាងលើ រដ្ឋាភិបាល រួមនឹងដៃគូអភិវឌ្ឍន៍នានា ត្រូវតែសហការណ៍គ្នា ដើម្បីបង្កើនតំបន់ព្រៃឈើឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពលរដ្ឋមូលដ្ឋាន និងពង្រឹងសិទ្ធិពលរដ្ឋមូលដ្ឋាន ក្នុងការពង្រឹងការគ្រប់គ្រងព្រៃឈើនៅតាមប្រទេសនីមួយៗ ប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត Don Gilmour ដែលជាសមាជិកកិត្តិយសរបស់អង្គការ RECOFTC បានលើកឡើងពីអន្តរទំនាក់ទំនងរវាងព្រៃឈើ និងទឹក។
លោកបានបញ្ជាក់ថា៖ «ព្រៃឈើជួយកាត់បន្ថយទឹកជំនន់ តែបើកាប់ព្រៃឈើវិញនោះ គឺបង្កើនឲ្យមានទឹកជំនន់កាន់តែច្រើនថែមទៀត»។ លើសពីនេះព្រៃឈើបានជួយកាត់បន្ថយការសឹករេចរឹល ឬច្រោះដី តែបើកាប់ព្រៃឈើវិញនោះ គឺវាបង្កើនការសឹករេចរឹលកាន់តែច្រើន។
ប្រតិភូ ដែលបានចូលរួមវេទិកាប្រចាំតំបន់ ក៏បាននិងកំពុងបង្កើតផែនការសកម្មភាពគ្រប់គ្រងព្រៃសហគមន៍ប្រចាំប្រទេសនីមួយៗផងដែរ គឺដើម្បីពង្រឹង និងលើកកម្ពស់ព្រៃសហគមន៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលនេះ។
របាយការណ៍វេទិកាជាតិលើកទីមួយស្តីពីការប្រែប្រួលអាកាសធាតុរបស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងពិភពលោក មានផ្ទៃដីព្រៃឈើទំហំ ៣៩៥២ លានហិកតាស្នើនឹង ៣០ ភាគរយនៃផ្ទៃដីពិភពលោកសរុប។ ប៉ុន្តែព្រៃឈើជាង ១២ លានហិកតា ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ។ ដោយឡែកចំពោះប្រទេសកម្ពុជាវិញ បរិមាណព្រៃឈើបាននឹងកំពុងថយចុះជាលំដាប់។ របាយការណ៍នេះបានសរសេរថា កាលពីឆ្នាំ ១៩៦៥ កម្ពុជាមានព្រៃឈើសរុបចំនួន ៧៣ ភាគរយ តែបើគិតត្រឹមឆ្នាំ ២០០៦ ព្រៃឈើនៅសល់តែ ៥៩ ភាគរយតែប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ ២០០៦ មកមិនទាន់មានស្ថាប័នណាមួយ ចេញផ្សាយពីទំហំព្រៃឈើដែលនៅសេសសល់នោះទេ៕
5 comments:
All forest looter must face justice, including vendors and purchasers!
