Wednesday, November 27, 2013

ខ្មែរ​នៅ​អាមេរិក​រាប់​រយ​នាក់​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​សម្ដេច​សង្ឃ ទេព វង្ស

(Tep Vong and former Vietnamese President)

RFA- ដោយ តាំង សារ៉ាដា 2013-11-26

ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​រដ្ឋ​ផ្លរីដា (Florida) ក្នុង​សហរដ្ឋ​អាមេរិក ប្រមាណ ៥០០​នាក់ គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្ដេច​ព្រះ​មហា​សង្ឃរាជ​គណៈ​មហានិកាយ ដែល​នឹង​និមន្ត​មក​ចូល​រួម​ពិធី​បញ្ចុះ​សីមា​វត្ត​ខន្តិយារាម នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ។

ក្រុម​សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ជេកសុនវីល (Jacksonville) នៃ​រដ្ឋ​ផ្លរីដា គ្រោង​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​មិន​ឲ្យ​មាន​វត្តមាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទេព វង្ស ដែល​នឹង​និមន្ត​ចូល​រួម​ជា​អធិបតី​នៃ​ពិធី​បញ្ចុះ​សីមា​ព្រះ​វិហារ​វត្ត​ខន្តិយារាម ដែល​ទើប​សង់​ថ្មី​នៅ​ថ្ងៃ​សុក្រ ខាង​មុខ។
សមាជិក​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ជេកសុនវីល លោក សំ ថាវី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សម្ដេច​ព្រះ​មហា​សង្ឃរាជ ទេព វង្ស មិន​សម​ធ្វើ​ជា​អធិបតី​នៃ​ពិធី​បញ្ចុះ​សីមា​វត្ត​ខន្តិយារាម​ទេ ដោយសារ​ព្រះអង្គ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ដែល​ហ៊ាន​និមន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ។
លោក សំ ថាវី៖ «លោក​មិន​ដែល​បាន​ធ្វើ​អ្វី​ដែល​ល្អ​នៅ​ក្នុង​សង្គម​ខ្មែរ។ រឿង​ធ្វើ​បាតុកម្ម​កន្លង​មក​ដែល​វៃ​លោក​សង្ឃ ហើយ​ចាប់​លោក​សង្ឃ​ទាំង​ស្បង់​ចីពរ​ដាក់​ទៅ​លើ​ឡាន​អី​អ៊ីចឹង ហើយ​លោក​មិន​ដែល​ទៅ​បិណ្ឌបាត សុំ​រដ្ឋាភិបាល​ថា សុំ​កុំ​ធ្វើ​បាប​លោក​សង្ឃ​អី ទុក​ឲ្យ​រឿង​ហ្នឹង​ទាក់ទង​ទៅ​តែ​ខាង​ព្រះពុទ្ធ​សាសនា​បាន​ហើយ។ តែ​នៅ​ការ​ឈឺ​ចាប់​ទាំង​អស់​នោះ លោក​ហាក់​បី​ដូច​ជា​បិទ​ត្រចៀក បិទ​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ»

