RFA/Vann Vichar |
ដោយ តាំង សារ៉ាដា 2013-11-04
ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនពីទីក្រុងឡូវែល (Lowell) នៃរដ្ឋម៉ាសាឈូសេត (Massachusetts) បានស្រាក់លុយគ្នាក្នុងពេលធ្វើដំណើរមកចូលរួមធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅ ដើម្បីផ្ញើប្រាក់ទាំងនោះទៅឲ្យស្ត្រីឈ្មោះ សៅ ពៅ។
បុរសវ័យចំណាស់ម្នាក់ដែលមានរហស្សនាមថា តា អឿ បានប្រាប់វិទ្យុអាស៊ីសេរី ទាំងអួលដើមក ទឹកភ្នែករលីងរលោងថា លោកស្លុតចិត្តសឹងតែធ្លាក់ពីលើគ្រែ ពេលបានដឹងដំណឹងដ៏សង្រេងរបស់អ្នកស្រី សៅ ពៅ។
លោកបន្តថា លោកនាំគ្នារៃអង្គាសថវិកាបានមួយចំនួនផ្ញើទៅឲ្យអ្នកស្រី សៅ ពៅ ដើម្បីទុកជាសោហ៊ុយក្នុងការធ្វើដំណើរ និងអាចទិញអាហារចិញ្ចឹមកូនៗរបស់អ្នកស្រី៖ «ខ្ញុំក្រោកឡើងទឹកភ្នែក អស្ចារ្យម្ចាស់ថ្លៃ! អស្ចារ្យៗ! ខ្ញុំចង់ទឹកភ្នែកក្មួយ។ ត្រង់ចំណុចមួយនោះ ម្ដាយកំពុងតែធ្វើបាតុកម្ម កូនកំពុងរើស (សំបក) ដប រើសកំប៉ុងយកទៅលក់។ រឿងមួយដែលខ្ញុំឈឺចាប់ គឺសុំឡានគេជិះ គេថាឡានគេអត់ចាក់ទឹកទេ។ ម្ចាស់ថ្លៃអ្ហើយ! ខ្ញុំឮសូរដូច្នេះ សឹងធ្វើឲ្យខ្ញុំលោតពីលើគ្រែតែម្ដង...»។
អ្នកស្រី សៅ ពៅ អះអាងថា អ្នកស្រីបានដើររយៈពេល ២៣ថ្ងៃ ក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រពីខេត្តកំពង់ចាម មកចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា។
ពេលចេញដំណើរពីស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយកូនបីនាក់ អ្នកស្រី សៅ ពៅ វ័យ ៤៧ឆ្នាំរូបនេះ មានលុយតែ ៧ពាន់រៀល ចាន៤ ស្លាបព្រា៤ ឆ្នាំងពីរ និងអង្ករ ៥គីឡូក្រាម ព្រមទាំងមុង ភួយ មួយសម្រាប់ប៉ុណ្ណោះ។
ដៃម្ខាងពកូនស្រីពៅ អាយុ ៦ឆ្នាំ ហើយដៃម្ខាងទៀតកាន់បង្វេចខោអាវ រីឯកូនប្រុសអាយុ ១៣ឆ្នាំ ជាអ្នកលីមុង ភួយ និងកន្ទេល ហើយរើសអេតចាយទុកលក់យកទិញម្ហូបតាមផ្លូវ ចំណែកកូនប្រុសអាយុ ១០ឆ្នាំ ជាអ្នកទូលអង្ករ។
អ្នកស្រី សៅ ពៅ បានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែតុលា ថា ការខិតខំចូលរួមបាតុកម្មជាមួយបក្សប្រឆាំង មិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកស្រីទេ ប៉ុន្តែដើម្បីប្រយោជន៍កូនចៅទៅថ្ងៃក្រោយៗទៀត។
ការប្ដេជ្ញាចិត្តខ្ពស់ និងការតស៊ូរបស់អ្នកស្រី សៅ ពៅ បានអង្រន់ចិត្តពលរដ្ឋខ្មែរស្ទើរគ្រប់ទីកន្លែងឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។ មនុស្សជាច្រើនក៏បានយកបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ជាវេទិកាក្នុងការសម្ដែងភាពអាណិតអាសូរ និងការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភដល់អ្នកស្រី សៅ ពៅ ព្រមទាំងកូនៗ ទាំងបីនាក់។
