Friday, November 22, 2013

តុលាការ​កំពូល​សម្រេច​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា


សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​ទៅ​
កាន់​អ្នក​ភូមិ និង​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​នៃ​
ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា
ឆ្នាំ​២០១៣។ RFA/Uon Chhin
អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ នៅ​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

ដោយ សេក បណ្ឌិត RFA 2013-11-21


ក្នុង​ឱកាស​នោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន ជា​ពិសេស​អ្នក​បឹងកក់ និង​អ្នក​មក​ពី​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ទៅ​ទទួល​ស្វាគមន៍ ព្រម​ទាំង​បាន​ច្រៀង​រាំ​សប្បាយ​រីករាយ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផង។

ក្រោយ​ពី​បាន​ចេញ​ពី​ពន្ធនាគារ​ភ្លាម អ្នកស្រី យ៉ោម បុប្ផា បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត ដែល​ខ្លួន​ទទួល​បាន​សេរីភាព​ឡើង​វិញ ប៉ុន្តែ​អ្នកស្រី​ថ្លែង​ដោយ​ក្តី​កង្វល់​ថា គាត់​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ និង​សេរីភាព​ពេញ​លេញ​ឡើយ ដោយសារ​តុលាការ​ពុំ​ទាន់​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​គាត់​នៅ​ឡើយ។

អ្នកស្រី​បន្ត​ថា ការ​ដែល​អ្នកស្រី​បាន​រួច​ផុត​ពី​ពន្ធនាគារ​នៅ​ពេល​នេះ គឺ​ដោយសារ​កម្លាំង​សាមគ្គី​គ្នា​ទាំង​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​បាន​រួម​គ្នា​ធ្វើ​ការ​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​អ្នកស្រី​ផ្ទាល់ និង​ក្រុម​គ្រួសារ​គាត់​រហូត​បាន​ជោគជ័យ។

អ្នកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ឲ្យ​មាន​ទោស ៣​ឆ្នាំ ហើយ​ក្រោយ​មក​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​បន្ធូរបន្ថយ​ទោស​ឲ្យ​មក​ជាប់​ទោស ២​ឆ្នាំ​វិញ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ភូមិ៕

2 comments:

Anonymous said...

Yorm Bopha release, sincerely congratulation.

As 9:48PM why on bail? Yorm Bopha must be released without any conditions.

Not only Yorm Bopha many other who are still in yuon-Hun Sen prisons must be released without any condtions.

Anonymous said...

*អ្នកស្រី ទេព វន្នី​ AUNG SAN SUU KYI(ខ្មែរ)
......រំដោះ.....បាន យោម បុប្ផា!
__________________________________

*ចុះអាស្វាយួនសម រង្ស៊ី អារញឹមបោក
តាំងខ្លួនជា មហាខ្មេះគន្ធី (ស្មែរ)
.....វាសង្គ្រោះ.......
ប្រទេសជាតិ បានហើយឬនៅ?