លោក សំ ថាវី បន្ត​ថា ក្រុម​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ​ដែរ ដោយសារ​ពួក​គេ​មាន​ការ​ឈឺ​ចាប់​អំពី​ការ​ផ្សឹក​ព្រះតេជព្រះគុណ ទឹម សាខន នៅ​កម្ពុជា ហើយ​យក​ទៅ​ដាក់​គុក​នៅ​ប្រទេស​វៀតណាម កន្លង​មក៖ «លោក​បាន​ផ្សឹក​លោក ទឹម សាខន ឲ្យ​សឹក​ហើយ​យក​ទៅ​ដាក់​គុក​នៅ​ក្នុង​ប្រទេស​វៀតណាម​ទៀត។ អា​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ខ្មែរ​យើង​នៅ​ក្នុង​ទីក្រុង​ជេកសុនវីល ជាមួយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​នៅ​អូឡេនដូ (Orlando) គាត់​នឹង​មក​ចូល​រួម​ធ្វើ​បាតុកម្ម»
កម្មវិធី​បញ្ចុះ​សីមា​ព្រះវិហារ​ថ្មី​នៅ​វត្ត​ខន្តិយារាម ក្នុង​ទីក្រុង​ជេកសុនវីល នៃ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ ១២ រោច ខែ​កត្តិក ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ ១៤ រោច ខែ​កត្តិក ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៣។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​ក្រុម​គណៈកម្មការ​វត្ត​ខន្តិយារាម អំពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​នឹង​សម្ដេច​សង្ឃរាជ ទេព វង្ស បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​វិច្ឆិកា។
ទោះ​បី​ជា​មាន​គម្រោង​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០០​នាក់ ប្រឆាំង​នឹង​វត្តមាន​របស់​សម្ដេច​ព្រះ​សង្ឃរាជ​ក៏ដោយ ក៏​ព្រះអង្គ​មិន​រាថយ​ក្នុង​ការ​និមន្ត​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ។
នៅ​ក្នុង​ពេល​កំពុង​និមន្ត​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២៦ សម្ដេច​ព្រះសង្ឃ​រាជ ទេព វង្ស មាន​ព្រះ​ថេរដីកា​ថា គ្មាន​ជន​ណា​មួយ​អាច​ឃាត់​ដំណើរ ឬ​និស្ស័យ​របស់​ព្រះអង្គ​ក្នុង​ការ​ចូល​រួម​កម្មវិធី​បញ្ចុះ​សីមា​នោះ​ឡើយ។
ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ ហើយ​អំពាវនាវ​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​អស់​នាំ​គ្នា​ធ្វើ​បុណ្យ​ជា​ជាង​ធ្វើ​បាប៖«អាត្មា​សូម​អោយ​ខ្មែរ​និង​ខ្មែរ​រួបរួម​គ្នា បង្កើត​នូវ​កម្លាំង​អភិវឌ្ឍន៍​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដើម្បី​ជីវភាព​រស់​នៅ​របស់​ខ្មែរ។ តាំង សារ៉ាដា៖ ដំណឹង​នៃ​ការ​ធ្វើ​បាតុកម្ម​ចំពោះ​សម្ដេច​ហ្នឹង តើ​សម្ដេច​នៅ​តែ​យាង​មក​ដែរ​ទេ? ព្រះសង្ឃរាជ ទេព វង្ស៖ កំពុង​ជិះ​ឡាន​ទៅ​ឡើង​កប៉ាល់ហោះ​ហើយ​នេះ! អាត្មា​កាត់​មនោសញ្ចេតនា​មិន​បាន​ទេ ពីព្រោះ​អាត្មា​ជា​អ្នក​បង្កើត​ព្រះពុទ្ធ​សាសនា​តាំង​ពី​ឆ្នាំ​១៩៧៩ មក​នេះ គឺ​អាត្មា​ជា​អ្នក​បង្កើត​ណា»
តំណាង​សហគមន៍​ខ្មែរ​នៅ​ក្រុង ជេកសុនវីល លោក ជឹម ប៊ន ថ្លែង​ថា បាតុកម្ម​របស់​ពលរដ្ឋ​នឹង​ធ្វើ​ឡើង​មិន​ត្រឹមតែ​ប្រឆាំង​វត្តមាន​របស់​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ប្រឆាំង​ដល់​ការ​វាយ​ធ្វើ​បាប​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​អង្គ​កន្លង​មក ដូចជា​ករណី​វត្ត​ស្ទឹងមានជ័យ ជា​ដើម​ដែល​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ បាន​វៃ​សម្រាត​ស្បង់​ចីពរ​របស់​ព្រះសង្ឃ​ខ្មែរ​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ហើយ​ដែល​សម្ដេច​ព្រះសង្ឃរាជ ទេព វង្ស ពុំ​បាន​អន្តរាគមន៍​ដល់​អំពី​រំលោភ​សាសនា​ព្រះពុទ្ធ​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ​ឡើយ៕




8 comments:

Anonymous said...

នេះគ្រាន់តែជាការបាតុកម្មតវ៉ាតែប្រសិនបើពល រដ្ឋដាក់ពាក្យប្តឹងដំណាលគ្នាស្តីពីសិទ្ធិមនុស្សដែលពួកសង្ឃអង្គនេះបានប្រព្រឹត្តកន្លងមកផងនោះវារិតតែមានទម្ងន់ទោសកាន់តែខ្លាំងជាងការធ្វើបា តុកម្មទៅទៀត ព្រោះថាសិទ្ធិដែលអង្គការពិភព លោកនៅប្រទេសហ្សើណែលកំពុងពិនិត្យសីទ្ធិ
មនុស្សជាសាកល ដែលអង្គការនេះកំពុងចាប់អា
រម្មណ៍លើសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

Anonymous said...

Take off ah Tep Vong robe and kick his bottom, smash his head, then ask him how does he feel?
Ah sang pram pi makara thaleum vea ahkrork nass. Muk vea krass nass. He has no shame. In my life i have never seen monk samperk youn vietcong men and women and hug each other monk and monk youn like ah Tep Vong did in the pictures shown above, it is disgusting, I threw up already. He is a slave vietcong spy.

Corpus Christi said...

First of all we got to know what make that monk come? Some one invited him? Why? The problem can be solve from that point.

Anonymous said...

All we got to know, he will come by invitation, don't forget...???

Anonymous said...

ពួកអាសង្ឃថោងទេពវង់ប្រភេទចារកម្មយួនគ្រប
ស្បង់ទេ!!!

Anonymous said...

Ho Chi Monk Tep Vong walks like a mafia. He is the first Vietcong monk who is illiterate. We don't respect this dummy person.

Kiss my ass Ho Chi Monk

Anonymous said...

why cambodians a mericans allow this motherfucker tep vong to america????????:

Anonymous said...

Answer: Not all khmer hate this monk. Mike.