លោកតា ម៉ាន់ សារុន ជាពលរដ្ឋខ្មែរពីទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ថ្លែងថា ក្រុមរបស់លោកប្រមូលថវិកាបានជិត ១ពាន់ដុល្លារ ផ្ញើទៅឲ្យអ្នកដែលធ្វើដំណើរថ្មើរជើង ឬជិះកង់ពីខេត្តឆ្ងាយៗ មកធ្វើបាតុកម្មក្នុងទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ៖ «ពួកខ្ញុំដែលមកពីខាងទីក្រុងឡូវែល បានរួមលុយទាំងអស់បានចំនួន ៩៨០ដុល្លារសហរដ្ឋអាមេរិក ដើម្បីនឹងផ្ញើទៅគាត់ចំនួនបីនាក់។ លោកតាមួយដែលគាត់ជិះកង់មកពីខេត្តក្រចេះ ដែលគាត់ពិការជើងហើយ ខំជិះកង់មកទៀត ហើយព្រមទាំងអ្នកស្រី សៅ ពៅ ផងដែរ»។
ពលរដ្ឋខ្មែរម្នាក់ទៀតពីទីក្រុងឡូវែល លោក សូ គៀល មានប្រសាសន៍ថា មនុស្សជាច្រើនមិនត្រឹមនាំគ្នារៃអង្គាសថវិកាដោយផ្ទាល់មាត់សម្រាប់អ្នកស្រី សៅ ពៅ ប៉ុណ្ណោះទេ តែពួកគេបាននាំរៃអង្គាសពីតាមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀត៖ «ចំពោះអ្នកស្រីមួយដែលនាំកូនបីនាក់មកធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដែលអាស៊ីសេរី សម្ភាសហ្នឹងបានធ្វើឲ្យពួកយើងនៅអាមេរិក មានចិត្តអាណិតពួកគាត់ណាស់រហូតដល់ពួកខ្ញុំមកទីក្រុងញីវយ៉កនេះ បានអង្គាសលុយច្រើន ហើយនឹងផ្ញើទៅឲ្យអ្នកស្រី និងកូនបីនាក់ទៀត។ គាត់ជានារីម្នាក់ដែលបោះជំហានមុនគេ សុខចិត្តដើរអស់រយៈពេល ២៣ថ្ងៃ ធ្វើឲ្យពលរដ្ឋក្នុងសហរដ្ឋអាមេរិក ក្ដុកក្ដួលក្នុងចិត្តណាស់ គ្រប់ៗគ្នា។ ពេលជិះឡានមកម្នាក់ៗពេលឮគេសម្ភាស បាននាំគ្នាស្រក់ទឹកភ្នែកដោយសារអាណិតគាត់។ ក្រោយពេលគេបានស្ដាប់អាស៊ីសេរី និយាយភ្លាមមក ពួកខ្មែរនៅតាមហ៊្វេសប៊ុក បានទាក់ទងគ្នាអង្គាសលុយបានចំនួនច្រើន ប៉ុន្តែចំនួននេះនឹងធ្វើការរៃអង្គាសតទៅទៀត ដើម្បីជួយគ្រួសារហ្នឹងទៅថ្ងៃមុខទៀត»។
ភាពតស៊ូកម្សត់ទុរគតរបស់អ្នកស្រី សៅ ពៅ មិនត្រឹមតែបានទាញការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរក្នុងក្រុងឡូវែល ប៉ុណ្ណោះទេ ប៉ុន្តែបានកន្ត្រាក់បេះដូងមនុស្សជាច្រើនក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ជាទីដែលមានពលរដ្ឋខ្មែរច្រើនជាងគេកំពុងរស់នៅថែមទៀត។
ពលរដ្ឋខ្មែរជាច្រើនក្នុងក្រុងឡងប៊ិច (Long Beach) នាំគ្នាប្រមូលលុយបានចំនួនរាប់រយដុល្លារដើម្បីឧបត្ថម្ភដល់អ្នកស្រី សៅ ពៅ ហើយអ្នកខ្លះក៏មានទឹកចិត្តចង់សង់ផ្ទះឲ្យថែមទៀត។
សកម្មជនបក្សសង្គ្រោះជាតិ ប្រចាំក្នុងទីក្រុងឡងប៊ិច លោក ទិត្យ ទិព ផាន់ណា បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ទី២២ តុលា ថា លោកបានបញ្ជូនលុយចំនួន ៦០០ដុល្លារទៅដល់ដៃរបស់ស្ត្រីឈ្មោះ សៅ ពៅ នោះហើយ ក្រោយពីមនុស្សជាច្រើនបានផ្អើលអំពីព័ត៌មាននៃការធ្វើដំណើរដ៏យូរថ្ងៃរបស់ស្ត្រីក្រខ្សត់ម្នាក់នេះ៖ «មនុស្សគ្រាន់តែឮយើងប្រមូលផ្តុំគ្នាភ្លាម