(Tep Vong and former Vietnamese President)
RFA- ដោយ តាំង សារ៉ាដា 2013-11-26
ពលរដ្ឋខ្មែរនៅក្នុងរដ្ឋផ្លរីដា (Florida) ក្នុងសហរដ្ឋអាមេរិក ប្រមាណ ៥០០នាក់ គ្រោងធ្វើបាតុកម្មប្រឆាំងសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជគណៈមហានិកាយ ដែលនឹងនិមន្តមកចូលរួមពិធីបញ្ចុះសីមាវត្តខន្តិយារាម នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ខាងមុខ។
ក្រុមសកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងជេកសុនវីល (Jacksonville) នៃរដ្ឋផ្លរីដា គ្រោងនាំគ្នាធ្វើបាតុកម្មតវ៉ាមិនឲ្យមានវត្តមានសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលនឹងនិមន្តចូលរួមជាអធិបតីនៃពិធីបញ្ចុះសីមាព្រះវិហារវត្តខន្តិយារាម ដែលទើបសង់ថ្មីនៅថ្ងៃសុក្រ ខាងមុខ។
សមាជិកសហគមន៍ខ្មែរក្នុងទីក្រុងជេកសុនវីល លោក សំ ថាវី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស មិនសមធ្វើជាអធិបតីនៃពិធីបញ្ចុះសីមាវត្តខន្តិយារាមទេ ដោយសារព្រះអង្គមានជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញដល់ព្រះសង្ឃជាច្រើនអង្គដែលហ៊ាននិមន្តធ្វើបាតុកម្មទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះ។
លោក សំ ថាវី៖ «លោកមិនដែលបានធ្វើអ្វីដែលល្អនៅក្នុងសង្គមខ្មែរ។ រឿងធ្វើបាតុកម្មកន្លងមកដែលវៃលោកសង្ឃ ហើយចាប់លោកសង្ឃទាំងស្បង់ចីពរដាក់ទៅលើឡានអីអ៊ីចឹង ហើយលោកមិនដែលទៅបិណ្ឌបាត សុំរដ្ឋាភិបាលថា សុំកុំធ្វើបាបលោកសង្ឃអី ទុកឲ្យរឿងហ្នឹងទាក់ទងទៅតែខាងព្រះពុទ្ធសាសនាបានហើយ។ តែនៅការឈឺចាប់ទាំងអស់នោះ លោកហាក់បីដូចជាបិទត្រចៀក បិទភ្នែកធ្វើមិនដឹងមិនឮ»។
លោក សំ ថាវី បន្តថា ក្រុមពលរដ្ឋខ្មែរកម្ពុជាក្រោម ក៏នឹងចូលរួមធ្វើបាតុកម្មនៅពេលខាងមុខនេះដែរ ដោយសារពួកគេមានការឈឺចាប់អំពីការផ្សឹកព្រះតេជព្រះគុណ ទឹម សាខន នៅកម្ពុជា ហើយយកទៅដាក់គុកនៅប្រទេសវៀតណាម កន្លងមក៖ «លោកបានផ្សឹកលោក ទឹម សាខន ឲ្យសឹកហើយយកទៅដាក់គុកនៅក្នុងប្រទេសវៀតណាមទៀត។ អាហ្នឹងដែលធ្វើឲ្យខ្មែរយើងនៅក្នុងទីក្រុងជេកសុនវីល ជាមួយពលរដ្ឋខ្មែរកម្ពុជានៅអូឡេនដូ (Orlando) គាត់នឹងមកចូលរួមធ្វើបាតុកម្ម»។
កម្មវិធីបញ្ចុះសីមាព្រះវិហារថ្មីនៅវត្តខន្តិយារាម ក្នុងទីក្រុងជេកសុនវីល នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិកនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃ ១២ រោច ខែកត្តិក ត្រូវនឹងថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ថ្ងៃ ១៤ រោច ខែកត្តិក ត្រូវនឹងថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៣។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីក្រុមគណៈកម្មការវត្តខន្តិយារាម អំពីគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរប្រឆាំងនឹងសម្ដេចសង្ឃរាជ ទេព វង្ស បានទេ កាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា។
ទោះបីជាមានគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរប្រមាណ ៥០០នាក់ ប្រឆាំងនឹងវត្តមានរបស់សម្ដេចព្រះសង្ឃរាជក៏ដោយ ក៏ព្រះអង្គមិនរាថយក្នុងការនិមន្តចូលរួមក្នុងពិធីនោះដែរ។