បើយើងមិនដឹងរឿងរ៉ាវរបស់អាហ៊ុន សែន នឹង មីមេជ្រកសាម ហ៊ាងឧ្យបានច្បាស់ទេយើងមុខជាជឿរតាមសំដីអាហ៊ុន សែនដែលវាថាបើបង្ក្រាបការបំផ្លាញព្រៃឈើមិនបានវាសុខកាត់កវាចោល
តាមពិតនៅពេលវានិយាយនោះអាហ៊ុន សែន វាកំពុងតែមានបញ្ហាមិនចុះសំរុងជាមួយនឹងមីមេជ្រូមីសាម ហ៊ាង ព្រោះមីមេជ្រូកសាម ហ៊ាងវាបាន
លួចទៅរួមភេទជាមួយអាអំ លឹមហេងរាល់ថ្ងៃ។អាអំ លឹមហេង ជាសង្ឃនៅវត្តចំពុះក្អែក ។
តាមពិតអាហ៊ុន សែនវាចង់និយាយថាបើវាទប់ថ្កាត់មិមេជ្រូកសាម ហ៊ាងមិនឧ្យទៅរួមភេទជាមួយអាអំ លឹមហេង មិនបាន អាហ៊ុន សែន វាថាវាសុខចិត្តកាត់ក្តវាចោលបោះឧ្យឆ្កែស៊ី ។
នៅពេលដែលអាហ៊ុន សែន វាគិតទាន៉ក៏វាដូរពាក្យពីកាត់ក្ត ទៅជាកាត់កទៅវិញទៅគ្រាន់តែទប់ការកាប់ព្រៃឈើមិនបានរឿងអីត្រុវអាហ៊ុន សែនវាសន្យាថាវានឹកាត់កវាចោលនោះ ???។
រឿងពិតនេះសូមខ្មែរទាំងអស់ទាំងនៅក្រៅប្រទេសទាំងនៅក្នុងស្រុកជ្រាប ។
TREE PHEAP is cutting forestry for selling to Vietnam and China and Tree Pheap has given 1 million monthly to HUN SEN family this is from the Human Right group in Cambodian found and published 50 pages about this story, HUN SEN and Tree Pheap have no idea when they heard this just replied back like it is not true, if it is not true HUN SEN probably will sue the Human Right group already under defamation law.
មើលទៅពួកបំផ្លាញជាតិខ្មែរ
ទាំងអម្បាល់មាណនោះ កាន់តែខកបំណងហើយ
ចាំបាចឥទៅច្រឡោតខឹង ដល់បាត់ស្មារតី
គ្រាន់តែខ្មែរនាំគ្នាក្រោកឈរ
រកយុត្តិធម៌ឲ្យខ្លួនឯងកាន់តែច្រើនទេតើ!
ឱ! ឮថា៖ មានពួកក្រុម ឯណាម៉េចមិនដឹងទេ? គេកំពុងតែធ្វើចលនា រកការគាំទ្រដើម្បីបន្ថយ ឥទ្ធិពលនៃការគាំទ្ររបស់ លោក សម រង្ស៊ី នឹង លោក កឹម សុខា បន្តិចម្ដងៗ រហូតដល់អ្នកទាំងពី ចប់ជីវិត្តនយោបាយ នឹងអាលពួកគេដើរតួរជាអ្នកសង្គ្រោះជាតិវិញម្ដង។
សូមអស់លោកនឹងប្រជាពលរដ្ឋប្រយ័ត្ន ក្រែងលោពួកអ្នកស្នេហារជាតិ ដែលងប់នឹងអញនិយម បន្តរបំផ្លាញជាតិដោយមិនដឹងខ្លួន ឬក៏ វាជាកល្បិចបំបែកបំបាក់ ថ្មីទៀតរបស់បរទេស?
ក៏សូមអំពាវនាវផង៖ អ្នកស្នេហារជាតិទាំងអស់ មិនមែនដឹងទេសព្វថ្ងៃ បរទេសកំពុងតែចង់បាន ការបែកបាក់របស់ខ្មែរស្រាប់ សូមមេតាបញ្ឈប់ទង្វើដែលថា៖ មានតែអញនោះទៀតទៅ! សូមមេតារួបរួមគ្នាជាមួយ នឹងក្រុមអ្នកស្នេហារជាតិដូចគ្នា ឱ្យទៅជាផ្ទាំងសីលាដ៏រឹងមាំ ទើបយកឈ្នះលើសត្រូវរួមរបស់ខ្មែរបាន!
សូមអស់លោកមេតាគិតមើល ថាតើវាមិនមកតែអំពី ខ្មែរអ្នកស្ហេហារជាតិពិតប្រាកដ ចេះតែបង្កើតបក្សពួក ផ្សេងៗគ្នាក្លាយទៅក្រុមតូចៗ ហើយរវាងបក្សពួកនិមួយៗ មិនព្រមជួយគ្នានោះហើយ ដែលហេតុនាំឲ្យខ្មែរបន្តរ ចាញ់រហូតមកដល់សព្វថ្ងៃ!
Yes! ah kwak's promise this time would be true, just given him another 5 years, there wouldn't be any forest left in Cambodia. The chared land and the scorched earth in Cambodia would be looking as smooth as king Sihamony 's bald head glistened in the sun. What is the waste of soul.
Post a Comment