Friday, November 22, 2013

ប្រតិភូ​ពី ១៥ ប្រទេស​ពិភាក្សា​ពី​ការ​គ្រប់​គ្រង​ព្រៃ​ឈើ

ហ៊ុន សែន បានសន្យាម្តងហើយម្តងទៀតថា បើកាប់ឈើ មិនអស់ពីស្រុកខ្មែរទេ សុខចិត្តកាត់ ក ខ្លួនឯង ជឿអត់ ?

គំនរ​ឈើ​​ដែល​គេ​កាប់​នៅ​ព្រៃ​ឡង់​ ក្នុង​ខេត្ត​កំពង់​ធំ​​ កាល​ពី​ខែ​ឧសភា​។ រូបថត សហ​ការី
Thursday, 21 November 2013  ផាក់ ស៊ាងលី  PPP
បាងកកៈ ប្រតិភូ​ជាង ១០០ នាក់ មក​ពី ១៥ ប្រទេស នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​តំបន់​មួយ រយៈ​ពេល​បី​ថ្ងៃ​នៅ​ក្នុង​ទីក្រុង បាងកក ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង និង​អភិវឌ្ឍន៍​ផែនការ​យុទ្ធសាស្រ្ត ស្តីពី​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ព្រៃ​ឈើ នៅ​ក្នុង​ទិស​ដៅ​ដើម្បី​ទប់​ស្កាត់​ការ​បំរែ​ប្រួល​អាកាសធាតុ​សកល។
វេទិកា ប្រចាំ​តំបន់ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​អង្គការ RECOFTC គឺ​បាន​ចាប់ផ្តើម កាល​ពី​ថ្ងៃ​ចន្ទ និង​បាន​បញ្ចប់​កាល​ពីពុធ​ម្សិលមិញ ដោយ​មាន​ប្រតិភូ មក​ពី ១៥ ប្រទេស ចូល​រួម ក្នុង​នោះ​មាន​តំណាង​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​អ្នក​សារព័ត៌មាន​ផង​ដែរ។
អង្គការ RECOFTC បាន​លើក​ឡើង​ថា តម្រូវការ​ផលិតផល និង​ប្រើ​ប្រាស់​ព្រៃ​ឈើ​កំពុង​តែ​មាន​ការ​កើន​ឡើង ហើយ​ការ​កាប់​បំផ្លាញ និង​ដុត​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​យក​ដី​ដាំ​ដូង​ប្រេង ដាំ​កៅស៊ូ ធ្វើ​អាជីវកម្ម​រ៉ែ និង​ទំនប់​វារី​អគ្គិសនី បាន​និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល។


អង្គការ​នេះ​បាន​គូស​បញ្ជាក់​ថា៖ «ការ​កាប់​បំផ្លាញ និង​ដុត​ព្រៃ​ឈើ​នេះ​បាន​បញ្ចេញ​ឧស្ម័ន​កាបូន​រាប់​លាន​តោន​ទៅ​ក្នុង​បរិយាកាស។ អភិបាលកិច្ច​មិន​ល្អ និង​ទំនាស់​ផល​ប្រយោជន៍​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដីធ្លី និង​ព្រៃ​ឈើ ហើយ​វា​ក៏​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​សហគមន៍​ផង​ដែរ»។

លោក James Bampton ប្រធាន​សម្រប​សម្រួល​កម្មវិធី​របស់​អង្គការ RECOFTC បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មាន​ព្រៃ​ឈើ​ចំនួន ៧៤០ លាន​ហិកតា ហើយ​ប្រជា​ពលរដ្ឋ​ជាង ៤៥០ លាន​នាក់ ដែល​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ បាន​និង​កំពុង​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ធនធាន​ព្រៃ​ឈើ​ទាំង​នេះ។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «នៅ​ខណៈ​ពេល​នេះ​ដែរ​វា​ជា​រឿង​បន្ទាន់​មួយ ក្នុង​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ប្រទេស​ជាច្រើន។ ការ​បំផ្លាញ​ព្រៃ​ឈើ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប​នៅ​លើ​ភព​ផែនដី​ទាំង​មូល ដោយ​សារ​តែ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ជក់ ដែល​ជា​បញ្ហា​បំរែ​បម្រួល​អាកាសធាតុ»។

លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ដូច​អ្វី​ដែល​បាន​បាន​លើក​ឡើង​ខាង​លើ រដ្ឋាភិបាល រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវ​តែ​សហការណ៍​គ្នា ដើម្បី​បង្កើន​តំបន់​ព្រៃ​ឈើ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពលរដ្ឋ​មូលដ្ឋាន និង​ពង្រឹង​សិទ្ធិ​ពលរដ្ឋ​មូលដ្ឋាន ក្នុង​ការ​ពង្រឹង​ការ​គ្រប់​គ្រង​ព្រៃ​ឈើ​នៅ​តាម​ប្រទេស​នីមួយៗ ប្រកប​ដោយ​ប្រសិទ្ធភាព។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​បណ្ឌិត Don Gilmour ដែល​ជា​សមាជិក​កិត្តិយស​របស់​អង្គការ RECOFTC បាន​លើក​ឡើង​ពី​អន្តរ​ទំនាក់​ទំនង​រវាង​ព្រៃឈើ និង​ទឹក។

លោក​បាន​បញ្ជាក់​ថា៖ «ព្រៃ​ឈើ​ជួយ​កាត់​បន្ថយ​ទឹក​ជំនន់ តែ​បើ​កាប់​ព្រៃឈើ​វិញ​នោះ គឺ​បង្កើន​ឲ្យ​មាន​ទឹក​ជំនន់​កាន់​តែ​ច្រើន​ថែម​ទៀត»។ លើស​ពី​នេះ​ព្រៃឈើ​បាន​ជួយ​កាត់​បន្ថយ​ការ​សឹក​រេច​រឹល ឬ​ច្រោះ​ដី តែ​បើ​កាប់​ព្រៃ​ឈើ​វិញ​នោះ គឺ​វា​បង្កើន​ការ​សឹក​រេច​រឹល​កាន់​តែ​ច្រើន។

ប្រតិភូ ដែល​បាន​ចូល​រួម​វេទិកា​ប្រចាំ​តំបន់ ក៏​បាន​និង​កំពុង​បង្កើត​ផែនការ​សកម្មភាព​គ្រប់​គ្រង​ព្រៃ​សហគមន៍​ប្រចាំ​ប្រទេស​នីមួយៗ​ផង​ដែរ គឺ​ដើម្បី​ពង្រឹង និង​លើក​កម្ពស់​ព្រៃ​សហគមន៍​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំង​មូល​នេះ។

របាយ​ការណ៍​វេទិកា​ជាតិ​លើក​ទី​មួយ​ស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ពិភពលោក មាន​ផ្ទៃ​ដី​ព្រៃ​ឈើ​ទំហំ ៣៩៥២ លាន​ហិកតា​ស្នើ​នឹង ៣០ ភាគរយ​នៃ​ផ្ទៃ​ដី​ពិភពលោក​សរុប។ ប៉ុន្តែ​ព្រៃឈើ​ជាង ១២ លាន​ហិកតា ត្រូវ​បាន​បាត់បង់​ជា​រៀង​រាល់​ឆ្នាំ។ ដោយ​ឡែក​ចំពោះ​ប្រទេស​កម្ពុជា​វិញ បរិមាណ​ព្រៃ​ឈើ​បាន​នឹង​កំពុង​ថយ​ចុះ​ជា​លំដាប់។ របាយ​ការណ៍​នេះ​បាន​សរសេរ​ថា កាល​ពី​ឆ្នាំ ១៩៦៥ កម្ពុជា​មាន​ព្រៃឈើ​សរុប​ចំនួន ៧៣ ភាគរយ តែ​បើ​គិត​ត្រឹម​ឆ្នាំ ២០០៦ ព្រៃឈើ​នៅ​សល់​តែ ៥៩ ភាគរយ​តែ​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក​មិន​ទាន់​មាន​ស្ថាប័ន​ណា​មួយ ចេញ​ផ្សាយ​ពី​ទំហំ​ព្រៃឈើ​ដែល​នៅ​សេសសល់​នោះ​ទេ៕

5 comments:

Anonymous said...

All forest looter must face justice, including vendors and purchasers!

Anonymous said...

បើយើងមិនដឹងរឿងរ៉ាវរបស់អាហ៊ុន សែន នឹង មីមេជ្រកសាម ហ៊ាងឧ្យបានច្បាស់ទេយើងមុខជាជឿរតាមសំដីអាហ៊ុន សែនដែលវាថាបើបង្ក្រាបការបំផ្លាញព្រៃឈើមិនបានវាសុខកាត់កវាចោល