យើងបានប្រមូលជាទឹកប្រាក់ចំនួន ៦០០ដុល្លារសហរដ្ឋអាមេរិក។ ហើយម្នាក់ៗពេញចិត្តស្រឡាញ់ចង់ជួយ ដល់ថ្នាក់អ្នកខ្លះនិយាយថា ខ្ញុំចង់ផ្ញើលុយទៅជួយសង់ផ្ទះ ពីព្រោះអាណិតនាងណាស់ មិនដែលមានអ្នកណានៅក្នុងលោកនេះហ៊ានតស៊ូដើរ ២៣ថ្ងៃ លក់មាន់ លក់ទា ហើយកូនបីនាក់ ខ្លះដើររើសកំប៉ុងលក់ ដើម្បីយកលុយមកតស៊ូមតិ។ តើយើងដឹងថា កម្លាំងទឹកចិត្តដែលកំពុងស្រេកឃ្លានសេរីភាពប៉ុណ្ណា ហើយថា តើគាត់មានការពិបាកចិត្តប៉ុណ្ណាជាស្ត្រីខ្មែរម្នាក់នេះ?»។
ក្នុងអំឡុងការធ្វើបាតុកម្មចំនួនបីលើករបស់បក្សសង្គ្រោះជាតិ ក្នុងការស្វែងរកយុត្តិធម៌ដល់ម្ចាស់ឆ្នោតកន្លងមកនេះ គេឃើញពលរដ្ឋខ្មែរមួយចំនួនបានលះបង់ពេលវេលា លុយកាក់ និងសត្វចិញ្ចឹមរបស់ខ្លួន ដើម្បីមកចូលរួមធ្វើមហាបាតុកម្មជាមួយគណបក្សប្រឆាំងមួយនេះ។
ក្រៅពីអ្នកស្រី សៅ ពៅ ដែលអះអាងថា ដើរជាមួយកូនបីនាក់ពីខេត្តកំពង់ចាម មកទីក្រុងភ្នំពេញ ក៏មានអ្នកពិការម្នាក់សុខចិត្តជិះកង់តាំងពីខេត្តក្រចេះ មកភ្នំពេញ អ្នកខ្លះលក់ស្រូវ លក់មាន់ លក់ទា លក់ឆ្កែ ដើម្បីយកលុយធ្វើសោហ៊ុយមកចូលរួមធ្វើមហាបាតុកម្មក្នុងទីក្រុងភ្នំពេញ ក្នុងក្តីសង្ឃឹមថា ការចូលរួមរបស់ពួកគេអាចនឹងនាំអោយមានការផ្លាស់ប្ដូរជីវភាពក្រលំបាកតោកយ៉ាកដូចសព្វថ្ងៃនេះទៀត។
ក្រុមតំណាងរាស្ត្របក្សជំទាស់ឲ្យដឹងថា លុយដែលមនុស្សជាច្រើនបានបរិច្ចាគឲ្យស្ត្រី សៅ ពៅ រហូតមកទល់ពេលនេះបានចំនួនជាង ៣ពាន់ដុល្លារ ហើយលុយទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងគណនេយ្យធនាគារដើម្បីទប់ស្កាត់ពីការអំពើចោរកម្ម ឬបាត់បង់ដោយប្រការណាមួយ៕
7 comments:
WAKE UP...WAKE UP...WAKE UP.
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
Som Ransey has been make these people sorrow and fell bad,they hope going to change now they fell empty nothing. What are you going to do next?KRANHUN EASAN.
12:54 AM
ឣា សាំញែ ហ្ឣែងនិយាយដដែលៗ គ្នានបានការ។
WAKE UP...WAKE UP...WAKE UP.
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
7:19 AM
ឣាហ្ឣែង សាំញែ និយាយគ្នានបានការ។
Go fuck mi jendha...OK.
ប្រជាពលរដ្ឋកាន់តែដាក់ចិត្តដាក់កាយធ្វើពលិកម្ម គាំទ្រចំពោះគណបក្សសង្គ្រោះជាតិ សម្ពាធកាន់តែកើនឡើងចំពោះមេដឹកនាំ គណបក្សនេះ ក្នុងការរកដំណោះស្រាយ ឲ្យសមស្រប ជៀសវាងការអស់ជំនឿគាំទ្រ។ ខ្មែរតែអញ្ចឹង ពូកែណាស់ រឿងធ្ចើបាបតែគ្នាឯង ! យួននិងពួកបំរើសេវ៉ាវាកំពុងទះគូថសើច។
កុំភ្លេចថា គណបក្សប្រជាជនចាំតែដុតឲ្យខ្លោច រោចឲ្យឆៅ។ ពួកវាគ្មានបំណងល្អក្នុងដំណោះ ស្រាយបញ្ហាជាតិទេ វាចាំតែបំបែក បំផ្លាញ បង្ហិន បង្ហោច បំភ័យ បង្អើល បង្អាប់ បំរើមេវា !
Post a Comment