នៅក្នុងពេលកំពុងនិមន្តទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃអង្គារ ទី២៦ សម្ដេចព្រះសង្ឃរាជ ទេព វង្ស មានព្រះថេរដីកាថា គ្មានជនណាមួយអាចឃាត់ដំណើរ ឬនិស្ស័យរបស់ព្រះអង្គក្នុងការចូលរួមកម្មវិធីបញ្ចុះសីមានោះឡើយ។
ព្រះអង្គមានសង្ឃដីកាបន្ថែមការធ្វើបាតុកម្មជាសិទ្ធិរបស់ពលរដ្ឋខ្មែរទូទៅ ហើយអំពាវនាវឲ្យពុទ្ធបរិស័ទទាំងអស់នាំគ្នាធ្វើបុណ្យជាជាងធ្វើបាប៖«អាត្មាសូមអោយខ្មែរនិងខ្មែររួបរួមគ្នា បង្កើតនូវកម្លាំងអភិវឌ្ឍន៍ដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីជីវភាពរស់នៅរបស់ខ្មែរ។ តាំង សារ៉ាដា៖ ដំណឹងនៃការធ្វើបាតុកម្មចំពោះសម្ដេចហ្នឹង តើសម្ដេចនៅតែយាងមកដែរទេ? ព្រះសង្ឃរាជ ទេព វង្ស៖ កំពុងជិះឡានទៅឡើងកប៉ាល់ហោះហើយនេះ! អាត្មាកាត់មនោសញ្ចេតនាមិនបានទេ ពីព្រោះអាត្មាជាអ្នកបង្កើតព្រះពុទ្ធសាសនាតាំងពីឆ្នាំ១៩៧៩ មកនេះ គឺអាត្មាជាអ្នកបង្កើតណា»។
តំណាងសហគមន៍ខ្មែរនៅក្រុង ជេកសុនវីល លោក ជឹម ប៊ន ថ្លែងថា បាតុកម្មរបស់ពលរដ្ឋនឹងធ្វើឡើងមិនត្រឹមតែប្រឆាំងវត្តមានរបស់សម្ដេចព្រះសង្ឃរាជ ទេព វង្ស ប៉ុណ្ណោះទេ តែជាការប្រឆាំងដល់ការវាយធ្វើបាបព្រះសង្ឃខ្មែរជាច្រើនអង្គកន្លងមក ដូចជាករណីវត្តស្ទឹងមានជ័យ ជាដើមដែលអាជ្ញាធរទីក្រុងភ្នំពេញ បានវៃសម្រាតស្បង់ចីពររបស់ព្រះសង្ឃខ្មែរទាំងកណ្ដាលថ្ងៃត្រង់ ហើយដែលសម្ដេចព្រះសង្ឃរាជ ទេព វង្ស ពុំបានអន្តរាគមន៍ដល់អំពីរំលោភសាសនាព្រះពុទ្ធដ៏ធ្ងន់ធ្ងរបែបនេះឡើយ៕
8 comments:
នេះគ្រាន់តែជាការបាតុកម្មតវ៉ាតែប្រសិនបើពល រដ្ឋដាក់ពាក្យប្តឹងដំណាលគ្នាស្តីពីសិទ្ធិមនុស្សដែលពួកសង្ឃអង្គនេះបានប្រព្រឹត្តកន្លងមកផងនោះវារិតតែមានទម្ងន់ទោសកាន់តែខ្លាំងជាងការធ្វើបា តុកម្មទៅទៀត ព្រោះថាសិទ្ធិដែលអង្គការពិភព លោកនៅប្រទេសហ្សើណែលកំពុងពិនិត្យសីទ្ធិ
មនុស្សជាសាកល ដែលអង្គការនេះកំពុងចាប់អា
រម្មណ៍លើសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
Take off ah Tep Vong robe and kick his bottom, smash his head, then ask him how does he feel?
Ah sang pram pi makara thaleum vea ahkrork nass. Muk vea krass nass. He has no shame. In my life i have never seen monk samperk youn vietcong men and women and hug each other monk and monk youn like ah Tep Vong did in the pictures shown above, it is disgusting, I threw up already. He is a slave vietcong spy.
First of all we got to know what make that monk come? Some one invited him? Why? The problem can be solve from that point.
All we got to know, he will come by invitation, don't forget...???
ពួកអាសង្ឃថោងទេពវង់ប្រភេទចារកម្មយួនគ្រប
ស្បង់ទេ!!!
Ho Chi Monk Tep Vong walks like a mafia. He is the first Vietcong monk who is illiterate. We don't respect this dummy person.
Kiss my ass Ho Chi Monk
why cambodians a mericans allow this motherfucker tep vong to america????????:
Answer: Not all khmer hate this monk. Mike.
Post a Comment