Friday, November 22, 2013
តុលាការកំពូលសម្រេចដោះលែងអ្នកស្រី យ៉ោម បុប្ផា
ដោយ សេក បណ្ឌិត RFA 2013-11-21
ក្នុងឱកាសនោះ មានប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកបឹងកក់ និងអ្នកមកពីសហគមន៍ដែលមានជម្លោះដីធ្លីដទៃទៀត មន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានទៅទទួលស្វាគមន៍ ព្រមទាំងបានច្រៀងរាំសប្បាយរីករាយនៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផង។
ក្រោយពីបានចេញពីពន្ធនាគារភ្លាម អ្នកស្រី យ៉ោម បុប្ផា បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលខ្លួនទទួលបានសេរីភាពឡើងវិញ ប៉ុន្តែអ្នកស្រីថ្លែងដោយក្តីកង្វល់ថា គាត់មិនទាន់ទទួលបានយុត្តិធម៌ និងសេរីភាពពេញលេញឡើយ ដោយសារតុលាការពុំទាន់បានទម្លាក់ចោលការចោទប្រកាន់លើរូបគាត់នៅឡើយ។
អ្នកស្រីបន្តថា ការដែលអ្នកស្រីបានរួចផុតពីពន្ធនាគារនៅពេលនេះ គឺដោយសារកម្លាំងសាមគ្គីគ្នាទាំងប្រជាពលរដ្ឋ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលបានរួមគ្នាធ្វើការតស៊ូមតិយ៉ាងស្វិតស្វាញ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនអ្នកស្រីផ្ទាល់ និងក្រុមគ្រួសារគាត់រហូតបានជោគជ័យ។
អ្នកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគាររយៈពេលជាង ១ឆ្នាំមកហើយ បន្ទាប់ពីត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់ឲ្យមានទោស ៣ឆ្នាំ ហើយក្រោយមកត្រូវសាលាឧទ្ធរណ៍សម្រេចបន្ធូរបន្ថយទោសឲ្យមកជាប់ទោស ២ឆ្នាំវិញ ក្នុងសំណុំរឿងអំពើហិង្សាមួយនៅក្នុងភូមិ៕
Subscribe to:
Post Comments (Atom)
2 comments:
Yorm Bopha release, sincerely congratulation.
As 9:48PM why on bail? Yorm Bopha must be released without any conditions.
Not only Yorm Bopha many other who are still in yuon-Hun Sen prisons must be released without any condtions.
*អ្នកស្រី ទេព វន្នី AUNG SAN SUU KYI(ខ្មែរ)
......រំដោះ.....បាន យោម បុប្ផា!
__________________________________
*ចុះអាស្វាយួនសម រង្ស៊ី អារញឹមបោក
តាំងខ្លួនជា មហាខ្មេះគន្ធី (ស្មែរ)
.....វាសង្គ្រោះ.......
ប្រទេសជាតិ បានហើយឬនៅ?
Post a Comment