តាមពិតនៅពេលវានិយាយនោះអាហ៊ុន សែន វាកំពុងតែមានបញ្ហាមិនចុះសំរុងជាមួយនឹងមីមេជ្រូមីសាម ហ៊ាង ព្រោះមីមេជ្រូកសាម ហ៊ាង​វាបាន
លួចទៅរួមភេទជាមួយអាអំ លឹមហេងរាល់ថ្ងៃ។អាអំ លឹមហេង ជាសង្ឃនៅវត្តចំពុះក្អែក ។
តាមពិតអាហ៊ុន សែនវាចង់និយាយថាបើវាទប់ថ្កាត់មិមេជ្រូកសាម ហ៊ាងមិនឧ្យទៅរួមភេទជាមួយអាអំ លឹមហេង មិនបាន អាហ៊ុន សែន វាថាវាសុខចិត្តកាត់ក្តវាចោលបោះឧ្យឆ្កែស៊ី ។
នៅពេលដែលអាហ៊ុន សែន វាគិតទាន៉ក៏វាដូរពាក្យពីកាត់ក្ត ទៅជាកាត់កទៅវិញទៅគ្រាន់តែទប់ការកាប់ព្រៃឈើមិនបានរឿងអីត្រុវអាហ៊ុន សែនវាសន្យាថាវានឹកាត់កវាចោលនោះ ???​។
រឿងពិតនេះសូមខ្មែរទាំងអស់ទាំងនៅក្រៅប្រទេសទាំងនៅក្នុងស្រុកជ្រាប ។  
      

Anonymous said...

TREE PHEAP is cutting forestry for selling to Vietnam and China and Tree Pheap has given 1 million monthly to HUN SEN family this is from the Human Right group in Cambodian found and published 50 pages about this story, HUN SEN and Tree Pheap have no idea when they heard this just replied back like it is not true, if it is not true HUN SEN probably will sue the Human Right group already under defamation law.

Anonymous said...

មើលទៅពួកបំផ្លាញជាតិខ្មែរ
ទាំងអម្បាល់មាណនោះ កាន់តែខកបំណងហើយ
ចាំបាចឥទៅច្រឡោតខឹង ដល់បាត់ស្មារតី
គ្រាន់តែខ្មែរនាំគ្នាក្រោកឈរ
រកយុត្តិធម៌ឲ្យខ្លួនឯងកាន់តែច្រើនទេតើ!

ឱ! ឮថា៖ មានពួកក្រុម ឯណាម៉េចមិនដឹងទេ? គេកំពុងតែធ្វើចលនា រកការគាំទ្រដើម្បីបន្ថយ ឥទ្ធិពលនៃការគាំទ្ររបស់ លោក សម រង្ស៊ី នឹង​ លោក កឹម​ សុខា បន្តិចម្ដងៗ រហូតដល់អ្នកទាំងពី ចប់ជីវិត្តនយោបាយ នឹងអាលពួកគេដើរតួរជាអ្នកសង្គ្រោះជាតិវិញម្ដង។

សូមអស់លោកនឹងប្រជាពលរដ្ឋប្រយ័ត្ន ក្រែងលោពួកអ្នកស្នេហារជាតិ ដែលងប់នឹងអញនិយម បន្តរបំផ្លាញជាតិដោយមិនដឹងខ្លួន ឬក៏ វាជាកល្បិចបំបែកបំបាក់ ថ្មីទៀតរបស់បរទេស?

ក៏សូមអំពាវនាវផង៖ អ្នកស្នេហារជាតិទាំងអស់ មិនមែនដឹងទេសព្វថ្ងៃ បរទេសកំពុងតែចង់បាន ការបែកបាក់របស់ខ្មែរស្រាប់ សូមមេតាបញ្ឈប់ទង្វើដែលថា៖ មានតែអញនោះទៀតទៅ! សូមមេតារួបរួមគ្នាជាមួយ នឹងក្រុមអ្នកស្នេហារជាតិដូចគ្នា ឱ្យទៅជាផ្ទាំងសីលាដ៏រឹងមាំ ទើបយកឈ្នះលើសត្រូវរួមរបស់ខ្មែរបាន!
សូមអស់លោកមេតាគិតមើល ថាតើវាមិនមកតែអំពី ខ្មែរអ្នកស្ហេហារជាតិពិតប្រាកដ ចេះតែបង្កើតបក្សពួក ផ្សេងៗគ្នាក្លាយទៅក្រុមតូចៗ ហើយរវាងបក្សពួកនិមួយៗ មិនព្រមជួយគ្នានោះហើយ ដែលហេតុនាំឲ្យខ្មែរបន្តរ ចាញ់រហូតមកដល់សព្វថ្ងៃ!

Anonymous said...

Yes! ah kwak's promise this time would be true, just given him another 5 years, there wouldn't be any forest left in Cambodia. The chared land and the scorched earth in Cambodia would be looking as smooth as king Sihamony 's bald head glistened in the sun. What is the waste of soul.